- Khmernote Media
- SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ឯកឧត្ដម យី វាសនា អគ្គលេខាធិការគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានមានប្រសាសន៍ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ថា រហូតមកដល់ពេលនេះ កម្ពុជា មានអត្តពលិកចំនួន ២៣៦ នាក់ បានចុះឈ្មោះរួចរាល់ និងជាស្ថាពរ ដែលទទួលស្គាល់ដោយគណៈកម្មការអន្តរជាតិ សម្រាប់ដាក់ចូលឱ្យប្រកួតក្នុងចំណោមប្រភេទកីឡាចំនួន១៤ បូករួមទាំងកីឡា E-Sport ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានបិទបញ្ចប់ កាលពីយប់ថ្ងៃទី១៧ ខែឧសភា។ ឯកឧត្ដមបានបញ្ជាក់ថា៖
May 26, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឈ្មួញណាដែលហ៊ានរំលោភបំពានដីតំបន់៣បឹងទន្លេសាបម្ដងទៀត នឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។ នេះជាប្រសាសន៍របស់អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅពេលឯកឧត្តម បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ឯកឧត្តម សុខ លូ មានប្រសាសន៍ទៀតថា
May 26, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំ និងយកវ៉ាក់សាំងទៅកាន់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរ ខេមបូឌា អ៊ែរវ៉េ ដើម្បីត្រៀមដឹកជញ្ជូនយកទៅផ្តល់ជូនដល់ ប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។ អំណោយវ៉ាក់សាំងដែលកម្ពុជាជូនទៅដល់ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មានចំនួន ១លានដូស។ សូមបញ្ជាក់ផងដែរថា ក្រៅពីការផ្ដល់វ៉ាក់សាំងជូនបណ្ដាប្រទេសជិតខាងនេះ កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានផ្ដល់ថវិកា, សម្ភារបរិក្ខាបម្រើឲ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងរថយន្ដដឹកវ៉ាក់សាំងផងដែរ។
May 26, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានរកឃើញព័ត៌មានស្តីពីការបោកបញ្ឆោតថ្មី ចំពោះអ្នកដែលគ្រប់គ្រងផេកអាជីវកម្ម ដោយពួកគេកំពុងព្យាយាមប្រើប្រាស់ឈ្មោះ និងនិមិត្តសញ្ញាស្រដៀងទៅនឹងក្រុមឬទំព័រផ្សព្វផ្សាយរបស់ក្រុមហ៊ុន Facebook និងបញ្ឆោតឱ្យទាញយកមេរោគរបស់ពួកគេ តាមរយៈការផ្ញើដំណរភ្ជាប់បោកបញ្ឆោតក្លែងក្លាយ (Fake Link)។ បើមិនស្គាល់តំណរភ្ជាប់ (Link) ច្បាស់ទេ សូមកុំចុចពីលើវា ត្រូវលុបចោលដើម្បីសុវត្ថិភាពលើឧបករណ៍គណនីរបស់អស់លោកអ្នក (ដូចភ្ជាប់ក្នុងរូបភាពខាងក្រោម)។ ក្នុងករណីប្រជាពលរដ្ឋបានទទួលរងគ្រោះដោយការបន្លំដូចករណីខាងលើ សូមមកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋានគរបាលជាតិ ក្រសួងមហាផ្ទៃ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department
May 25, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌកំបូល បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនីដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យ TYDA នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នឹងរៀបចំ កម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅក្នុងភូមិសាស្ត្រ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៧៖០០នាទីព្រឹក រហូតដល់វេលាម៉ោង
May 25, 2023 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានណែនាំដល់មន្ត្រីនគរបាលចរាចរណ៍ ត្រូវចេញវិក័យបត្រឱ្យបានត្រឹមត្រូវ ស្របតាមមាត្រាច្បាប់ដែលបានចែង រាល់ការផាកពិន័យ ជៀសវាងការយកច្បាប់ចរាចរណ៍ធ្វើជាអាជីវកម្ម ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៤ នៅខេត្តកណ្តាល នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ឱ្យចូលរួមគោរពអនុវត្តតាមអនុសាសន៍ដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
May 25, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ Morodok Techo National Stadium កំពុងរៀបចំតុបតែងជាថ្មីសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដោយជោគជ័យ។ ការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះ ប្រាកដណាស់ថាមានភាពល្អិតល្អន់ និងច្បាស់លាស់ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ក្លាយជាបទពិសោធន៍ដ៏អស្ចារ្យថ្មីមួយបន្ថែមទៀត និងមិនអាចបំភ្លេចបានសម្រាប់ទាំងអស់គ្នា៕ ប្រភព៖ ក្រសួងព័ត៌មាន
May 25, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយក អគ្គនាយក ដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានដឹកនាំកិច្ចប្រជុំជាមួយ តំណាងស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់ ដើម្បីពិភាក្សាគ្នាក្នុងការបែងចែក តួនាទីភារកិច្ច លើការផលិត និងផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ នៅក្នុងកិច្ចប្រជុំ ដែលបានធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ផុស សុវណ្ណ បានគូសបញ្ជាក់ថា សម្រាប់ដំណើរឆ្ពោះទៅ ទទួលរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានបារ៉ាហ្គេម លើកទី១២
May 25, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
May 25, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីសម្រេច ស្តីពីការបិទ និងដកហូតអាជ្ញាប័ណ្ណមជ្ឈមណ្ឌលកែសម្ផស្ស «បុរិន្ទកោះពេជ្រ»។ ក្រសួងសុខាភិបាល សម្រេច បិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រ ដែលមានទីតាំងនៅផ្ទះលេខ១១៩ ផ្លូវអេលីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបន្តអនុវត្តគោលការណ៍ច្បាប់ដែលមានជាធរមាន ដោយមូលហេតុ ខ្វះការតាមដាន និងបច្ចេកទេសក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដែលបណ្ដាលឱ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត។ សេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍នូវសេចក្តីសម្រេចលេខ០៨០/២៣ អបស/មព ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល ៕ ប្រភព៖
May 25, 2023












