Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា ​បាន​ប្រកាសឧបត្ដម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះដែលធ្វើការនៅក្នុងសេដ្ឋកិច្ចក្នុង​ប្រព័ន្ធ​ទាំងអស់ទទួលបានគោលនយោបាយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។ ការប្រកាសរបស់​សម្ដេច​តេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការ​រោងចក្រ​ផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋ​កិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន

    May 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួនក្រោយរកឃើញលួចចូលគ្រប់គ្រងតេឡេក្រាមរបស់ជនរងគ្រោះ ហើយឆបោកលុយសរុបជាង ១៤ម៉ឺនដុល្លារ។ ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះមួយចំនួនលើការលួចចូលគ្រប់គ្រងបណ្តាញសង្គមតេឡេក្រាម (Telegram) ឆបោកប្រាក់ក្រោមរូបភាពប្តូរប្រាក់ ទូទាត់ថ្លៃទំនិញ ឬខ្ចីប្រាក់ ឱ្យផ្ទេរតាមរយៈធនាគារ ហើយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានបានសហការជាមួយ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ ស៊ើបអង្កេត លើករណីឆបោកប្រាក់ដូចរូបភាពខាងលើចំនួនទឹកប្រាក់ 143,560$ (ដប់បួនម៉ឺនបីពាន់ប្រាំរយហុកសិបដុល្លារ) រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យភេទប្រុសម្នាក់ នាយកដ្ឋានបានបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ទន្ទឹមនឹងនេះ

    May 22, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅវិមានឈ្នះឈ្នះ ដើម្បីទុកជា​តឹក​តាង អំណះអំណាងជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរុងរឿងល្បីល្បាញរបស់កម្ពុជា សម្រាប់កូនចៅ​គ្រប់​ជំនាន់ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស បានឃើញបានដឹងពីព្រឹត្តិការណ៍​កីឡា​ដ៏ធំ​មួយ​នេះ។ ក្រៅពីអត្ថន័យនិងពាក្យស្លោកនានាដែលលេចធ្លោ​ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ​ នឹង​​មាន​ការ​ឆ្លាក់​នូវអត្តពលិកឆ្នើមកម្ពុជាដែលមានស្នាដៃលេចធ្លោ​ក្នុង​ព្រឹត្តិការណ៍​​ស៊ីហ្គេមនេះ និង​ដែល​ទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការផ្នែកកីឡា រៀបចំ​ឱ្យ​​ទៅ​​ជាតឹកតា​ងចម្លាក់​នៅ​វិមាន​ឈ្នះ​ឈ្នះផងដែរ។ – រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំចងក្រងនូវកម្រងវីដេអូឯកសា​រ​ជាប្រវត្តិសាស្រ្ត​ នូវ​ព្រឹត្តិការ​ណ៍​​​​ទាំងមូល ក៏ដូចជាវីដេអូនៃគ្រប់វិញ្ញាសានៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែល​ប្រទេសកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ​ប្រកប​ដោយភាពជោគជ័យ​និង​សោមនស្ស​រីករាយ​ក្រៃលែង។ – ភាពអស្ចារ្យនិងជោគជ័យនៃដំណើរការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ​២០​២​៣ របស់​ព្រះរាជាណាចក្រ​កម្ពុជា

    May 22, 2023
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ដោយប៉ុន្មានថ្ងៃចុងក្រោយនេះ មានប្រជាពលរដ្ឋនិងអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានបង្ហោះព័ត៌មាន មួយចំនួនថា មានករណីបាត់កូនៗ និងករណីក្រុមមនុស្សជិះឡានឬម៉ូតូដើរចាប់ក្មេងៗដើម្បីយកសរីរាង្គ។ ទន្ទឹមគ្នានេះ នៅខេត្តបន្ទាយមានជ័យ ក៏មានគណនីហ្វេសប៊ុកមួយ មានឈ្មោះ Maly kubota កាលពីថ្ងៃទី១៩-០៥-២០២៣ វេលាម៉ោង ១៤និង៣០នាទី បានបង្ហោះសារថា “មានក្មេងប្រុសមួយក្រុមជិះឡានម៉ាកលុចស៊ីសនិងហាយឡែនឌ័រពណ៌ទឹកប្រាក់ បានចាប់ក្មួយស្រីរបស់ខ្ញុំឡើងឡានកំពុងតែអង្គុយលក់ក្រឡាន នៅបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅប្រហែលទៅផ្លូវប៉ោយប៉ែត ។ សូមបងៗប៉ូលិសជួយចាប់និងធ្វើអន្តរាគមន៍ផង”។ ទាក់ទិននឹងព័ត៌មាននេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនថា៖ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ

    May 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,១០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៨៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២០០រៀលមានន័យថាតម្លៃដដែល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៨០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ ៕ ​

    May 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នាពេលកន្លងទៅនេះ ទំព័រហ្វេសប៊ុកឈ្មោះ “អនុរក្ស”, “កាមទេពលឹមហុង” និងគណនីហ្វេសប៊ុកមួយចំនួន បានចុះផ្សាយព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន។ បន្ទាប់ពីទទួលព័ត៌មានខាងលើនេះ នាយកដ្ឋានបានចាត់មន្រ្តីជំនាញធ្វើការស្រាវជ្រាវបន្ទាន់ ជាលទ្ធផលកំណត់បានថា ព័ត៌មានទាំងនេះ ជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់។ បច្ចុប្បន្ននាយកដ្ឋានជំនាញ កំពុងប្រមូលភ័ស្តុតាងដើម្បីអនុវត្តនិតិវិធីច្បាប់។ នាយកដ្ឋានសង្ឃឹមថា មហាជន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម មេត្តាកុំបន្តចែកចាយព័ត៌មានក្លែងក្លាយខាងលើនេះ ដើម្បីចៀសវាងបង្កការយល់ច្រឡំ ឬបង្កអសន្តិសុខសង្គមផ្សេងៗ ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime

    May 22, 2023
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ យោងតាមប្រភពពីគណនីហ្វេសប៊ុកមួយឈ្មោះ ប្រជាជន ខេត្តព្រះសីហនុ បានឱ្យដឹងថា ករណីអគ្គិភ័យឆេះអគារស្នាក់នៅរបស់ ប៉ឡាយក្នុងក្រុម ១៧ ភូមិ ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ កាលពីម៉ោង៥កន្លះព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចចំរុះបានធ្វើប្រតិបត្តិការពន្លត់បានទាំងស្រុងហើយ។ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តមានប្រសាសន៍ឲ្យដឹងថា ប្រតិបត្តិការពន្លត់នេះ ប្រើពេលជិត ២ម៉ោង ចូលរួមពីសមត្ថកិច្ចចំរុះក្នុងខេត្តព្រះសីហនុ ទប់ស្កាត់មិនឲ្យរាលដាលបន្ត។ ចំពោះករណីនេះ មិនមានមនុស្សរងគ្រោះថ្នាក់ទេ ឆេះខូចខាតសម្ភារនិងបន្ទប់អាគារជាន់ទី ០៧ ទាំងស្រុង ហើយចំពោះមូលហេតុយ៉ាងណានោះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តតាមនិតិវិធី៕ ​ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

    May 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ យោងតាមកិច្ចសម្ភាសន៍របស់សារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា យុវជនស្ម័គ្រចិត្តម្នាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឈ្មោះ ផុន រ៉ាស៊ី ដែលបានបាត់ម៉ូតូក្នុងពេលបំពេញការងារស៊ីហ្គេម បង្ហាញក្ដីរំភើបរីករាយ និងថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានឧបត្ថម្ភជាថវិកា ៣០០០ដុល្លារទិញម៉ូតូថ្មី។ តាមរយៈបទសម្ភាសន៍ក្នុងវិដេអូ កញ្ញា ផុន រ៉ាស៊ី បាននិយាយរៀបរាប់ថា៖ «ក្នុងអំឡុងពេល ដែលធ្វើការស្ម័គ្រចិត្ត គឺរូបកញ្ញាបានបាត់ម៉ូតូ បន្ទាប់មកបានដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្ដិ៍នគរបាលចាក់អង្រែក្រោម ដោយសមត្ថកិច្ចក៏បានស្រាវជ្រាវ ពិនិត្យកាមេរ៉ា ជាមួយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារយុវជនស្ម័គ្រចិត្តផងដែរ។ » កញ្ញា ផុន រ៉ាស៊ី សូមថ្លែងអំណរគុណដល់សម្តេចតេជោ

    May 20, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកសំរោងទង បានឱ្យដឹងថា នាល្ងាចនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយមានការបញ្ជាផ្ទាល់ពីលោកអធិការនគរបាលស្រុក កម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង បានឃាត់ក្មេងធ្វើសកម្មភាពបង្ហោះម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រ ៣៤-៣៥ ស្ថិតនៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន ០២នាក់។ ក្រុមក្មេងទំនើង ដែលបង្ហោះម៉ូតូ រួមមាន៖ ១.ឈ្មោះ គង់ គីមីត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកបើក)។ ២.ឈ្មោះ

    May 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ត្រីនៅថ្នាក់មូលដ្ឋាន ពិសេសចៅសង្កាត់ ទូទាំង១០៥សង្កាត់ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ពិសេសកុំប៉ះពាល់លុយកាក់របស់ប្រជាពលរដ្ឋ នៅពេលពួកគាត់មករកសេវាផ្សេងៗ។ ឯកឧត្តមគាំទ្រ តែចៅសង្កាត់ណា ដែលគោរពតាមច្បាប់។​ ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះ នៅនារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ខណៈឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រគល់ កុំព្យូទ័រ និងព្រីនធ័រ ជូនដល់ យន្តការច្រកចេញចូលតែមួយ

    May 20, 2023