- Khmernote Media
- PR
តារារ៉េបវ័យក្មេងល្បីឈ្មោះបោះសម្លេង លោកវ៉ាន់ដា កាលពីយប់ថ្ងៃសុក្រនេះ ទើបតែបានចេញផ្សាយនូវបទចម្រៀងថ្មីស្រឡាងមួយបទនៅលើទំព័ social Media ផ្លូវការរបស់ខ្លួន ដោយបានឆក់យកអារម្មណ៍ហ្វេនៗឱ្យពេញចិត្តជាខ្លាំង តាមរយៈការរ៉េបដ៏បុិនប្រសព្វ រួមជាមួយនឹងបទភ្លេង ទំនុកច្រៀងដែលពីរោះស្ដាប់មិនចេះជិនណាយ។ ទន្ទឹមនឹងគ្នានេះផងដែរ នៅក្នុង Lyrics បទចម្រៀងមួយបទនេះ ហាក់ធ្វើឱ្យហ្វេនៗកាន់តែចាប់ភ្លឹកទៅលើឃ្លាមួយដែលលោកបានរ៉េប “ពេលរាគដើររកស្មេចតា”។ នេះមិនមែនជារឿងចៃដន្យនោះទេ ដែលកំពូលតារាចម្រៀងរ៉េបលំដាប់ប្រទេស លើកយកផលិតផលមួយមកដាក់នៅក្នុង lyrics បទចម្រៀងរបស់ខ្លួនបែបនេះ។ តែជាចេតនាមួយ ដែលលោកចង់ប្រាប់ទៅហ្វេនៗឱ្យបានដឹង។ ជាការពិតណាស់ ស្មេចតាជាថ្នាំរាគមកពីប្រទេសបារាំង ដែលមានគុណភាពខ្ពស់ ក្នុងការបញ្ឈប់ និងព្យាបាលរាគយ៉ាងមានប្រសិទ្ធភាព និងមានដាក់លក់លើទីផ្សារជិត 50ឆ្នាំមកហើយ។ ចង់ជ្រាបច្បាស់ថាឃ្លានោះ លោកវ៉ាន់ដារ៉េបយ៉ាងណាសូមទស្សនាវីដេអូទាំងអស់គ្នា។
May 28, 2023 - PR
កម្មវិធីប្រឡងចម្រៀង Duet Song Festival Cambodia កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនាមជាកម្មវិធីថ្មីសន្លាងមិនធ្លាប់មានពីមុនមក។ នៅក្នុងរាត្រីនេះជាសប្តាហ៍វគ្គផ្តាច់ព្រ័ត្រក្នុងរដូវកាលដំបូង ដែលមានបេក្ខជនចំនួន 9រូបដែលអាចឆ្លងមកដល់វគ្គដរន្ធត់នេះ។ ក្នុងចំណោមតារាចម្រងៀអាជីពទាំង 6រូប មានតែក្រុមកញ្ញា ឈិន ម៉ានិច្ច ប៉ុណ្ណោះដែលមានកូនក្រុមត្រៀមមកដណ្តើមពានដល់ទៅ3រូប ខណៈក្រុមកញ្ញា ឈីន រតនៈ មាន កូនក្រុម 2រូប និងតារាចម្រៀង នី រតនា, វង្ស ដារ៉ារតនា, គង់ ចំរើន និង វី ឌីណែត មានកូនក្រុមតែម្នាក់មួយប៉ុណ្ណោះដែលអាចឡើងមកដល់វគ្គនេះ។ រង់ចាំទស្សនា កម្មវិធី
May 28, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នោថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ ២០២៣ ។ ក្នុងសេចក្ដីប្រកាសរបស់ ក្រសួងធនធានទឹក បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន អង្កេត ស្រាវជ្រាវលើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹក ជំនន់ទន្លេមេគង្គជាច្រើនឆ្នាំបន្តបន្ទាប់រួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូន ដំណឹងអំពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី ១ ប្រចាំឆ្នាំ ២០២៣ ដូចខាងក្រោម ៖ ១- ស្ថានភាពទូទៅនៃអាកាសធាតុក្នុងតំបន់៖ យោងតាមការសង្កេត ពិនិត្យទៅលើបាតុភូតធម្មជាតិ
May 27, 2023 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្មេងស្ទាវមួយក្រុម គ្រាន់តែមានទំនាស់ពាក្យសំដីនិងគ្នាសោះមិនអាចដោះស្រាយបាន មានគំនុំឈានដល់បបួលគ្នីគ្នាជាច្រើននាក់ មានកាំបិត ដាវ ដេញកាប់គូ ទំនាស់ ផ្អើលពេញសង្កាត់អូរអំបិល បណ្តាលឲ្យភាគីម្ខាងរបួសធ្ងន់ម្នាក់។ ក្រោយពីកើតហេតុ ត្រូវកំលាំងអធិកាដ្ឋាននគរបាលក្រុងសិរីសោភ័ណ ចុះស្រាវជ្រាវឈានដល់បង្ក្រាបបាន១១នាក់។ ករណីហឹង្សានេះកើតឡើងនៅវេលាម៉ោង ៨យប់ថ្ងៃទី២៣ ខែឧសភា ២០២៣ នៅចំណុចតូបលក់ឥវ៉ាន់ចាបហ៊ួយ១កន្លែង ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ តាមការអះអាងរបស់ជនសង្ស័យទាំងអស់បាននិយាយប្រាប់សមត្ថកិច្ចថា៖ រឿងរ៉ាវដែលឈានដល់កាប់គ្នានេះ ផ្តើមពីរឿងគំនុំកន្លងមក ដោយក្រុមខ្លួនមិនសុខចិត្ត ក៏បបួលគ្នីគ្នាបានចំនួន ១៦នាក់ ជិះម៉ូតូ៦គ្រឿង ចេញធ្វើសកម្មភាពទាំងយប់ មានម៉ាកហុងដាឌ្រីម
May 27, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍ (អាស៊ានប៉ារ៉ាហ្គេម) លើកទី១២ ឆ្នាំ២០២៣ នឹងត្រូវរៀបចំឲ្យបានសមរម្យ ពោលគឺមានលក្ខណៈពេញលេញដូចកីឡាស៊ីហ្គេម លើកទី៣២ ដែរ ឬអាចថាបន្ថយតែបន្តិចបន្តួចប៉ុណ្ណោះ។ នេះបើតាមប្រសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) នៅក្រោយកិច្ចប្រជុំ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌលប្រតិបត្តិការហ្គេមនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ សម្តេចពិជ័យសេនា ទៀ បាញ់ គូសបញ្ជាក់ថា នេះជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដែលត្រៀមរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣
May 27, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា ទៀ វិចិត្រ ជា «អ្នកឧកញ៉ា» ។ ព្រះរាជក្រឹត្យផ្តល់គោរមងារនេះ យោងតាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
May 27, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានឱ្យដឹងថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គនឹងយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ខាងមុខនេះ។ សេចក្ដីប្រកាសព័ត៌មាន បានថ្លែងឱ្យដឹងថា តបតាមការសូមយាងរបស់លោកជំទាវ ដ្រៅផាឌី មួរមូ (Droupadi Murmu) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា ពីថ្ងៃទី ២៩
May 27, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សិស្សានុសិស្សពីសាលាបឋមសិក្សាក្របីរៀល ដែលស្ថិតក្នុង គម្រោងអប់រំបេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរា បានចុះទស្សនកិច្ចសិក្សាស្វែងយល់នៅសារមន្ទីរ ព្រះនរោត្តម សីហនុ-អង្គរ។ លោកគ្រូ គួន ឆៀង នៃសាលាបឋមសិក្សាក្របីរៀល ដែលដឹកនាំកូនសិស្សមកទស្សនកិច្ចនៅសារមន្ទីរ ព្រះនរោត្តម សីហនុ-អង្គរ បានឱ្យដឹងថា នេះជាលើកទី៣ហើយ ដែលគម្រោងបាននាំសិស្សានុសិស្សមក ទស្សនកិច្ចសិក្សាស្វែងយល់ពីបេតិកភណ្ឌនៅសារមន្ទីរ។ លោកបន្តថា សិស្សដែលមកពេលនេះសរុប ប្រមាណជិត១០០នាក់ មានថ្នាក់ទី៥ និងទី៦។ ការមកឃើញផ្ទាល់នេះ ជួយឱ្យសិស្សានុសិស្សកាន់តែមានភាពច្បាស់លាស់ជាមួយតម្លៃបេតិកភណ្ឌ និងវត្ថុបុរាណជាច្រើនដែលតាំងបង្ហាញ និងបានរកឃើញនៅតាមការដ្ឋានកំណាយជុំវិញតំបន់រមណីយដ្ឋានអង្គរ។ លោកគ្រូ
May 26, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅរសៀល ថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់កីឡាករកីឡាការិនីអាស៊ានប៉ារ៉ាហ្គេម មុនពេលដែលពួកគាត់ត្រូវចូលរួមប្រកួតក្នុងនាមជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (ASEAN Para Games ) នឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បន្ថែមពីអ្វីដែលជាភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ASEAN
May 26, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់កម្មករ កម្មការិនីទាំងអស់ រួមគ្នាគាំទ្រព្រឹតិ្តការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេមឱ្យបានផុសផុល ដើម្បីលើកទឹកដល់កីឡាករ កីឡាការិនីកម្ពុជា ក្នុងការខិតខំប្រឹងប្រែង ប្រកួតដណ្តើមយកមេដាយជូនជាតិមាតុភូមិ ។ ក្នុងជំនួបសំណេះសំណាល ជាមួយកម្មករ និយោជិត ជិត២ម៉ឺននាក់ មកពីរោងចក្រម៉ាវ៉លហ្កាមិន រោងចក្ររ៉ុងវីនហ្គាមិន និងរោងចក្រដាគ្វានថេកស្តាយ ខេមបូឌា នាតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា
May 26, 2023












