- Khmernote Media
- SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឯកឧត្តម Gotaro Ogawa ប្រធានក្រុមគាំទ្រយូដូកម្ពុជា និង លោកគ្រូ អ្នកគ្រូយូដូ បន្តជួយហ្វឹកហាត់ដល់កីឡាករ កីឡាករិនីកម្ពុជា តទៅទៀត ព្រោះថា បេសកកម្មកម្ពុជា មិនបញ្ចប់ត្រឹមស៊ីហ្គេមនេះទេ គឺត្រូវទៅចូលរួមការប្រកួតដទៃទៀត។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Gotaro Ogawa
May 17, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេហ៍ ឬហៅថាស៊ីហ្គេមលើកទី៣២ ដែលរៀបចំជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានោះ នឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣នេះហើយ។ ដ្បិតរៀបចំឡើងលើកដំបូង បន្ទាប់ពីខកខានជាច្រើនដងក្នុងរយៈពេល៦៤ឆ្នាំ តែកម្ពុជាទទួលបានការកោតសរសើរពីគ្រប់ទិសទីថារៀបចំព្រឹត្តិការណ៍នេះបានល្អប្រសើរ ជាពិសេសបានគាស់រំលើងឡើងវិញនូវស្មារតីកីឡាអូរឡាំពិក។ ឯកឧត្ដម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមនេះ ត្រូវបានប្រដេញនឹងពេលវេលាជាប់ជានិច្ច និងជាពេលវេលាមួយដ៏លំបាក ព្រោះការរាតត្បាតនៃវិបត្តិជំងឺកូវីដ១៩។ ឯកឧត្ដម ថោង ខុន បានគូសបញ្ជាក់ថា បើទោះបីជាជួបការលំបាកពីវិបត្តិជំងឺកូវីដ១៩នេះយ៉ាងណាក្តី តែស្មារតីសាងមោទនភាពជាតិ បានជំរុញគណៈកម្មាធិការជាតិរៀបចំការប្រកួតប្រឹងប្រែងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ ហើយទីបំផុតក៏អាចរៀបចំការប្រកួតស៊ីហ្គេមតាមការគ្រោងទុក។ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម
May 17, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរពិធីបិទព្រឹត្តិការណ៍ SEA Games លើក៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា អបអរសាទរ ពិធីបិទព្រឹត្តិការណ៍ SEA Games លើក៣២ នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ
May 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា នៅថ្ងៃនេះ សម្តេច បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ បន្ទាប់ពីសម្រាកព្យាបាល និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ៥ថ្ងៃ។ ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ «បងប្អូនជនរួមជាតិជាទីគោរព! នៅថ្ងៃនេះខ្ញុំបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយពីបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែករយៈពេល៥ថ្ងៃ ធ្វើលំហាត់ប្រាណ និងការព្យាបាល។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមានវត្តមានជាសាធារណឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ ។» សម្តេចក្រឡាហោម
May 17, 2023 - SEA GAMES
ក្រុងព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្រាប់ថ្ងៃចុងក្រោយនៃការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់នៃស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ការប្រកួតប្រភេទកីឡាជិះស្គីលើទឹកក្នុងថ្ងៃចុងក្រោយនេះ កម្ពុជាឈ្នះបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២។ ការប្រកួតប្រភេទកីឡានេះគឺកីឡាករកម្ពុជា សាលី អូមើត ទទួលបានមេដាយមាស១ ក្នុងវិញ្ញាសារជិះស្គី GP និងមេដាយសំរឹទ្ធ១ ក្នុងវិញ្ញាសារជិះស្គី Lite ខណៈដែលមេដាយប្រាក់១ បានទៅលើកីឡាករកម្ពុជា មីន មូស្តាន់ នៅក្នុងវិញ្ញាសារជិះស្គី GP និងមេដាយសំរឹទ្ធ១ ទៀតបានទៅលើកីឡាករកម្ពុជា កាយ វ៉ាន់ស៊ីដែន ក្នុងវិញ្ញាសារជិះស្គី 1500 Stock។ ការប្រកួតកីឡាជិះស្គីលើទឹកនេះបានធ្វើឡើងនៅឆ្នេរសុខានៅក្នុងខេត្តព្រះសីហនុ ដែលជាទីតាំងមួយក្នុងចំណោមទីតាំងនៃការប្រកួតកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២
May 17, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ផ្ទុះការរិះគន់ពេញបណ្ដាញសង្គមហ្វេសប៊ុក ហេតុការណ៍មួយបានកើតឡើងកាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ ការប្រកួតរវាងក្រុមជម្រើសជាតិឥណ្ឌូណេស៊ីនិងថៃ ក្រោយកីឡាករបាលទាត់ថៃម្នាក់ឈ្មោះ Jonathan Khemdee បានបង្ហាញកាយវិការមិនសមរម្យ គប់តុក្កតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេម និងមេដាយប្រាក់របស់ខ្លួនឱ្យអ្នកគាំទ្រ ដែលទង្វើទាំងនេះ បង្ហាញឱ្យឃើញថាជាការមើលងាយដល់ម្ចាស់ផ្ទះ ដែលបានខិតខំរៀបចំក្នុងព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២ ។ បន្ទាប់ពីបានមើលឃើញហេតុការណ៍នេះ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន មុននេះបន្តិច បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «កីឡាករបាល់ទាត់ថៃ ធ្វើបែបនេះគឺបាត់ចរិតជាកីឡាករ ជាការមើលងាយម្ចាស់ផ្ទះពេកហើយ។ មេដាយ និងតុក្តតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេម ដែលបានផ្តល់ជូនកីឡាករនេះគឺមានតម្លៃកិត្តិយសធំធេងណាស់
May 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសារាចរណែនាំ ស្តីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានា ដែលអាចបណ្តាលមកពីការពិសាគ្រឿងស្រវឹង។ គួរជម្រាបថា ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានកំណត់ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។ ដើម្បីបង្ការ-ទប់ស្កាត់បញ្ហានានា ក្នុងថ្ងៃបោះឆ្នោតខាងមុខនោះ ក្រសួងទេសចរណ៍បានណែនាំដូចខាងក្រោម៖ ១៖ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន
May 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រសម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា ។ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ៕
May 16, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ កីឡាការនីស្នូកឃ័រប៊ីយ៉ាការ៉ុមតំណាងឱ្យកម្ពុជា រស់នៅប្រទេសកូរ៉េ អ្នកនាង ស្រួង ភាវី ដែលជាកីឡាការិនីឆ្នើម ពោរពេញទៅដោយទេពកោសល្យ បានប្រកាសថា រាល់ថវិកា ដែលអ្នកនាងប្រកួតបានជ័យជម្នះ ក្នុងកីឡាស៊ីហ្គេមទាំងប៉ុន្មាន នឹងប្រមូលដាក់ទៅក្នុងមូលនិធិសប្បុរសធម៌ទាំងអស់ ដើម្បីជួយដល់ក្មេងៗក្រីក្រនៅក្នុងប្រទេសខ្មែរ នេះបើយោងតាមការបង្ហោះនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីកម្ពុជា ស្រួង ភាវី នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។ ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីកម្ពុជា ស្រួង ភាវី បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « រាល់ថវិកាដែលខ្ញុំប្រកួតបានជ័យជម្នះបានទាំងប៉ុន្មានក្នុងការប្រកួតឈ្នះ ឬចាញ់ ទោះតិចក្ដីច្រើនក្ដី គឺខ្ញុំប្រមូលដាក់ទៅក្នុងមូលនិធិសប្បុរសធម៌ទាំងអស់។ ហើយតាមពិតទៅ ខ្ញុំមិនមែនជាមានទ្រព្យធនច្រើនអីទេ តែខ្ញុំធ្វើនេះ
May 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើសមន្រ្ដីរដ្ឋបាលទូទៅ ដើម្បីបម្រើការងារនៅតាមអង្គភាព និងគ្រឹះស្ថានសិក្សានានា ក្រោមឱវាទទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។ នៅឆ្នាំ២០២៣នេះ ក្រសួងនឹងរៀបចំប្រឡងជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅ ប្រភេទក្របខណ្ឌ ក (ពុំមែនជា ក្របខណ្ឌគ្រូបង្រៀន) ចំនួន ១០០ នាក់ សម្រាប់បម្រើការងារនៅតាមអង្គភាព និងគ្រឹះស្ថានសិក្សានានា ក្រោមឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។ សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់ ក្រសួងអប់រំ ដូចខាងក្រោម៖ ប្រភព៖ MoEYS
May 16, 2023












