- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ (Express Bus) សម្រាប់បម្រើដល់ការធ្វើដំណើរទៅទស្សនាព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំខ្សែរត់ពិសេស រថយន្តក្រុងសាធារណៈ (Epress Bus) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សម្រាប់បម្រើដល់ការធ្វើដំណើររបស់ មហាជន រួមទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ ទៅទស្សនាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាខាងលើ ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់
May 5, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិ បានឱ្យដឹងថា កម្មវិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នា២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ទៅតាមពេលវេលាកម្មវីធីដូចខាងក្រោម៖ – ម៉ោង ១៦:០០ មហាជនមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ – ម៉ោង ១៦:២០ កម្មវិធីសិល្បៈចម្រៀង និងក្រុមមជ្ឈមណ្ឌលបណ្ដុះបណ្តាលតូរ្យតន្ត្រី MCT 125 – ម៉ោង ១៧:00 ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អញ្ជើញដល់ –
May 5, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សហព័ន្ធខ្មែរកីឡាហែលទឹក បានឱ្យដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ប្រកាសផ្តល់ប្រាក់លើកទឹកចិត្ដដល់ កីឡាករ កីឡាការិនីហែលទឹកកម្ពុជា ដែលដណ្តើមបានមេដាយមាស នឹងទទួលបានរង្វាន់ចំនួន ១ម៉ឺនដុល្លារ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញជួបសំណេះសំណាល ជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ៤៩រូប ដោយមានការចូលរួមផងដែរពី ឯកឧត្តម
May 5, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងាររបស់ឧកញ៉ា បានជូនប្រាក់ឧបត្ថម្ភដល់កីឡាករគុនខ្មែរ ចាន់ ហាវ និងលោកអាជ្ញាកណ្តាល វង់ ស៊ីថៃ ដើម្បីជាការលើកទឹកចិត្ត ក្រោយលោកព្យាយាមស្ទុះទៅឃាត់កីឡាករដែលកំពុងវាយគ្នា រងរបួសយ៉ាងដំណំ។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីជួយទាំងកីឡាករល្បី កីឡាករមិនទាន់ល្បី កីឡាករឈ្នះ កីឡាករចាញ់ និងអាជ្ញាកណ្តាលផងដែរ។ ព្រោះបើយើងនាំគ្នាជួយតែកីឡាករល្បីចុះកីឡាករដែលគ្នាខិតខំប្រឹងប្រែងតែមិនទាន់ល្បី គ្នាមានទឹកចិត្តឯណាខិតខំបន្តទៀត? បងប្អូនកីឡាតែងតែមានឈ្នះ មានចាញ់ តែសំខាន់យើងជាអ្នកគាំទ្រត្រូវតែបន្តលើកទឹកចិត្តគាត់បើទោះបីជាគាត់ចាញ់ឬឈ្នះក៏ដោយ។
May 5, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានប្រកាសជាព័ត៌មានសម្រាប់អ្នកចូលរួមនៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលជាប្រវត្តិសាស្រ្តរបស់កម្ពុជា នៅល្ងាចនេះ។ រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមមេត្តាកុំប៉ះពាល់វត្ថុទាំងឡាយដែលត្រូវបានដំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាពិសេសអំពូលភ្លើង (Light Stick) «ដូចក្នុងរូបភាពនេះ» សម្រាប់បង្ហាញផ្ទាំងទស្សនីយភាពផ្សេងៗសម្រាប់កម្មវិធីបើក និងកម្មវិធីបិទ! សូមចូលរួមអបអរសាទរពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រកបដោយមោទកភាព និងភាពសប្បាយរីករាយ ៕ ប្រភព៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ
May 5, 2023 - SEA GAMES
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ក្បួនដង្ហែព្រះអគ្គិជ័យកីទ្បា និងភ្លើងគប់កីឡា ដែលដឹកនាំដោយឯកឧត្តម នី ផល្លី រដ្ឋលេខាធិកាក្រសួងទេសចរណ៍បេសកជនពិសេស CAMSOC ទទួលបន្ទុកក្នុងប្រទេស ឯកឧត្ដម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីទ្បាចាកចេញពីវត្តឥន្រ្ទីសំវរៈ ហៅវត្តកំពង់ធំ បន្តឆ្ពោះទៅរាជធានីភ្នំពេញ ដើម្បីចូលក្នុងពហុកីឡដ្ឋានមរតកតេជោ ដើម្បីបើកកម្មវិធីសម្ពាធជាផ្លូវការនៃព្រឹត្តិការណ៍ សុីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សូមបញ្ជាក់ជូនថា បន្ទាប់ពីបញ្ចប់ការរាប់ថយក្រោយ ១០០ថ្ងៃនៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២រួចមក, នៅថ្ងៃទី៥
May 5, 2023 - SEA GAMESអបអរសាទរ! ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា យកឈ្នះលើក្រុមជម្រើសជាតិហ្វីលីពីន ក្នុងលទ្ធផល ៣សិតទល់០
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ស សុខា បានឱ្យដឹងថា ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានជ័យជម្នះក្នុងការប្រកួតពូល A ប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា យកឈ្នះលើក្រុមកីឡាបាល់ទះជម្រើសជាតិហ្វីលីពីន ក្នុងលទ្ធផល ៣សិតទល់០ នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣ លើទីលានវិមានពហុកីឡដ្ឋានជាតិ។ លទ្ធផលនេះជាការចាប់ផ្ដើមដ៏ល្អមួយទៀតរបស់ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាយើង បន្ទាប់ពីបានយកឈ្នះលើក្រុមកីឡាបាល់ទះជម្រើសជាតិសិង្ហបុរី កាលពីរាត្រីម្សិលមិញ ក្នុងលទ្ធផល ៣សិតទល់០ ក៏ប៉ុន្តែយើងនៅសល់ការប្រកួតជាច្រើនដើម្បីស្វែងរកឱកាសឡើងទៅជុំបន្តៗទៀត។ ក្នុងនាមអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់ពុកម៉ែ បងប្អូនទាំងអស់ ដែលបានអញ្ជើញចូលរួមទស្សនាលើកទឹកចិត្តដល់កីឡាករយើងនៅទីលានផ្ទាល់ និងទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយនានា ទាំងក្នុង និងក្រៅប្រទេស។
May 5, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសគាំទ្រ និងស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា នៅបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត។ យោងតាមសេចក្ដីថ្លែងការណ៍ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់ រយៈពេលជាង១០ឆ្នាំកន្លងមក បានធ្វើឱ្យកីឡាបាល់ទាត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើន ទាំងបរិមាណ និងគុណភាព ជាអាទិ៍ សមត្ថភាពកីឡាករ គ្រូបង្វឹក មន្ត្រី អាជ្ញាកណ្ដាល
May 4, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡា សិស្សនិស្សិតកម្ពុជា បានឱ្យដឹងថា ចប់ការប្រកួត ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា បានយកឈ្នះលើក្រុមបាល់ទះបុរសជម្រើសជាតិសិង្ហបុរី ដោយលទ្ធផល ៣សិតទល់០។ យប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ស សុខា រួមជាមួយភរិយា ព្រមទាំងក្រុមការងារ ចូលរួមទស្សនាការប្រកួតបាល់ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ រវាងក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា និងក្រុមបាល់ទះបុរសជម្រើសជាតិសិង្ហបុរី នៅទីលានវិមានពហុកីឡដ្ឋានជាតិ។ សម្រាប់បាល់ទះបុរសនេះ នឹងបន្តប្រកួតនៅថ្ងៃស្អែកចំនួន ៤គូទៀត ដោយចាប់ពីម៉ោង
May 4, 2023 - SEA GAMES
(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្សាយបន្តផ្ទាល់ពិធីបើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២។ កម្ពុជានឹងរៀបចំពិធីបិទ និងបើក៏ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ ក្នុងឱកាសដ៏មហាវិសេសវិសាលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៦៖៣០នាទីយប់ រហូតដល់ចប់ពិធី នៅតាមទីតាំងមួយចំនួន់ដូចខាងក្រោម៖ ១៖ សួនច្បារមុខវត្តបទុមវតី
May 4, 2023









