- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ០៧និង០០នាទី នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មានករណីឆក់ទូរស័ព្ទដៃមួយកើតឡើង ត្រង់ចំណុច ផ្លូវលេខ១៥៤ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ជនរងគ្រោះ ជាជនជាតិកូរ៉េ កំពុងដើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យម្នាក់ ដើរមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿង ហើយរត់ឡើងម៉ូតូ ដែលមានគ្នា០២នាក់(ប្រុស០១ ស្រី០១) ជិះគេចខ្លួនតែម្តង តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះដែរបានឃើញ ក៏បានធ្វើការប្រដេញរហូតដល់ចំណុចផ្លូវ២២២កែងផ្លូវ៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់តែម្តង។ ជនសង្ស័យទាំង០៣នាក់មានឈ្មោះ៖ ១- ឈ្មោះ
June 7, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាការិនី វ៉ិត ចន្ថា ឈ្នះបានមេដាយមាស មួយទៀតហើយ លើកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រ T64 នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ កីឡាការិនី វ៉ិត ចន្ថា ឈ្នះមេដាយមាស ៣គ្រឿងហើយ។ ប្រភព៖ ក្រសួងព័ត៌មាន
June 7, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវអនុញ្ញាត ឱ្យបងប្អូនកម្មករនិយោជិតជាជនមានពិការភាព បានចេញមុនម៉ោងការងាររបស់ខ្លួនយ៉ាងតិច ១៥ (ដប់ប្រាំ) នាទី ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចេញពីធ្វើការ និងគាំពារសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតទាំងនោះ។ ទន្ទឹមនឹងការផ្ដល់ជូននេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ ផ្សេងៗស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ជូនដល់បងប្អូនកម្មករនិយោជិតជាជនមានពិការភាពដែលទទួល បានសិទ្ធិអនុញ្ញាតឱ្យចេញមុនម៉ោងការងារនេះ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ទាំងអស់នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ
June 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមជម្រាបជូនប្រជាពលរដ្ឋទាំងអស់ ឲ្យបានជ្រាបថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការ ជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្ដល់ជូនការពិនិត្យ និងព្យាបាលជំងឺទឹកដក់ក្នុងភ្នែក ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕ ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
June 6, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាករអត្តពលកម្មពិការ ជឹម ផាន ដែលឈ្នះមេដាយប្រាក់លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ កម្រិតពិការ T64 កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានចាត់ ទុកថា នេះជាព្រឹត្តិការណ៍មានអត្ថន័យបំផុតរបស់ខ្លួន ដែលជាហ្គេមចុងក្រោយ មុនចូលនិវត្ត ពីវិស័យកីឡា។ ម្ចាស់មេដាយប្រាក់រូបនេះបានបញ្ជាក់ថា វិញ្ញាសា ៨០០ម៉ែត្រនេះ ខ្លួនបានលេង បាន២ដង ដែលលើកទី១បានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ ប្រកួតនៅប្រទេស កូរ៉េខាង ត្បូង
June 6, 2023 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានចេញសេចក្តីជូនដំណឹងស្តីពីការបិទចរាចរណ៍រថយន្តធុនធំ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ២១បេ រាជធានីភ្នំពេញ ដល់ គ.ម៣០+១៤០ ចាប់ពីម៉ោង១៖០០រំលងអធ្រាត្រ រហូតដល់ម៉ោង១២៖០០ថ្ងៃត្រង់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការបិទចរាចរណ៍រថយន្ត ដឹកទំនិញធុនធំ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវលេខ២១បេ រាជធានីភ្នំពេញ ដល់ គ.ម៣០+១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចាប់ពីម៉ោង
June 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលសង្កាត់អូរបែកក្អម បានចេញសេចក្តីជូនដំណឹងស្តីពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃរបស់សមាគមគ្រូពេទ្យស្ម័គចិត្តយុវជន សម្តេចតេជោ (TYDA) ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ (TYDA) នឹងរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧៖០០ នាទី រហូតដល់ម៉ោង ១២៖០០នាទីថ្ងៃត្រង់ ស្ថិតក្នុងវិទ្យាល័យសម្តេច ហ៊ុន សែន
June 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ សមាគមធនាគារនៅកម្ពុជា បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីសារក្លែងបន្លំតាមប្រព័ន្ធទូរស័ព្ទ(SMS Scam)។ ដោយឃើញថា ថ្មីៗនេះមានការកើនឡើងនូវសារក្លែងបន្លំ តាមប្រព័ន្ធទូរសព្ទ (SMS Phishing) ជាមួយនឹងតំណភ្ជាប់បោកបញ្ឆោត (Fraudulent Link) ដើម្បីទទួលបាន ព័ត៌មានសម្ងាត់របស់លោកអ្នក។ ប្រសិនបើលោកអ្នកទទួលបានតំណភ្ជាប់ដែលមានការសង្ស័យ សូមកុំចុចបើក ឬបំពេញព័ត៌មានរបស់លោកអ្នក រួមមាន៖ លេខទូរសព្ទ, លេខគណនី, លេខ PIN, លេខកូដសម្ងាត់ ទិន្នន័យផ្ទាល់ ខ្លួន។ ក្នុងករណីលោកអ្នកបានចុចបើក ឬបំពេញលើតំណភ្ជាប់ដែលមានការសង្ស័យទាំងអស់នោះហើយ សូមធ្វើ ការទាក់ទងទៅកាន់ធនាគារដែលលោកអ្នកប្រើប្រាស់សេវាជាបន្ទាន់តាមរយៈលេខទំនាក់ទំនង
June 6, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាការិនីអត្តពលកម្ម វ៉ិត ចន្ថា បានការពារមេដាយមាសទី២ របស់ខ្លួនបានជោគជ័យ លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ កម្រិតពិការ T64 កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីលានពហុកីឡដ្ឋាជាតិមរតកតេជោ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២២០២៣។ ម្ចាស់មេដាយាមាស វ៉ិត ចន្ថា ធ្វើសម្រេចក្នុងថេរៈវេលា ១:១២.៦៩ ខណៈមេដាយ ប្រាក់បានទៅលើកីឡាការិនី Law Lar Win ធ្វើសម្រេចក្នុងថេរៈវេលា ១:២១.៩៦។ នេះជាមេដាយមាសទី៣ របស់កម្ពុជា
June 6, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាការិនីអត្តពលកម្មរបស់ម្ចាស់ផ្ទះកម្ពុជា យិន សូត បានឈ្នះមេដាយមាស ក្នុងប្រភេទវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ T11 នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ នាព្រឹកថ្ងៃដដែលនេះ កីឡាការិនីអត្តពលកម្ម ងួន រតនា ក៏បានឈ្នះមេដាយមាសផងដែរ ក្នុងប្រភេទវិញ្ញាសារត់ចម្ងាយ ១ ៥០០ម៉ែត្រ T46 ៕ ប្រភព៖ ក្រសួងព័ត៌មាន
June 6, 2023












