- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីដំណើរការហ្វឹកហាត់ក្នុងស្រុក និងសម្រិតសម្រាំងបញ្ជីបេក្ខភាពចុងក្រោយចំនួន២៣នាក់ ក្រុមបាល់ទាត់នារីកម្ពុជាអាយុក្រោម១៩ឆ្នាំ(U19) បានចេញដំណើរហើយនៅយប់ថ្ងៃទី០២ រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមប្រកួតពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍នារីអាយុក្រោម១៩ឆ្នាំ ឆ្នាំ២០២៣ (AFF U19 Women’s Championship 2023)។ ក្រុម U19 នារីកម្ពុជា ក្រោមការដឹកនាំពីគ្រូបង្គោលជម្រើសជាតិកម្ពុជា លោក ប្រាក់ វុទ្ធី ដោយក្រុមនារីកម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ឡាវ សិង្ហបុរី និងទីម័រខាងកើត ខណៈពូល
July 3, 2023 - សិល្បៈ
រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣នេះ កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ ដែលមានអ្នកទស្សនារាប់ម៉ឺននាក់នោះ បានឈានមកដល់សប្ដាហ៍ទី៥ហើយ ក្នុងនោះឃើញមានបេក្ខជន ដែលជាកំលោះសង្ហាមួយរូប មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកខាងចម្រៀង ដែលមានសមត្ថភាពមិនធម្មតា បកស្រាយបទចម្រៀង «Your Man» បានយ៉ាងពីរោះ សំឡេងល្អ រហូតទាក់ចិត្តCoach គោះប៊ូតុងយកទាំង ៤រូបតែម្ដង កំពុងផ្ទុះការគាំទ្រខ្លាំងក្នុងបណ្ដាញសង្គម។ បេក្ខជន ស៊រ ស៊ីណារ៉ាត់ អាយុ ២៥ឆ្នាំ មកពីរាជធានីភ្នំពេញ ដែលជាអ្នកច្រៀងនៅផាប់មួយកន្លែង បានដាក់ពាក្យចូលមកប្រឡងចម្រៀង The
July 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ខារ៉ាអូខេ និងសណ្ឋាគារ យីហោ 6969 ឃីស អ៉ិនធើធេនមិន ឯ.ក មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះនៅជាន់ទី៥ ក្នុងនោះបានបណ្តាលឲ្យខូចខាតអស់សម្ភារៈមួយចំនួន និងមនុស្សប្រុសស្រី ០៨នាក់បានបាត់បង់ជីវិត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ដែលសិ្ថតនៅចំណុចផ្លូវ២០៦ ក្រុម៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឲ្យដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋធ្វើការរាយការណ៍មកកាន់លេខទូរស័ព្ទ
July 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិ.ព្រហ្មទណ្ឌកម្រិតធ្ងន់ បានឱ្យដឹងថា ករណីឆក់កាបូបស្ពាយពីនារីរងគ្រោះជាជនបរទេសម្នាក់ នៅចំនុចផ្លូវលេខ១០៥ កែងផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងទី២ ខណ្ឌបឹងកេងកង ត្រូវបានកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្រ្កាបបានហើយ។ ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក វរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នឹងកម្លាំងអធិការនគរបាលខណ្ឌបឹងកេងកង បានធ្វើការស្រាវជ្រាវនឹងបើកការស៊ើបអង្កេតកំណត់មុខសញ្ញា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៥៖២៦នាទីត្រង់ចំណុចផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានធ្វើឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១.ឈ្មោះ
July 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,១៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៩៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២០០រៀលមានន័យឡើង ៥០ ក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៩៥០រៀលក្នុងមួយលីត្រ មានន័យថាតម្លៃដដែល ៕
July 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការឈប់សម្រាកនូវការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០៣ថ្ងៃ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ការផ្ដល់ការចាក់វ៉ាក់សាំងកូរីដ-១៩ នៅទូទាំងប្រទេស នឹងត្រូវបានអនុញ្ញាតឱ្យសម្រាកចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបង្កលក្ខណៈងាយស្រួល ក៏ដូចជាទុកពេលវេលាឱ្យមន្ដ្រីសុខាភិបាល និងប្រជាពលរដ្ឋក្នុងការត្រៀមខ្លួន និងទៅចូលរួមបោះឆ្នោតឱ្យបានច្រើនកុះករនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន នឹងត្រូវដំណើរការជាប្រក្រតីឡើងវិញចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ដោយក្រុមការងារនឹងរៀបចំឱ្យបានរួចរាល់ ដើម្បីធានាបានថាប្រជាជនអាចមកចាក់វ៉ាក់សាំងវិញបាននៅថ្ងៃទី២៥
July 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នក្នុងអំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី០២ និងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី០២ និងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សចំនួន០៦ ក្នុងចំណោមគណបក្សទាំង១៨ ដែលបានស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុងរាជធានីភ្នំពេញ រួមមានដូចខាងក្រោម៖ ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
July 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីប្រទេសកម្ពុជា និងបញ្ឈប់រាល់សកម្មភាពជាតំណាងក្រុមហ៊ុន ជាមួយរាជរដ្ឋាភិបាល។ ដោយពិនិត្យឃើញភាពមិនប្រក្រតីនៃសេវារបស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដូចជា ការបង្កើតគណនីក្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រើប្រាស់និងការប្រមូលទិន្នន័យឯកជន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាពនិងតម្លាភាព និងការជ្រៀតជ្រែកចូលកិច្ចការនយោបាយរបស់ប្រទេស ជាអាទិ៍។ ដូច្នេះ ក.ប.ទ. សម្រេចបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជា ភាពជាតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីពេលនេះតទៅ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន៕
July 1, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានទទួលវត្ថុបុរាណចំនួន៧ប្រភេទ ពីលោកអេង ណាំ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប ដែលបានស្ម័គ្រចិត្តប្រគល់ជូនសារមន្ទីរយកមកថែរក្សា និងអភិរក្សបន្ត។ លោក ភួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា វត្ថុបុរាណទាំងនោះមានចំនួន១២ដូចជា៖ កងដៃតូចធំចំនួន៦ កញ្ចក់ចំនួនមួយ ផ្តិលទឹកមួយ ចានមួយ កណ្តឹងមួយ កាំបិតមួយ និងពូថៅចំនួនមួយ។ ដោយភាគច្រើននៃវត្ថុបុរាណទាំងនោះ អាចសនិ្នដ្ឋានបានថា ផលិតឡើងអំពីសំរឹទ្ធ និងកាំបិតមានផ្លែដែក។ លោក ភួយ សាវឿត
June 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន ០១ កំពុងផ្សព្វផ្សាយលក់ផលិតផលទឹកដោះគោម្សៅ Nutri Diabet Gold ដោយគ្មានការទទួលស្គាល់ ពីក្រសួងសុខាភិបាល។ យោងតាម ការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុកមានគណនីឈ្មោះ៖ NutriDiabet Gold កំពុងផ្សព្វផ្សាយលក់ផលិតផលទឹក ដោះគោម្សៅឈ្មោះ Nutri Diabet Gold ដោយគ្មានក្រុមហ៊ុនច្បាស់លាស់ ព្រមទាំងគ្មានច្បាប់អនុញ្ញាតឱ្យផ្សព្វផ្សាយពី ក្រសួងសុខាភិបាល ។ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូម ជូនព័ត៌មានដល់សាធារណជនទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ឬទិញផលិតផលទឹកដោះគោម្សៅដែលកំពុងផ្សព្វផ្សាយគ្មាន លក្ខណៈវិទ្យាសាស្ត្រតាមគណនីហ្វេសប៊ុកឈ្មោះខាងលើ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាល
June 30, 2023












