- Khmernote Media
- SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ កីឡាការិនីកម្ពុជា ទូច ចាន់វត្តី ដណ្ដើមមេដាយមាស ប្រភេទនារីទម្ងន់ ៥៤គីឡូក្រាម បន្ទាប់ពីយកឈ្នះកីឡាការិនីប្រទេសវៀតណាម NGUYEN THI CHIEU ក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលប្រារព្ធធ្វើឡើងនៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ៕
May 11, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ កីឡាករ ស៊ិន សុវណ្ណមករា បង្វែរប្រាក់ឧបត្ថម្ភផ្ទាល់ខ្លួនចំនួន ១ម៉ឺនដុល្លារ ពីឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មកធ្វើជាប្រាក់ឧបត្ថម្ភជូនដល់ក្រុមជំរើសជាតិកម្ពុជាទាំងមូលវិញ នេះបើយោងតាមការបង្ហោះពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ កីឡាករ ស៊ិន សុវណ្ណមករា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ កីឡាករ ស៊ិន សុវណ្ណមករា បានបង្ហោះសារ ថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលឧបត្ថម្ភទឹកប្រាក់ចំនួន ១០០០០ដុល្លារ ហើយរូបលោកផ្ទាល់ នឹងយកចំនួនទឹកប្រាក់ឧបត្ថម្ភទាំងនេះ មកធ្វើជាទឹកប្រាក់ឧបត្ថម្ភជូនទៅដល់ក្រុមជំរើសជាតិកម្ពុជាទាំងមូលវិញ។ ក្នុងខ្លឹមសារពីគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាករ ស៊ិន សុវណ្ណមករា
May 11, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ អត្តពលិកកម្ពុជា ឈុត វ៉ាន់ថង (ឈុត សេរីវ៉ាន់ថង) ដណ្ដើមបានមេដាយមាសបន្ថែមទៀត ក្រោយយកឈ្នះកីឡាករឡាវ ATTAXAY SIHABOUT នៅវគ្គផ្តាច់ព្រ័ត្រ លើប្រភេទកីឡាគុនខ្មែរ វិញ្ញាសាផ្នែកបុរសទម្ងន់ ៦០គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ៕
May 11, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ អត្តពលិកគុនខ្មែរ ឃួន ឡាំងកូស៊ីន ដណ្ដើមបានមេដាយមាស ក្រោយយកឈ្នះកីឡាករហ្វីលីពីន KRISTIAN SALATAN NARCA ដោយពិន្ទុ លើវិញ្ញាសា ៥៧គីឡូក្រាម ផ្នែកបុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ៕
May 11, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានអនុញ្ញាតដល់ក្រុមអត្តពលិកកម្ពុជា រស់នៅក្រៅប្រទេស ដែលម្ចាស់ជ័យលាភីជាម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធចូលជួប មុនពេលដែលពួកគេត្រូវជម្រាបលាពីមាតុភូមិកម្ពុជាទៅកាន់ប្រទេសរៀងៗខ្លួនវិញ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកីឡាករ កីឡាការិនី កម្ពុជារស់នៅក្រៅប្រទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់នាពេលកន្លងមករហូតដល់ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ ជូនជាតិមាតុភូមិយើងប្រកបដោយវិជ្ជាជីវៈ គុណផល ភាពថ្លៃថ្នូរក្នុងនាមជាម្ចាស់ផ្ទះ
May 11, 2023 - SEA GAMES
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាករកម្ពុជាដែលឈ្នះមេដាយមាសលើប្រភេទកីឡាគុនខ្មែរនៃស៊ីហ្គេម លើកទី៣២ ដែលឈ្នះការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅសាលដំរីនៃពហុកីឡដ្ឋានជាតិមរតកតេជោ សុទ្ធតែបានបង្ហាញនូវក្តីរំភើបរីករាយជាខ្លាំង បន្ទាប់ពីធ្វើបានយ៉ាងល្អសម្រេចក្តីបំណងធំជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ។ កីឡាករ ហ៊ីម គឹមរៀង មេដាយមាស លើវិញ្ញាសាទម្ងន់ ៥៤គីឡូក្រាម បាននិយាយថា នេះជាភាពរីករាយជាខ្លាំង ដែលគឹមរៀងបានដណ្តើមមេដាយមាស១គ្រឿងជូនជាតិ។ នេះជាការចូលរួមប្រកួត ក្នុងស៊ីហ្គេម ជាលើកទី២របស់កីឡាកររូបនេះ ដោយកាលពីលើកទី១ ដណ្តើមបានមេដាយសំរឹទ្ធ កាលពីស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ «ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ខ្ញុំរំភើបខ្លាំងរកពាក្យអ្វីប្រៀបផ្ទឹមពុំបាន
May 11, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ កីឡាករកម្ពុជា វូ ដុងហួន (Woo Donghoon) ទទួលបានមេដាយសំរឹទ្ធ លើប្រភេទកីឡាប៊ីយ៉ា-ស្នូកឃ័រ វិញ្ញាសាការ៉ុម៣បាំង បុរស (Carom 3 Cushions Men) ដោយលទ្ធផល ១៨ទល់នឹង៤០ ដែលប្រារព្ធធ្វើឡើងនៅផ្សារអ៉ីអន២ ជាន់ទី៣ ៕
May 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,១០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៨០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២០០រៀលមានន័យថាចុះ ១០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៩៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១៥០រៀលក្នុងមួយលីត្រ ៕
May 11, 2023 - SEA GAMES
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាករកម្ពុជាជម្រើសជាតិ ឈុន ប៊ុនថន បានចូលរួមប្រកួតវិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជាជាម្ចាស់ផ្ទះ ហើយកីឡាកររូបនេះធ្វើបានសម្រេចដូចការប្តេជ្ញាចិត្តរបស់គេដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ កីឡាករកម្ពុជាដែលជាម្ចាស់ជើងឯកលេខ១ ក្នុងវិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ និង ១ ៥០០ម៉ែត្រ ក្នុងការប្រកួតកីឡាជាតិលើកទី១ និងលើកទី២ បាននាំមុខគេនៅក្នុងការប្រកួតជម្រុះរត់ចម្ងាយ ៨០០ម៉ែត្រក្នុងក្រុមទី២ ដែលមានកីឡាករ ៨ប្រទេសចូលរួម។ កីឡាករកម្ពុជាជម្រើសជាតិ ឈុន ប៊ុនថន បានចូលរួមប្រកួតវិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣
May 11, 2023 - SEA GAMES
អបអរសាទរ! កីឡាករប្រដាល់គុនខ្មែរ ឡៅ ចិត្រា ឈ្នះមេដាយមាស លើវិញ្ញាសាទម្ងន់ ៦៧ គីឡូក្រាម ក្រោយយកឈ្នះកីឡាករវៀតណាម Chau Dat Nguyen នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្ដិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ៕
May 11, 2023









