Khmernote Media
  • សង្គម

    កាលពីពេលថ្មីៗនេះ វីដេអូមួយកំពុងតែផ្ទុះការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក និង TikTok របស់កុមារី សោ ស្រីម៉ី អាយុ ១០ឆ្នាំ មកពីខេត្តព្រះវិហារ ដែលមានជីវភាពក្រលំបាកខ្លាំង ដើរដកផ្កាស្មៅ ដើម្បីយកលុយផ្គត់ផ្គង់គ្រួសារ។ បើទោះបីជាលំបាកយ៉ាងនេះក្ដី ក៏ប្អូនស្រីនៅតែជំនះក្ដីស្រមៃ ចូលរួមប្រកួតប្រឡងប្រជែង ក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol Junior ។ មុនពេលចាប់ផ្ដើមចៀង ប្អូនស្រី បានរៀបរាប់ទាំងហូរទឹកភ្នែក នូវជីវភាពខ្សត់ខ្សោយរបស់នាង ដែលធ្វើឱ្យគណៈកម្មការទាំងបីរូប និងអ្នកទស្សនាគ្រប់គ្នាស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ បន្ទាប់ពីបានមើលឃើញ ប្អូនស្រី សោ ស្រីម៉ី មានជីវភាពលំបាកខ្លាំងបែបនេះ នៅថ្ងៃទី២៣ ខែឧសភា

    May 24, 2023
  • ព័ត៌មានជាតិ

    ខេត្តក្រចេះ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថ បានឱ្យដឹងថា កម្លាំងការពារវត្ថុតាង ដែលឈរជើងនៅក្នុងក្រុមហ៊ុន “ស៊ីងបាយអូរថេក” សហការជាមួយជំនាញរដ្ឋបាលព្រៃឈើព្រែកប្រសព្វ បានធ្វើការបញ្ជូនវត្ថុតាងបទល្មើសព្រៃឈើ គឺរថយន្ដ១គ្រឿង ប្រភេទវ៉េអង សណ្ដោងរ៉ឺម៉ក ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-9060 ដឹកឈើហ៊ុបមូល ដែលកម្លាំងល្បាតប្រទះឃើញកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។ ដែលនៅចំណុចនិយាមកា (៦០១៥១៤-១៤៣៣៣៦៧) នៅក្នុងតំបន់៣ របស់ក្រុមហ៊ុន “ស៊ីងបាយអូរថេក” យកមករក្សាទុកនៅក្នុងទីតាំងក្រុមហ៊ុន “ស៊ីងបាយអូរថេក” ស្ថិតក្នុងភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ

    May 24, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តំណាងរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សមាគមដឹកជញ្ជូន សហជីព និងភាគីពាក់ព័ន្ធផ្សេងទៀត គាំទ្រ និងជំរុញឱ្យមានការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតមិនមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពវិញ ខណៈគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិតលើផ្នែកនេះនៅតែជាក្តីបារម្ភខ្លាំងសម្រាប់កម្ពុជា។ ឯកឧត្តម ព្រាប ចន្ទវិបុល ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការផ្លាស់ប្តូររថយន្តមិនមានសុវត្ថិភាពទៅជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង គឺជាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា ខណៈក្នុងមួយថ្ងៃៗ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ជីវិតមនុស្ស និងបង្កឱ្យមានការរងរបួសធ្ងន់ស្រាលជាច្រើននាក់។ ការថ្លែងនេះធ្វើឡើងក្នុងឱកាស នៃដំណើរទស្សនកិច្ចស្វែងយល់របស់ភាគីពាក់ព័ន្ធខាងលើស្តីពី«ការផ្លាស់ប្តូររថយន្តមិនមានសុវត្ថិភាពទៅជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង» ដែលធ្វើឡើងនៅតាមតំបន់រោងចក្រវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងស្ថិតក្នុងខេត្តចំនួន៤មានដូចជា៖ ខេត្តកណ្តាល កំពង់ចាម កំពង់ឆ្នាំង និងស្វាយរៀង ចាប់ពីថ្ងៃទី២៣-២៦ ខែឧសភា ឆ្នាំ២០២៣

    May 24, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានឧបត្ថម្ភការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាលទាំងស្រុង ជូនដល់លោកតា និងលោកយាយ​ មកពីសហគមន៍ក្រីក្រក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យដែលពួកគាត់បានអញ្ជើញមកវះកាត់ភ្នែកឡើងបាយនៅមន្ទីរពេទ្យព្រះអង្គឌួង ។ នេះបើយោងតាមការប្រភពពីទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៣។ យោងតាមប្រភពខាងលើបានឱ្យដឹងយ៉ាងដូច្នេះថា «លោកតា និងលោកយាយ​ មកពីសហគមន៍ក្រីក្រក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យបានមកវះកាត់ភ្នែកឡើងបាយនៅមន្ទីរពេទ្យព្រះអង្គឌួងដោយក្រុមគ្រូពេទ្យ TYDA បានដោយជោគជ័យ ។

    May 24, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ០៩៖២០ នាទីព្រឹកថ្ងៃពុធ ៥កើតខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយកន្លែង បានកើតឡើងនៅចំណុចផ្ទះវីឡា ផ្លូវបេតុង ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ សុខ សារ៉ាន ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងទូទៅ។ + មូលហេតុ បណ្តាលមកពីផ្សារដែកធ្លាក់កម្ទេចធូបផ្សារបង្កជាអគ្គិភ័យតែម្តង

    May 24, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានចេញសេចក្ដី​ជូនដំណឹងដល់ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបថា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) អនុញ្ញាតិឱ្យអ្នកសារព័ត៌មានដែលបានចុះយក ព័ត៌មានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២រួចហើយ អាចចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម ដោយគ្រាន់តែឱ្យតំណាងអង្គភាពបញ្ជាក់ការចូលរួមតាមរយៈការស្កេន QR Code ដូចភ្ជាប់ខាងក្រោមរួចបញ្ចូល ឈោ្មះនិងលេខសំងាត់ដែលមានស្រាប់។ ដោយឡែកសម្រាប់អ្នកសារព័ត៌មាន ដែលមិនបានចូលរួម ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ទេ សូមធ្វើការចុះឈ្មោះដោយភ្ជាប់មកនូវឯកសារតម្រូវដូចជា៖ ១.

    May 24, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ក្រុមហ៊ុនធំៗចំនួន១០ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ១១៧៣កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី “វេទិកាការងារ” ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃស្អែកនេះចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុនធំទាំង១០ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ ធនាគារ CAB, ក្រុមហ៊ុន CPF(CP),

    May 24, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអង្វរករឱ្យយកចិត្តទុកដាក់ការឆ្លាក់រូប ព្រះពុទ្ធ រូបបដិមា។ សម្តេចតេជោ ថ្លែងបែបនេះ ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « បញ្ហាដែលត្រូវប្រុងប្រយ័ត្នកន្លែងនេះ ខ្ញុំសូមអង្វរករ ធ្វើម៉េចការចាក់រូបបដិមា (និយាយមួយបែប គឺការចាក់ព្រះពុទ្ធ) ឱ្យត្រូវតាមខ្នាត។ មានវិហារមួយ ដែលខ្ញុំបានចំណាយលុយអស់មិនចេះតិចទេ ស្រាប់តែចាក់ព្រះមុខក្រញូវ នេះមកពីពុម្ពចាក់មិនត្រូវ ហើយត្រូវប្រុងប្រយ័ត្នតែកាលណាយើងដាក់ឱ្យប្រើប្រាស់ហើយ

    May 24, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសឧបត្ថម្ភថវិកាចំនួន ៥០០០ដុល្លារ ដល់ក្លឹបបញ្ជាការដ្ឋានទ័ពពិសេសដែលប្រឹងប្រែងដណ្ដើមមេដាយមាសស៊ីហ្គេមគុនខ្មែរ និងមេដាយមាសឃីគបុកស៊ីង។ ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ដើម្បីលើកទឹកចិត្តដល់ក្លឹបបញ្ជាការដ្ឋានទ័ពពិសេសដែលប្រឹងប្រែងបានម្ចាស់មេដាយមាសស៊ីហ្គេមគុនខ្មែរចំនួនពីររូប (ឡៅ ចន្ទ្រា និងឡៅ ចិត្រា) និងម្ចាស់មេដាយមាសឃីគបុកស៊ីងមួយរូប (ឡៅ សៃណេត) ខ្ញុំបានសម្រេចឧបត្ថម្ភដល់ក្លិបចំនួន ៥០០០ដុលា្លរ។» ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមទៀតថា៖ « ជាមួយគ្នានោះ

    May 24, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌថ្មីចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣។ អនុវត្តតាមផែនការជ្រើសរើសក្របខ័ណ្ឌថ្មីឆ្នាំ២០២៣នេះ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងជាសាធារណៈដល់សិស្ស និស្សិត ឱ្យបានជ្រាបថា ក្រសួងត្រូវការ ប្រឡងជ្រើសរើសមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ចំនួន ៥២នាក់ សម្រាប់បម្រើការងារនៅអង្គភាពថ្នាក់កណ្ដាល និងមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ដែលនៅក្នុងនោះ បេក្ខជនជាជនពិការត្រូវបានលើកទឹកចិត្ត។ បេក្ខជនដែលមានបំណងចូលរួមប្រឡងប្រជែង

    May 24, 2023