Khmernote Media
  • សិល្បៈ

    រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ផ្ទុះវីដេអូចម្រៀងមួយពេញបណ្ដាញសង្គមហ្វេសប៊ុក ម្ចាស់Cover បទ How About Now កញ្ញា សុខុម រចនា​ ចូលរួមក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ កំពុងផ្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជន។ ស្រាប់តែម្ចាស់គណនីហ្វេសប៊ុកមួយដែលឈ្មោះថា «Sakara FC» បាន​ធ្វើការ​ចែករំលែក​វី​ដេ​អូ​នៃ​កម្មវិធី The Voice Cambodia ដោយបានសរសេរពាក្យមិនសមរម្យទៅឱ្យគណៈកម្មការទាំង៤ថា៖ «​ច្រៀង​ឡូយ និង​ពីរោះ​ជាង អា Coach បួន​ក្បាល​​នឹង​ទៀត​»។ បន្ទាប់ពីឃើញបែបនេះ តារាចម្រៀង​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ

    June 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដើម្បីទទួលយកនូវការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ បងប្អូនប្រជាពលរដ្ឋអាចអញ្ជើញទៅធ្វើការស្នើសុំ នៅមណ្ឌលផ្តល់សេវាសាធារណៈទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬគ្រប់បណ្តាស្ថានីយបង់ប្រាក់ផ្លូវល្បឿនលឿនទាំង៨ទីតាំង ដោយនាំយកទៅជាមួយនូវរថយន្តដែលត្រូវបំពាក់មកជាមួយ។ ឯកសារតម្រូវ៖ ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ២. បណ្ណសម្គាល់យានជំនិះ(កាតគ្រី) ៣. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)។ កន្លងអាទិភាព ETC ដែលជួយសម្រួលក្នុងការចេញចូលដោយមិនរង់ចាំយូរ ជាស្វ័យប្រវត្តិតាមផ្លាកលេខយានយន្ត បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានគ្រឹះស្ថានដៃគូ ចំនួន៨

    June 13, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមការងារអភិរក្សក្រពើភ្នំនៃអង្គការ Fauna និង Flora ក្នុងកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង រដ្ឋបាលព្រៃឈើ និងសហគមន៍មូលដ្ឋាន បានរកឃើញសម្បុកក្រពើភ្នំ មួយសម្បុកធំមួយកន្លែងក្នុង ជម្រកដីសើមនៃត្រពាំងពាង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ខេត្តកោះកុង។ ឯកឧត្តម នេត្រ ភត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ថា សម្បុកនោះមានពងចំនួន ២១ គ្រាប់ ដែល ១៧គ្រាប់បានបង្កកំណើតនោះ ត្រូវបានផ្លាស់ទីទៅកន្លែងមានសុវត្ថិភាព

    June 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្ដល់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌ សុខាភិបាល (ប.ស.ស.) សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរ​បស់ រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ មានខ្លឹមសារយ៉ាងដូច្នេះថា៖ ក្នុងបរិការណ៍នៃសុខសន្តិភាព និងស្ថេរភាពនយោបាយ, រាជរដ្ឋាភិបាលតែងតែគិតគូរយ៉ាងមធ្យ័តអំពី សុខុមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប ដោយឈរលើគោលនយោបាយ «មិនបោះបង់ពលរដ្ឋណាម្នាក់» ឡើយ។ ជាមួយនឹងការគិតគូរនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវអន្តរាគមន៍គាំពារសង្គមនានា ក្នុង គោលបំណងធានាឱ្យបាននូវសន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅកាត់បន្ថយ និងទប់ស្កាត់ការធ្លាក់ចុះក្នុងភាពក្រីក្រជាអតិបរមា ជូនប្រជាជនគ្រប់រូប។ ពេលនេះ រាជរដ្ឋាភិបាលសម្រេចផ្តល់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល

    June 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទៅនឹងការផុសវីដេអូរបស់គណនីហ្វេសប៊ុកមួយឈ្មោះ យី សៀវគង និងផេកហ្វេសបុកឈ្មោះ Bong Vy Online Shop ដែលបានបើកបរល្មើសច្បាប់ចរាចរណ៍ហើយ បែរចោទប្រកាន់មកលើសមត្ថកិច្ចថាបបួលគាត់វាយគ្នាមួយស្មើ និងបបួលសមត្ថកិច្ចស្បថស្បែ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ជាការចុះផ្សាយព័ត៌មានមិនពិត។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោង ៨៖០០នាទីព្រឹក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ មន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានអនុវត្តច្បាប់ចរាចរណ៍ជើងគោកនៅលើផ្លូវ២១៧ ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស រហូតដល់វេលាម៉ោង ៨៖៣៥នាទី

    June 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគ ខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។ លក្ខណៈបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C

    June 13, 2023
  • សិល្បៈ

    តារាចម្រៀងរ៉េបកម្ពុជាលោក វណ្ណដា ដែលជាតារាចម្រៀងមួយរូប ដែលមានឥទ្ធិពលឆក់យកបេះដូង គ្រប់ស្រទាប់យុវវ័យ និងមានប្រជាប្រិយភាពខ្លាំងនៅក្នុងបណ្តាប្រទេសនានា ហើយក៏ត្រូវបានទស្សនាវដ្តីអាមេរិក Forbes រាប់ចូលក្នុងបញ្ជីតារាល្បី និងមានឥទ្ធិពលបំផុតនៅអាស៊ី ក្រោមអាយុ៣០ឆ្នាំនោះ បានសម្តែងអារម្មណ៍រំភើបរីករាយជាខ្លាំង ខណៈលោក ត្រូវបានគេអញ្ជើញឡើងទៅសម្តែងនៅ RAISE Club ក្នុងទីក្រុង Tokyo ប្រទេសជប៉ុន នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ តារាចម្រៀងរ៉េបកម្ពុជា លោក វណ្ណដា បានបង្ហោះនៅមុននេះបន្តិច។ តាមរយៈខ្លឹមសារសំណេររបស់ កំពូលតារាចម្រៀងរ៉េប លោក វណ្ណដា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ខ្ញុំនឹងឡើងសម្តែងនៅ RAISE Club ក្នុងទីក្រុង

    June 12, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅក្នុងបរិវេណសាលាបឋមសិក្សាត្រពាំងអង្គ។ មានវត្តមាននាឱកាសនោះ រួមមាន ឯកឧត្តម លោកជំទាវជាសមាជិករដ្ឋសភា, ទេសរដ្ឋមន្ត្រី, រដ្ឋលេខាធិការ, ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា, ក្រុមការងារចុះជួយស្រុក និងឃុំ, វេជ្ជបណ្ឌិត លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ, និងក្រុមការងារសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)

    June 12, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ នៅចំណុចមុខផ្ទះលេខ៥៤ ផ្លូវលេខ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវបានកម្លាំងជំនាញនៃ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្រ្កាបបានហើយ។ ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង បានធ្វើការស្រាវជ្រាវនឹងបើកការស៊ើបអង្កេតកំណត់មុខសញ្ញា ឃាត់ខ្លួនជនសង្ស័យម្នាក់។ ជនសង្ស័យឈ្មោះ ផ្កា រំចេក ហៅតឿ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ

    June 12, 2023
  • សិល្បៈ

    រាជធានីភ្នំពេញ៖ មហាជនពិតជាធ្លាប់បានស្គាល់រួចទៅហើយ បេក្ខជន ឈិត សុវណ្ណនិមិត្ត ហៅ តីងតុង ដែលជាតារាចម្រៀង ​សម្តែង និង​អ្នក​និពន្ធ​ទំនុក​ច្រៀង បានសម្រេចចូលរួមក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ វគ្គ Blind Auditions សប្តាហ៍ទី២ កាលពីយប់មិញនេះ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងក្នុងបណ្ដាញសង្គម។ បេក្ខជន ឈិត សុវណ្ណនិមិត្ត អាយុ ២៩ឆ្នាំ មកពីរាជធានីភ្នំពេញ បកស្រាយបទចម្រៀង «សុំពេលឈឺចាប់មួយគ្រា» បានយ៉ាងពីរោះ រណ្ដំ ធ្វើឱ្យគណៈកម្មការគោះយកទាំង ៤ តែម្ដង។

    June 12, 2023