Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ក្រោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ចេញកម្លាំងទ័ពចំនួន៥០០នាក់ រួមជាមួយអាវុធ២០០ដើម បានមកដល់តំបន់ព្រំដែនក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាមហើយ ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ដែលហោះចូលមកទឹកដីនៃប្រទេសកម្ពុជា។ គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានចេញបទបញ្ជាជាបន្ទាន់មួយឱ្យកម្លាំងយោធាកម្ពុជា បាញ់កម្ទេចដ្រូនចារកម្មគ្មានមនុស្សបើក ដែលហោះចូលដែនអាកាសកម្ពុជា

    June 28, 2023
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់​ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សព្វផ្សាយតាមបណ្ដាញព័ត៌មានសង្គម អំពីព្រះពុទ្ធរូបផ្ចាញ់មា ០១ព្រះអង្គ ស្ថិតនៅក្នុងបរិវេណវត្តវាល ភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានលក្ខណៈមិនស្អាតល្អ…។ ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ តាមការចុះពិនិត្យស្រាវជ្រាវ និងវាយតម្លៃរបស់មន្ទីរ ធម្មការ និងសាសនាខេត្ត ព្រះពុទ្ធរូបផ្ចាញ់មា០១ព្រះអង្គនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ២០០៩ មកម្ល៉េះ ក្រោមការផ្តួចផ្តើមរបស់ព្រះចៅអធិការវត្តវាល ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ព្រះពុទ្ធរូបអង្គនេះ កើតចេញរូបរាងឡើងដោយកម្លាំងមហាសាមគ្គីរបស់សប្បុរសជនខ្មែរនានាដែល មានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ហើយសង់ឡើងមានកម្ពស់ ២៩ម៉ែត្រ ព្រះភ្នែន ២១ម៉ែត្រ។

    June 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារពិសេសក្នុងតេឡេក្រាម សម្តេចតេជោ បានអំពាវនាវបងប្អូនជនរួមជាតិ កុំមានការភិតភ័យចំពោះការចល័តកងទ័ពដើម្បីការពារទឹកដីក្នុងភូមិសាស្រ្តខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ ដើម្បីកំចាត់ពួកភេវរកម្មតាមផ្លូវគោក និងផ្លូវអាកាស។ ក្នុងសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ បន្ទាប់ពីការចេញបញ្ជាកាលពីថ្ងៃមិញ កម្លាំងបន្ថែមសម្រាប់បាញ់កម្ទេចដ្រូន បានចេញដំណើររួចស្រេចទៅហើយ ខ្ញុំសូមអំពាវនាវបងប្អូននៅខេត្តក្រចេះ ខេត្តរតនគីរី មណ្ឌលគីរី និងទីកន្លែងដែលកងទ័ពបានឆ្លងកាត់ កុំមានការភ័យព្រួយអំពីសង្គ្រាមផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា។ » សម្តេចតេជោ ហ៊ុន

    June 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០រូប ដើម្បីចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ៣០រូប មកបម្រើការងារពេញម៉ោងក្នុង តំណែងដូចខាងក្រោម៖ – បុគ្គលិកអភិវឌ្ឍកម្មវិធីអ៊ិនធឺណិត (Full-Stack Developer) ចំនួន ១៧ រូប – បុគ្គលិកអភិវឌ្ឍកម្មវិធីអ៊ិនធឺណិតផ្នែកខាងមុខ (Front-End Developer) ចំនួន ០៤ រូប – បុគ្គលិកស្វ័យប្រវត្តិកម្មកម្មវិធីអ៊ិនធឺណិត (DevOps

    June 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តអំពាវនាវកុំឱ្យមានការរើសអើងអ្នកផ្ទុកជំងឺអេដស៍ ខណៈអ្នកឆ្លងជំងឺអេដស៍ មាននិន្នាការ កើនឡើង។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ជិត២ម៉ឺននាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជំងឺអេដស៍ មានការកើនឡើងជាង៣០០ករណី បើប្រៀបធៀបជាមួយឆ្នាំ២០២២ ដែលមានការឆ្លងជំងឺអេដស៍ ចំនួន១៤០០ករណី ហើយមូលហេតុនៃការឆ្លងជំងឺអេដស៍មានការកើនឡើងនេះ តាមរយៈការស្រាវជ្រាវ ដោយសារតែមនុស្សស្រឡាញ់ភេទដូចគ្នា។ សម្តេចតេជោ បានបញ្ជាក់ថា

    June 27, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន នៅមុននេះបន្តិច បានឱ្យដឹងថា ឧកញ៉ា បានប្រគល់ម៉ូតូសេរីទំនើបមួយគ្រឿង ជូនដល់កីឡាករ ឈឿង ល្វៃ រួចរាល់ហើយ ក្នុងគោលបំណងដើម្បីជាការលើកទឹកចិត្តឱ្យ ឈឿង ល្វៃ ប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត។ យោងតាមខ្លឹមសារសំណេររបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ខ្ញុំបានប្រគល់ម៉ូតូជូនកីឡាករ ឈឿង ល្វៃ រួចរាល់ហើយបងប្អូន គោលបំណងគឺដើម្បីជំរុញនឹងលើកទឹកចិត្តដល់គាត់ឱ្យកាន់តែប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត។

    June 27, 2023
  • សិល្បៈ

    រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ រឿងដ៏គួរឱ្យភ្ញាក់ផ្អើលពេញក្នុងបណ្ដាញសង្គមរបស់ តារាសម្ដែងស្រី ​អ្នកនាង អេង វ៉ាណង ដែលធ្លាប់តែមានរូបសម្រស់ស្រស់ស្អាត តែពេលនេះបែរជាមើលលែងចង់ស្គាល់​ ខណៈតារាសម្ដែងរូបនេះ ស្ថិតក្នុងស្ថានភាពជំងឺដ៏កាចសាហាវធ្ងន់ធ្ងរខ្លាំង នៃជំងឺមហារីកសុដន់ដំណាក់កាលទី៣ កំពុងខ្វះលទ្ធភាពព្យាបាល និងមានបន្ទុកចិញ្ចឹមកូនតូចៗចំនួន ៣នាក់ទៀតផង។ បន្ទាប់ពីបានមើលឃើញនូវទុក្ខលំបាកយ៉ាងខ្លាំងរបស់ តារាសម្តែងអ្នកនាង អេង វ៉ាណង ក៏មានសិល្បករ-សិល្បការនីជាច្រើនរូប និងបុគ្គលដែលមានឥទ្ធពលក្នុងបណ្ដាញសង្គមជាច្រើនផ្សេងទៀត បានចូលរួមឧបត្ថម្ភថវិកា ទៅតាមសទ្ធា ដើម្បីជួយសង្គ្រោះជីវិតដ៏លំបាកនេះ ថែមទាំងជូនពរឱ្យតារាសម្តែង អ្នកនាង អេង វ៉ាណង ឆាប់ជាសះស្បើយពីជំងឺផងដែរ។ ក្នុងនោះតាមរយៈគណនីហ្វេសប៊ុករបស់តារាសម្តែងលោក សាវិន ហ្វីលីព បានសរសេររៀបរាប់ថា៖​«សូមជួយគាត់ម្នាក់១ដុល្លារផង!គាត់អស់លទ្ធភាពហើយ បរិច្ចាគទៅ

    June 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោយបទបញ្ជាដ៏មានឥទ្ធិពលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្លាំងទាហាន នៅនាយកដ្ឋានអង្គរក្សចំនួន៥០០នាក់ រួមជាមួយអាវុធ ២០០ដើម ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ត្រៀមចេញទៅកាន់តំបន់ព្រំដែនជាប់ប្រទេសវៀតណាម ដើម្បីបាញ់កម្ទេចចោលយន្តហោះគ្មានមនុស្សបើក ដែលហោះចូលទឹកដីកម្ពុជា។ សូមជូនពរកម្លាំងអង្គរក្សរបស់យើងមានសុវត្ថិភាពតាមផ្លូវ និងទទួលជោគជ័យសម្រាប់កិច្ចការពារអធិបតេយ្យភាពទឹកដីរបស់យើង។ សូមបញ្ជាក់ជូនផងដែរ សម្ដេចតេជោ ហ៊ុន សែន​ បានចេញបទបញ្ជាបន្ថែម ដោយសម្ដេចតេជោ បានបញ្ជាឱ្យកម្លាំងរបស់នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង បញ្ចេញកម្លាំង ៥០០នាក់ ជាមួយនឹងអាវុធ ២០០ដើម ដើម្បីពង្រាយគ្រប់ច្រករហក

    June 27, 2023
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ រង្វង់មូលដំរី ៥០៥ ពីមុនគេហៅថារង្វង់មូលដំរី៥ ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ រង្វង់មូលដំរី៥នេះ ប្រសព្វផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១០ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង នឹងក្លាយជារង្វង់មូល ៥០៥ «ដំរីប្រាំរយប្រាំ» ដោយមានដាក់បន្ថែមរូបដំរីចំនួន៥០០ ថែមទៀត សម្រាប់ជានិម្មិតរូបស្រុកវាលវែង ទុកជាទីសក្ការៈបូជា។ មូលហេតុដែលនាំឲ្យមានការផ្តួចផ្តើមគំនិតជួសជុលរង្វង់មូលដំរី៥ ដើម្បីបន្ថែមដំរី ចំនួន៥០០ ឲ្យគ្រប់ចំនួន៥០៥ កាន់តែមានសោភ័ណ្ឌភាពបន្ថែមទៀតនោះគឺ៖ ទី១-ដោយយល់ឃើញថា សត្វដំរីគឺជាសត្វ ដែលកម្រមានមាឌធំ ស្លូតបូត សាមគ្គីភាពគ្នា ចេះជួយគ្នា មិនចោលគ្នា អង់អាចក្លាហាន ជាពិសេសមានភាពត្រជាក់ត្រជុំសុខុដុមរមនា។ ទី២-ដោយសារភូមិសាស្ត្រស្រុកវាលវែង ដែលមានផ្លូវជាតិ៥៥

    June 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា អគ្គិភ័យឆាបឆេះហាង Meet You Here មួយកន្លែង បានឆេះបំផ្លាញបន្ទប់ជាន់ទី១ អស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាល់ដល់អ្នកក្បែរខាងឡើយ។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដែលស្ថិតនៅផ្លូវ៥៩០ ក្នុងក្រុម៤៩ ភូមិ១១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្ថែមថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញ ភ្លាមៗនោះ លោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ផងដែរ។ លោកវរសេនីយ៍ឯក ព្រហ្ម

    June 27, 2023