Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៤៖៣០នាទីរសៀល ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសការិយាល័យ ឃាត់ចាប់រថយន្តម៉ាកស៊ីណាមួយគ្រឿងពាក់ស្លាកលេខ2AW – 7175 ផ្ទុកផលិតផលសាច់ជ្រូកបង្កកសរុបចំនួន២០ កេះស្មើរនឹង ៥៤០គីឡូក្រាម នៅត្រង់ចំណុចជិតផ្សារបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ផលិតផលសាច់ជ្រូកបង្កកទាំងនោះ ពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់ បន្ទាប់មកមន្ត្រីជំនាញបានបញ្ជូនវត្ថុតាងមកកាន់ការិយាល័យដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់។ លុះឈានដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ដោយពិនិត្យឃើញថាផលិតផលទាំងនោះមានការប្រែប្រួលសភាពដើមនឹងមានក្លិនស្អុយហើយ ទើបមន្ត្រីជំនាញធ្វើការដុតកម្ទេចចោលនៅវេលាម៉ោង ១០៖៣៥នាទីព្រឹក នៅថ្ងៃខែដដែល ៕ ប្រភព៖ Sao Eary

    June 8, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាករអត្តពលកម្ម វ៉ាន់ សុចិន ដែលឈ្នះមេដាយមាស លើវិញ្ញាសាលោតកម្ពស់ T46 បាន បង្ហាញក្តីរំភើបរីករាយជាខ្លាំង ដែលដណ្តើមបានមេដាយមាសជាលើកដំបូងរបស់ខ្លួនថា «ខ្ញុំ ពិតជារំភើបចិត្តខ្លាំងណាស់ ដែលឈ្នះមេដាយមាសលើកដំបូង ក្នុងជីវិត ក្នុងព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងនៅកម្ពុជាយើង»។ នេះជាមេដាយមាសទី៩របស់កម្ពុជា ដែលបានដណ្តើមបានចុងក្រោយគេ កាលពីល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅទីលាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈប្រភេទកីឡា អត្តពលកម្មនៃអាស៊ានប៉ារ៉ាហ្គេម លើកទី១២បានបញ្ចប់ទាំងស្រុងហើយ។ កីឡាករអត្តពលកម្ម វ៉ាន់ សុចិន

    June 8, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា​ បានឱ្យដឹងថា ត្រឹមតែរយៈពេល៦ថ្ងៃដំបូង នៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ដែលមានរយៈពេល៣០ថ្ងៃ (ពេញមួយខែមិថុនា), មូលនិធិគន្ធប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគរហូតដល់ជាង ៨៣ ម៉ឺនដុល្លារអាមេរិក ពីសម្បុរសជនជាង ១៨ម៉ឺននាក់ ដែលនេះសបញ្ជាក់ពីទឹកចិត្ត និងស្មារតី “ខ្មែរជួយខ្មែរ” កំពុងតែផុលផុស និងរស់រវើកក្នុងចំណោមពុកម៉ែបងប្អូនខ្មែយើងនៅគ្រប់ទិសទី។ មូលនិធិគន្ធបុប្ផាកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកសប្បុរសរបស់ពុកម៉ែបងប្អូន និងសូម អំពាវនាវឱ្យបន្តចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីរួមគ្នានាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់ជាតិយើង ៕ ប្រភព៖ មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation

    June 8, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា

    June 7, 2023
  • ព័ត៌មានជាតិ

    ខេត្ដកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងកោតសរសើចំពោះរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួនពីររូបដែលចេះសន្សំលុយសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ហើយក៏មិនមែនជារដ្ឋមន្ត្រីកញ្ជើធ្លុះនោះឡើយ។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងស្រុកល្វាឯម ខេត្ដកណ្ដាល។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួនពីររូប ដែលចេះសន្សំសំចៃនោះ រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់ អតីតរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

    June 7, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដដឹងថា កីឡាការិនី យិន សូត ធ្លាប់ចូលរួមប្រកួតនៅក្រៅប្រទេសជាច្រើនដង តែមិនទទួលបានជោគជ័យ។ បទពិសោធន៍ បរាជ័យដ៏សែនឈឺចាប់នេះ បានធ្វើឱ្យកីឡាការិនីរូបនេះ បានប្រឹងប្រែងហ្វឹកហាត់លែង ខ្លាចឈឺកាយ សប្បាយនឹងគោលដៅចង់បានមេដាយក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម។ ដូចការរំពឹងទុក ពីកីឡាការិនី ធ្លាប់តែអស់សង្ឃឹម ក្លាយជាកីឡាការិនី បានជ័យលាភីមេដាយមាស ក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិ។ កីឡាការិនី យិន សូត បានឈ្នះមេដាយមាស ក្នុងប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ T11 នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

    June 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់វេទិកាទស្សនកិច្ចការងារនៅក្នុងខេត្តគោលដៅចំនួន ៤ រួចមក ស្អែកនេះ NEA នឹងរៀបចំ “វេទិកាការងារ” នៅរាជធានីភ្នំពេញ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៧៨០ កន្លែងពីក្រុមហ៊ុន ធំៗចំនួន៥ សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ក្រុមហ៊ុនធំៗទាំង៥ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ ធនាគារហត្ថា ក្រុមហ៊ុន De Heus powering

    June 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើស បេក្ខជន និងបេក្ខនារី ចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់ឆ្នាំ២០២៣។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) នឹងធ្វើការប្រឡងប្រជែងជ្រើសរើសបុគ្គលិកចូលបម្រើការងារ ក្នុងក្របខណ្ឌ រ.ទ.ស.ភ ចំនួន ៤១រូប សម្រាប់ឆ្នាំ២០២៣ ដែលមានមុខជំនាញដូចខាងក្រោម៖ ១. ផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ១រូប ២. ផ្នែកដំណើរការគ្រឿងចក្រក្នុងរោងចក្រ ២០រូប ៣. ផ្នែកជំនាញពិសោធន៍ទឹក ៣រូប ៤. ផ្នែកបច្ចេកទេសអគ្គិសនី ៧រូប ៥. ផ្នែកបច្ចេកទេសយន្តសាស្ត្រ(មេកានិក) ៨រូប ៦.

    June 7, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែមិថុនាឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលនៃជនពិការតេជោសែន(ខណ្ឌសែនសុខ) អត្តពលិក គង់ សិលា កីឡាករផ្នែកលើកទម្ងន់ជនពិការទម្ងន់១០៧ គីឡូក្រាមទទួលបានមេដាយមាស ២គ្រឿង នៅក្នុងឱកាសនៃការប្រកួតកីឡាបារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា៕

    June 7, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា ដោយអនុវត្តតាមតួនាទីនិងភារកិច្ចរបស់ខ្លួនក្នុងនាមជាមន្ត្រីអធិការកិច្ចម្ហូបអាហារ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមិថុនា ពោលគឺសប្តាហ៍ទី១ នៃខែមិថុនា ឆ្នាំ២០២៣នេះ បានរកឃើញ ដកហូត និងដុតកម្ទេចចោលនូវផលិតផលសាច់បង្កកខូចគុណភាព មិនមានអនុលោមភាពប្រមាណ ៦តោន។ មន្ត្រីនៃសាខា ក.ប.ប. ខេត្តកណ្តាល និងខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងដោយទទួលបានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានប្រើយុទ្ធសាស្ត្រឃ្លាំមើល និងឃាត់ស្ទាក់មធ្យោបាយដឹកជញ្ជូននូវផលិតផលសាច់បង្កកដែលរួមស្លាបមាន់ចំនួន ១,៥០០គីឡូក្រាម ប្រហិតសាច់មាន់ សាច់/គ្រឿងក្នុងជ្រូក ត្រីសាបាក់ និងគ្រឿងសមុទ្រចំនួន ៤,៤៤១គីឡូក្រាម សរុបចំនួន ៥.៩៤១គីឡូក្រាម ដែលចរាចរចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាតាមច្រកនានាក្នុងខេត្តទាំងពីរខាងលើ។

    June 7, 2023