- Khmernote Media
- SEA GAMES
រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការប្រកួតកីឡាវាយសី លើវិញ្ញាសាវាយជាគូចម្រុះ (បុរស-នារី) ដែលកម្ពុជាទទួល បានមេដាយមាស ដោយបានយកឈ្នះមីយ៉ាន់ម៉ា ៣សិត ទល់ ២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជោគជ័យទាំងនេះ បានធ្វើឲ្យថ្នាក់ដឹកនាំ និងអ្នកគាំទ្រសប្បាយរីករាយជាខ្លាំង ដែលឆ្លុះបញ្ចាំងឲ្យឃើញភាពរីកចម្រើនទ្វេដងរបស់កីឡាវាយសីកម្ពុជា ៕ ប្រភព៖ ក្រសួងព័ត៌មាន
May 11, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រកាសឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ដល់កីឡាករ ស៊ិន សុវណ្ណមករា ដែលបានតែតបញ្ចូលទីរបស់ឥណ្ឌូនេស៊ី បានយ៉ាងល្អ នៅពេលកម្ពុជា ប៉ះជាមួយ ឥណ្ឌូនេស៊ីនាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ។ តាមរយៈប្រភពពីបណ្ដាញសារព័ត៌មានក្នុងស្រុកមួយ បានឱ្យដឹងថា នៅយប់ថ្ងៃទី១០ ខែឧសភានេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា បើទោះបីកម្ពុជា ចាញ់ ឥណ្ឌូនេស៊ី ២-១ ក៏ដោយ ប៉ុន្តែកីឡាករ ស៊ិន សុវណ្ណមករា បានធ្វើកិច្ចការយ៉ាងល្អ ដោយតែតបញ្ចូលសំណាញ់ទីរបស់ឥណ្ឌូនេស៊ី
May 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
May 11, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ កីឡាករគុនខ្មែរ ហ៊ីម គឹមរៀង បានឈ្នះមេដាយមាស លើវិញ្ញាសាគុនខ្មែរបុរស ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម បន្ទាប់ពីបានយកឈ្នះកីឡាករឡាវ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
May 10, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៣ កីឡាករបញ្ចសិលាកម្ពុជា នុន ស្រមោចក្រហម ឈ្នះមេដាយមាស ក្នុងប្រភេទកីឡាបញ្ចសីលា លើវិញ្ញាសាប្រយុទ្ធបុរស ទម្ងន់៤៥គីឡូ ដោយឥណ្ឌូនេស៊ី បោះបង់ការប្រកួត ដែលការប្រកួតធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ៕
May 10, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ កីឡាករគុនខ្មែរ ខាំ ខ្លានាង បានឈ្នះមេដាយមាស លើវិញ្ញាសាគុនខ្មែរបុរស ក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាម បន្ទាប់ពីបានយកឈ្នះកីឡាករវៀតណាមLe Cong Nghi ដោយពិន្ទុ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ ៕
May 10, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ អញ្ជើញបំពាក់មេដាយមាសដល់កីឡាករគុនខ្មែរ ម៉ាប់ ធារ៉ា និងកីឡាករជ័យលាភីលេខ២ និងលេខ៣ សម្រាប់វិញ្ញាសាគុនខ្មែរបុរស ក្នុងប្រភេទទម្ងន់ ៤៥គីឡូក្រាម នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ៕ ប្រភព៖ ក្រសួងព័ត៌មាន
May 10, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ក្រុមកីឡាការិនីវ៉ូស៊ូជម្រើសជាតិកម្ពុជា ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា សម្ដែងប្រយុទ្ធប្រើប្រាស់អាវុធ ជាក្រុម នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ ៕
May 10, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ កីឡាករគុនខ្មែរ ភុន ពិសិដ្ឋ ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរសទម្ងន់ ៤៨គីឡូក្រាម បន្ទាប់ពីយកឈ្នះកីឡាករវៀតណាម Duong Duc Bao ដោយពិន្ទុ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ដែលប្រារព្ធឡើងនៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ៕
May 10, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានធ្វើការសំណូមពរដល់បងប្អូនកម្ពុជាទាំងអស់ សូមរក្សាសេចក្ដីថ្លៃថ្នូរក្នុងនាមជាម្ចាស់ផ្ទះ ជាពិសេសកុំបង្ហោះរូបភាពជាមួយអត្ថន័យបែបញុះញង់បញ្ឆេះកំហឹង។ ក្នុងសំនេរលោក ឧកញ៉ាស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ «បងប្អូនជនរួមជាតិជាទីគោរពនៅថ្ងៃនេះ ប៊ួខាវ ចេញដំណើរមកហើយមកជាមួយក្រុមកីឡាឃីកបុកស៊ីងរបស់គាត់ ដើម្បីធ្វើការប្រកួតចាប់ពីថ្ងៃទី១៣ ខែឧសភាតទៅនៅស៊ីហ្គេម២០២៣។ សង្ឃឹមថាបងប្អូនកម្ពុជាយើងទាំងអស់គ្នារក្សាសេចក្ដីថ្លៃថ្នូរក្នុងនាមម្ចាស់ផ្ទះយើងចាំ៦៤ឆ្នាំហើយ សម្រាប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ជាពិសេសខ្ញុំសំណូមពរតាមផេកកុំបង្ហោះរូបភាពជាមួយអត្ថន័យបែបញុះញង់បញ្ឆេះកំហឹងថែមយើងត្រូវយល់ពីអត្ថន័យនៃស៊ីហ្គេមគឺដើម្បីចំណងមិត្តភាពអាស៊ាន។ (ខ្មែររូបរួមគ្នាខ្មែរអាចធ្វើបាន) ដោយក្ដីគោរពនិងស្រឡាញ់បំផុតពីខ្ញុំបាទស្រី ចាន់ថន» ៕ ប្រភព៖ ស្រី ចាន់ថន Srey Chanthorn
May 10, 2023









