Khmernote Media
  • SEA GAMES

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ហៅកាត់ថា ស៊ីហ្គេម លើកទី៣២ បានរៀបចំជាផ្លូវការនៅកម្ពុជាអស់រយៈពេលជាង ១០ ថ្ងៃមកហើយ ដោយព្រឹត្តិការណ៍នេះ កំពុងតែទាក់ទាញចំណាប់អារម្មណ៍ជាច្រើន ពីថ្នាក់ដឹកនាំជាតិ អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ក្នុងនោះប្រវត្តិវិទូកម្ពុជាមួយរូប បានអះអាងថា ព្រឹត្តិការណ៍នេះ គឺកំពុងបង្ហាញពីមោទកភាពរបស់ជាតិខ្មែរនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ នៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មានកម្ពុជាបានថ្លែងថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាព្រឹត្តិការណ៍មួយធ្វើអោយ កក្រើកពិភពលោក ជាពិសេសពិធីបើក ធ្វើអោយមានការចាប់អារម្មណ៍ទូទាំងសាកល ផ្តល់ផលជាវិជ្ជមានធំធេង ចំពោះប្រវត្តិសាស្ត្រ

    May 16, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ។ មួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីខ្សោយទៅមធ្យម។ លក្ខណបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨ °C – សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ °C – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចច្រើនដោយផ្នែកខ្លះ

    May 16, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតា​មការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្សាយបន្តផ្ទាល់ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ ដោយរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ មេត្តាជ្រាបថា ព្រះរាជាណាចក្រកម្ពុជានឹងរៀបចំពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ ក្នុងឱកាសដ៏មហាវិសេសវិសាលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) រៀបចំផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង៦៖៣០នាទីយប់ រហូតដល់ចប់ពិធីនៅតាមទីតាំងមួយចំនួនដូចខាងក្រោម៖ ១៖ សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ

    May 15, 2023
  • PR

    ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣–ក្រុមហ៊ុន Mora BNPL បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយនឹងធនាគារ ហ្វីលីព ដើម្បីរៀបចំដាក់ដំណើរការ នៃផលិតផល និងសេវាហិរញ្ញវត្ថុ តាមរយៈ ទម្រង់ថ្នាលឌីជីថល ដែលហៅថា ទិញឥឡូវ បង់លុយតាមក្រោយ (Buy Now Pay Later)។ ប្រារព្ធឡើងនៅការិយាល័យកណ្តាលរបស់ធនាគារ ហ្វីលីព ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កិច្ចសហការក្នុងភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យអតិថិជន ធ្វើការទូទាត់បានភ្លាមៗនូវការទិញទំនិញផ្សេងៗ (នៅហាងពាណិជកម្មដែលជាដៃគូរបស់ Mora)តាមរយៈ កម្មវិធី Mora(Mora App) ក្រោមការផ្តល់ហិរញ្ញប្បទានពី ធនាគារ

    May 15, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន បង្ហាញមោទកភាពចំពោះការខិតខំប្រកួតរបស់កីឡាករ-កីឡាការិនីកម្ពុជា ដើម្បីទទួលបាននូវមេដាយ មាសជាច្រើន ធ្វើឱ្យកម្ពុជាឈាន ឡើងមួយកម្រិតទៀតក្នុងវិស័យកីឡានៅក្នុងតំបន់ ខណៈប្រភេទកីឡាមួយចំនួនអាចឈានទៅរកមេដាយមាសជាប្រវិត្តិសាស្រ្ដលើកដំបូងជូនជាតិ ក្នុងឱកាសព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីប្រគល់សញ្ញា បត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣២នេះ។ សម្តេចតេជោបានឱ្យដឹងថា ក្នុងពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ ផ្ទះប្រកួតកីឡាស៊ីហ្គេមដ៏ជោគជ័យ ខណៈកម្ពុជាមិនមែនគិតតែរឿងឈ្នះ ចាញ់ជ្រុលហួសហេតុនោះទេ ប៉ុន្តែអ្វីដែលកម្ពុជាគិតធំបំផុតនោះគឺ ការធ្វើជាម្ចាស់ផ្ទះដែលផ្តល់ទៅកាន់ភ្ញៀវដែលមកប្រទេសកម្ពុជា ទទួលបានសេចក្តីសុខ

    May 15, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកិច្ចការនារី បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើសមន្រ្តីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០២៣ ។ ក្រសួងកិច្ចការនារី មានការប្រឡងប្រជែងជ្រើសរើសនិស្សិត និងមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងាររដ្ឋក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារី ប្រភេទក្របខ័ណ្ឌ ក ដែលមានកម្រិតបណ្តុះបណ្តាលចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅចំនួន ៧កន្លែង សម្រាប់ឆ្នាំ២០២៣ ដូចមានបែងចែកតាមអង្គភាពខាងក្រោម៖ ប្រភព៖ Ministry of Women’s Affairs of Cambodia

    May 15, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាការិនី ជា កញ្ញា ដែលឈ្នះមេដាយមាសលើប្រភេទកីឡាចំបាប់លើវិញ្ញាសាទម្ងន់ ៧២គីឡូក្រាម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានលើកឡើងថា «មេដាយមាសរបស់ខ្ញុំ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរ១៦លាននាក់»។ កីឡាការិនី ជា កញ្ញា បានគូសបញ្ជាក់ដោយរំភើបរីករាយយ៉ាងដូច្នេះថា៖ «នៅក្នុងការ ប្រកួតផ្តាច់ព្រ័ត្រជាមួយកីឡារិនីឡាវ Sopha Tammavvong គឺមានការតានតឹងខ្លាំងណាស់ ហើយក៏មានអារម្មណ៍ភិតភ័យខ្លាំងណាស់ដែរ ប៉ុន្តែអារម្មណ៍មួយភ័យ និងអារម្មណ៍មួយទៀត គឺខ្ញុំចង់ឈ្នះការប្រកួត ដោយចង់ឈ្នះជាងភ័យ។ ដូច្នេះខ្ញុំត្រូវតែធ្វើឱ្យបាន។ មុនការប្រកួត វគ្គផ្តាច់ព្រ័ត្រនេះ ម្ចាស់មេដាយមាស ជា

    May 15, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ស៊ីហ្គេមគឺជាកាតព្វកិច្ចរបស់បណ្ដាប្រទេសជាសមាជិអាស៊ាន ដែលពីរឆ្នាំម្ដង ប្រទេសជាសមាជិកត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងខណៈដែលមានមតិពីខាងក្រៅប្រទេសលើកឡើងថាជាការចំណាយថវិកាខ្ជះខ្ជាយរបស់រាជរដ្ឋាភិបាល រាប់ទាំងការមិនយកលុយពីបរទេសនោះ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្ម ជាង៣ ០០០ នាក់ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ថ្ងៃនេះ នៅសល់តែរយៈពេលពីរថ្ងៃទៀតតែប៉ុណ្ណោះ ដែលបញ្ចប់បុណ្យរបស់ប្រជាជាតិខ្មែរទាំងមូល ដែលកំពុងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមដ៏ជោគជ័យ។ សម្ដេចតេជោថ្លែងបញ្ជាក់ថា៖

    May 15, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាឈ្នះមេដាយមាស ១គ្រឿងបន្ថែមទៀតលើប្រភេទកីឡាចំបាប់ វិញ្ញាសានារី ទម្ងន់ ៧២គីឡូក្រាម នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ធ្វើបានសម្រេចកីឡាការិនី ជា កញ្ញា ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ ៕

    May 15, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា អត្តពលិកកម្ពុជារកបានមេដាយរហូតដល់ចំនួន ៧គ្រឿង ពីការប្រកួតប្រភេទកីឡាចំបាប់ថ្ងៃដំបូង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ នាអគារ CCIC ជ្រោយចង្វារ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងនោះមានមេដាយមាសចំនួន ២គ្រឿង, ប្រាក់ចំនួន ១គ្រឿង និងសំរឹទ្ធចំនួន ៤គ្រឿង ។ សម្រាប់មេដាយមាសទាំង ២គ្រឿងនោះ រកបានដោយកីឡាករ ស៊ូ បាលី ទម្ងន់១៣០គីឡូក្រាម និងកីឡាករ ម៉ូ សារី ទម្ងន់៩៧គីឡូក្រាម, ចំណែកប្រាក់ ១គ្រឿង

    May 15, 2023