- Khmernote Media
- SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះខ្លឹមសារ ដោយគូសបញ្ជាក់ថា ភាពជោគជ័យ និងភាពល្បីល្បាញឮសាយខ្ទរខ្ទារពេញពិភពលោក នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺមិនអាចកាត់ផ្តាច់បាននូវការចូលរួមបង្ហាញផ្ទាំងទស្សនីយភាពនៃពិធីបើក និងពិធីបិទ។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមទៀតថា៖ «កម្ពុជាពិតជាមានមោទកភាពចំពោះការបង្ហាញទស្សនីយភាពដ៏ស្រស់បំព្រងអស្ចារ្យ និងរស់រវើកប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ ហើយទទួលបានការកោតសរសើរ និងទទួលបានកិត្តិនាមល្បីរន្ទឺខ្ទរខ្ទារពាសពេញពិភពលោក។ ក្នុងនាមជាប្រជាជនកម្ពុជាមួយរូប ខ្ញុំពិតជាសូមកោតសរសើរក្រុមការងារ លោកគ្រូ អ្នកគ្រូ ក្រុមសម្តែង សិល្បករ សិល្បការិនី អត្តពលិក កងកម្លាំង សិស្ស
May 18, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស “អគារតេជោអភិវឌ្ឍន៍” នៅមន្ទីរពេទ្យកាល់ម៉ែត។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នលើកំណាត់ មហាវិថីព្រះមុនីវង្ស (ចាប់ពីរង្វង់មូលកួចកាណុង រហូតដល់ស្តុបBKC និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរឆ្លងកាត់ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង
May 18, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១២៖៣០ នាទីយប់ មានករណីឆេះរថយន្តមួយគ្រឿងម៉ាក Range Rover ពាក់ស្លាកលេខភ្នំពេញ ២BB ៣៧៨៧ ដែលមានម្ចាស់រថយន្តឈ្មោះ ផន សុភា ជនជាតិ ខ្មែរ រស់នៅភ្នំពេញ និងអ្នកបើកបររថយន្តឈ្មោះ Ren Houan ជាជនជាតិ ចិន (អ្នកជួលរថយន្ត) ដែលស្ថិតក្នុងចំនុច ភូមិ ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
May 18, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថាតួនាទីឧកញ៉ាក្នុងសង្គមខ្មែរ បានកើតមានឡើងតាំងតែពីមុនសម័យអាណាព្យាបាលបារាំងមកម្ល៉េះ ប៉ុន្តែតាមការស្រាវជ្រាវខ្លះបង្ហាញថាតួនាទីខុសពីបច្ចុប្បន្ន។ ការគូសបញ្ជាក់របស់សម្ដេចក្រឡាហោមបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំពិភាក្សាជាច្រើនលើក កិច្ចប្រជុំនៅថ្ងៃនេះ ជាកិច្ចប្រជុំចុងក្រោយហើយសម្រាប់ការពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា មុននឹងដាក់ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្រេច និងចុះហត្ថលេខាទូលថ្វាយព្រះមហាក្សត្រ។ សម្ដេចក្រឡាហោមបានរម្លឹកថា
May 18, 2023 - សង្គម
រាជធានីភ្នំពេញ៖ វីដេអូស្ដែងៗ បង្ហាញពីសកម្មភាពចោរជិះម៉ូតូឆក់យកកាបូបពីស្ត្រីរងគ្រោះម្នាក់ បណ្ដាលឱ្យធ្លាក់ពីលើកង់បីឥណ្ឌា រួចក្រុមចោរជិះគេចខ្លួនបាត់ស្រមោល ដែលហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១០៖៥៧នាទី ត្រង់ចំណុចលើផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពវីដេអូពីបណ្ដាញអ្នកសារព័ត៌មានក្នុងស្រុកមួយ បានបង្ហោះប្រមាណជិត ១នាទី ដែលបង្ហាញពីសកម្មភាពចោរដៃឆើត ឆក់យកកាបូបដៃពីស្រ្តីរងគ្រោះ បណ្ដាលឱ្យធ្លាក់ពីលើកង់បី រួចជិះគេចខ្លួនបាត់ស្រមោល។ ដែលសកម្មភាពទាំងនេះ បានធ្វើឱ្យអ្នកលេងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ចែកចាយជាច្រើនផងដែរ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ពេលជិះម៉ូតូកង់បី និងសំណូមពរឱ្យសមត្ថកិច្ចតាមចាប់ក្រុមចោរឆក់អនាធិបតេយ្យនេះឱ្យបាន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕ ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត
May 18, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់អំណោយនូវពហុកីឡដ្ឋានមរតកតេជោដ៏ស្រស់ស្អាត និងរឹងមាំ ដែលជាឱកាសសម្រាប់កម្ពុជារៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។ សម្តេចតេជោ ថ្លែងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣នារាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ។ សម្តេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំ ក៏សូមយកឱកាសនេះ អរគុណចំពោះរដ្ឋាភិបាល ប្រជាជនចិន ជាពិសេស ឯកឧត្តម ប្រធានាធិបតីចិន ស៊ីជីងភីង ដែលបានជួយកសាងពហុកីឡដ្ឋាននៅទីនេះ សម្រាប់ការប្រើប្រាស់ពិធីបើក ពិធីបិទ
May 18, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ នឹងរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេលខ្លីចំនួន ១០ថ្ងៃ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ ពិព័រណ៍នេះ នឹងរៀបចំតាំង បង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈ ឬសមុច្ច័យមួយចំនួន ដែលសារមន្ទីរបានជ្រើសរើស និងទើប រកឃើញពីកំណាយស្រាវជ្រាវនៅតំបន់រមណីយដ្ឋានអង្គរ រួមនិងកុលាលភាជន៍ដែលមាន ប្រភពពីឡដុតកុលាលភាជន៍បុរាណតំបន់ភ្នំគូលែនផងដែរ។ សមុច្ច័យដែលនឹងតាំងបង្ហាញក្នុងពិព័រណ៍ខាងលើនេះ ចែកជា៣ប្រភេទ ក្នុងនោះវត្ថុ ដែលធ្វើពីដីឥដ្ឋមាន លោហៈធាតុ សំរឹទ្ធ ស្ពាន់ ដែកសំណ សមុច្ច័យវត្ថុបុរាណជាត្បូងគ្រីស្តាល់ និងគ្រាប់ក្វាតជាដើម។ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ មានសុទិដ្ឋិនិយមថា
May 17, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានបង្ហាញពីទិដ្ឋភាពរបស់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរមកជាបណ្ដើរៗ នៅពហុកីឡដ្ឋានមរតកតេជោ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ គិតត្រឹមម៉ោង ៣រសៀលនេះ ដើម្បីត្រៀមខ្លួនចូលរួមទស្សនានូវកម្មវិធីដ៏អស្ចារ្យ និងជាប្រវត្តិសាស្ត្រជាតិនៃពិធីបិទព្រឹត្តិការណ៍ សុីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
May 17, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង៥០នាទី នៅចំណុចលើផ្លូវក្រាលក្រួសក្រហមទំនប់វត្តពោធិ៍ ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោយទទួលបានព័ត៌មានករណីគប់កញ្ចក់រថយន្ដ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋានស្រុកបសេដ្ឋ បានចេញល្បាតក្នុងភូមិសាស្រ្តភ្លាមមកដល់ចំណុចខាងលើ សមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន ០៣នាក់។ ជនសង្ស័យចំនួន ៣នាក់រួមមាន៖ ១-ឈ្មោះ នុត សំនាង ភេទប្រុស អាយុ២១ឆ្នាំ (ជនដៃដល់) ២-ឈ្មោះ ថោង សុភាព ភេទប្រុស អាយុ១៦ឆ្នាំ ៣-ឈ្មោះ
May 17, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ យោងតាមគណនីតេឡេក្រាមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កាលពីស៊ីហ្គេមលើកទី២០ឆ្នាំ១៩៩៩កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១០ ជាមួយនឹង ០មេដាយ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប២៨២ ដោយឈរ លំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ខាងមេដាយច្រើន នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូល។ តាមរយៈខ្លឹមសារក្នុងតេឡេក្រាមរបស់ សម្តេចជោ ហ៊ុន សែន បានលើកឡើងថា៖ « កាលពីស៊ីហ្គេមលើកទី២០ ឆ្នាំ១៩៩៩កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១០ជាមួយនឹង ០មេដាយ។ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប២៨២ដោយឈរ
May 17, 2023












