Khmernote Media
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ ក្រសួងព័ត៌មានបានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ គឺមានអ្នកសារព័ត៌មានដែលបានចុះឈ្មោះយកព័ត៌មានក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមលើកទី១២ សរុបចំនួន៨៥៥នាក់ ក្នុងនោះ អ្នកសារព័ត៌មានអន្ដរជាតិចំនួន១០០នាក់។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្ដម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយ CAMAPGOC ក្នុងពិធីបើកមជ្ឈមណ្ឌលព័ត៌មានកណ្ដាល និងមជ្ឈមណ្ឌលផ្សាយអន្តរជាតិ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ ឯកឧត្ដម ផុស សុវណ្ណ បានថ្លែងថា ដំណើរការចុះឈ្មោះយកព័ត៌មានក្នុងព្រឹត្ដិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមត្រូវបានធ្វើឡើងជាពីររបៀប ក្នុងនោះ អ្នកសារព័ត៌មាននៃបណ្តាប្រទេសក្នុងតំបន់អាស៊ានត្រូវធ្វើការចុះឈ្មោះតាមរយៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក

    June 3, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទៅនឹងការចុះផ្សាយផេកសារព័ត៌មានមួយក្នុងស្រុក ដែលសរសេរប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរមកលើមន្ត្រីអនុវត្តច្បាប់។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានរបស់ផេកហ្វេសប៊ុករបស់សារព័ត៌មានមួយ ដែលមានលក្ខណៈញុះញង់ បង្កឲ្យមានការរើសអើង បំផុសបំផុល ប្រមាថមើលងាយ មកលើមន្ត្រីនគរបាលចរាចរណ៍ជាអ្នកអនុវត្តច្បាប់ ដោយបានប្រៀបសមត្ថកិច្ចថាជា “ចោរ” ពាក្យមួយនេះគឺ ធ្ងន់ធ្ងរណាស់ សម្រាប់សមត្ថកិច្ចជាមន្ត្រីនគរបាលជាតិ អ្នកអនុវត្តច្បាប់ បែរជាសារព័ត៌មានខ្វះវិជ្ជាជីវៈមួយនេះ ចុះផ្សាយប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរបំផុតមកលើមន្ត្រីនគរបាលជាតិ។ ក្នុងនាមជាមន្ត្រីនគរបាលចរាចរណ៍ទាំងអស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនអាចទទួលយកបាននូវពាក្យនេះប្រមាថនេះជាដាច់ខាត ចំពោះពាក្យដែលញុះញង់ ប្រមាថមើលងាយ ពីអង្គភាពសារព័ត៌មានមួយនេះ ។ ជាក់ស្តែងសមត្ថកិច្ចនៅគោលដៅជាយក្រុង

    June 3, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកា ១លានដុល្លារអាម៉េរិក ជូនមូលនិធិគន្ធ បុប្ផាកម្ពុជា។ ពិធីប្រគល់ និងទទួលថវិកានេះ បានធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។ ក្រោមវត្តមាន លោកជំទាវ កិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា

    June 2, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងបើកជាផ្លូវការនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ។ ក្នុងព្រឹត្តិការប្រកួតនេះ អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ា​ឡាំពិក​កម្ពុជាបានលើកឡើងថា កម្ពុជាសង្ឃឹមលើកីឡា៤ប្រភេទដែលមានសក្ដានុពល ដើម្បី​ដណ្ដើមយកមេដាយមាសបានច្រើនជាងគេ ខណៈកីឡា១០ប្រភេទផ្សេងទៀត បង្ហាញ​សញ្ញាវិជ្ជមានខ្ពស់ផងដែរ។ បន្ទាប់ពីពិធីបើកមជ្ឈមណ្ឌលព័ត៌មានកណ្ដាល (MPC) និងមជ្ឈមណ្ឌលផ្សាយ​ព័ត៌មាន (IBC) បម្រើព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាព្រឹកថ្ងៃ​ទី០២ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្តម យី វាសនា អគ្គ​លេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរង​គណៈ​កម្មា​ធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានប្រាប់ទី​ភ្នាក់ងារសារព័ត៌​មានកម្ពុជា AKP ឱ្យដឹងថា «ប្រភេទកីឡាដែលកម្ពុជាគិតឃើញថា មានសក្ដានុពល​នោះគឺ​យើងមានកីឡាអត្តពលកម្ម កីឡាហែលទឹក កីឡាបាល់ទះអង្គុយ

    June 2, 2023
  • សង្គម

    វីដេអូមួយកំពុងការចាប់អារម្មណ៍ជាខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក ពីក្មេងប្រុសម្នាក់ ឈ្មោះ សូត្រ សុខនឿន អាយុ​១០ឆ្នាំ នៅខេត្តកំពង់ស្ពឺ ព្រោះតែជីវភាពក្រលំបាក ក្មេងប្រុសនោះ​បាននិយាយទាំងទឹកភ្នែក សុំច្បាប់លោកគ្រូចំនួន ២ថ្ងៃ ដើម្បីជួយដល់ម្ដាយទៅលាងចានឱ្យគេនៅតាមរោងការ ដែលទស្សនីយភាពនេះ បានធ្វើឱ្យមហាជនអាណិតអាសូរជាពន់ពេក និងរំជួលចិត្ត អួលដើមករ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ បើយោងតាមការបង្ហោះពីម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះថា ស៊ិន សាវន កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ តាមរយៈ ខ្លឹមសារសំណេរ បានសរសេររៀបថា៖ «ជិវិតលំបាកក៏មិនបោះបង់ការសិក្សាដែរ! គួរឱ្យអាណិតខ្លាំងណាស់ប្អូនប្រុស សូត្រ សុខនឿន អាយុ ១០ឆ្នាំ រៀនថ្នាក់ទី២ ព្រោះតែជីវភាពនិងដើម្បីជួយដល់ម្តាយនិងប្អូនៗម៉ោងសម្រាកពីការសិក្សាទៅលាងចានឱ្យគេជាមួយម្តាយតាមរោងការ

    June 2, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បរិច្ចាគជំនួយមនុស្សធម៌ចំនួន បីសែនដុល្លារអាមេរិកដល់មីយ៉ាន់ម៉ា។ ក្នុងសេចក្ដីប្រកាសព័ត៌មាន បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយ មនុស្សធម៌ក្នុងទឹកប្រាក់ចំនួន ៣០០.០០០ ដុល្លារអាមេរិក (បីសែនដុល្លារអាមេរិក) ដើម្បីជួយគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងជាបន្តរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងការដោះស្រាយផលប៉ះពាល់ នៃគ្រោះមហន្តរាយព្យុះស៊ីក្លូនម៉ូឆា នាពេលថ្មីៗនេះ ដែលបានបង្កនូវសោកនាដកម្មបាត់បង់អាយុជីវិតមនុស្សរាប់រយនាក់ ព្រមទាំងការខូចខាតទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរដ្ឋរ៉ាក់ខាញ នៃប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងពិធីប្រគល់-ទទួល ដែលបានប្រារព្ធធ្វើនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការ ក្រសួង

    June 2, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានវិទ្យា បានឱ្យដឹងថា បច្ចុប្បន្ន ការប្រើប្រាស់គណនីឌីជីថល គណនីបណ្តាញសង្គម ឬគណនីលើប្រព័ន្ធអ៊ីនធឺណេតផ្សេងៗ ជាពិសេសគណនីសម្រាប់ទូទាត់សាច់ប្រាក់អនឡាញ(online payment, e-payment) នៅតែប្រឈមហានិភ័យខ្ពស់ពីការលួចជ្រៀតចូលគ្រប់គ្រងប្រើប្រាស់ពីជនអនាមិក (hacker)។ ការបង្កើតឬប្រើប្រាស់ពាក្យសម្ងាត់ (Password) សាមញ្ញពេក ខ្លីពេក ពិតជាអាចបង្កនូវហានិភ័យខ្ពស់ពីការលួចតាមរយៈការទស្សទាយ ឬបច្ចេកទេសទាញយកពីជនអនាមិក (hacker)។ ថ្ងៃនេះក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា សូមលើកយកមកបង្ហាញនូវគន្លឹះ៦ ចំនុចក្នុងការបង្កើតពាក្យសម្ងាត់រឹងមាំ(strong password) ដូចខាងក្រោម៖ ១. កុំប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន (personal info)៖ សូមលោកអ្នកកុំយកព័ត៌មានផ្ទាល់ខ្លួនពាក់ព័ន្ធដូចជា ឈ្មោះ,

    June 2, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនដល់ប្រជាជនដែលមានអាយុចាប់ពី ៣ឆ្នាំឡើង។ យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លើលិខិតរបស់គណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹង ជំងឺកូវីដ-១៩ (គ.ប.ក.) និងដោយសង្កេតឃើញថា ក្នុងពេលថ្មីៗនេះ វីរុសកូវីដ-១៩ បំប្លែងថ្មី ពពួក Omicron XBB.1.5 និងពពួក ថ្មីៗទៀត កំពុងមានការឆ្លងរីករាលដាលនៅតាមបណ្តាប្រទេសមួយចំនួននៅលើសាកលលោក និងនៅក្នុងតំបន់ គណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩

    June 2, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រៃវែង៖ នៅថ្ងៃទី០២​ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង បានបង្ហោះសារ នៅមុននេះបន្តិច ដោយបញ្ជាក់ថា ខេត្តព្រៃវែង នឹងមិនមានបាញ់ល្បឿនយានយន្តទៀតទេ។ ស្នងការនគរបាលខេត្តព្រៃវែង បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាគោរពច្បាប់ចរាចរណ៍ គោរពជីវិតមនុស្សតាមដងផ្លូវ។ ប្តូរមកតឹងតែងបំផុតអ្នកបើកបរមានគ្រឿងស្រវឹង ពិសេសមានសារធាតុញៀន ៕ ប្រភព៖ Chhoeun Bunchhorn (ឈឿន ប៊ុនឆន)

    June 2, 2023
  • សង្គម

    នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីឆ្នើម ស្រួង ភាវី ម្ចាស់មេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) បានបង្ហាញរូបភាពជាច្រើនសន្លឹកយ៉ាងស្រស់ស្អាត ដែលបានគ្រងឈុតសម្លៀកបំពាក់បែបមេទ័ពស្រី មើលទៅហាក់បីដូចជាមេទ័ពស្រីដែលមានឥទ្ធិពល និងអង់អាចជាខ្លាំង ដោយអមជាមួយសំណេរយ៉ាងមានអត្ថន័យថែមទៀតផង។ ក្នុងសំណេរ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីឆ្នើម ស្រួង ភាវី បានមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ឈុតមេទ័ពស្រីសម័យអង្គរ! បើមើលត្រឹមរូបភាព ពុកម៉ែបងប្អូនប្រាកដជាគិតថា ពេលខ្ញុំបានស្លៀកពាក់ឈុតនេះ មានអារម្មណ៍ថាសប្បាយរីករាយណាស់ហើយ។ តែតាមពិតមិនដូច្នេះទេ អារម្មណ៍ខ្ញុំពេលគ្រងឈុតនេះ គឺក្រៀមក្រំបំផុត ព្រោះថា អ្វីៗដែលបុព្វបុរសខ្មែរយើងបង្កើត និងបានបន្សល់ទុក គឺសុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយអស្ចារ្យខ្លាំងណាស់។

    June 2, 2023