Khmernote Media
  • SEA GAMES

    ខេត្តកំពត៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ កីឡាការិនីកម្ពុជា ឈ្នះមេដាយមាស លើប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ វិញ្ញាសាចម្ងាយ ២៥០ម៉ែត្រ ទូកនារី៣នាក់ អាយុក្រោម ២៤ឆ្នាំនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ខណៈវៀតណាមបានមេដាយប្រាក់ និងម៉ាឡេស៊ីបានមេដាយសំរឹទ្ធ ដែលការប្រកួតធ្វើឡើងនៅព្រែកកំពត ៕

    May 13, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ អស្ចារ្យមិនចាញ់កម្មវិធីបើកផ្លូវការនោះឡើយ ដោយមានត្រៀមសម្តែងទស្សនីយភាពថ្មីៗមួយចំនួន ខុសប្លែកពីព្រឹត្តិការណ៍បើក ដើម្បីទុកជាការចងចាំនៅដល់ប្រជាជនកម្ពុជានិងពិភពលោក។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណ:កម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ បានមានប្រសាសន៍ថា កម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ នឹងមានការរៀបចំដូចពិធីបើកផ្លូវការ ប៉ុន្តែមានការរួមបញ្ជូលទស្សនីយភាពថ្មីៗ ដែលបង្ហាញពីវប្បធម៌ អរិយធម៌ ប្រពៃណីរបស់កម្ពុជា ដែលមានភាពប្រណិត ស្រស់ស្អាត ស្តង់ដារ និងអស្ចារ្យ ដើម្បីឱ្យទស្សនិកជនដែលបានចូលរួម មានភាពសប្បាយរីករាយ ប្លែកភ្នែក និងចងចាំនូវព្រឹត្តិការណ៍នេះ ។

    May 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តី​បញ្ជាក់ និងបំភ្លឺស្តីពីករណីបិទមន្ទីរសម្រាកព្យាបាលឯកជនចំនួន ៣កន្លែង នៅរាជធានីភ្នំពេញ ដែលមិនមែនជាមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម នោះឡើយ។ ក្រសួងសុខាភិបាលសូមជម្រាបបញ្ជាក់ និងបំភ្លឺជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ក្រសួងបានសម្រេចបិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរ សម្រាកព្យាបាលដែលមានឈ្មោះដូចតទៅ៖ ១. មន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្តីសង្ឃឹម ២. មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ ៣. មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង។ មន្ទីរសម្រាកព្យាបាលទាំង៣កន្លែងខាងលើនេះ មិនមែនជាមន្ទីរពេទ្យរបស់រដ្ឋ ដែលមានឈ្មោះ មន្ទីរពេទ្យព្រះសីហនុ

    May 13, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលជាម្ចាស់មេដាយមាសនៃការប្រកួតកីឡាអាស៊ីដំបូងគេរបស់កម្ពុជា នឹងត្រូវឡើងប្រកួតដើម្បីដណ្ដើមយកមេដាយជូនជាតិសារជាថ្មីម្ដងទៀត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នាមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC។ បើយោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ បានបញ្ជាក់ថា៖ « នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុននេះ ជាពេលវេលាមួយដែលរូបនាងខ្ញុំត្រូវឡើងប្រកួតដើម្បីដណ្ដើមយកមេដាយជូនជាតិ សារជាថ្មីម្ដងទៀតហើយ ក៏ជាពេលមួយដែលរូបនាងខ្ញុំមានមោទកភាពខ្លាំងណាស់ក្នុងនាមជាកីឡាការិនីកម្ពុជា »។ សូមជម្រាបជូនថា ការប្រកួតវិញ្ញាសាតេក្វាន់ដូ ចាប់ផ្តើមនៅក្នុងថ្ងៃទី១២ រហូតដល់ថ្ងៃទី១៥

    May 13, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីប្រវត្តិនាឡិកាដៃ ម៉ាកទីតូនី ដែលសម្ដេចពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ និងបានដូរជាមួយសម្ដេច ជា ស៊ីម ក្នុងឆ្នាំ១៩៨២។ នៅលើផេកផ្លូវការនាព្រលប់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា បានត្រឹមរូបថត។ ខ្ញុំបានខិតខំស្វែងរកនាឡិកា ដែលខ្ញុំពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ហើយមកដូរជាមួយបង ជា ស៊ីម ក្នុងឆ្នាំ១៩៨២។ សម្ដេចតេជោបន្តថា ម្សិលមិញខ្ញុំបានទទួលពីបណ្តាញសង្គម នូវរូបថត៣សន្លឹកដែលថតក្នុង១៩៧៩។ នៅក្នុងរូបថតនេះមាននាឡិកាដែលពាក់នៅដៃខ្ញុំនេះហើយ ជានាឡិកាដែលខ្ញុំកំពុងស្វែងរក។ នាឡិកានេះមានប្រវត្តិវែងឆ្ងាយតាំងពីខ្ញុំនៅជាក្មេងវត្ត។ ប្រហែលចុងឆ្នាំ១៩៦៩ ឬដើមឆ្នាំ១៩៧០ ដោយសារព្រះសង្ឃស្តីបន្ទោសរឿងយកចង្ហាន់យឺត

    May 13, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាការិនី កាំង មុយនីន ជាកីឡាការិនីខ្មែរដំបូង ដែលបានឈ្នះមេដាយមាស ប្រភេទ វិញ្ញាសា ហែលទឹក ៤០០ម៉ែត្រ Bi Fins ពាក់ជើងទា ខណៈកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ក៏ដណ្តើមបានមេដាយសំរឹទ្ធមួយគ្រឿងទៀតដែរ នៅក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដា្ឋនជាតិមរតកតេជោ។ ក្នុងថ្ងៃដដែលនេះដែរ កីឡាករជម្រើសជាតិហែលទឹកពាក់ជើងទាកម្ពុជា ចំនួន ០៤រូបទៀត បានឈ្នះមេដាយសំរឹទ្ធ លើប្រភេទវិញ្ញាសា ហែល 4x200m

    May 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ បានចេញសេចក្តីសម្រេចបិទ និងដកហូតមន្ទីរសម្រាកព្យាបាលឯកជនចំនួន ៣នោះរួមមាន៖ មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង​, មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ និងមន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្តីសង្ឃឹម។ ដោយមូលហេតុ មន្ទីរសំរាកព្យាបាលទាំង៣នេះពុំមាន វិជ្ជបណ្ឌិតឈរឈោ្មះជាអ្នកទទួលខុសត្រូវនិងអវត្តមានប្រចាំការនៅក្នុងមន្ទីរសំរាកព្យាបាល ព្រមទាំងមិនបានផ្ញើរបាយការណ៍ អំពីសកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំ មកនាយកដ្ឋានជំនាញនៃក្រសួងសុខាភិបាល ដែលជាការមិនអនុវត្តតាមច្បាប់ស្តីពី ការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម នស/រកម/១១០០/១០ ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០០ និងប្រកាសលេខ០៣៤ អបស.ម ចុះថ្ងៃទី០៤ ខែកក្កដា

    May 13, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថាន ខេមអេដ មានសង្ឃឹមយ៉ាងម៉ុតមាំថា កីឡាករ-កីឡាការិនី ចំបាប់ជម្រើសជាតិកម្ពុជានឹង ដណ្តើមបានមេដាយមាស៣គ្រឿង ប្រាក់៣ និងសំរឹទ្ធ៣គ្រឿង នៅក្នុងព្រឹត្តិការណ៍ប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលគ្រោងនឹងដំណើរការពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២៣ នៅសាលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ។ លោក ខេស៊ី បាណេត មានប្រសាសន៍ថា «ការខិតខំប្រឹងប្រែងកន្លងមករបស់កីឡាករ-កីឡាការិនីតាមរយៈការចូលរួម ប្រកួតជើងឯកទូទាំងក្នុងក្នុងប្រទេស និងថ្នាក់តំបន់

    May 12, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ កីឡាការិនី វឿន ស៊ីថា ដែលទទួលបានមេដាយប្រាក់ លើប្រភេទកីឡាតេក្វាន់ដូ វិញ្ញាសា Poomsae Freestyle ឯកត្តជននារី ក្នុងព្រឹត្ដិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្ដរជាតិជ្រោយចង្វារ OCIC អគារ F ៕

    May 12, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការប្រកួតកីឡាហែលទឹក និងលោតទឹកបានបញ្ចប់ការប្រកួតទាំងស្រុងហើយ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៦ថ្ងៃ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិមរកតតេជោ ខណៈម្ចាស់ផ្ទះកម្ពុជា និង៤ប្រទេសទៀតមិនដណ្តើមបានមេដាយឡើយ។ វិញ្ញាសាហែលទឹកមានចំនួន ៣៩វិញ្ញាសា និងលោតទឹកមានចំនួន ៤វិញ្ញាសា សរុប៤៣ វិញ្ញាសា ត្រូវបានបញ្ចប់ជាផ្លូវការ។ ចំពោះចំណាត់ថ្នាក់ជ័យលាភីលើវិញ្ញាសាហែលទឹក គឺសិង្ហបុរី ឈរលេខ១ បានមេដាយមាសចំនួន ២២ សរុប៤៦គ្រឿង, វៀតណាម លេខ២ បានមេដាយមាស៧ សរុប១៧ និងថៃលេខ៣ មេដាយមេដាយមាស៤ សរុប ចំនួន២៣គ្រឿង ខណៈដែល ៥ប្រទេស មិនទទួលបានមេដាយនោះទេ

    May 12, 2023