Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំបេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩៖៣០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ នៅចំណុចបុរីពិភពថ្មីផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ពន្ធ័ករណីព្រួតគ្នាវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស ចំនួន០២ករណី៖ ករណីទី១៖ ព្រួតគ្នាយកដាវ និងកាំបិតប៉័ងតោកាប់បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ និងខូចខាតម៉ូតូចំនួន ០៦ គ្រឿង ប្រព្រឹត្តនៅចំណុចហាងកាហ្វេយីហោជួបមិត្ត ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩:០០នាទី។

    June 1, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំតាំងពិព័រណ៍ផលិតផលខ្មែរ និងម្ហូបអាហារ ក្នុងមហាព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ដើម្បីអបអរសាទរមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (The 32nd SEA Games and The 12t ASEAN Para Games 2023) ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព

    June 1, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា អគ្គិភ័យបានលេបត្របាក់ឃ្លាំងឥវ៉ាន់របស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ព្រះកុសុមៈ) ក្នុងនោះបានបណ្តាលឲ្យរងការខូចខាតអស់សម្ភារមួយចំនួន បានកើតឡើងនៅវេលាម៉ោង ៣និង៥៥នាទីទៀបភ្លឺ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ថិតនៅចំណុចផ្លូវ១៥០ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ត្រូវកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺ ដោយប្រើប្រាស់ទឹកអស់ ៨ឡាន។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន មានករណីអគ្គិភ័យឆាបឆេះឃ្លាំងឥវ៉ាន់ក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ព្រះកុសុមៈ) ភ្លាមៗនោះ លោកវរសេនីយ៍ឯក

    June 1, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា វេទិកាទស្សនកិច្ចការងារស្តីពី៖ «ឱកាសការងារ និងការត្រៀមខ្លួនចូល ទីផ្សារការងារ» នឹងត្រូវបន្តរៀបចំនៅក្នុងទឹកដីខេត្តសៀមរាប នាថ្ងៃសុក្រ ទី០២ ខែមិថុនា ស្អែកនេះ នៅក្នុងបរិវេណសាកលវិទ្យាល័យបៀលប្រាយ ដោយនាំយកឱកាសការងារសរុបប្រមាណ ១.៥ ម៉ឺន កន្លែងជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ បន្ទាប់ពីត្រូវបានរៀបចំនៅខេត្តបាត់ដំបង កាលពីម្សិលមិញដោយរលូន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក និងពិសេស ទទួលបានការចូលរួមពីសំណាក់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ យ៉ាងច្រើនកុះករ។ លោក សុភា ណុពង្ស

    June 1, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,១៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៨៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,១០០រៀលមានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៨៥០រៀលក្នុងមួយលីត្រ មានន័យថាតម្លៃដដែល ៕

    June 1, 2023
  • ព័ត៌មានជាតិ

    រាជធា​នីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ បានឱ្យដឹងថា តាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី២២ ខែឧសភា រហូតដល់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ មានយានយន្តបានធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ៨៨ ៩៧៨ គ្រឿង។ ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ១៧២ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ០៤ករណី ស្វែងរកជំនួយចំនួន ៧១ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៩៧ករណី)។ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន សូមកុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍។

    June 1, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញឱ្យដឹងថា ដើម្បីស្នើសុំលតាបត្រអនុញ្ញាតទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kW ឡើងទៅធ្វើដំណើរលើផ្លូវល្បឿនលឿន ត្រូវភ្ជាប់មកជាមួយឯកសារដូចខាងក្រោម៖ ពលរដ្ឋខ្មែរ៖ 1. បណ្ណសម្គាល់យានជំនិះ 2. អត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិ។ ជនបរទេស៖ 1. បណ្ណសម្គាល់ទោចក្រយានយន្ត 2. លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព 3. លិខិតបញ្ជាក់ទីលំនៅចេញដោយមេឃុំ/ចៅសង្កាត់។ ករណីអាសយដ្ឋានអចិន្ត្រៃយ៍ខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណត្រូវភ្ជាប់មកជាមួយសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ ទីតាំងស្នើសុំ៖ មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវលេខ ៥៩៨ (ផ្លូវ

    June 1, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្ដីពីការផ្សាយបន្តផ្ទាល់ពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ក្នុងសេចក្ដីប្រកាសរបស់ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ និងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នឹងមានការរៀបចំពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសដ៏មហាវិសេសវិសាលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់ពិធីទាំងពីរនេះ

    June 1, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការរបស់កម្ពុជា បានបង្ហាញភាពជឿជាក់ថា ពួកគេ នឹងអាចការពារមេដាយមាស និងមេដាយប្រាក់ ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ចំណែកក្រុមបាល់បោះជិះរទេះបុរសរបស់កម្ពុជា ក៏បានដាក់ក្តីសង្ឃឹម ក្នុងការប្រជែងយកមេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលធ្វើពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣នេះដែរ។ ការបង្ហាញក្តីសង្ឃឹមខ្ពស់ ចំពោះការការពារមេដាយមាស និងមេដាយប្រាក់ របស់ក្រុមបាល់បោះជិះរទេះនារី និងការជំរុញឱ្យក្រុមបាល់បោះជិះរទេះបុរស អាចបង្កើតនូវកំណត់ត្រាឈ្នះបានមេដាយជូនជាតិដែរនេះ គឺត្រូវបានធ្វើឡើងដោយ លោក មុយ

    May 31, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីបានគង់ប្រថាប់ បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅសាធារណរដ្ឋឥណ្ឌានោះ នារសៀលថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្ដេចយាងនិវត្តន៍មកដល់មាតុប្រទេសវិញ ប្រកបដោយព្រះរាជសុវត្ថិភាព តាមព្រះទីនាំងយន្តហោះពិសេស។ អញ្ជើញថ្វាយព្រះរាជដំណើរយាងមកដល់របស់ព្រះករុណាព្រះមហាក្សត្រ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន

    May 31, 2023