- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កាលពីវេលាម៉ោង១៩:៣៥នាទីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវក្នុងភូមិកំពង់ល្វា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានជនសង្ស័យបានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្តអ្នកដំណើរ-រថយន្ដដឹកកម្មករ-កម្មការិនី ដែលធ្វើដំណើរឆ្លងកាត់តាមភូមិសាស្រ្ដខាងលើបណ្តាលអោយបែកកញ្ចក់ផ្នែកខាងមុខ។ រថយន្ដបែកកញ្ចក់ជាកម្មសិទ្ធរបស់ឈ្មោះ ជា សិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិកំពង់ល្វា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រថយន្តម៉ាកហ៊ិយិនដាយ កូរ៉េពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 2A-8710 ។ ដោយបានការយកចិត្ដទុកដាក់និងចង្អុលការណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ នាព្រឹកថៃ្ង០២ ខែឧសភា
May 4, 2023 - ព័ត៌មានជាតិ
ខេត្តកំពត៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា ក្រុមក្មេងទំនើង NG ZIN បានមកដល់ស្នងការខេត្តហើយ ដើម្បីមកទទួលការអប់រំនៅតំណាក់ធំ និងបញ្ឈប់សកម្មភាពនេះតទៅទៀត ក្រោយបង្ហោះម៉ូតូនៅតាមទីសាធារណៈយ៉ាងអនាធិបតេយ្យ ក្នុងមូលដ្ឋានស្រុកឈូក។ បើយោងតាមប្រភពដដែលបានឱ្យដឹងថា ក្រុមក្មេងទំនើងដែលមានឈ្មោះថា NG ZIN ដែលតែងតែបង្ហោះម៉ូតូនៅតាមទីសាធារណៈត្រូវបានយកដល់អធិការស្រុកឈូកជាបណ្តើរៗហើយ សូមអរគុណដល់លោកអធិការស្រុកឈូកនិងកងកំលាំងទាំងអស់ដែលបានប្រត្តិបត្តិការទាន់ពេលវេលា លើកនេះការអប់រំត្រូវយកមកអប់រំនៅស្នងការខេត្ត ប្អូនអើយប្អូនសុទ្ធតែ NG ZIN រូបរៀងប្អូនមួយៗមើលមិនយល់ ឈប់ទៅប្អូនអនាគតនៅវែងឆ្ងាយណាស់សំរាប់ប្អូនៗទាំងអស់គ្នា មកមិនទាន់អស់ទេក្រុម NG ZIN កំពុងយកមកបន្តទៀត។ នៅក្នុងថ្ងៃដដែល ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់បន្ថែមថា
May 4, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣ ក្បួនដង្ហែព្រះអគ្គិជ័យកីទ្បា និងភ្លើងគប់កីឡា ដែលដឹកនាំដោយឯកឧត្តម នី ផល្លី រដ្ឋលេខាធិកាក្រសួងទេសចរណ៍បេសកជនពិសេស CAMSOC ទទួលបន្ទុកក្នុងប្រទេស រួមទាំង ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបន្តដង្ហែ ព្រះអគ្គិជ័យកីទ្បា និងភ្លើងគប់កីឡា ឆ្ពោះទៅខេត្តសៀមរាប ដែលជាខេត្តទី៥ នៃពិធីដង្ហែព្រះអគ្គិជ័យកីទ្បា និងភ្លើងគប់កីឡា ជុំវិញបឹងទន្លេសាប៕
May 3, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឱ្យដឹងថា កីឡាករប្រដាល់ Thiago Teixeira (សែន ចន្ទរិទ្ធីគុន) តំណាងកម្ពុជាចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ កីឡាករ សែន ចន្ទរិទ្ធីគុន និងចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ី និងលើកទង់ជាតិកម្ពុជាជាថ្មី នៅលើឆាកអន្តរជាតិជូនពរគាត់ផងបងប្អូន។»
May 2, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញផ្តល់កិត្តិយសប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាសរុប ១០៨លានរៀល ជូនដល់កីឡាការិនី ខាន់ ចេសា និងគ្រូបង្វឹក គ្រូជំនួយ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។ ការប្រគល់ប្រាក់រង្វាន់នេះត្រូវបានធ្វើឡើងដល់កីឡាការិនីជម្រើសជាតិកម្ពុជារូបនេះ ក្នុងឱកាសដែលកូនខ្មែររស់នៅសហរដ្ឋអាម៉េរិករូបនេះទើបមកដល់កម្ពុជា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ បើតាមការគូសបញ្ជាក់ពីលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ
May 2, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ០៤ ដល់ទី ០៦ ខែឧសភា ឆ្នាំ ២០២៣ ព្រមទាំងអញ្ជើញចូលរួមក្នុងពិធីបើកនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២។ ទស្សនកិច្ចរបស់ប្រធានរដ្ឋឡាវ ធ្វើឡើងតបតាមការយាងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នឹងចូលក្រាបបង្គំ គាល់
May 2, 2023 - SEA GAMES
ក្រុងព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី០២ ខែសភា ឆ្នាំ២០២៣នេះ ជាថ្ងៃដំបូងនៃការប្រកួតប្រណាំងទូកក្ដោងអន្ដរជាតិ ដែលមានកីឡាករ កីឡាការិនីចំនួន ៦ប្រទេស ចូលរួមនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅខេត្ដព្រះសីហនុ នៅទីលានតេជោ និងឆ្នេរសុខា ក្រុងព្រះសីហនុ ចាប់ថ្ងៃទី២ ដល់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ។ សូមបញ្ជាក់ថាព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ខេត្តព្រះសីហនុ ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ចំនួន៣ប្រភេទ ៖ កម្មវិធីប្រកួត៖ ១-ទូកក្តោងចាប់ផ្តើមប្រកួតនៅព្រឹកថ្ងៃទី២ ខែឧសភា
May 2, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាង និង ធ្វើការធានាទៅលើបញ្ហាសុវត្ថិភាពទាំងឡាយទាំងពេលវេលានៃការប្រកួតដែលកាសែតម៉ាឡេស៊ីជាភាសាចិនមួយ បានចុះផ្សាយថាកីឡាករម៉ាឡេស៊ីមានកង្វល់អាចនឹងស្ទះចរាចរណ៍ទៅលើការដឹកជញ្ជូនពីកន្លែងស្នាក់នៅទៅកន្លែងប្រកួត។ សម្តេចតេជោបានស្នើឱ្យកាសែតម៉ាឡេស៊ីដែលផ្សាយជាភាសាចិនគប្បីធ្វើការកែតម្រូវពាក់ព័ន្ធរឿងបារម្ភស្ទះចរាចរណ៍ក្នុងការដឹកជញ្ជូនកីឡាករពីកន្លែងស្នាក់នៅទៅទីកន្លែងប្រកួត។ ការស្នើរបស់សម្តេចតេជោនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃ០១ ខែឧសភា ឆ្នាំ២០២៣។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កង្វល់របស់ពួកគាត់លើកឡើងនៅពេលនេះថាដាក់នៅតាមសណ្ឋាគារអាចនឹងស្ទះចរាចរណ៍ទៅលើការដឹកនាំទៅប្រកួត។ សម្តេចតេជោថ្លែងថា៖ “ខ្ញុំសុំប្រកាសជូនទៅអ្នកសារព័ត៌ មានជាភាសាចិននៅប្រទេសម៉ាឡេស៊ីថាកម្ពុជាបានត្រៀមរួចរាល់ការដឹកជញ្ជូនគឺមិនចាំបាច់ខ្វល់អំពីបញ្ហាស្ទះចរាចរណ៍ទេ ។ ប្រទេសខ្មែររបស់ខ្ញុំគឺច្បាស់ លាស់ណាស់លើបញ្ហានេះ គឺមិនមែនត្រឹមតែម៉ូតូនាំមុខទេ ចង់យករថក្រោះនាំមុខក៏បានដែរដើម្បីឱ្យបានទៅដល់ទីកន្លែងប្រកួត” ។
May 2, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សេវាអ៊ីនធឺណិតល្បឿនលឿនចំនួន១៨៦ទីតាំងត្រូវបានដាក់ពង្រាយនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា តំបន់សេវាអ៊ីនធឺណិតល្បឿនលឿន ដែលដាក់ ឱ្យសាធារណជនប្រើប្រាស់ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍កីឡានេះ គឺមាននៅពហុកីឡដ្ឋានជាតិ អូឡាំពិក និងពហុកីឡដ្ឋានជាតិមរតកតេជោ។ ភ្ញៀវជាតិ និងអន្តរជាតិអាចប្រើប្រាស់សេវាកម្មនេះ ដោយក្តីសប្បាយរីករាយ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់នៅថ្ងៃទី២ ខែឧសភានេះថា ទីតាំងទាំង១៨៦ កន្លែងរួមមាន៖ នៅសាលក្នុងពហុកីឡដា្ឋន សាលទស្សនិកជន VIP សាលទស្សនិកជនខាងក្រៅ វិមានកីឡដ្ឋាន មណ្ឌលកីឡាហែលទឹក
May 2, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ អំពាវនាវដល់កីឡាករ កីឡាការិនី បង្កើតមិត្តឱ្យបានច្រើនក្នុងឱកាសព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ ដោយសម្ដេចបានគូសបញ្ជាក់ថា កីឡាសម្រាប់កសាងមិត្តភាព និងកីឡាក៏ជាផ្នែកទូតមួយផងដែរ។ ការអំពាវនាវរបស់សសម្ដេចតេជោ ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយអត្តពលិក និងគណៈប្រតិភូកីឡារបស់កម្ពុជាមុនចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ សម្ដេចតេជោ ហ៊ុន សែន
May 2, 2023









