Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងនគរបាលស្រុកកៀនស្វាយ បានធ្វើការឃាត់យុវជនឈាមរាវម្នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត) បានហើយ ក្រោយទទួលបណ្ដឹងពីពលរដ្ឋម្ចាស់រថយន្តជាបន្តបន្ទាប់។ តាមរបាយការណ៍របស់នគរបាល ជនរងគ្រោះចំនួន ៤នាក់ រួមមាន៖ ទី១៖ ឈ្មោះ លី មិញថាំង អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរព្រូឡាន តំណាងម្ចាស់ឡាន មានទីលំនៅភូមិមីធឺង ឃុំមីធឺង ស្រុកមីទូ ខេត្តសុក្រត្រាំង។ ទី២៖ ឈ្មោះ អឹក វណ្ណា អាយុ៤៦ឆ្នាំ មុខរបរម៉ៅការសំណង់ មានទីលំនៅភូមិវាល ឃុំកំពង់សីលា

    June 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ករណីលួចចូលកាន់កាប់គណនីធនាគារ និងលួចដកប្រាក់បានចំនួន ១០ម៉ឺនដុល្លារអាមេរិក ដែលជនរងគ្រោះបានបង្ហោះតាមបណ្តាញសង្គមហ្វេសបុកនាពេលថ្មីៗនេះ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបំបែកសំបុកក្រុមជនសង្ស័យបានហើយ។ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំបែកសំបុកក្រុមជនសង្ស័យ ពាក់ព័ន្ធនឹងករណីលួចចូលកាន់កាប់គណនីធនាគារ និងដកប្រាក់សរុបប្រមាណចំនួន ១០ម៉ឺនដុល្លារអាមេរិក។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោយការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ

    June 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា ថវិកាលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សរុបចំនួន ៧៨ ៦០០ ០០០ រៀល (ចិតសិបប្រាំបីលាន ប្រាំមួយសែន) ត្រូវបានប្រគល់ជូនដល់មន្ត្រីរៀបចំការប្រកួត គ្រូបង្វឹក និងកីឡាករ កីឡាការិនីមេដាយមាស ប្រាក់ និងសំរឹទ្ធ សរុប០៨គ្រឿង ក្នុងការប្រកួតកីឡាទូក ប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» នៅមជ្ឈមណ្ឌលកីឡដ្ឋានលើទឹកនៃទីក្រុងកំពត ខេត្តកំពត នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ កាលពីខែឧសភា ឆ្នាំ២០២៣។

    June 23, 2023
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានអំពាវនាវឱ្យពលរដ្ឋមួយចំនួនដែលកាប់ទន្រ្ទានដីលិចទឹក ទន្រ្ទានដីធនធានធម្មជាតិ និងអ្នកដាក់អន្ទាក់សត្វព្រៃ ត្រូវបញ្ឈប់ការសម្លាប់​សត្វព្រៃជា​បន្ទាន់បើពុំដូច្នេះទេនឹងប្រឈមផ្លូវច្បាប់ជាក់ជាពុំខាន។ នេះគឺជាការអំពាវនាវរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានក្នុង​យុទ្ធនា​ការ “អន្ទាក់​សូន្យ” ក្នុងដំណាក់កាលទី២ នៅខេត្តបាត់ដំបង និង​​ខេត្ដប៉ៃលិន នាថ្ងៃទី ២២ ខែ​មិថុនា ឆ្នាំ២០២៣ ដែលប្រារព្ធឡើងស្ថិតក្នុងបរិវេណខាងមុខ​សាលា​ខេត្ដ​បាត់ដំបង។ ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា នេះគឺដល់ពេលហើយសម្រាប់ អ្នកនិយម​បរិភោគ​សាច់សត្វព្រៃ ត្រូវបញ្ឈប់ការបរិភោគ អ្នកជួញដូរត្រូវបញ្ឈប់ការជួញដូរ ហើយអ្នក​ដាក់​អន្ទាក់បញ្ឈប់សកម្មភាពដាក់អន្ទាក់។ ឯកឧត្ដមបានបញ្ជាក់ថា៖ «សម្រាប់សាធារណ​ជន​ទូទៅ

    June 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ច នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនបុរសម្នាក់ដែលជាម្ចាស់រថយន្តបើកល្មើសភ្លើងសញ្ញាចរាចរណ៍ និងបុកសមត្ថកិច្ចកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្តុបផ្សារដីហុយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់។ សូមបញ្ជាក់ជូនថា កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង ២៖៤០នាទី មានរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ 2BT-0591 បានបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ (ល្មើសភ្លើងស្តុបក្រហម) នៅចំណុចស្តុបស្ពានអាកាសផ្សារដីហុយ ពេលនោះសមត្ថកិច្ចបានចេញមកឃាត់ តែអ្នកបើកបរមិនត្រឹមតែមិនព្រមឈប់ ថែមទាំងបន្ថែមល្បឿនបើកបុកសមត្ថកិច្ចថែមទៀតផង

    June 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធព័ត៌មាន របស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការបង្ហោះវីដេអូចែកចាយតាមបណ្ដាញសង្គមថា មានករណីសមត្ថកិច្ចវាយបំបែកកញ្ចក់រថយន្ត គឺជាការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងអាក្រក់ទម្លាក់កំហុសមកលើមន្ត្រីអនុវត្តច្បាប់។ តាមការពិតជាក់ស្ដែង នៅវេលាម៉ោង ២៖៤០នាទីរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ មានរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ 2BT-0591 បានបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ (ល្មើសភ្លើងស្តុបក្រហម) នៅចំណុចស្តុបស្ពានអាកាសផ្សារដីហុយ ពេលនោះសមត្ថកិច្ចបានចេញមកឃាត់ តែអ្នកបើកបរមិនត្រឹមតែមិនព្រមឈប់ ថែមទាំងបន្ថែមល្បឿនបើកបុកសមត្ថកិច្ចថែមទៀតផង ដោយឃើញស្ថានភាពបែបនេះសមត្ថកិច្ចបានផ្តេកខ្លួនទៅរថយន្ត

    June 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងឱកាសបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ​ CAMSOC-CAMAPGOC បានកំណត់បង្ហាញនូវចំណុចពិសេសសំខាន់ៗ ក្នុងការជំរុញឱ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជាទទួលបានជោគជ័យធំធេង និងល្បីល្បាញលើពិភពលោក។ នៅក្នុងបទបង្ហាញនេះ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ការទទួលរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម​ ឆ្នាំ២០២៣ របស់កម្ពុជាទទួលបានជោគជ័យ

    June 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកិច្ចការនារី បានចេញសេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទ និងមណ្ឌលប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០២២៣។ គណៈកម្មការរៀបចំការប្រឡង សូមជម្រាបជូនដំណឹងដល់និស្សិត និងមន្ត្រីរាជការស៊ីវិលឱ្យបានជ្រាបថា កាលបរិច្ឆេទប្រឡងប្រជែងជ្រើសរើសឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០២៣ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេចដូចខាងក្រោម៖ ១- មណ្ឌលប្រឡងនៅទីស្ដីការក្រសួងកិច្ចការនារី។ ២- បញ្ជីឈ្មោះបេក្ខជននឹងបិទផ្សាយនៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅមណ្ឌលប្រឡងទឹស្ដី ក្រសួងកិច្ចការនារី វេលាម៉ោង១០:០០ព្រឹក បេក្ខជនត្រូវមកពិនិត្យ ឈ្មោះ លេខបន្ទប់ លេខតុ

    June 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា មួយរយៈពេលថ្មីៗចុងក្រោយនេះ គឺមានករណីហែកចូលតេឡេក្រាមជាច្រើនករណីកើតឡើង បង្កឲ្យមានជនរងគ្រោះ មួយចំនួនត្រូវបានខាតបង់ប្រាក់រាប់ពាន់ម៉ឺនដុល្លារដោយសារតែការបោកបញ្ឆោត។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ អាវុធហត្ថភ្នំពេញបានទទួលបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានហែកចូលតេឡេក្រាមរបស់ខ្លួន និងបានឆាតទៅបងប្អូនមិត្តភក្តិជាច្រើនដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគម្រាមទារប្រាក់អតិថិជនដែលជំពាក់ខ្លួនផងដែរ។ ស្របពេលជាមួយគ្នានោះ ក៏មានអតិថិជនរបស់ខ្លួនម្នាក់ ក៏ត្រូវបានគេហែកចូលតេឡេក្រាមរបស់គាត់ដូចគ្នា ហើយបានឆាតមកខ្ចីប្រាក់ខ្លួនចំនួន ៦០,០០០$ ហើយខ្លួនបានវេរទៅឲ្យអស់ ១០,០០០$ ក៏មានការសង្ស័យ ហើយក៏តេទៅអតិថិជនផ្ទាល់ដើម្បីសួរនាំ ទើបដឹងថាមានការចាញ់បោកជនសង្ស័យយ៉ាងពិតប្រាកដ ព្រោះអតិថិជនរបស់ខ្លួន បានអះអាងថា មិនបានឆាតខ្ចីប្រាក់នោះទេ គឺមានគេហែកចូលតេឡេក្រាមរបស់គាត់បាត់ហើយ។ តាមរយៈវិធានការជំនាញ

    June 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានឱ្យដឹងថា កីឡាករ កីឡាការិនីជម្រើសជាតិសូហ្វតិន្នីសកម្ពុជា នាយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានធ្វើមាតុភូមិនិវត្ត មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ក្រោយចេញទៅបោះជំរំហ្វឹកហាត់ក្នុងកម្មវិធី Incheon Training Camps និងចូលរួមការប្រកួតព្រឹត្តិការណ៍ Nonghyup Bank Incheon Korea Cup International Soft Tennis Tournament 2023 រយៈពេល២សប្តាហ៍ នៅទីក្រុង Incheon សាធារណៈរដ្ឋកូរ៉េ ដោយប្រជែងបានមេដាយសរុបចំនួន ០៥គ្រឿង (មាស ០១គ្រឿង

    June 22, 2023