- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភំ្នពេញ៖ នៅថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
June 14, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ អ្នកជំនាញផ្នែកអភិរក្សសត្វព្រៃ បានឱ្យដឹងថា បច្ចុប្បន្ននេះ ការដាក់អន្ទាក់ដើម្បីចាប់យកនិងសម្លាប់សត្វព្រៃដោយខុសច្បាប់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ កំពុងកើតមានគួរឱ្យព្រួយបារម្ភ ខណៈដែលការដោះលែងសត្វព្រៃក្នុងតំបន់នោះមានការកើនឡើង។ លោក និច ម៉ាក (Nick Mark) នាយកសង្គ្រោះនិងថែរក្សាសត្វព្រៃនៃអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ មានប្រសាសន៍ថា ជាច្រើនឆ្នាំមកនេះ អង្គការអភិរក្សសត្វព្រៃអន្តរជាតិ ដែលសហការជាមួយរដ្ឋបាលព្រៃឈើនិងអាជ្ញាធរជាតិអប្សរា បានដោះលែងសត្វព្រៃជាច្រើនប្រភេទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជា ៖ សត្វទោច ស្វាព្រាហ្មណ៍ ឈ្លូស សំពោច ឆ្មាដាវ សត្វកេងកង ក្ងោកនិងសត្វភេជាដើម ក៏ប៉ុន្តែកាលពីដើមខែមិថុនាកន្លងមក សត្វភេដែលបានដោះលែង នៅក្នុងព្រៃតំបន់អង្គរនោះ
June 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំ ស្ដីពីវិធានការទប់ស្កាត់ជំងឺគ្រុនឈាម នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ២០២៣។ ជំងឺគ្រុនឈាមក្នុងអំឡុង ២១សប្តាហ៍ ដើមឆ្នាំ២០២៣នេះ មានចំនួន ៣.៤៣៩ករណី។ យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ បានបញ្ជាក់ថា ការចម្លងបានចាប់ផ្ដើមកើនឡើងនៅតាម ភូមិ ឃុំ និងទីប្រជុំជននៃបណ្តាខេត្តមួយចំនួន ជាពិសេស ខេត្តដែលមានការដ្ឋានសំណង់ច្រើន និងមានប្រជាជន រស់នៅច្រើនកុះករ។ កំណើននៃករណីជំងឺគ្រុនឈាមនាពេលនេះ តម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការចូលរួមពីបងប្អូនប្រជាពលរដ្ឋគ្រប់រូប ក្នុងការពង្រឹងអនុវត្តវិធានការការពារសុខភាពឱ្យបានល្អ ចៀសផុតពីការឆ្លងជំងឺ គ្រុនឈាម ដោយសារសត្វមូសខ្លាញីខាំ ដែលបានកើតឡើងដោយសារពពួកដង្កូវទឹក។ ក្នុងន័យនេះ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមធំធេងក្នុងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាពនោះ
June 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីបានបើកយុទ្ធនាការបានរយៈពេល២សប្ដាហ៍មក យុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ដែលត្រូវបានបង្កើតឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ១ មិថុនា ទទួលបានថវិកាបរិច្ចាគចំនួនជិត ២លានដុល្លារអាមេរិក ពីសប្បុរសជនជាង២០ម៉ឺននាក់ (គិតរួមទាំងការបរិច្ចាគតាមប្រព័ន្ធធនាគារ និងដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា) ។ សូមរលឹកជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាស្ថាប័នជាតិមួយដែលមានតួនាទីក្នុងការកៀរគរការបរិច្ចាគ ពីសប្បុរសជន ដើម្បីរួមគ្នារក្សានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ខណៈចំណាយជាមធ្យមប្រចាំសប្ដាហ៍អស់ប្រមាណ ៨៤ ម៉ឺនដុល្លារអាមេរិក ឬស្មើនឹងជាង៤០លានដុល្លារក្នុង១ឆ្នាំៗ ឯណោះ។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តសប្បុរសជននានា បន្តរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី
June 14, 2023 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សហគមន៍ចំនួនបីនៅភ្នំត្បែង ក្នុងខេត្តព្រះវិហារ ដោយមានការគាំទ្រពីគម្រោង USAID ព្រៃឡង់បៃតង បានធ្វើការវាយតម្លៃទីតាំងជាបឋម ដើម្បីសាងសង់ផ្លូវលំថ្មីមួយខ្សែ។ ផ្លូវលំនឹងតភ្ជាប់សហគមន៍តំបន់ការពារធម្មជាតិ ចាក់អង្រែ តាំងយូ និងដាតាវឹក។ សមាជិក សហគមន៍បានធ្វើការសិក្សាទីតាំងដោយប្រើជំនាញ និងចំណេះដឹងដែលទទួលបានក្នុង វគ្គបណ្តុះបណ្តាលរយៈពេលច្រើនសប្តាហ៍ ស្តីពីការអភិវឌ្ឍផ្លូវលំប្រារព្ធធ្វើនៅខេត្តសៀមរាប ដោយមានការគាំទ្រពីធនាគារ ពិភពលោក ក្រោមគម្រោង និរន្តរភាពតំបន់ទេសភាព និង ទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) និងរៀបចំដោយក្រសួងបរិស្ថាន។ ប្រភពពីមន្ត្រីគម្រោង USAID ព្រៃឡង់បៃតង បានឱ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះថា
June 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ស្តីពីការប្រមូលឱសថ ADIPIN 10 ចំនួន១ឡូតិ៍ (TI 118) ត្រឡប់ពីទីផ្សារ។ ដើម្បីធានា គុណភាពឱសថដែលកំពុងចរាចរនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានទិញឱសថមួយចំនួនពីតាមបណ្តាឱសថស្ថាន និងឱសថស្ថានរង បញ្ចូនទៅវិភាគគុណភាពនៅ មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។ ក្នុងចំណោមឱសថដែលបានបញ្ចូនទៅវិភាគគុណភាព បានរកឃើញថាឱសថឈ្មោះ ADIPIN: 10 / Box/10×10 Tablets ចំនួន១ឡូតិ៍ដែលមានលេខឡូត៏ TI118, Exp−01-2024
June 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ សូមធ្វើការឆ្លើយតបទៅនឹងម្ចាស់គណនីហ្វេសប៊ុកមួយ ដែលបានបង្ហោះ ករណីយកថ្លៃផ្ញើរថយន្ត ០១គ្រឿង ចំនួន ១៥,០០០រៀល នៅមន្ទីរពេទ្យព្រះអង្គឌួង ដែលកំពុងផ្ទុះការរិះគន់ពេញបណ្ដាញសង្គម។ ក្នុងនោះ ម្ចាស់គណនីហ្វេសប៊ុកខាងលើដែលមានឈ្មោះ Leang Piseth បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «បងប្អូនប្រយ័ត្នបងប្រុសម្នាក់នេះ ធ្វើស៊ីដូចខ្ញុំបក់ដៃហៅឡានអោយចតនៅចំហៀងពេទ្យព្រះអង្គដួង ខ្ញុំទៅពិនិត្យភ្នែក រួចរាលចុះមកវិញគាត់ទាលុយខ្ញុំ ១៥,០០០រៀល។ ខ្ញុំព្យាយាមសុំអោយតែ ១០០០០រៀលតែគាត់និយាយថាមិនបានទេ។ គាត់អោយគេចតតែកង់បីក៏បាន ១៥,០០០រៀលដែរ។ ពេលខ្ញុំតថ្លៃគាត់មិនបាន ក៏ខ្ញុំអោយគាត់សរសេរតម្លៃនៅលើក្រដាស់បញ្ជាក់តម្លៃនិងទៅ បង់។ ម្នាក់នេះគាត់មានក្រុមកាងារគាត់ច្រើនគ្នាណាស់នៅផ្លូវចំហៀងពេទ្យ ព្រះអង្គដួង មិនដឹងថាលុយយក
June 14, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចតេជោបានថ្លែងថា រាជធានីភ្នំពេញបច្ចុប្បន្នមានរោង ចក្រនិងសហគ្រាសចំនួន៧២៧ រោងចក្រសហគ្រាសដែលកំពុងផ្តល់ឱកាសការងារដល់កម្មករនិយោជិតជាង៣៣ម៉ឺននាក់ឲ្យមានចំណូលទៀងទាត់សម្រាប់ទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសារនិងទទួលអត្ថប្រយោជន៍ជាច្រើនទៀតទៅតាមការរីកចម្រើននៃរោងចក្រនីមួយៗ។ ថ្លែងក្នុងការអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះសម្ដេចអគ្គមហាសេ នាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាបច្ចុប្បន្ននៅមានការវិនិយោគជាច្រើនពីបរទេសដោយទាំងរោង ចក្រនិងសហគ្រាសនៅភ្នំពេញនិងបណ្តាខេត្តមានការកើនឡើងជាបន្ត បន្ទាប់ដែលបង្ហាញឲ្យឃើញថាកម្ពុជាមានការអភិវឌ្ឍលឿនរហ័សនិងមានសុខសន្តិភាពពេញលេញទើបមានអ្នកវិនិយោគមកបណ្ដាក់ ទុនជាបន្តបន្ទាប់បែបនេះ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា គ្រាន់តែរាជធានីភ្នំពេញមួយមានរោងចក្រកាត់ដេរនិងសហគ្រាស៧២៧រោងចក្រសហគ្រាស ទាំងអស់នេះបានបង្កើនឱកាសការងារដល់កម្មករកម្មការិនីរហូតដល់៣៣ម៉ឺន៨ពាន់នាក់កំពុងធ្វើការងារប្រកបដោយនិរន្តរភាពនិងមានប្រាក់ខែសមរម្យសម្រាប់បង្កើនជីវភាពឲ្យមានភាពធូរធារពីមួយឆ្នាំទៅមួយឆ្នាំពិសេសកាត់បន្ថយការចំណាកស្រុក។ “អ៊ីចឹងបើគ្មានវត្តមានរោង ចក្រនេះទេ តើពេលនេះនេះក្មួយៗកំពុងធ្វើអីនេះជាចំណុចដែលត្រូវសួរខ្លួនឯងច្បាស់ណាស់ថាក្មួយៗនឹងអាចមានការងារផ្សេងប៉ុន្តែដូចជាការងារធ្វើការជាមួយឪពុកម្ដាយក្នុងក្របខណ្ឌកសិកម្មក្នុងក្របខណ្ឌសិប្បកម្មឬក្នុងក្របខណ្ឌនៃការចិញ្ចឹមសត្វឬក្របខ័ណ្ឌផ្សេងទៀតដូចជាការលក់ដូរតូចតាចដែលមានប្រាក់ចំណូលមិនទៀងទាត់និងមានប្រាក់ចំណូលទៅជាងការធ្វើរោង ចក្រនេះ។ហើយនៅពេលដែលមានរោងចកនេះគឺផ្តល់ឱកាសការងារដល់ក្មួយៗដែលយើងសរុបជាទឹកប្រាក់ទទួលបានពីការដោះ ស្រាយការងារធ្វើនៅក្នុងប្រទេសមានរហូតដល់៣ពាន់លានដុល្លារឯណោះ”។ សម្ដេចតេជោបញ្ជាក់ផងដែរថា ទីណាដែលមានរោងចក្រសហ គ្រាសកើតឡើងនឹង ទីនោះនឹងមានសេវាតភ្ជាប់ជាសរសៃឈាមយ៉ាង
June 13, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្រោយទទួលបានសិទ្ធិជាផ្លូវការពីសហព័ន្ធកីឡាហុកគីអាស៊ី ក្រុមកីឡាហុកគីនារីកម្ពុជាបានក្លាយជាបេក្ខភាពមួយ ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (ASIAN Games) លើកទី១៩ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង Hangshou សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ក្រោយពីបានពន្យារពេលក្នុងឆ្នាំ២០២២ ដោយសារវិបត្តិជំងឺកូវីដ-១៩។ លោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជាគូសបញ្ជាក់ថា ក្រុមជម្រើសជាតិហុកគីនារីកម្ពុជាបានក្លាយជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពជាច្រើនទៀត ក្នុងអាស៊ីទាំងមូល សម្រាប់ការប្រកួតកីឡាអាស៊ី ឆ្នាំ២០២៣ គឺដោយសារក្រុមហុកគីនារីកម្ពុជាបានឆ្លងកាត់ការប្រកួតអន្តរជាតិនានា កន្លងមក
June 13, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីបំភ្លឺ ទាក់ទងការផ្សព្វផ្សាយនៅតាមបណ្តាញសង្គម Facebook ថា សាលាខ្មែរ-ចិនអរសប្បាយសិក្សា (JOY SCHOOL) តម្រូវឱ្យអាណាព្យាបាលសិស្សបង់ពន្ធលើថ្លៃការសិក្សា ២០% ជូនរាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗ។ ដោយក្នុង លិខិតជូនដំណឹងរបស់សាលាខ្មែរ-ចិនអរសប្បាយសិក្សា បានបញ្ជាក់ថា “សាលាខ្មែរ-ចិនអរសប្បាយសិក្សា មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ មាតាបិតា ឬអាណាព្យបាលសិស្សទាំងអស់ឱ្យបានជ្រាបថា៖ តាមលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ សិស្សានុ-សិស្សទាំងអស់ត្រូវបង់ពន្ធលើថ្លៃការសិក្សា ២០% ជូនរាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗ ហើយសាលាបានបង់ពន្ធលើថ្លៃការសិក្សា ជំនួសមាតាបិតា ឬអាណាព្យាបាលសិស្សានុសិស្សអស់រយៈពេល ៣ឆ្នាំ។ ចាប់ពីឆ្នាំនេះទៅ
June 13, 2023












