Khmernote Media
  • SEA GAMES

    រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការចែករំលែងពេញបណ្ដាញសង្គមហ្វេសប៊ុកនូវវីដេអូរបស់កីឡាការិនីអត្តពលកម្មកម្ពុជា ប៊ូ សំណាង ប្រកួតលើវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ ខំប្រឹងរត់ទាំងកណ្តាលភ្លៀងទោះដឹងថាមិនបានមេដាយក្តី ក៏នៅតែបន្តរហូតទាល់តែដល់គោលដៅ ដែលសកម្មភាពទាំងនេះ បានទាក់ទាញចំណាប់អារម្មណ៍ និងទទួលបានការកោតសរសើរពីមហាជនក្នុងប្រទេស ជាពិសេសបណ្ដាសារព័ត៌មានថៃ និង វៀតណាម បានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាតផងដែរ។ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមការគណនីហ្វេសប៊ុករបស់ ឯកឧត្តម កឹ​ម គុណ​វឌ្ឍន៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ជូនដំណឹងដ៏រីករាយមួយ ដោយមានខ្លឹមសារថា ឯកឧត្តម ខៀវ កាញារីទ្ធ នឹងផ្ដល់ថវិកាលើកទឹកចិត្ត ជូនកីឡាការិនីប៊ូ សំណាង ចំនួន ១លានរៀល ។

    May 9, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២៣ កីឡាវ៉ូវីណាម បន្តរកបានមេដាយមាសបន្ថែមទៀតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដោយកីឡាការិនី ប៉ាល់ ឆរស្មី លើវិញ្ញាសាសម្តែងកាំបិតភ្លោះ ក្នុងលទ្ធផល ២៧០ពិន្ទុ ​ប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ ៕

    May 9, 2023
  • SEA GAMES

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត នៃខេត្តព្រះសីហនុ ការប្រកួតប្រភេទកីឡាទូកក្ដោង សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលមាន ៩វិញ្ញាសា បញ្ចប់ទៅដោយភាពជោគជ័យ។ ការប្រកួតប្រភេទកីឡាទូកក្ដោង ជាលទ្ធផល អត្តពលិកមកពីប្រទេសថៃ ប្រមូលមេដាយមាសបានច្រើនជាងគេ ពោលគឺមេដាយមាស ៤គ្រឿង តាមពីក្រោយដោយសិង្ហបុរី មានមេដាយមាស ៣គ្រឿង និងម៉ាឡេស៊ី រកបានមេដាយមាស ២គ្រឿង ដោយឡែកម្ចាស់ផ្ទះកម្ពុជា ជាមួយ ហ្វីលីពីន ទទួលបានមេដាយប្រាក់ ១គ្រឿង និងសំរឹទ្ធ ២គ្រឿងដូចគ្នា

    May 9, 2023
  • SEA GAMES

    កីឡាការិនី ប៊ូ សំណាង បានកំពុងធ្វើឱ្យមហាជនជាច្រើនម៉ឺននាក់ទាំងក្នុង និងក្រៅប្រទេស ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារនាងរត់ទាំងកណ្តាលភ្លៀង មិនព្រមបោះបង់ការប្រកួតលើវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ ទោះដឹងថាមិនបានមេដាយក្តី តែនាងមិនបោះបង់ការប្រកួតនោះទេ ពោលនាងរត់ម្នាក់ឯង ទាល់តែដល់គោលដៅ។ បើយោងតាមគណនីហ្វេសប៊ុកពីកាសែតថៃមួយឈ្មោះ Main Stand បានបង្ហោះរូបភាពជាច្រើនសន្លឹក អមជាមួយការសរសេររៀបរាប់ថា៖ កីឡាការិនីអត្តពលកម្មកម្ពុជា ប៊ូ សំណាង បន្តរត់រហូតដល់មានភ្លៀងធ្លាក់យ៉ាងខ្លាំងប្រហែល ៧នាទី បន្ទាប់ពីអត្តពលិកផ្សេងទៀតរត់ទៅដល់ជួរអស់ នាងបានបន្តរត់រហូតដល់ទីបញ្ចប់ ទោះបីជានាងជាអ្នកចុងក្រោយគេក៏ដោយ។ មនុស្សជាច្រើន ដែលកំពុងទស្សនានៅទីនោះ បានឈរតម្រង់ជួរ ដើម្បីទះដៃអបអរសាទរកីឡាករិនី ប៊ូ សំណាង ពេលដែលនាងឆ្លងផុតទីកន្លែងបញ្ចប់ នាងស្រាប់តែយំ

    May 9, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោងជិត ១២យប់ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ មានករណីជនស៊ីវិល០២នាក់ ជិះម៉ូតូ ០១គ្រឿង ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និងឆែកឆេរពលរដ្ឋ រកគ្រឿងញៀន នៅតាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្តាលឲ្យ មានការរិះគន់ពីមហាជន ពេញបណ្តាញសង្គមហ្វេសប៊ុក និងស្វែងរកការបញ្ជាក់ពីសមាសភាពជនទាំង០២នាក់នេះផងដែរ ថាតើជាសមត្ថកិច្ចខាងណា? បន្ទាប់ពីបានឃើញព័ត៌មាននេះភ្លាម កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង១៤៖៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ

    May 9, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ កីឡាការិនី ពៅ សុខា និង សឿ ច័ន្ទលក្ខិណា ដែលបានឈ្នះមេដាយមាស ប្រភេទកីឡាវ៉ូវីណាម វិញ្ញាសាសម្ដែងស្នៀតការពារខ្លួន ប្រើដាវជាគូ នារី ២នាក់ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ ៕

    May 9, 2023
  • SEA GAMES

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រោយពីក្លាយជាម្ចាស់មេដាយមាសលើវិញ្ញាសាប៊ីយ៉ាការ៉ុម ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កីឡាការិនីជម្រើសជាតិកម្ពុជា ស្រួង ភាវី បានបង្ហាញក្តីរំភើបរីករាយថា ៖«ទោះបីជាប្រភេទកីឡាប៊ីយ៉ា ការ៉ុមមិនសូវល្បីដូចប្រភេទកីឡាដទៃ ប៉ុន្តែឱ្យតែមានក្នុងបញ្ជីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាងខ្ញុំចង់ឱ្យមានប្រវត្តិសាស្ត្រថ្មីមួយ លើទឹកដីកម្ពុជា តាមរយៈការកសាងសមិទ្ធផលមេដាយមាស ជូនជាតិ នាពេលនេះ ក្រោមការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរជាង១៦លាននាក់។ ម្ចាស់មេដាយមាសរូបនេះគូសបញ្ជាក់ទៀតថា «នាងខ្ញុំរំភើបរីករាយរកពាក្យអ្វីប្រៀប ផ្ទឹមពុំបានឡើយ ក្នុងនាមជាស្ត្រីម្នាក់ដែលបានខិតខំរហូតមានភាពល្បីល្បាញ នៅកូរ៉េខាងត្បូង ហើយពេលនេះទទួលបានការគាំទ្រ ក្នុងនាមជាកីឡាការិនីជម្រើសជាតិកម្ពុជា។ ជាធម្មតា ភាពជោគ ជ័យតែងតែមានឧបសគ្គ ប៉ុន្តែនៅក្នុងឧបសគ្គនេះ យើងត្រូវរំដោះខ្លួនបែបណា

    May 9, 2023
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ និងដោយមានកិច្ចសហការជាមួយមន្រ្តីជំនាញ គយនិងរដ្ឋាករច្រកទ្វារភ្នំដិន និងអមដំណើរដោយរថយន្តមន្ទីរពិសោធន៍ចល័តម្ហូបអាហារបានចុះត្រួតពិនិត្យទៅលើសាច់មាន់បង្កកដែលនាំចូលមកពីបរទេសតាមច្រកទ្វាភ្នំដិនចំនួន ៥០កេស ដែលក្នុង ១កេសមានទម្ងន់ ៥០គីឡូក្រាម។ គោលត្រួតពិនិត្យគឺដើម្បីស្វែងរកសារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដែលអាចមាននៅក្នុងផលិតផលសាច់មាន់បង្កក និងការវេចខ្ចប់ពុំសមស្របតាមលក្ខណៈបច្ចេកទេសក៏ជាហេតុនាំឱ្យខូចគុណភាពផងដែរ។ តាមលទ្ធផលនៃការត្រួតពិនិត្យនិងរបាយការណ៍របស់មន្រ្តីជំនាញគឺបានរកឃើញថាពុំមានសារធាតុគីមីហាមឃាត់ទេ ក៏ប៉ុន្តែសាច់មាន់បង្កកទាំងអស់ ៥០កេសនោះពុំបានវេចខ្ចប់ត្រឹមត្រូវតាមលក្ខណៈស្ដង់ដារបច្ចេកទេសនោះទេ ដូច្នេះមន្រ្តីជំនាញបានធ្វើការដកហូតដើម្បីកម្ទេចចោលជៀសវាងមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    May 9, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ កីឡាករ ចុន ចិត្ត កងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ ដណ្តើមបានមេដាយមាស វិញ្ញាសាគុនល្បុក្កតោ ប្រយុទ្ធបុរស(MEN’S COMBAT 60KG) ជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ។ សូមបញ្ជាក់ថា ពលបាលឯក ចុន ចិត្ត ធ្លាប់បានទទួលមេដាយមាសចំនួន ៥លើកក្នុងនោះរួមមាន៖ មេដាយមាសជើងឯកថ្នាក់ជាតិចំនួន៤ ឆ្នាំ២០១៩, ២០២០, ២០២១ និង២០២២ និងមេដាយមាសជម្រើសជាតិចំនួន១

    May 9, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបញ្ឈប់ចែកចាយការផ្សាយដែលបកស្រាយខុសពីបច្ចេកទេស ដែលលើកឡើងថា «មនុស្សពេញវ័យ សុខភាពល្អ មិនបាច់ចាក់វ៉ាក់សាំងបន្ថែម»។ ក្នុងសំណេរនោះ បានលើកឡើងថា៖ «មនុស្សពេញវ័យ មានសុខភាពល្អ មិនបាច់ចាក់វ៉ាក់សាំងបន្ថែម (ដូសទីបួនទីប្រាំទីប្រាំមួយទី ប្រាំពីរទេ …) វ៉ាក់សាំងពីរដូសដំបូង និងដូសជំរុញទីមួយ គ្រប់គ្រាន់ហើយលើសពីនេះក៏វ៉ាក់សាំងផ្តល់ គុណប្រយោជន៍សម្រាប់សុខភាពតិចតួចបំផុត ។» លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា នេះជាការបកស្រាយខុសបច្ចេកទេសហើយ ដោយ WHO

    May 9, 2023