- Khmernote Media
- ព័ត៌មានជាតិ
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយ បន្ទាប់ពីទទួលបានព័ត៌មានពីឆ្មាំទន្លេប្រចាំការនៅអន្លង់កាំពី។ ក្រុមការងារប្រទះឃើញកូនផ្សោតនេះ តាមរយៈរូបថតដែលថតបាន នៅម៉ោង១៣និង៣០នាទីរសៀល នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចអន្ទង់វៀននៃអន្លង់កាំពី ភូមិកាំពី ឃុំសំបុក្រ ស្រុកចិត្របុរី ខេត្តក្រចេះ។ តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះ មានអាយុប្រមាណ០៥ថ្ងៃ កំពុងហែលជាមួយផ្សោតពេញវ័យចំនួន៥ក្បាលទៀត។ ជាការកត់សម្គាល់ នេះជាកូនផ្សោតទី៤ហើយ ដែលបានកត់ត្រាចាប់តាំងពីខែមករា
June 16, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឱ្យដឹងថា មន្រ្តីជំនាញ ក.ប.ប. រកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពប្រមាណជិត ១០០គីឡូក្រាម និងពិន័យអន្តរការណ៍លើសិប្បកម្មផលិតទឹកសុទ្ធមួយទីតាំងផងដែរ។ នៅថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៣ មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តប៉ៃលិន ខេត្តមណ្ឌលគិរី ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តតាកែវ បានបន្តចុះត្រួតពិនិត្យរាល់ទំនិញដែលដាក់ចរាចរលក់នៅលើទីផ្សារ និងសិប្បកម្មនានាដើម្បីទប់ស្កាត់នូវទំនិញដែលខូចគុណភាពនិងហួសកាលបរិច្ឆេទ ឬទំនិញដែលមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសដែលប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋទូទៅ ក៏ដូចជាអ្នកប្រើប្រាស់ផងដែរ។ លទ្ធផលជាក់ស្ដែងនៃការចុះត្រួតពិនិត្យ មន្ត្រីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពចំនួន ៧២.៥គីឡូក្រាម និងសិប្បកម្មផលិតទឹកសុទ្ធមួយកន្លែងមិនមានអនុលោមភាពផ្នែកបទដ្នានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និងធ្វើការពិន័យអន្តរការណ៍ទៅនីតិវិធី៕
June 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង៣៖២០នាទីយប់ទាបភ្លឺថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចសិប្បកម្មកាត់ដេរនិងស្តុបក្រណាត់ ដែលស្ថិតនៅតាមផ្លូវ៨គ្រួសារ ភូមិ៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ – ម្ចាស់ទីតាំង៖ វង្ស ប៊ុណ្ណា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកលក់ក្រណាត់ ។ – មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី
June 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើសមន្រ្ដីរដ្ឋបាលទូទៅ ដើម្បីបម្រើការងារនៅតាមអង្គភាព និងគ្រឹះស្ថានសិក្សានានា ក្រោមឱវាទទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។ នៅឆ្នាំ២០២៣នេះ ក្រសួងនឹងរៀបចំប្រឡងជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅ ប្រភេទក្របខណ្ឌ ក (ពុំមែនជា ក្របខណ្ឌគ្រូបង្រៀន) ចំនួន ១០០ នាក់ សម្រាប់បម្រើការងារនៅតាមអង្គភាព និងគ្រឹះស្ថានសិក្សានានា ក្រោមឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយ ក្រសួងមុខងារសាធារណៈ(សាលាភូមិន្ទរដ្ឋបាល) ដើម្បីរៀបចំដំណើរការប្រឡងនិងការបណ្ដុះបណ្តាល។ បេក្ខជនត្រូវជ្រើសរើសអង្គភាព
June 15, 2023 - សង្គម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់កីឡាការនីឆ្នើម ស្រួង ភាវី ម្ចាស់មេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) សូមជូនដំណឹងដល់ពុកម៉ែបងប្អូនឱ្យបានជ្រាបថា អ្នកនាង នឹងនាំវេជ្ជបណ្ឌិតកូរ៉េ ដើម្បីចុះទៅព្យាបាលក្មេងៗដែលមានជំងឺ ៤ប្រភេទ នៅប្រទេសកម្ពុជា។ កីឡាការនីឆ្នើម ស្រួង ភាវី បានបង្ហោះវីដេអូ ដោយនិយាយរៀបរាប់បញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងខែមិថុនា នៅថ្ងៃទី២៣-២៤ ខាងមុខនេះ នាងខ្ញុំនឹងនាំលោកគ្រូៗវេជ្ជបណ្ឌិតកូរ៉េ ដើម្បីធ្វើកិច្ចការមនុស្សធម៌ជាមួយនាងខ្ញុំ ដើម្បីព្យាបាលក្មេងៗជំងឺ ៤ប្រភេទ ដោយក្រុមការងារនាងខ្ញុំកំពុងរៀបចំ ហើយនាងខ្ញុំនឹងប្រាប់ព័ត៌មានលម្អិតបន្ថែម ខាងមុខនេះឆាប់ៗ។ ខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូនសប្បាយរីករាយ ជាមួយកិច្ចការមនុស្សធម៌ជាមួយនាងខ្ញុំ
June 15, 2023 - សង្គម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Jeremie Montessuis បានបង្ហោះរូបភាពជាច្រើនសន្លឹក កេីតចេញពីការស្រម៉ៃរបស់ AI តាមរយៈការប្រើប្រាស់កម្មវិធី Mid Journey ដែលបង្កើតជាផ្ទាំងទស្សនីយភាពយ៉ាងប្លែកភ្នែក ពីអតីតកាល ក្នុងទសវត្សទី៦០ (១៩៦០) ដែលកំពុងផ្ទុះការគាំទ្រ និងសរសើរមិនដាច់ពីមាត់ពីសំណាក់មហាជនក្នុងប្រទេស។ បើយោងតាមខ្លឹមសាររបស់ គណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « Cambodia Swinging 1960s ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដើម្បីបង្កើតបរិយាកាស តាមរយៈការប្រើប្រាស់កម្មវិធី Mid Journey និងមានរូបថតមួយក្រុមទៀតនឹងមកក្នុងប៉ុន្មានសប្ដាហ៍ទៀត។ » លោក
June 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ជាខួបទី ៦១ឆ្នាំ ដែលតុលាការទីក្រុងឡាអេ សម្រេចកាត់ក្តីឲ្យព្រះរាជាណាចក្រកម្ពុជាឈ្នះរឿងក្តីប្រាសាទ ព្រះវិហារ ពីការទាមទារឈ្លានពានរបស់ ប្រទេសថៃ (១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២៣)។ សំគាល់៖ រូបភាពខាងក្រោមនេះគឺជា ព្រះឆាយាលក្ខណ៍ នៃព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះវររាជបិតាជាតិខែ្មរ ព្រះបរ់មរតនកោដ្ឋ សេ្តចយាងបង្ហូតទង់ជាតិកម្ពុជា នៅលើកំពូលភ្នំនៃប្រាសាទព្រះវិហារ ក្រោយពីតុលាការកាត់ក្តីឱ្យកម្ពុជាឈ្នះ ដោយទទួលស្គាល់ទឹកដីនៃប្រាសាទព្រះវិហារជាកម្មសិទ្ធរបស់ព្រះរាជាណាចក្រកម្ពុជា នេះគឺជាមហាសម្ធិផលដ៏ធំធេងមួយទៀត របស់ ព្រះបរមរតនកោដ្ឋ
June 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង បានអះអាងថា ប្រជាពលរដ្ឋនឹងលែងប្រឈមការអត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅប្រើប្រាស់ទៀតហើយនាពេលខាងមុខ ដើម្បីជួយដោះស្រាយបញ្ហាប្រជាជនមួយចំនួនបានធ្វើចំណាកស្រុកពីខេត្តមួយទៅខេត្តមួយ ឬចំណាក ស្រុកទៅក្រៅប្រទេស និងយកទៅបញ្ចាំជាមួយមីក្រូហិរញ្ញវត្ថុ និងខ្ចី ប្រាក់ក្រៅប្រព័ន្ធជាដើម។ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា បានលើកឡើងថា ចំពោះករណីការផ្តល់ជូនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសេសសល់មិនទាន់បានផ្តល់ជូន គឺដោយសារក្រុមការងារ កំពុងមានបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដូចជា មានប្រជាជនមួយចំនួនបានធ្វើចំណាកស្រុកពីខេត្តមួយទៅខេត្តមួយ ឬចំណាកស្រុកទៅក្រៅប្រទេស មិនអាចត្រឡប់មកបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតាបាន។ ក្រៅពីនេះ មានប្រជាពលរដ្ឋមួយ ចំនួន បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
June 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម បានចេញសេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសមន្ត្រីរាជការ ដែលមានក្របខ័ណ្ឌស្រាប់ ឲ្យផ្ទេរមកបម្រើការងារនៅបេឡាជាតិសន្តិសុខសង្គម សម្រាប់ឆ្នាំ២០២៣។ បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស. គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលមានភារកិច្ច គ្រប់គ្រង និងចាត់ចែងផ្នែកទាំងអស់នៃរបបសន្តិសុខសង្គម។ បេឡាជាតិសន្តិសុខសង្គមនឹងធ្វើការប្រឡងជ្រើសរើស មន្ត្រីរាជការស៊ីវិលដែលមានក្របខ័ណ្ឌស្រាប់ ឱ្យផ្ទេរកន្លែងបម្រើការងារមកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។ គ្រឹះស្ថាននឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការ ដែលមានក្របខ័ណ្ឌស្រាប់សរុបចំនួន ៨៤នាក់ ដើម្បីផ្ទេរ ចូលមកបម្រើការងារជាមន្ត្រីរាជការ (មិនមានមុខតំណែង) នៅបេឡាជាតិសន្តិសុខសង្គមដូចខាងក្រោម៖ ប្រភព៖ បេឡាជាតិសន្តិសុខសង្គម
June 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពីយុទ្ធនាការ «ដំរីមួយជួយថវិកាពីរពាន់រៀល» សម្រាប់ទិញចេកមួយស្និត ឬអំពៅមួយដើម គឺជាយុទ្ធនាការមួយដែលត្រូវបានផ្តួចផ្តើមរៀបចំឡើងក្នុងគោលបំណងកៀងគរការបរិច្ចាគទោះតិចក្ដី ច្រើនក្ដី ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីទ្រទ្រង់ដល់សមាគមអភិរក្សដំរីអៃរាវត្តា ដែលកំពុងជួបការខ្វះខាតថវិកាសម្រាប់ទិញចំណីដំរី និងព្យាបាលដំរី។ ការចូលរួមមូលនិធិឧបត្ថម្ភពីសប្បុរសជនទាំងអស់គ្នា គឺជាការចូលរួមចំណែកការពារ អភិរក្សសត្វដំរី និងការបង្កាត់ពូជដំរីបន្ថែមទៀត ដើម្បីបង្កើនបរិមាណសត្វដ៏កម្រនៅកម្ពុជា ជាពិសេសគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់សម្រាប់ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះប្រកបដោយនិរន្តរភាព៕ ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
June 14, 2023












