- Khmernote Media
- SEA GAMES
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ កីឡាករកម្ពុជា សៀន ចាន់ហួត រកបានមេដាយមាសបន្ថែមទៀតសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ លើវិញ្ញាសាសម្តែងបុរសមេគុនដំបង ការប្រកួតធ្វើឡើងមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)៕
May 8, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ ក្រោយពីប្រកួតយ៉ាងស្វិតស្វាញក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា យកឈ្នះលើក្រុមកីឡាបាល់ទះជម្រើសជាតិថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣សិតទល់២ កាលពីយប់មិញរួមមក។ ថ្ងៃនេះ ក្រុមជម្រើសជាតិកីឡាបាល់ទះកម្ពុជា នឹងត្រូវប្រកួតដណ្តើមមេដាយមាស ជាមួយក្រុមកីឡាបាល់ទះឥណ្ឌូនេស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅវេលាម៉ោង១៩៖៣០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ សម្រាប់ការចែកសំបុត្រកីឡាបាល់ទះក្នុងសាល វិញ្ញាសាបុរស នៅក្នុងប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលមានទីតាំងនៅច្រកខាងក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក វេលាម៉ោង ១០៖០០ព្រឹក រហូតដល់អស់សំបុត្រ ៕ ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department
May 8, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ម្ចាស់ផ្ទះកម្ពុជា កីឡាការិនី ស៊ិន សៀវសៀន ឈ្នះមេដាយមាស ១គ្រឿងបន្ថែមទៀត លើប្រភេទកីឡាគុនល្បុក្កតោ វិញ្ញាសាសម្តែងអាវុធមានមុខផ្នែកនារី ការប្រកួតធ្វើឡើងមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ៕
May 8, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ យោងតាមលទ្ធផលរបស់ SeaGames 2023 បានបង្ហាញឱ្យដឹងថា គិតត្រឹមម៉ោង៩៖១០នាទី កម្ពុជានៅតែបន្ដឈរ នៅលេខ១ ក្នុងនាមជាអ្នកឈ្នះមេដាយមាសច្រើនជាងគេ នៅស៊ីហ្គេម២០២៣។ ក្នុងនោះកម្ពុជា ទទួលបានមេដាយច្រើនជាងគេចំនួន ៧៤គ្រឿងរួមមាន មេដាយមាស ៣០គ្រឿង, មេដាយប្រាក់ចំនួន ២១គ្រឿង និងមេដាយសំរិទ្ធចំនួន ២៣គ្រឿង ៕
May 8, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ កីឡាករកម្ពុជា អៃ សំអុន បានឈ្នះមេដាយមាស លើប្រភេទកីឡាគុនល្បុក្កតោ វិញ្ញាសាសម្តែងអាវុធមានមុខ ដែលជាមេដាយមាសទី៥ របស់ម្ចាស់ផ្ទះលើប្រភេទកីឡាគុនល្បុក្កតោ ការប្រកួតធ្វើឡើងមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ៕
May 8, 2023 - SEA GAMES
ខេត្តកែប៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ កីឡាការិនីទ្រីយ៉ាថ្លុងកម្ពុជា ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន បានឈ្នះមេដាយមាស លើវិញ្ញាសា ទ្រីយ៉ាត្លុង (ហែលទឹក៧៥០ម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ និងរត់៥គីឡូម៉ែត្រ ) ដែលប្រារព្ធធ្វើនៅខេត្តកែប។ សូមបញ្ជាក់ជូនថា គិតត្រឹមម៉ោង ៨ព្រឹក នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាឈរលេខរៀងទី១ ឈ្នះមេដាយច្រើនជាងគេ សរុប៧៤គ្រឿង៖ មេដាយមាស ២៩ គ្រឿង មេដាយប្រាក់ចំនួន ២១គ្រឿង និងមេដាយសំរិទ្ធចំនួន ២៤គ្រឿង ៕
May 8, 2023 - សង្គម
រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ក្នុងវិស័យបាល់ទះនៅកម្ពុជា បន្ទាប់ពីយកឈ្នះលើក្រុមកីឡាបាល់ទះជម្រើសជាតិថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣សិតទល់២ ហើយនឹងត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយជួបជាមួយក្រុមកីឡាបាល់ទះបុរសជម្រើសជាតិឥណ្ឌូនេស៊ី ដណ្តើមមេដាយមាស។ បើក្រឡេកមកមើល សមាជិកក្រុមជម្រើសជាតិបាល់ទះកីឡាករឈាង ភារ័ត្ននេះវិញ គួរឱ្យសោកសង្រេងណាស់ បានបាត់បង់អ្នកមានគុណ មុនពេលប្រកួតជាមួយក្រុមថៃ ប៉ុន្តែត្រូវបានក្រុមគ្រួសារលាក់បាំង ព្រោះហេតុថា ខ្លាចប៉ះពាល់ក្នុងការប្រកួត។ បើយោងតាមប្រភពពីគណនីហ្វេសប៊ុកផ្ទាល់ របស់ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា៖ « ដើម្បីជាតិ! សមាជិកក្រុមជម្រើសជាតិបាល់ទះកម្ពុជា តួនាទីលីប្រូ កីឡាករឈាង
May 8, 2023 - SEA GAMES
វ៉ូវីណាមស៊ីហ្គេម៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ កីឡាករកម្ពុជា អេវីរៈខាំឈិត ភូថង បានដណ្ដើមមេដាយមាស ក្រោយឈ្នះថៃ Yawanophat ក្នុងលទ្ធផលពិន្ទុ ៤ទល់៣ លើវិញ្ញាសាប្រយុទ្ធបុរស ៦៥គីឡូក្រាម នៅវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department
May 6, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ យោងតាមលទ្ធផលរបស់ SeaGames 2023 បានបង្ហាញឱ្យដឹងថា កម្ពុជាបន្ដឈរ នៅលេខ១ ក្នុងនាមជាអ្នកឈ្នះមេដាយមាសច្រើនជាងគេ នៅស៊ីហ្គេម២០២៣នេះ (គិតត្រឹមម៉ោង៣៖២៦នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣)។ ក្នុងនោះកម្ពុជា ទទួលបានមេដាយច្រើនជាងគេចំនួន ១៤គ្រឿង ក្នុងនោះមេដាយមាស ៨គ្រឿង, មេដាយប្រាក់ចំនួន ៥គ្រឿង និងមេដាយសំរិទ្ធចំនួន ៣គ្រឿង ៕
May 6, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ កីឡាករ ស្រ៊ន ចាន់ធឿន បានឈ្នះមេដាយប្រាក់ ខណៈកីឡាករ សៅ រិទ្ធចេស្តា ឈ្នះមេដាយមាស លើប្រភេទកីឡាអេឡិចត្រូនិក វិញ្ញាសាឯកត្តជន AK2 នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅសណ្ឋាគារណាហ្គាវើល។ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡា E-Sports អញ្ជើញបំពាក់មេដាយមាស ដល់កីឡាករ សៅ រិទ្ធចេស្តា ដែលទទួលបានចំណាត់ថ្នាក់លេខ ១ ខណៈដែលលេខ ២ ក៏បានទៅលើម្ចាស់ផ្ទះកម្ពុជា និងលេខ
May 6, 2023









