Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលគម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុង មធ្យម កប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះ រួមមាន៖ ពីស្រុកគិរីសាគរ ខេត្តកោះកុង ឆ្លងកាត់កោះម្នាស់, កោះតាទាម, ភ្ជាប់មកកោះស្តេច, កោះសាមិត, កោះអំពិល, មកដល់កោះស្មាច់, ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

    June 22, 2023
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តំបន់សហគមន៍តាខេះមានជ័យ ស្ថិតក្នុងស្រុកសំឡូត ខេត្តដាត់ដំបង ដែលមានទីតាំងជាប់ព្រំប្រទល់នឹងខេត្តប៉ៃលិនគឺជាតំបន់មួយដែលមានសក្តានុពលក្នុងការផ្តល់អំណោយផលចំពោះការបង្កើនចំណីសម្រាប់ការចិញ្ចឹមសត្វឃ្មុំ។​ ដោយមើលឃើញពីសក្តានុពលក្នុងតំបន់នេះ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលព្រៃឈើ ខេត្ត បាត់ដំបង និងមូលនិធិម៉ាដក្សចូលីភីត(MJP)បានរួមគ្នាដាំដើមឈើដើម្បីបង្កើនចំនួនព្រៃឈើឱ្យសម្បូរបែប និង មានពណ៌បៃតងស្រស់បំព្រងឡើងវិញ។ ការសហការចូលរួម សម្រាប់ការដាំដើមឈើនេះក៏ជាផ្នែកមួយស្តារឡើងវិញនៃព្រៃឈើដែលរិចរិលនាពេលកន្លងមកផងដែរ។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន កាលពីររសៀលថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៣បានដឹកនាំក្រុមការងារចូលរួមដាំដើមឈើឡើងវិញ ស្ថិតនៅក្នុងសហគមន៍តាខេះមានជ័យ ដែលជាតំបន់ស្តារព្រៃឡើងវិញនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។​ ឯកឧត្តម

    June 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    June 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យស្នងការដ្ឋាននគរបាល តាមបណ្ដាខណ្ឌទាំង១៤ ត្រូវបន្ដចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានលឿន ខណៈការបោះឆ្នោតបានខិតជិតមកដល់។​ ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅសាលា រាជធានីភ្នំពេញ។​ ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ ហួសសុពលភាព បញ្ជូនទៅ អធិការខណ្ឌ និងអភិបាលខណ្ឌទាំង១៤ ដើម្បីសាវជ្រាវធ្វើអត្តសញ្ញាណប័ណ្ណទាំងនេះ ជូនពួកគាត់ឡើងវិញ។

    June 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី១២ ខែមិថុនា រហូតដល់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ មានយានយន្តបានធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ៨៩ ៦០៩ គ្រឿង ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ១៨០ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ០៦ករណី ស្វែងរកជំនួយចំនួន ៧៦ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៩៨ករណី)។ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន សូមកុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍ «ថ្ងៃនេះ ថ្ងៃស្អែក

    June 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៨និង០០នាទី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានក្មេងស្ទាវ ១ក្រុមប្រហែល ២០នាក់ ភាគច្រើនមានកាន់កាំបិតផ្គាក់ក្នុងដៃ បានចូលកាប់បំផ្លាញម៉ូតូ ០១គ្រឿង ក្នុងផ្ទះគ្រួសាររងគ្រោះមួយ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ រហូតភ្ញាក់ផ្អើលដល់កម្លាំងល្បាតអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ធ្វើការចុះអន្តរាគមន៍ បង្ក្រាបជាក់ស្តែងភ្លាមៗ ដោយឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានចំនួន១៣នាក់ និងចាប់យកវត្ថុតាងកាំបិតផ្គាក់ចំនួន០៤ដើមផងដែរ។ ក្រោយពេលស្តាប់ចម្លើយ ក្រុមក្មេងទំនើងទាំង១៣នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួនពិតជាធ្វើសកម្មភាពប្រើអំពើហិង្សា ចូលកាប់បំផ្លិចបំផ្លាញម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន ដោយសារកន្លងមកពួកខ្លួនធ្លាប់មានទំនាស់ជាមួយក្មេងស្ទាវមួយក្រុមផ្សេងទៀត ហើយធ្លាប់ឃើញក្រុមក្មេងស្ទាវទាំងនោះ

    June 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការ បន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាព សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ តាមសំណើរបស់ក្រសួងមហាផ្ទៃ។ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យនេះមានគោលបំណងកំណត់អំពីការបន្ដសុពលភាពអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាពប្រើប្រាស់ ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ហើយមានវិសាលភាព អនុវត្តរហូតដល់ថ្ងៃប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧៕ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន៖ ប្រភព៖ ក្រសួងមហាផ្ទៃ

    June 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៩៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២០០រៀលមានន័យថាតម្លៃដដែល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៩០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ ៕

    June 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវឱ្យផ្នែកពាក់ព័ន្ធចូលរួមពង្រឹង និងលើក កម្ពស់ការគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ នៅតាមគ្រឹះស្ថានសិក្សា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា រយៈពេលកន្លងមកនេះ បាតុភាពអសកម្ម និងអសីលធម៌មួយចំនួនបានកើតឡើងទាំងនៅក្នុង ទាំងនៅក្រៅបរិវេណ នៃគ្រឹះស្ថានសិក្សា ដែលបានបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗ ក្នុងករណីខ្លះរហូតដល់បាត់បង់ អាយុជីវិតរបស់ យុវជនក្នុងវ័យសិក្សា។ ក្រសួងអប់រំ យុវជន និងកីឡាទទួលស្គាល់នូវរាល់កង្វល់ និងការព្រួយបារម្ភនានាររបស់សាធារណជន មាតាបិតា

    June 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ឯកភាពជាមួយការស្នើរបស់ក្រសួងការពារជាតិ សម្រាប់ការកសាងសួនតេជោសន្តិភាព នៅតាមបណ្តាខេត្ត ស្ថាប័ន អង្គភាព ដែលត្រូវការសាងសង់ តំណាងខ្លឹមសារនយោបាយ ឈ្នះ ឈ្នះ។ ក្នុងខណៈអញ្ជើញជាអធិបតី នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវានៃការចងចាំដំណើឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣ នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៣ នៅក្រសួងការពារជាតិ សម្ដេចតេជោ ហ៊ុន

    June 21, 2023