- Khmernote Media
- SEA GAMES
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ កីឡាករគុនខ្មែរ ម៉ាប់ ធារ៉ា បានឈ្នះមេដាយមាស លើវិញ្ញាសាគុនខ្មែរបុរស ក្នុងប្រភេទទម្ងន់ ៤៥គីឡូក្រាម បន្ទាប់ពីបានយកឈ្នះកីឡាករវៀតណាម Vo Nhuan Phong នៅវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ ៕ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP
May 10, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាការិនី ប៊ូ សំណាង បានលើកឡើងថា “ខ្ញុំព្យាយាមរត់ឱ្យដល់ទី ព្រោះថានេះជាភារកិច្ចរបស់ខ្ញុំ ដែលខ្ញុំជាតំណាងជាតិ ទោះបីជាចាញ់ក្ដី ឬឈ្នះក្ដី ក៏ខ្ញុំមិនត្រូវបោះបង់ដែរ។ ខ្ញុំត្រូវរត់ឱ្យដល់ទីដើម្បីប្រទេសជាតិរបស់ខ្ញុំ ទោះបីជាខ្ញុំមិនបានជ័យលាភី ក៏ខ្ញុំត្រូវធ្វើឱ្យដល់ទីដើម្បីប្រទេសជាតិខ្ញុំដែរ”។ ការលើកឡើងបែបនេះរបស់កីឡាការិនីអត្តពលកម្មកម្ពុជា រត់ចម្ងាយ ៥ ០០០ម៉ែត្រ ប៊ូ សំណាង ក្នុងឱកាសចូលជួបជាមួយឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ដើម្បីទទួលថវិកាឧបត្ថម្ភលើកទឹកចិត្តពីរឯកឧត្ដមរដ្ឋមន្រ្ដី នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។ កីឡាការិនីអត្តពលកម្មកម្ពុជារត់ចម្ងាយ ប៊ូ
May 10, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ ជូនកីឡាការិនី ប៊ូ សំណាង ដើម្បីលើកទឹកចិត្ត សម្រាប់ការអត់ធ្មត់ តស៊ូរត់ទាំងកណ្តាលភ្លៀងធ្លាក់រហូតដល់ទីបញ្ចប់ ក៏មិនព្រមបោះបង់ការប្រកួតលើវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ។ តាមរយៈខ្លឹមសារក្នុងប្រព័ន្ធតេឡេក្រាម សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ីតែខ្ញុំក៏នៅបន្តតាមដានការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជាយើងបានដែរ។ រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។ ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ខ្ញុំ និងភរិយាសូមជួយឧបត្ថម្ភ
May 10, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃស្អែកនេះ ក្រុមហ៊ុនធំៗ ចំនួន៨ នឹងផ្តល់ឱកាសការងារសរុបចំនួន ៧១៧ កន្លែងដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារ ធ្វើក្នុងវេទិកាការងារ ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធ យុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរ ការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ
May 10, 2023 - SEA GAMES
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ម្ចាស់មេដាយមាស ៤គ្រឿង ប្រាក់១ និងសំរឹទ្ធ១ កីឡាការិនីវ៉ូវីណាម ប៉ាល់ ឆរស្មី បានសម្រេចក្តីបំណងដ៏ធំរបស់ខ្លួនជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មុនចូលនិវត្តន៍ពីអាជីពកីឡាវ៉ូវីណាម។ ក្រោយបញ្ចប់ការប្រកួតកីឡាវ៉ូវីណាម ម្ចាស់មេដាយមាសដ៏ឆ្នើមរូបនេះ សម្រាប់ ព្រឹត្តិការណ៍ស៊ីហ្គេម រៀងរាល់២ឆ្នាំម្តង ជាពិសេសគឺស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែល កម្ពុជាទទួលធ្វើម្ចាស់ផ្ទះ គឺជាព្រឹត្តិការណ៍កីឡាចុងក្រោយសម្រាប់រូបនាង ដោយនាងថា នាងមានវ័យច្រើនហើយ ចង់លាឈប់ពីអាជីពជាកីឡាការិនី។ កីឡាការិនី ប៉ាល់ ឆរស៊្មី គូសបញ្ជាក់យ៉ាងដូច្នេះថា
May 10, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមប្រភពវិដេអូរបស់ នាយកដ្ឋានព័ត៌មាន បានធ្វើបទសម្ភាសន៍ ជាមួយនឹងអ្នកសារព័ត៌មានប្រទេសម៉ាឡេស៊ី ដែលលោកបានកោតសរសើរម្ចាស់ផ្ទះកម្ពុជា ដែលរៀបចំយ៉ាងល្អ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នៅក្នុងកិច្ចសម្ភាសន៍នោះ លោកបាននិយាយថា៖ « ខ្ញុំគឺជាអ្នកកាសែតមកពីប្រទេសម៉ាឡេស៊ី ហើយមានជំនាញខាងព័ត៌មានកីឡា ខ្ញុំយល់ឃើញថា កម្ពុជា បានរៀបចំយ៉ាងល្អចំពោះការស្នាក់នៅ ម្ហូបអាហារគ្រប់គ្រាន់ ប៉ុន្តែក្នុងនាមខ្ញុំកាន់សាសនាឥស្លាម ( ម៉ូស្លីម ) ខ្ញុំសូមសំណូមពរឱ្យរៀបចំទៅតាមតម្រូវការសាសនា ដោយសារជនជាតិម៉ូស្លីម ត្រូវការប្រកាន់ភ្ជាប់ទៅតាមប្រពៃណីសាសនា ចំពោះប្រព័ន្ធអ៊ីធើណេតវិញ ការប្រើប្រាស់គ្រប់គ្រាន់ មិនមានការរំខានការងាររបស់ខ្ញុំទេ ទោះបីជាមានអ្នកប្រើប្រាស់ច្រើនក៏ដោយ។ »
May 10, 2023 - ព័ត៌មានជាតិ
ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា នៅវេលាម៉ោង១១:៤៥នាទី នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្ត បានឃាត់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធនាំចូល ០១គ្រឿង ម៉ាកTOYOTA CAMRY (HYBRID) ពណ៌ខ្មៅ ឆ្នាំផលិត2007 ពាក់ស្លាកលេខក្លែងក្លាយ បាត់ដំបង 2A-6890 ត្រង់ចំនុចដីឡូតិ៍ ភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បច្ចុប្បន្ន រថយន្តខាងលើ ត្រូវបានកម្លាំងគយនាំមករក្សាទុក នៅក្នុងសាខាគយ និងរដ្ឋាករខេត្តកោះកុង ដើម្បីរង់ចាំអនុវត្តន៍តាមនីតិវិធី ៕ ប្រភព៖
May 10, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីទទួលបានមេដាយច្រើនជាងគេ ក្នុងចំណោមបណ្តាប្រទេសចូលរួមប្រកួត អុកចត្រង្គ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ប្រធានសហព័ន្ធអុកថៃ នឹងជំរុញគណៈកម្មការកីឡាជាតិថៃ (NOC) ឱ្យមានការរៀបចំប្រកួតលើវិញ្ញាសា អុកចត្រង្គ ពេលថៃធ្វើម្ចាស់ផ្ទះស៊ីហ្គេមនៅពេលខាងមុខ។ លោក SAHAPOL NAXVANICH ប្រធានសហព័ន្ធអុកថៃ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីបិទបញ្ចប់ការប្រកួតវិញ្ញាសា អុកចត្រង្គ នៅបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញយ៉ាងដូច្នេះថា «ពេលខ្ញុំទៅវិញខ្ញុំនឹងជំរុញឱ្យគណៈកម្មការជាតិកីឡាថៃឱ្យមានវិញ្ញាសាអុក ទោះបីជាអុកចត្រង្គខ្មែរក៏ដោយ អុកភូមាក៏ដោយ ឬអុកផ្សេងៗទៀតក៏ដោយ គឺត្រូវតែជំរុញឱ្យមានព្រោះថា នៅក្នុងតំបន់អាស៊ី អាគ្នេយ៍លេងប្រហាក់ប្រហែលគ្នា»។ ទាក់ទិននឹងការរៀបចំស៊ីហ្គេមពិសេសនោះវិញ្ញាសា
May 10, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រភេទកីឡាវ៉ូវីណាម នៃស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានបញ្ចប់ការប្រកួតជាស្ថាពរហើយ នៅល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលសន្និបាត និងពិព័រណ៍អន្តរជាតិចង្វារ (OCIC) ដោយម្ចាស់ផ្ទះកម្ពុជាដណ្តើមបានមេដាយច្រើនជាងគេ និងឈរលេខ១លើកំពូលតារាងមេដាយ ក្នុងចំណោម៧ប្រទេសដែលបានចូលរួម។ បន្ទាប់ពីដំណើរការប្រកួតយ៉ាងសកម្មអស់រយៈពេល៤ថ្ងៃ ប្រភេទកីឡាវ៉ូវីណាមបានបញ្ចប់ដោយជោគជ័យលើវិញ្ញាសរុបចំនួន៣០ ស្មើនឹង៣០មេដាយមាស ដោយម្ចាស់ផ្ទះកម្ពុជាឈរលើកំពូលតារាងមេដាយសរុប២៧គ្រឿង ក្នុងនោះមេដាយមាស១០គ្រឿង មេដាយប្រាក់៨គ្រឿង និងមេដាយសំរឹទ្ធ៩គ្រឿង។ ចំពោះចំណាត់ថ្នាក់លេខ២ គ្រប់គ្រងដោយប្រទេសវៀតណាម សរុប២០គ្រឿង ក្នុងនោះមេដាយមាស៧ ប្រាក់១២ និងសំរឹទ្ធ១ ខណៈថៃ ឈរលេខ៣ ទទួលបានមេដាយសរុប
May 10, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៥រូប ដើម្បីចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ៥ រូប មកបម្រើ ការងារពេញម៉ោង ដែលត្រូវមានគុណវល្លិដូចខាងក្រោម៖ – មានបរិញ្ញាប័ត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាល, សេដ្ឋកិច្ច, ធនធានមនុស្ស, ពាណិជ្ជកម្ម, ធុរកិច្ច, គណនេយ្យ និងហិរញ្ញវត្ថុ ឬជំនាញផ្សេងទៀតដែលមានលក្ខណៈប្រហាក់ប្រហែល – មានបទពិសោធន៍ការងារពាក់ព័ន្ធ (ជាការប្រសើរ) –
May 9, 2023









