Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលជំនួយសុខភាព ក្លែងបន្លំឈ្មោះ COOL-KID។ ក្រសួងសុខាភិបាលពិនិត្យឃើញមាន ការចែកចាយ និងលក់ផលិតផលជំនួយសុខភាពក្លែងបន្លំឈ្មោះ COOL-KID B/6 COOL Sheets មានបិទលតាបត្រ CAMN0077Ih-12 របស់ក្រុមហ៊ុន INTERMEDICA ដែលមានរចនាបទស្រដៀងនឹង ផលិតផលជំនួយសុខភាពមានលេខបញ្ញិកាត្រឹមត្រូវដែលចែកចាយដោយក្រុមហ៊ុន K1000 TRADING Co., LTD មាន លេខបច្ឆិកា CAM R3 0077 I-12 ។ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា ផលិតផលជំនួយសុខភាពឈ្មោះ

    June 21, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ខេត្តកំពង់ឆ្នាំង បានក្លាយជាខេត្តទី៥ នៃរាជធានីខេត្តទាំង២៥ ដែលបានប្រកាសជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ពិធីប្រកាសទទួលស្គាល់ជាផ្លូវការនេះ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតិភាព ឯកឧត្តម សួស គង់ រដ្ធលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង ឯកឧត្តម ផាន់ ចាន់តារា សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ

    June 20, 2023
  • ព័ត៌មានជាតិ

    (កូរ៉េ)៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានឱ្យដឹងថា កីឡាករជម្រើសជាតិកម្ពុជា ចន ម៉ាដា ដណ្តើមបានមេដាយមាស០១គ្រឿង លើប្រភេទវិញ្ញាសា វាយគូចម្រុះបុរស-នារី វគ្គ ConsolationMatch ពីព្រឹត្តិការណ៍ Nonghyup Bank Incheon Korea Cup International Soft Tennis Tournament 2023។ សូមជម្រាបជូនថា ក្នុងការប្រកួតនេះ កីឡាករ ចន ម៉ាដា (កម្ពុជា) បានចាប់ដៃគូជាមួយកីឡាការិនីហ្វីលីពីន បានយកឈ្នះ

    June 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤៖២០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ជាបន្តបន្ទាប់ នៅចំណុចមុខស្ថាននីយ៍ប្រេងឥន្ធនៈតូតាល់ ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ចំនួន០៦ករណី។ ករណីទី១៖ ឆក់ទូរសព្ទ័ដៃ ម៉ាកអាយហ្វូន១២ប្រូម៉េក ពណ៌ ខៀវ បានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៤៧ ផ្លូវលេខ១៥០ ក្រុម២៩ ភូមិ១០

    June 20, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសថា នឹងឧបត្ថមម៉ូតូមួយគ្រឿង បើម្ចាស់មេដាយមាស ស៊ីហ្គេមលើកទី៣២ កីឡាករគុនខ្មែរ ឈឿង ល្វៃ យកឈ្នះកីឡាករថៃ សាមី បានឆាមេក ដែលនឹងត្រូវប៉ះគ្នានៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ តាមរយៈសំណេរ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានមានខ្លឹមយ៉ាងដូច្នេះថា៖ « ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នាការប្រកួតរបស់កីឡាករ ឈឿង ល្វៃ ប្រកួត សាមី

    June 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៩៖០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនសិស្សចំនួន ០៨នាក់ ករណីវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យភាគីម្ខាងរងរបួស ប្រព្រឹត្តនៅចំណុចដីឡូត៍លេខ៣១D ផ្លូវលេខ២៧១ ក្រុមទី០១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមត្ថកិច្ចធ្វើការណែនាំអប់រំ ដោះស្រាយ និងធ្វើកិច្ចសន្យាបញ្ចប់រឿង ដល់សិស្សទាំង០៨នាក់ខាងលើ ព្រមទាំងមានការធានាពីអាណាព្យាបាលនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។ បច្ចុប្បន្នសិស្សទាំង០៨នាក់ខាងលើ ក្រោយពីបានធ្វើការដោះស្រាយ នឹងធ្វើកិច្ចសន្យាបញ្ចប់រឿងព្រមទាំងមានការធានាពីអាណាព្យាបាលរួច

    June 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ។ ក្នុងរយៈពេលមួយសប្ដាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃតំបន់សម្ពាធ ទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ លក្ខណៈបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម

    June 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានប្រកាសជ្រើសរើសនិស្សិតស្ម័គ្រចិត្តមកបំពេញការងារនៅក្នុងនាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ចំនួន១០នាក់។ ដើម្បីផ្ដល់ឱកាសដល់និស្សិតក្នុងការរៀនសូត ដកពិសោធន៍ការងារជាក់ស្តែង ក្រសួងបរិស្ថាននឹងជ្រើសរើសនិស្សិតស្ម័គ្រចិត្តមកបំពេញការងារនៅក្នុង នាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ចំនួន ១០នាក់ ដោយស្របតាមកិច្ចសន្យារបស់ក្រសួងបរិស្ថាន រយៈពេល ៦ខែ ឬ១ឆ្នាំ។ ឯកទេសដែលត្រូវជ្រើសរើស មានដូចខាងក្រោម៖ ១. ផ្នែកសារព័ត៌មាន ចំនួន ០៥នាក់ ២. ផ្នែករដ្ឋបាល ចំនួន ០២នាក់ ៣. ផ្នែកព័ត៌មានវិទ្យា ចំនួន ០៣នាក់។

    June 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានវិទ្យា បានឱ្យដឹងថា បច្ចុប្បន្នបញ្ហានៃការលួចជ្រៀតចូលគ្រប់គ្រង់គណនីហ្វេសប៊ុកពីសំណាក់ជនអនាមិកនៅតែបន្តកើតមានឡើងគួរឲ្យកត់សម្គាល់។ គោលបំណងរបស់ជនអនាមិកគឺសង្ងំលួចប្រើប្រាស់គណនីហ្វេសប៊ុករបស់ជនរងគ្រោះ ដើម្បីប្រព្រឹត្តិបទល្មើសផ្សេងៗ ដូចជាបទល្មើសឆបោកប្រាក់ ឬលួចប្រើប្រាស់គណនីធនាគាររបស់ជនរងគ្រោះជាដើម។ ជាការកត់សម្គាល់ម្ចាស់គណនីហ្វេសប៊ុកភាគច្រើន នៅមិនទាន់អាចដឹងច្បាស់ថាគណនីហ្វេសប៊ុករបស់ខ្លួនកំពុងតែប្រើប្រាស់នោះ មានសុវត្ថិភាព ១០០% នៅឡើយទេ។ ថ្ងៃនេះក្រុមការងារបច្ចេកទេស នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមធ្វើការបង្ហាញជូនអំពីវិធីសាស្ត្រចំនួន៣ ដែលជាមុខងាររបស់កម្មវិធីទូរស័ព្ទឆ្លាតវៃរបស់អ្នក (iOS App) ដើម្បីបញ្ជាក់ថាគណនីរបស់អ្នកមានសុវត្ថិភាពដូចជាខាងក្រោម៖ ១. បើកកម្មវិធីហ្វេសប៊ុករួចចុចពាក្យ “Menu” នៅខាងស្តាំ និងខាងក្រោម នៃកម្មវិធីហ្វេសប៊ុក។ ២. អូសមកក្រោម

    June 19, 2023
  • សង្គម

    នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះថា Yamony Mom-Waller បានបង្ហោះវីដេអូ ពីសកម្មភាពក្រុមចោរបរទេសប្រមាណ ៤នាក់ ចូលលួចបច្ច័យព្រះសង្ឃខ្មែរ ក្នុង «វត្តរតនរង្សី» អស់ពីក្នុងកុដិរលីង ស្ថិតនៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីវេលាម៉ោង ៩៖៥៩នាទីព្រឹក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ។ តាមរយៈវីដេអូនៃកាំមេរ៉ាសុវត្ថិភាពរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានឱ្យដឹងថា ក្រុមចោរបរទេសប្រមាណ ៤នាក់ បានចូលជញ្ជូនហិបដាក់លុយរបស់ព្រះសង្ឃខ្មែរ អស់ចំនួន ៣ហិប ចេញពីក្នុងវត្ត ដឹកដាក់ចូលទៅក្នុងរថយន្ត រួចជិះគេចខ្លួនបានដោយសុវត្តិភាពតែម្ដង។ ក្នុងនោះដែរ ក៏ឃើញមានអ្នកលេងក្នុងបណ្ដាញសង្គមជាច្រើន ក៏បានចូលរួមសោកស្តាយជាខ្លាំង និងសូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ

    June 19, 2023