Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាការិនីចំបាប់កម្ពុជា ឌិត សំណាង ដណ្តើមបានមេដាយប្រាក់១គ្រឿង ក្រោយប្រកួតចាញ់កីឡាការិនីរ៉ូមេនី នៅវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាចំបាប់ឆ្នេរខ្សាច់ស៊េរីពិភពលោក (Beach Wrestling World Series) នៅប្រទេសសិង្ហបុរី នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាអ្នកឧបត្ថម្ភទាំងស្រុងសម្រាប់ប្រតិភូកីឡាចំបាប់កម្ពុជា ក្នុងបេសកកម្មប្រកួតកម្រិតពិភពលោកនេះមានប្រសាសន៍ថា ទោះ បីជាកីឡាការិនីកម្ពុជាដណ្តើមបានមេដាយប្រាក់ក៏ពិតមែន ប៉ុន្តែយើងពិតជាសប្បាយរីករាយណាស់ ពីព្រោះនេះជាការប្រកួតប្រកួតកម្រតិពិភពលោក។ លោកបន្ថែមថា នៅក្នុងការប្រកួតជម្រុះ កីឡាការិនី ឌិត សំណាង បានប្រកួតឈ្នះកីឡាការិនីបារំាង

    June 12, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីណែនាំ ស្តីពីវិធានការសុខាភិបាលបន្តសម្រាប់ការឆ្លើយតបវិបត្តិកូវីដ-១៩ និងការត្រៀមលក្ខណៈសម្រាប់បង្ការការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗ ដែលអាចកើតមាននាពេលខាងមុខ។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណ ជនទាំងអស់ឱ្យបានជ្រាបថា៖ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចប្រកាសនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ថា « កូវីដ-១៩ គឺបច្ចុប្បន្ននេះ នៅជាបញ្ហាសុខភាពដែលបានកើតឡើងហើយ និងនៅជាបន្តទៀត តែលែងបង្កើតជាភាព អាសន្នសុខភាពសាធារណៈ ដែលជាកង្វល់អន្តរជាតិទៀតហើយ» ក្រោយពីកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការនិយ័តកម្ម អន្តរជាតិ ២០០៥ (IHR 2005) គ្រាអាសន្នសម្រាប់ការរាតត្បាតជំងឺកូវីដ-១៩

    June 12, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី ដែលពិធីនេះធ្វើឡើងនៅ The Premier Center Sen Sok ។ ក្រោយពីបានផ្ដួចផ្ដើម រៀបចំមកអស់រយៈពេលជាយូរមកហើយនោះ នៅទីបំផុត សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការហើយ ដោយបានចុះបញ្ជីជាសមាគមស្របច្បាប់

    June 10, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្ដម (បរិញ្ញាបត្រ+២) ជំនាន់ទី២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់និស្សិត បុគ្គលិកអប់រំ និងសាធារណជន ឱ្យបានជ្រាប ឮថា៖ នៅឆ្នាំសិក្សា២០២៣-២០២៤នេះ ក្រសួងអប់រំ យុវជន និងកីឡានឹងធ្វើការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិត ឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ សម្រាប់បម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ នៅតាមគ្រឹះស្ថានសិក្សា និងអង្គភាព នានា ចំនួន៧៣៥នាក់ ចូលរៀននៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣

    June 10, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍សង្ឃឹមថា ប្រជាជនអាស៊ាន និងទីម័រឡេស្តេ ដែលមានជាង៦០០លាននាក់ ពិតជានឹងចងចាំនូវអនុស្សាវរីយ៍ទាំងឡាយ ទាំងក្នុងក្របខ័ណ្ឌស៊ីហ្គេម និងក្របខ័ណ្ឌអាស៊ានប៉ារ៉ាហ្គេម ដែលព្រះរាជាណាចក្រកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះនោះ។ ក្នុងពិធីបិទជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានលើកទី១២ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អរគុណជាមួយនឹងការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ សហព័ន្ធកីឡាជនពិការអាស៊ាន និងប្រតិភូកីឡាជនពិការអាស៊ាន និងទីម័រឡេស្តេ ដែលបានរួមគ្នាលើកតម្កើងគុណតម្លៃបន្ថែម

    June 10, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជូនដំណឹងដល់ពលរដ្ឋដែលបានទិញលំនៅឋាន ឬ ខុនដូ ហើយត្រូវបានម្ចាស់គម្រោងរឹបអូស ដោយសារមានបញ្ហាខកខានក្នុងការបង់ប្រាក់ សូមជូនដំណឹងមក ន.អ.ប ជាបន្ទាន់ ដើម្បីការសម្របសម្រួលជាមួយម្ចាស់គម្រោង។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) សូមជម្រាប ជូនដល់អតិថិជនទាំងអស់ដែលបានទិញលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ពីគម្រោងអភិវឌ្ឍអចលនវត្ថុ ហើយត្រូវបានម្ចាស់គម្រោងអភិវឌ្ឍអចលនវត្ថុធ្វើការរឹបអូសយកវិញនូវលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ដោយសារមានបញ្ហាខកខានក្នុងការបង់ប្រាក់ សូមជូនដំណឹងមក ន.អ.ប. ជាបន្ទាន់ ដើម្បីធ្វើការសម្របសម្រួល ជាមួយម្ចាស់គម្រោង។ អតិថិជនអាចធ្វើការទំនាក់ទំនងតាមរយះទូរស័ព្ទ

    June 10, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា​ប្រធាន​គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMAPGOC) មានប្រសាសន៍ថា ក្នុងនាមជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ យើងពិតមានមោទកភាពណាស់ យើងបានខិតខំប្រឹងប្រែងរៀបចំចាត់ចែងទីលានប្រកួត គ្រប់​ប្រភេទកីឡាទាំងអស់ប្រកបដោយភាពរលូន និងជោគជ័យ។ ថ្លែងទៅក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសសម្តេចពិជ័យសេនា​អញ្ជើញ​ទ​ស្សនា​លើកទឹកចិត្តដល់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នៅពហុកីឡដ្ឋានជាតិ​មរតកតេជោ សម្តេចពិជ័យសេនា ទៀ បាញ់ បានកត់សម្គាល់ឃើញ បើទោះបីជា​ការ​ប្រកួត​កីឡាជនពិការនេះមានភាពស្មុគស្មាញខ្លះ ជាពិសេសលើឧបករណ៍ ទីលានប្រកួត​សម្រាប់​ប៉ារ៉ាហ្គេមក្តី ក៏យើងបានពុះពាររៀបចំ ដោយមកដល់ពេលនេះ

    June 9, 2023
  • សិល្បៈ

    រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការរិះគន់យ៉ាងចាស់ដៃពីអ្នកលេងក្នុងបណ្ដាញសង្គមហ្វេសប៊ុក នូវរូបភាពបែបអាក្រាតកាយ ស៊ិចស៊ី របស់លោក​ ឯម រៀម បង្ហោះក្នុង Story ហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្តីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរនោះ ក្រសួងវប្បធម៌ បានចេញសេចក្ដីជូនដំណឹងឱ្យលោក ឯម រៀម លុបរូបភាពនោះចេញពីបណ្តាញផ្សព្វផ្សាយសង្គមជាបន្ទាន់កាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។ បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងរបស់ ក្រសួងវប្បធម៌ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុករបស់លោក ឯម រៀម បានធ្វើការលុបរូបភាពរបស់ខ្លួនចេញពីបណ្ដាញសង្គម និងធ្វើការសូមទោស ចំពោះកំហុសឆ្គងនៃការចែករំលែករូបភាពនេះ។ យោងតាមខ្លឹមសារសំណេរ លោក

    June 9, 2023
  • សិល្បៈ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា បន្ទាប់ពីបានឃើញនូវរូបភាពរបស់ លោក​ ឯម រៀម បង្ហោះក្នុងបណ្ដាញសង្គម ដែលមានលក្ខណៈបែបអាក្រាតកាយ ស្រើបស្រាល ដែលបណ្ដាលឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្តីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ ក្រសួងសូមឱ្យលោក ឯម រៀម លុបរូបភាពនោះចេញពីបណ្តាញផ្សព្វផ្សាយសង្គមជាបន្ទាន់។ តាមរយៈខ្លឹមសារសំណេររបស់ ក្រសួងវប្បធម៌ បានឱ្យដឹងថា «ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈ សូមជូនជម្រាបមក លោក ឯម រៀម ម្ចាស់ផេក EM Riem

    June 9, 2023
  • ព័ត៌មានជាតិ

    នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា ក្មេងស្រីតូចម្នាក់ មានជំងឺរលាកសួតក្លាយជាបូសសួតខាងស្តាំយ៉ាងធ្ងន់ធ្ងរបំផុត ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាសង្រ្គោះជីវិតទាន់ពេល ។ ក្មេងស្រីតូចម្នាក់នេះ មានអាយុ១ឆ្នាំ មកពីខេត្តកំពង់ចាម មកដល់មន្ទីរពេទ្យគន្ធបុប្ផាដោយដង្ហក់ហត់ថប់ដង្ហើម និងបាត់បង់ស្មារតីធ្ងន់ធ្ងរបំផុត មានជំងឺរលាកសួតក្លាយជាបូសសួតខាងស្តាំយ៉ាងធ្ងន់ធ្ងរបំផុត នាងត្រូវបានជួយសង្រ្គោះជីវិតនៅផ្នែកសង្រ្គោះបន្ទាន់គន្ធបុប្ផាអស់រយៈពេល៣៦ថ្ងៃ។ មន្ទីរពេទ្យគន្ធបុប្ផា សូមឱ្យអាណាព្យាបាល ថែរទាំសុខភាព ពិសេសក្មេងតូចៗ ព្រោះជំងឺរលាកសួត អាចវិវត្តទៅជាធ្ងន់ធ្ងរ បណ្តាលឲ្យរលួយក្លាយជាបូសក្នុងសួត និងធ្លុះធ្លាយសួតបាន ភាគច្រើនបណ្តាលមកពីមេរោគបាក់តេរីកាចៗ និងពិបាករកប្រភេទមេរោគនោះឲ្យឃើញច្បាស់នោះទេ តាមរយៈការបណ្តុះមេរោគក្នុងឈាម ព្រោះភាគច្រើនកុមារទាំងនោះ តែងតែទទួលការព្យាបាលដោយថ្នាំអង់ទីប៊ីយ៉ូទិក ពុំមានប្រសិទ្ធភាពសម្លាប់បាក់តេរីនោះរួចទៅហើយ មុនពេលមកដល់មន្ទីរពេទ្យ សូមប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក ដោយគ្មានវេជ្ជបញ្ជា។

    June 8, 2023