- Khmernote Media
- SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបង្ហាញកាលវិភាគនៃការប្រកួតកីឡាជឺជីតស៊ូក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហេ្គមលើកទី៣២ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី០៤-០៧ ចំពោះការចូលរួម គឺមិនគិតថ្លៃ និងគ្មានសំបុត្រ ប៉ុន្តែកន្លែងអង្គុយមានកំណត់ មានទីតាំងនៅ OCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សហព័ន្ធកីឡាជឺជិតស៊ូ សូមអញ្ជើញមកគាំទ្រអត្តពលិកជឺជីតស៊ូជម្រើសជាតិយើងទាំងអស់គ្នា យើងនឹងបើកទ្វារទទួលអ្នកទស្សនា ៣០នាទី មុនព្រឹត្តិការណ៍ប្រកួតចាប់ផ្ដើម ៕
May 2, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីឆក់កាបូបបាន ១២ម៉ោង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៥៖៥០នាទី មានករណីឆក់កាបូបស្ពាយចំហៀង ពីជនរងគ្រោះជាស្ត្រីជិះម៉ូតូម្នាក់ឯង នៅចំណុចផ្លូវសហព័ន្ធរុស្សី ផ្លូវលេខ១១០ កែងផ្លូវលេខ១០៩ ភូមិ៧ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ បង្កដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1HZ-1172 ផលិតឆ្នាំ២០១៩។ ក្រោយកើតហេតុនៅថ្ងៃទី០១ ខែឧសភា
May 2, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាប៊ីយ៉ាកម្ពុជាមានជំនឿមុតមាំថានឹងទទួលបានមេដាយមាសជូនជាតិលើប្រភេទកីឡាប៊ីយ៉ាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ កីឡាប៊ីយ៉ាមានទីតាំងប្រកួតនៅទីលានប្រកួត ផ្សារទំនើបអ៉ីអន សែនសុខ (Aeon II) ជាន់ទី៣ ចាប់ពីថ្ងៃ០៧ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ សូមបងប្អូនដែលគាំទ្រកីឡាប៊ីយ៉ាចូលរួមទស្សនា និងគាំទ្រកីឡាករ កីឡាការិនីរបស់យើងទាំងអស់គ្នា ឱ្យបានច្រើនកុះករ។ កីឡារស់ក្នុងសន្តិភាព! សូមអរគុណ! ប្រភព៖ ក្រសួងព័ត៌មាន
May 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ត្រាស់បង្កាប់ តែងតាំងគោរមងារប្រគេន ព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈថ្នាក់ទោ ឱ្យឡើងជា «សម្តេចព្រះព្រហ្មរតនមុនី គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា» ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
May 2, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ។ – ចាប់ពីថ្ងៃទី៣-៧ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន – បន្តពីថ្ងៃទី៨ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី។ លក្ខណៈបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C – សីតុណ្ហភាពអតិបរមា មានពី
May 2, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យ ម៉ៃ សុគន្ធ សុំទោសគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជា Keisuke Honda។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «បើសិនកូនជាកូនល្អរបស់កម្ពុជា សូមកូនសុំទោសចំពោះ ហុងដាទៅ។ ពាក្យប៉ុន្មានម៉ាត់ដែលបានប្រើគឺធ្ងន់ធ្ងរហួសសម្រាប់ការទ្រាំទ្ររបស់ ហុងដា ដែលបានធ្វើជាគ្រូបង្វឹកបាល់ទាត់កម្ពុជា អស់រយៈពេលប៉ុន្មានឆ្នាំនេះ។ ហើយគ្រាន់តែរឿងសំលៀកបំពាក់ ដែលគាត់ស្លៀក តើមានរឿងស្អី ហើយសំលៀកបំពាក់ហ្នឹងគឺខ្ញុំស្រលាញ់តើស គ្រប់មួយប្រទេសគេផ្អើលគាំទ្រទាំងកីឡាករ
May 1, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងដំណើរមកដល់កម្ពុជា ត្រៀមប្រកួតកីឡាស៊ីហ្គេម កីឡាការិនីជឺជីស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ថា នឹងប្រែងប្រែងដណ្តើមមេដាយមាសឱ្យបានទាំងពីរគ្រឿង ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ កីឡាការិនី ខាន់ ចេសា គូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នាងខ្ញុំពិតជាមានមោទកភាពខ្លាំងណាស់ ដោយសារស៊ីហ្គេម លើកនេះខុសពីស៊ីហ្គេម មុនៗ ដោយកម្ពុជាយើងជាអ្នករៀបចំធ្វើម្ចាស់ផ្ទះ។ ខ្ញុំ និងគ្រួសារនាងខ្ញុំបានមកដល់កម្ពុជាទាំងអស់ ហើយនាងខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលប្រជាជនកម្ពុជាបានផ្តល់ការគាំទ្រទាំងអស់គ្នា។ គោលដៅរបស់នាងខ្ញុំ គឺនៅតែដដែលទេ ដូចដែលខ្ញុំបានកំណត់ គឺដណ្តើមមេដាយមាសជូនជាតិកម្ពុជា
May 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងធម្មការ និង សាសនាស្នើសុំឱ្យមានភ្លេងពិណពាទ្យ តាមបណ្តាវត្តអារាម ខណៈភ្លេងពិណពាទ្យ គឺជាអត្តសញ្ញាណនៃភ្លេងបុរាណប្រពៃណីខ្មែរ ដែលមានតាំងពីសម័យយូរលង់ណាស់មកហើយ។ ការស្នើនេះ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៨ នៅសាលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ភ្លេងពិណពាទ្យ គឺជាអត្តសញ្ញាណនៃភ្លេងបុរាណប្រពៃណីខ្មែរដែលមានតាំងពីសម័យ
May 1, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា កីឡាហុកគី (ក្នុងសាល) បានដំណើរការប្រកួតហើយនៅថ្ងៃទី០១ ខែឧសភា នៅទីលានសួនដាយណូស័រ ខណ្ឌជ្រោយចង្វារ ខណៈចាប់ផ្ដើមដំបូង ក្រុមនារីថៃ ប្រកួតយកឈ្នះ ក្រុមនារីហ្វីលីពីន ដោយលទ្ធផល ៨ទល់០។ ការប្រកួតជាបន្តបន្ទាប់ក៏កំពុងដំណើរការផងដែរ។ នេះជាប្រភេទកីឡាទី៤ ដែលបានចាប់ផ្ដើមមុនពិធីបើកជាផ្លូវការ គ្រោងចូលមកដល់នាថ្ងៃទី០៥ ខែឧសភា ខាងមុខ៕ ប្រភព៖ Cambodia 2023
May 1, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ បន្ទាប់ពីស្វាត់ស្វែងរកកីឡាករដែលមានសមត្ថភាពទាំងក្នុងស្រុកនិងក្រៅស្រុកដើម្បីមកចូលរួមជាមួយក្លឹប នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសថា ក្លឹបគុនខ្មែរជើងឯកពិភពលោក មានសមាជិកថ្មី ដែលជាកីឡាករជនជាតិអារ៉ាប់។ ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបយ៉ាងដូច្នេះថា៖ « ថ្ងៃនេះខ្ញុំបាទសូមប្រកាសជាសាធារណៈថា ក្លឹបគុនខ្មែរជើងឯកពិភពលោករបស់យើង ទទួលបានកីឡាករថ្មីមួយរូបទៀតហើយ កីឡាករថ្មីរបស់យើងគឺជាជនជាតិអារ៉ាប់ ។ខ្ញុំតែងតែស្វាត់ស្វែងរកកីឡាករដែលមានសមត្ថភាពទាំងក្នុងស្រុកនិងក្រៅស្រុកដើម្បីមកចូលរួមជាមួយ ក្លឹបរបស់យើងហើយខ្ញុំនិងធ្វើកុងត្រាជាមួយនិងកីឡាករគុនខ្មែររបស់យើងជាបន្តបន្ទាប់ទៀត។ ក្នុងពេលឆាប់ៗនេះគុនខ្មែររបស់យើងនិងល្បីទៅកាន់ឆាកអន្តរជាតិជាក់ជាពុំខាន។ ដោយក្ដីគោរពនិងស្រឡាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន » ៕ ប្រភព៖ ស្រី ចាន់ថន
May 1, 2023









