- Khmernote Media
- SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រោយពិធីបំពាក់មេដាយមាស កាលពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅទីលាន អត្តពលកម្មនៃពហុកីឡដ្ឋានជាតិមរតកតេជោ កីឡាការិនី វ៉ិត ចន្ថា បានបង្ហាញក្តីរំភើបរីករាយជាខ្លាំងដល់ស្រក់ទឹកភ្នែកដោយនិយាយថា៖«មេដាយមាស១គ្រឿងនេះ ខ្ញុំជូនម្តាយ របស់ខ្ញុំ ដែលជាអ្នកមានគុណ និងប្រជាពលរដ្ឋខ្មែរទាំង១៧លាននាក់»។ ម្ចាស់មេដាយមាស វ៉ិត ចន្ថា បន្ថែមទាំងអួលដើមករ ស្រក់ទឹកភ្នែកថា «ខ្ញុំរំភើបរីក រាយណាស់ ដែលបានប្រឹងប្រែងដណ្តើមមេដាយមាសជូនជាតិ លើវិញ្ញាសារត់ចម្ងាយ T64។ មេដាយមាសនេះ ខ្ញុំសូមជូនមុនគេ គឺអ្នកម្តាយរបស់ខ្ញុំ ដែលជាអ្នកនៅពីក្រោយខ្នងខ្ញុំជានិច្ច។ ម្តាយរបស់ខ្ញុំ តែងតែប្រាប់ខ្ញុំជានិច្ចថា
June 5, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់អ្នកលេងបណ្ដាញសង្គមទាំងឡាយបញ្ឈប់ការចែករំលែកបន្តនូវបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» អ្នកនាង មាស សុខសោភា បន្តទៀត។ សម្តេចតេជោ ថ្លែងបែបនេះ ក្នុងការអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អ្នកលេងបណ្ដាញសង្គមទាំងឡាយបញ្ឈប់ការចែករំលែកបន្តនូវបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ខណៈអ្នកនាង
June 5, 2023 - សង្គម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ ដល់កីឡាការិនី ខាន់ ជេសា ទទួលបានមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023 ក្រោយយកឈ្នះកីឡាការិនីប្រេស៊ីល Thamires Aquino វគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក។ តាមរយៈសំណេរ ក្នុងគណនីហ្វេសប៊ុកផេករបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានខ្លឹមសារយ៉ាងដូច្នេះថា៖ «អបអរសាទរ កីឡាការិនី ខាន់ ជេសា (KHAN
June 5, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច អនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកពីការងារចំនួនបីថ្ងៃ គឺថ្ងៃទី២២ ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ។ ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ការឈប់សម្រាករបស់ម្មករ និយោជិតនឹងទទួលបានប្រាក់ឈ្នួល៕
June 5, 2023 - សង្គម
កូនខ្មែរ-អាមេរិកមួយរូប លោក Charles កំពុងតែបង្កើតប្រវត្តិសាស្ត្រដំបូងគេ នាំយកមុខម្ហូបខ្មែរ ចូលរួមប្រកួតនៅក្នុងកម្មវិធីកម្រិតពិភពលោកមួយ ដែលមានឈ្មោះថា “MasterChef: United Tastes of America” ក្នុងរដូវកាលទី១៣ កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុក។ យោងតាមប្រភពពីម្ចាស់គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Leo San បានបង្ហោះវីដេអូប្រមាណជា ៣នាទី របស់លោក Charles បានបញ្ចេញស្នាដៃ ធ្វើមុខម្ហូបខ្មែរ អាម៉ុក ឬហហ្មុក «AMOK » យកទៅឲ្យChef ភ្លក់ ដើម្បីទទួលបាន Yes ពីគណៈកម្មការ។ បន្ទាប់ពីគណៈកម្មការ
June 5, 2023 - ព័ត៌មានជាតិ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣- យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអរគុណតារាចម្រៀង អ្នកនាង មាស សុខសោភា បានលុបបទចម្រៀង«មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ចេញពីបណ្ដាញសង្គមតាមការណែនាំរបស់សម្ដេចនោះ។ នេះបើតាមការឱ្យដឹងតាមរយៈតេឡេក្រាមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងសារជាសំឡេងតាមតេឡេក្រាម នាយប់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៣ផ្ញើជូនក្មួយស្រី មាស សុខសោភា សម្ដេចតេជោ ហ៊ុន សែន
June 5, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានបានឱ្យដឹងថា ការប្រកួតកីឡាអុកអន្តរជាតិនៃកីឡាអាស៊ានប៉ារ៉ាហ្គេមទី១២ បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រយុជននិងកីឡា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នៅក្នុងប្រភេទកីឡាអុកអន្តរជាតិនេះមានប្រទេសចំនួន៧ ចូលរួមគឺ កម្ពុជា ហ្វីលីពីន ថៃ ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី ទីម័រ និង មីយ៉ានម៉ា។ ដោយ ឡែកនៅថ្ងៃប្រកួតដំបូងនេះ មាន៦វិញ្ញាសារ សរុប៤៤គូ ក្នុងនោះកម្ពុជាមាន៣គូ ៕ ប្រភព៖ នាយកដ្ឋានព័ត៌មាន
June 3, 2023 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកបាទី បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ២០នាទី មានករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កើតឡើងត្រង់ចំណុចតំបន់សួនអភិរក្ស និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់។ ១/.ឈ្មោះ អ៊ួន សារ៉ាត់ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន) ២/.ឈ្មោះ ឃុន ណាគង់ ភេទប្រុស
June 3, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ កីឡាការិនីកម្ពុជា នៃប្រភេទកីឡាបាល់បោះរទេះ វិញ្ញាសានារី ៣ទល់៣ បានឈ្នះមេដាយមាសដំបូងគេ ក្រោយឈ្នះថៃ លទ្ធផល ១១-៩ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលការប្រកួតនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ៕
June 3, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិ បានបង្ហាញកម្មវិធី បើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនជាតិពិការអាស៊ានលើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ – ម៉ោង ១៦:០០ ទស្សនិកជន មហាជន អញ្ជើញដល់ – ម៉ោង ១៧:០០ ប្រតិភូកីឡាជនពិការអាស៊ាន ភ្ញៀវជាតិ-អន្តរជាតិ អញ្ជើញដល់ – ម៉ោង ១៨:០០ អត្តពលិកជនពិការ អញ្ជើញដល់ – ម៉ោង ១៨:៥០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
June 3, 2023












