Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានអំពី ករណីលួចមានមានស្ថានទម្ងន់ទោស (យកកាំបិតចាក់ប្លន់) នៅចំណុចកែងផ្លូវលេខ១៥៦ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយមានការដឹកចង្អុលបង្ហាញ ពីឯឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង ទទួលដឹកនាំនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងអគ្គស្នងការរងទទួលដឹកនាំ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងមានការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់ឲ្យវរសេនីយ៍ឯក ជុំ សំណាង និងលោកវរសេនីយ៍ទោ សាន

    May 31, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្នើឱ្យបងប្អូនជនរួមជាតិ ចូលរួមលើកទឹកចិត្ត និងគាំទ្រព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីកម្ពុជាបានរៀបចំឥតខ្ចោះ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាពេលកន្លងមកនោះ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឬស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ឥឡូវនេះនៅសល់ពេលតែបីថ្ងៃទៀតប៉ុណ្ណោះ អាស៊ានប៉ារ៉ាហ្គេមនឹងមកដល់

    May 31, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យចំនួន ៨នាក់ ពាក់ព័ន្ធនឹងករណីប្លន់នៅផ្សារស្ទឹងមានជ័យ ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន។ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ មានករណីប្លន់យកកាបូបស្ពាយ ដែលមានមាសចំនួន ១២តម្លឹង, ផ្លាកទីនទឹក៣និងទឹក៧ចំនួន ១០០តម្លឹងជាង និងប្រាក់ចំនួន១ លានរៀលជាង នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៥ នាក់ ជិះម៉ូតូចំនួន ០២គ្រឿង និង រ៉ឺម៉កម៉ូតូចំនួន ០១ គ្រឿង

    May 31, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសមាជិកថ្មីម្នាក់ចូលក្លឹបគុនខ្មែរជើងឯកពិភពលោក ដែលគាត់មានឈ្មោះថា​ កីឡាករ ម៉ានូអែល ដែលជាជនជាតិនីហ្សេរីយ៉ា ជាមួយនឹងដំណឹងល្អមួយទៀត គឺគាត់ទទួលបានសញ្ជាតិខ្មែរផងដែរ។ ក្នុងសំណេរ តាមរយៈគណនីហ្វេសប៊ុកផេករបស់ ឧកញ៉ា ស្រី ចាន់ថន បានមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ជម្រាបសួរបងប្អូនជនរួមជាតិជាទីគោរព! ថ្ងៃនេះយើងខ្ញុំបានទទួសមាជិកថ្មីម្នាក់ទៀតហើយចូល(ក្លឹបគុនខ្មែរជើងឯកពិភពលោក)របស់យើង គឺកីឡាករ ម៉ានូអែល និងដំណឹងល្អមួយទៀតគឺគាត់ទទួលបានសញ្ជាតិខ្មែរហើយបងប្អូន។» ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមទៀតថា៖ «ឆ្លៀតឱកាសនេះ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតអស់ពីដួងចិត្តជូនចំពោះសម្ដេចពុក ដែលតែងតែជួយកីឡាករគុនខ្មែរ និងកីឡាផ្សេងៗទៀតទើបយើងមានថ្ងៃនេះ។

    May 31, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រភេទកីឡាអត្តពលកម្មសម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាបានកំណត់បង្ហាញនូវវិញ្ញាសាសរុបចំនួន១៨០វិញ្ញាសា ដែលចំនួននេះច្រើនជាងប្រភេទកីឡានានា ក្នុងចំណោម១៣ប្រភេទកីឡា បូកនឹងកីឡាសម្តែង១ គឺប្រភេទកីឡាអេឡិចត្រូនិក។ ឯកឧត្តម ផៃ សុខ គ្រូបង្វឹកជម្រើសជាតិអត្តពលកម្មជនពិការកម្ពុជាមានប្រសាសន៍ថា កីឡាករ កីឡាការិនីពិការកម្ពុជាទាំងអស់កំពុងហ្វឹកហាត់យ៉ាងសកម្មបំផុត ដើម្បីត្រៀមការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីលានពហុកីឡដ្ឋានជាតិមរតកតេជោ។ គ្រូបង្វឹករូបនេះបញ្ជាក់ជូនថា ប្រភេទកីឡាអត្តពលកម្មមានវិញ្ញាសសរុបទាំងអស់ចំនួន ១៨០ ដោយវិញ្ញាសាទាំងនេះមានប្រភេទពិការច្រើនថ្នាក់ ដូចជា T-11, T-20, T-44, T-46, T-47,

    May 31, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល នឹងបន្តសាងសង់ស្ពាន៣បន្ថែមទៀតនៅរាជធានីភ្នំពេញ និងគម្រោងអភិវឌ្ឍន៍នៅតាមតំបន់ផ្សេងៗជាច្រើនទៀត ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងឱកាសដែលកម្ពុជាមានសុខសន្តិភាពនោះ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប ឬស្សីកែវ និងស្ពានអាកាសឬស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គម្រោងកសាងស្ពានទាំងនោះរួមមាន ទី១ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ។ ទី២ ស្ពានផ្សារភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត

    May 31, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកមួយឈ្មោះថា Sery Oun ថាជាករណីប្លន់ម៉ូតូ តាមពិតជាក់ស្តែងមិនមែនជាករណីប្លន់ទេ គឺជាករណីម្ចាស់បំណុលបាននាំអ្នកជំពាក់លុយគេចវេះមិនព្រមសងទៅប៉ុស្តិ៍នគរបាលរដ្ឋបាល។ បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការស្រាវជ្រាវករណីនេះ។ បន្ទាប់ពីធ្វើការស្រាវជ្រាវកម្លាំងជំនាញបានធ្វើការកោះហៅអ្នកជំពាក់លុយដែលបំផុសព័ត៌មានមិនពិត និងម្ចាស់លុយ ដើម្បីសាកសួរ បកស្រាយបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក។ ក្រោយពីធ្វើការសាកសួររួចរាល់ ម្ចាស់គណនីហ្វេបុកខាងលើសារភាពទទួលកំហុស ដែលបានផុសព័ត៌មានមិនពិត បំពុលសង្គម ថាជាករណីប្លន់ ជាក់ស្តែង គឺជាករណីជំពាក់លុយគេមិនព្រមសង ក្រោយពីធ្វើការសាកសួរចប់ ស្ត្រីរូបនោះបានឯកភាពយល់ព្រមសងលុយជំពាក់ទៅម្ចាស់លុយ

    May 31, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋាននគបាលខេត្តសៀមរាប បានធ្វើការស្រាវជ្រាវសាវតា លើហ្វេសប៊ុកឈ្មោះ Ra Vuth ដែលបានបង្ហោះវីដេអូផ្សព្វផ្សាយព័ត៌មានបំពុលសង្គម ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម អំពីការចាប់ក្មេងវះក្រលៀន និងបាននាំខ្លួនបុគ្គលឈ្មោះ សយ រ៉ាវុធ មកសាកសួរ។​ តាមចម្លើយសារភាពរបស់ជនខាងលើ បានបញ្ជាក់ថាខ្លួនពិតជាបានយកវីដេអូ មកកាត់ត និងបង្ហោះពិតមែនក្នុងគោលបំណងចង់បង្កើនប្រជាប្រិយភាពទំព័រហ្វេសប៊ុករបស់ខ្លួនដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន បច្ចុប្បន្ននាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់។ នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គម មេត្តាសូមកុំចែកចាយព័ត៌មានក្លែងក្លាយដើម្បីជៀសវាងបង្កការយល់ច្រឡំ និងបង្កអសន្តិសុខសង្គមផ្សេងៗ ឈានដល់ការទទួលខុសត្រូវតាមផ្លូវច្បាប់ ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti

    May 31, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដាក់វិធានការម៉ឺងម៉ាត់ឱ្យមន្ត្រីជំនាញជលផល ធ្វើការស្រាវជ្រាវនិងបង្ក្រាបបទល្មើស ហើយឃាត់ខ្លួនជនសង្ស័យណាប្រើប្រាស់ឧបករណ៍ឆក់ត្រី បង្កវិនាសកម្មបំផ្លាញធនធានមច្ឆជាតិ និងត្រីផ្សោត ត្រូវតែនាំខ្លួនមកអនុវត្តច្បាប់។ ក្នុងពិធីប្រគល់ទូកម៉ាស៊ីនចំនួន៥គ្រឿងនិងឧបករណ៍ប្រើប្រាស់សម្រាប់បង្ក្រាបបទល្មើសនេសាទនៅខេត្តស្ទឹងត្រែង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា៖ ផ្សោត និងត្រីមេពូជនៅទន្លេមេគង្គលើ ជាសម្បត្តិធនធានរបស់ជាតិយើង ដូច្នេះមន្ត្រីជំនាញត្រូវបង្កើនបន្ថែម ប្រយុទ្ធប្រឆាំងការនេសាទល្មើសច្បាប់ អនុវត្តឱ្យមានភាពប្រទាក់ក្រឡាគ្នាជាមួយអន្តរស្ថាប័ន ស្របតាម នីតិវិធីជាធរមាន។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា៖ ជនសង្ស័យដែលលួចប្រើឧបករណ៍ឆក់ត្រី គឺជាទង្វើខុសច្បាប់ ទាំងស្រុងតែម្ដង ហើយសមត្ថកិច្ចត្រូវតែកម្ទេចចោល មិនចាំបាច់ទាល់តែជួបកំពុងធ្វើសកម្មភាពឆក់នោះ ទេ នៅតាមភូមិឃុំយើងមានប្រជាការពារ នៅតាមដងទន្លេយើងមានឆ្មាំ មានអ្នកស្ម័គ្រចិត្ត

    May 31, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា គិតមកដល់ត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានចុះឈ្មោះចូលរួមយកព័ត៌មាន នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ចំនួនជាង ៥០០នាក់ហើយ ក្នុងនោះមានអ្នកសារព័ត៌មានអន្តរជាតិជាង១០០នាក់។ តួលេខនេះ គឺយោងទៅតាមការបញ្ជាក់របស់ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នៅក្នុងបទសម្ភាសន៍ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តម ខៀវ

    May 31, 2023