- Khmernote Media
- ព័ត៌មានជាតិ
(ហូជីមិញ)៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាសែនយុវវ័យវៀតណាម (Tuoi Tre) សហការជាមួយក្រមហ៊ុន Herbalife Vietnam បានរៀបចំកម្មវិធីបំផុសគំនិតស៊ីហ្គេមលើកទី៣២ ដើម្បីចូលរួមបំផុសគំនិត ផ្សព្វផ្សាយសារវិជ្ជមាន និងមានឆន្ទៈ អន់ធន់ ស្មារតីស្រឡាញ់កីឡាដើម្បីសម្រេចបានគោលដៅ ព្រមទាំងលើកទឹកចិត្ត និងលើកតម្កើងដល់អត្តពលិកឱ្យប្រឹងប្រែងខិតខំ ក្នុងការប្រកួតយកជ័យជម្នះផងដែរ។ លោក Huy Tho អគ្គនាយករងកាសែតយុវវ័យវៀតណាម (Tuoi Tre) បានប្រាប់ឱ្យដឹងថា ក្រោយពីការបង្កើតឡើងនូវកម្មវិធីនេះ តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរួចមក កាសែត Tuoi
June 19, 2023 - សិល្បៈ
រាជធានីភ្នំពេញ៖ រឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះ សិល្បៈការិនីដ៏ល្បីឈ្មោះ គឺ កញ្ញា ព្រះកាយច័ន្ទ ដែលជាសិល្បៈការនីមួយរូប ពោរពេញទៅដោយពហុជំនាញផ្នែកសិល្បៈ ទេពកោសល្យ និងមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេស បានចូលរួមក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ ដើម្បីសម្រេចបំណងរបស់លោកឪពុក ដែលចង់ឃើញកញ្ញាក្លាយជាអ្នកច្រៀង កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្ដាញសង្គមកាលពីយប់មិញនេះ ។ នៅក្នុងកម្មវិធី The Voice Cambodia នោះផងដែរ អ្នកទស្សនាគ្រាន់តែបានឃើញនូវវត្តមានរបស់ កញ្ញា ព្រះកាយច័ន្ទ ភ្លាម បាននាំគ្នាផ្ទុះការស្រែក ហ៊ោកញ្ជ្រៀវ ពេញស្ទូឌីយ៉ូហង្សមាស ធ្វើឱ្យគណៈកម្មការទាំង៤ ពិតជាចង់ឃើញថា បេក្ខជនរូបនេះជាអ្នកណា។
June 19, 2023 - សង្គម
រាជធានីភ្នំពេញ៖ ឧកញ៉ា ស្រី ចាន់ថន បានផ្ដល់ហាងកាត់សក់មួយកន្លែងជូនកីឡាករ ព្រុំ សំណាង តាមការសន្យា ពេលនេះហាងបានរៀបចំរួចរាល់ហើយ ឆ្លៀតក្នុងឱកាសល្អមួយលោកឧកញ៉ា ក៏បានចុះហត្ថលេខាផ្ទេរ ហាងកាត់សក់ នោះជូនកីឡាករ ព្រុំ សំណាង រួចរាល់ហើយ។ នេះបើយោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣មុននេះបន្តិច។ តាមរយៈសំណេរក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នា ដូចដែលបងប្អូនបានដឹងខ្លះៗហើយថាខ្ញុំបានសន្យាថានឹងផ្ដល់ហាងកាត់សក់ មួយកន្លែងជូនកីឡាករ ព្រុំ សំណាង ពេលនេះយើងបានរៀបចំរួចរាល់ហើយបងប្អូន
June 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្ដីបំភ្លឺ ចំពោះម្ចាស់គណនី Tik Tok ឈ្មោះ Āmm Mā បានលើកឡើងថា «បងប្អូនភ្លើងខែនេះខ្ញុំអត់បង់ទេ ខ្ញុំអត់ដែលនៅផ្ទះទេ តែភ្លើងរបស់ខ្ញុំអស់៤០៤,៤០០ រៀល ខ្ញុំអត់មាត់ទេ ចឹងខ្ញុំអត់មានលុយបង់ទេ ទឹកភ្លើងស៊ីដល់ក ខ្ញុំអត់បង់ទេ អាណិតប្រជាជនផងជិតលៀនអណ្តាតហើយសភ្នែកទទេស្អាត»។ បើតាមការចុះទៅពិនិត្យដោយផ្ទាល់ពីក្រុមការងារបច្ចេកទេសឃើញថា ប្រព័ន្ធនាឡិកាស្ទង់ល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាក់ស្ដែងខ្សែហ្វាចូល និងចេញត្រឹមត្រូវ នាឡិកាស្ទង់ដំណើរការធម្មតា។ សម្ភារប្រើប្រាស់របស់អតិថិជនមានដូចជា៖ ទូរទឹកកក ០១គ្រឿង ម៉ាស៊ីនត្រជាក់ ០១គ្រឿង ឆ្នាំងដាំបាយ
June 17, 2023 - ព័ត៌មានជាតិ
ខេត្តកំពត៖ កាលពីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុក ស្នងការនគរបាលខេត្ដកំពត បានអោយដឹងថា «ក្រុមហ៊ុន ពិភពដីមាស ស្នើសុំថ្នាក់ដឹកនាំពិនិត្យបញ្ហាសតិអារម្មណ៍របស់លោក ពាក់ពន្ធ័ដំណើរការនិតិវិធីលើបណ្តឹងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពត ២៥៩គ្រួសារ ដែលបានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនជិត ៥លានដុល្លារ។ បើលោកមានបញ្ហាសតិអារម្មណ៍គឺដោយសារការអាណិតប្រជាពលរដ្ឋដែលត្រូវរងគ្រោះដោយសារក្រុមហ៊ុនពិភពដីមាសនេះឯង»។ តាមរយៈសំណេរ ក្នុងខ្លឹមសាររបស់ ក្រុមហ៊ុន ពិភពដីមាស អ៊ិនសេសម៉ិន ឯ.ក. បានស្នើសុំការអន្តរាគមន៍ដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមមេត្តាជួយស្វែងរក យុត្តិធម៌ដល់ក្រុមហ៊ុន និងបងប្អូនអតិថិជន ស្នើសុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី
June 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានប្រកាសថា មន្ត្រីនគរបាលនាយកដ្ឋានបុគ្គលិក ២រូប ត្រូវដកតំណែង ដកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ។ ក្រសួងមហាផ្ទៃ សម្រេចចំពោះមន្រ្តីនគរបាលចំនួន២រូប នៃនាយកដ្ឋានបុគ្គលិក ក្រោមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដូចមាន ឈ្មោះខាងក្រោម៖ ១- វរសេនីយ៍ទោ ម៉ែន ម៉ារ៉ាឌី អត្តលេខ៦៧៩៩៩ នាយរងការិយាល័យបៀវត្សរ៍នគរបាលជាតិ ២-វរសេនីយ៍ទោ ណុប បូ អត្តលេខ៣៨៦១២ នាយរងការិយាល័យគ្រប់គ្រងឯកសារ មូលហេតុ៖ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។
June 17, 2023 - សង្គម
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ អ្នកនាង ស្រួង ភាវី ម្ចាស់មេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) បានឱ្យដឹងថា អ្នកនាង នឹងដឹកនាំក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តកូរ៉េ ចុះទៅពិនិត្យព្យាបាលក្មេងៗនៅកម្ពុជា ប្រសិនអាណាព្យាបាលគ្រប់រូប ដែលមានកូនៗ មានជំងឺទាំងបួនដូចខាងក្រោម សូមធ្វើការទាក់ទងមកកាន់អ្នកនាង ដើម្បីរាប់បញ្ចូលឈ្មោះក្នុងបញ្ជីត្រួតពិនិត្យ តាមរយៈលេខទូរស័ព្ទ៖ ០៨៦ ២០០ ៦៤០, ០១១ ៣០៩ ២៧៦។ ក្នុងនោះ អ្នកនាង ស្រួង ភាវី បានសរសេររៀបរាប់បន្ថែមទៀតថា៖ ការពិនិត្យជំងឺដោយក្រុមគ្រូពេទ្យមកពីប្រទេសកូរ៉េ ចំនួនមានកំណត់ក្នុងការពិនិត្យជំងឺ។ ដែលមានទីតាំងនៅ
June 16, 2023 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្ដក្រចេះ បានចេញសេចក្តីជូនដំណឹងស្តីពីការពិនិត្យព្យាបាល និងវះកាត់ជំងឺកុមារ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានសហការជាមួយក្រុមគ្រូពេទ្យជំនាញមកពីមន្ទីរពេទ្យកុមារជាតិ និងគ្រូពេទ្យមកពីប្រទេសជប៉ុន នឹងចុះពិនិត្យព្យាបាល និងវះកាត់ជំងឺជូនកុមារដោយឥតគិតថ្លៃ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧៖៣០នាទីព្រឹក ដល់ម៉ោង ៤៖៣០ នាទីល្ងាច នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ
June 16, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា មន្ត្រីសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធមកពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ មន្ទីរបរិស្ថានខេត្តព្រះសីហនុ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ធ្វើការដុតបំផ្លាញចោលទំនិញខូចគុណភាពចំនួន ៤មុខទំនិញ មានទម្ងន់សរុប ៨៤,៨៤០.៥ គីឡូក្រាម នៅទីលានចាក់សំរាមអូរតាសេក ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទំនិញទាំងនោះរួមមាន៖ ១-សណ្តែកចំនួន ៣៥៦ បាវ ទម្ងន់ ១៥,៣០៨ គីឡូក្រាម ២-គ្រាប់ពោតចំនួន ៨៧៥ បាវ ទម្ងន់ ៤៣,៧៥០
June 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា នៅយប់ថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២០៖០០នាទី កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដឹកនាំដោយលោក អ៊ិត ជំនិត នឹងលោក ផុន សុផាន អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលតំណាងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ។ បានដឹកនាំកម្លាំងចុះប្រមូលនារីៗរកស៊ីផ្លូវភេទនៅតាមបណ្តោយផ្លូវចោមចៅ(ផ្លូវវេងស្រេង) ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១ ជាលទ្ធផលប្រមូលបានសរុបចំនួន ៣៤នាក់ ក្នុងនោះមានភេទទី៣ ចំនួន១១នាក់
June 16, 2023












