- Khmernote Media
- SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ថោង ខុន ជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានអះអាងថា ពិធីបើក-បិទ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនឹងត្រូវធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី៣ និងទី៩ ខែមិថុនា ខាងមុខនេះ នឹងមានការរៀបចំឱ្យបានល្អ ដូចគ្នាទៅនឹងពិធីបើក-បិទស៊ីហ្គេម លើកទី៣២ កន្លងមកដែរ គ្រាន់តែវាមានទម្រង់ប្លែកពីគ្នា។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ថោង ខុន បានលើកឡើងបែបនេះ ក្នុងពេលឯកឧត្តម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសមាសភាព និងទទួលយកបណ្ណចូលរួម សម្រាប់ពិធីបើក-បិទ
May 31, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាការិនី វ៉ិត ចន្ថា ស៊ូក្រាញននៀល នឹងជីវិតដែលមានពិការភាពតាំងពីកុមារភាពជាមួយនឹងការលំបាកយ៉ាងខ្លាំង។ កីឡាការិនីរូបនេះ មានក្តីប្រាថ្នាដ៏ធំមួយ ហើយថាតើអ្វីទៅ ដែលអាចផ្លាស់ប្តូរជីវិតដែលលំបាកក្នុងភាពពិការបាន និងអាចលើកកម្ពស់ជីវិតខ្លួនឯងឱ្យកាន់តែប្រសើរ ដើម្បីខ្លួនឯង និងអាចកសាងសមិទ្ធផលអ្វីខ្លះសម្រាប់សង្គមជាតិខ្លួនឯង។ វ៉ិត ចន្ថា ពិការជើង តាំងពីមានវ័យ ១២ឆ្នាំមកម្ល៉េះ ដោយសារចូលម៉ាស៊ីនធ្វើឥដ្ឋ។ ក្នុងនាមជាជនមានពិការភាពជីវិតមានការលំបាកខ្លាំងណាស់ ម្យ៉ាងទឹកចិត្តមួយគិតថា ខ្លួនឯងរស់នៅក្នុងមជ្ឈដ្ឋានមនុស្សជុំវិញខ្លួនមានកាយសម្បទាល្អ។ កីឡាការិនី វ៉ិត ចន្ថា បានរាប់រាប់ឱ្យដឹងថា៖ «ពេលនោះក៏មានការរើសអើងច្រើនដែរ មិនដូចពេលបច្ចុប្បន្ននេះទេ សូម្បីតែកូនគេដើរលេងជាមួយខ្ញុំ គេបាននិយាយថា មិនបាច់ដើរជាមួយខ្ញុំទេ
May 30, 2023 - សង្គម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាករគុនខ្មែរ ទូច រ៉ាឆាន់ ឬហៅ បឺត សង្ឃឹម ម្ចាស់មេដាយមាស លើវិញ្ញាសាឃីកបុកស៊ីង (Kickboxing) ប្រភេទទម្ងន់ ៥៧គីឡូក្រាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានរៀបរាប់យ៉ាងក្រៀមក្រំថា ខណៈពេលនេះ ជង្គង់របស់លោក បានដាច់សរសៃ ACLបាត់ហើយ ដែលធ្វើឱ្យលោកខកខាតមិនអាចឡើងសង្វៀនបានទេ ដោយត្រូវប្រើពេលជិត ១ឆ្នាំ ទើបជាសះស្បើយ។ ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាករគុនខ្មែរ បឺត សង្ឃឹម បានសរសេររៀបរាប់ពីទុកក្រៀមក្រំរបស់ខ្លួនយ៉ាងដូច្នេះថា៖ « បងប្អូនប្រហែលជានឹកខ្ញុំមួយរយៈហើយ រឿងមិនចង់ជួប
May 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១០និង៥៧នាទី មានករណីចោរឆក់កាបូបមួយកើតឡើង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ធ្លាក់ពីលើ កង់បី (Pass App) ដែលកំពុងធ្វើដំណើរ បោកទៅនឹងថ្នល់គួរឲ្យរន្ធត់ និងតក់ស្លុត រហូតភ្ញាក់ផ្អើលពេញបណ្តាញសង្គម Facebook។ តាមរយៈវីដេអូរថយន្ត ដែលថតជាប់សកម្មភាពឆក់នេះ គេអាចសន្និដ្ឋានបានថា ជនសង្ស័យប្រហែលមានគ្នា០៦នាក់ ជិះម៉ូតូ ០៤គ្រឿងអមគ្នាធ្វើសកម្មភាព។ អំពើអកុសល ពិតជាមិនអាចគេចផុតពីច្បាប់កម្មផលមែន បើទោះបីជាក្រុមជនសង្ស័យ ធ្វើសកម្មភាពឆក់បានសម្រេច និងគេចខ្លួនរហូតដល់ទៅ១០ថ្ងៃហើយក៏ដោយ
May 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ថវិកាចំនួន ១០០០០ដុល្លារ ជូនកីឡាករគុនខ្មែរជើងចាស់លោក ឡោ សំណាង ដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់ស្រាំលលាដ៍ក្បាល និងបាក់ឆ្អឺងថ្ពាល់ និងឈាមកកក្នុងខួរក្បាលកាលពីពេលថ្មីៗនេះ។ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កីឡាករគុនខ្មែរ លោក ឡោ សំណាង បានថ្លែងអរណ អរគុណដល់សម្តេចតេជោ ហ៊ុន សែន ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ « កូនសូមថ្លែងអំណរ អរគុណដល់សម្តេចពុក ដែលបានផ្តល់ថវិកា ១០០០០ដុល្លារ ក្នុងការវះកាត់ឈាមកកក្នុងខួរក្បាល កូនសុំអរគុណនូវទឹកចិត្ត សន្តាស
May 30, 2023 - សង្គម
កីឡាការិនីកម្ពុជា ស្រួង ភាវី ម្ចាស់មេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) និងជាម្ចាស់មេដាយសំរិទ្ធ វិញ្ញាសាការ៉ុម (មួយបាំង) បានប្រកាសថា ថវិកាដែលអ្នកស្រី ទទួលបានមកពីការចុះកុងត្រាក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន «ស្កាយអង្គរ SKY ANGKOR» នឹងបង្វិលទៅជាកិច្ចការសប្បុរសធម៌វិញ នេះបើយោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ កីឡាការិនី ស្រួង ភាវី នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ នៅក្នុងខ្លឹមសារ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីឆ្នើម ស្រួង ភាវី បានសរសេររៀបរាប់ថា៖ «សូមជម្រាបពុកម៉ែបងប្អូន! នាងខ្ញុំបានចុះកុងត្រាជាមួយក្រុមហ៊ុនអាកាសចរណ៍ ស្កាយអង្គរ SKY ANGKOR
May 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact នឹងរៀបចំវេទិកាទស្សនកិច្ចការងារស្តីពី «ឱកាសការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» នៅខេត្តគោលដៅចំនួន ៤ មាន ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដោយនាំយកឱកាសការងារ ក្នុងវិស័យធំៗដូចជា សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម សរុបប្រមាណ ១.៥ ម៉ឺន
May 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។ មួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាប និងខ្យល់ មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ លក្ខណបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C –
May 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានបង្ហាញពីព័ត៌មានរថយន្តសង្រ្គោះ និងរថយន្តគ្លីនិកចល័ត ទៅតាមទីតាំងប្រចាំការតាមគោលដៅកំណត់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ដែលមានចំនួន ៨ទីតាំងរួមមាន៖ ១.ភូមិកីឡា (Polyclinic) នៅពហុកីឡដ្ឋានជាតិមរតកតេជោ ២.ពហុកីឡដ្ឋានជាតិមរតកតេជោ ៣.ពហុកីឡដ្ឋានជាតិអូឡាំពិក ៤.សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៥.មជ្ឈមណ្ឌលជនពិការតេជោបឹងបៃតង ៦.អគារ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ជ្រោយចង្វារ ៧.អគារណាហ្គាវើល ២ ៨.សណ្ឋាគារហ្កាដិនស៊ីធី ៕
May 29, 2023 - ព័ត៌មានជាតិស្នងការរាជធានីភ្នំពេញ បំភ្លឺករណីឃាត់ម៉ូតូមួយគ្រឿង ម៉ាកស្កុបពី នៅចំណុចការ៉ាស់សាំង PTT នៅលើផ្លូវលេខ២៧១
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការឃាត់ម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស នៅចំណុចការ៉ាស់សាំង PTT នៅលើផ្លូវលេខ២៧១។ កាលពីវេលាយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការចេញល្បាតក្នុងមូលដ្ឋាន សំដៅបង្ការ និងទប់ស្កាត់បទល្មើសផ្សេងៗ លុះដល់ចំណុចការ៉ាស់សាំង PTT លើផ្លូវលេខ២៧១ ក៏ប្រទះឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស និងឃើញមានស្នាមដោះត្រង់ចំណុចផ្លាកលេខម៉ូតូ ដោយមានការសង្ស័យ ទើបសមត្ថកិច្ចជំនាញបានធ្វើការសាកសួរអំពីឯកសារពាក់ព័ន្ធនឹងម៉ូតូនេះ ប៉ុន្តែបុរសម្នាក់នេះបានអះអាងថាទុកឯកសារនៅផ្ទះ ទើបសមត្ថកិច្ចសម្រេចនាំយកម៉ូតូមកអធិការដ្ឋានដើម្បីរក្សាទុក។ លុះដល់វេលាម៉ោង ១១៖៥០នាទីយប់ថ្ងៃដដែល សមាជិកគ្រួសារគាត់បាននាំយកឯកសារពាក់ព័ន្ធមកបង្ហាញសមត្ថកិច្ច
May 29, 2023












