Khmernote Media
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា វិញ្ញាសាកីឡាអុកចត្រង្គ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម បានចាប់ផ្ដើមនាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមទស្សនាកីឡាអុកចត្រង្គ និងលើកទឹកចិត្តដល់កីឡាករ បន្ទាប់ពីទេីបតែបញ្ចប់ពិធីបុណ្យសព្វមាតាកាលពីយប់ម្សិលម៉ិញ។ អ្នកគាំទ្រជាច្រើន បានចូលរួមទស្សនាការប្រកួតកីឡាដោយផ្ទាល់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ សូមជម្រាបថា វិញ្ញាសាអុកចត្រង្គនាវេលាព្រឹកថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៣នេះរួមមាន៖ -វិញ្ញាសាទោលផ្នែកបុរស រយៈពេល ៥នាទី ជុំទីមួយ និងទីពីរ -វិញ្ញាសាទោលផ្នែកបុរស

    April 29, 2023
  • SEA GAMES

    រាជធា​​នីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាគ្រីឃីត (Cricket) គឺជាប្រភេទកីឡាដំបូងគេ នៃ​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម លើកទី៣២ នៅ​កម្ពុជា ដែល​បាន​ចាប់​ផ្ដើ​ម​ការ​ប្រ​កួត នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មេសា​នេះ នៅ​ទី​លាន AZ Group(ផ្លូវ ៦០ម៉ែត្រ) ។ ពិធី​បើកការ​ប្រ​កួត​នេះ បានធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និង​ជា​អនុ​ប្រធាន​គណៈ​កម្មា​ធិ​ការ​ជាតិ CAMSOC ។ ខាងក្រោមនេះ គឺជារូបភាពនៃការប្រកួតបើកឆាកវិញ្ញាសា​គ្រី​ឃីត​ផ្នែក​បុរស រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និងឥណ្ឌូនេស៊ី ៕

    April 29, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ គឺបានចំណាយថវិកាចំនួន ១១៨ លានដុល្លារអាម៉េរិក ដែលជាថវិកាសន្សំរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីយូរមកហើយ។ នេះជាប្រសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នៅក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា ការចំណាយក្នុងរង្វង់ ១១៨លានដុល្លារនេះ គឺគិតទាំងពីការរៀបចំផ្នែកហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង តាំងពី៣ឆ្នាំមុនមកជាបន្តបន្ទាប់ ដោយសារការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម

    April 29, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងរៀបចំពិធីជួបសំណេះសំណាលជាមួយក្រុមអត្តពលិក និងប្រតិភូកីឡា កម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីលើកទឹកចិត្ត និងជូនពរដល់ក្រុមអត្តពលិទ្ធិនិងប្រតិភូ កីឡាកម្ពុជា ឱ្យទទួលបានជោគជ័យ ដណ្តើមមេដាយឱ្យបានច្រើនជាអតិបរមា ក្នុងការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចេញផ្សាយល្ងាចថ្ងៃទី ២៨ ខែមេសាឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន

    April 29, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់​ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ដើម្បីឱ្យពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀប រយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធ ពិធីរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ រហូតដល់បញ្ចប់កម្មវិធីសម្រាប់ថ្ងៃនីមួយៗ។ ចំពោះតម្រាយផ្លូវ

    April 29, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហើបឱ្យដឹងជុំវិញការទទួលសំបុត្រ សម្រាប់ចូលទស្សនាការប្រកួតបាល់ទះក្នុងសាលសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្តលើកដំបូង។ លោកបណ្ឌិត បានថ្លែងមកកាន់ CAMBODIA 2023 បែបនេះថា៖ « ចំពោះទំហំនៃការដាក់បងប្អូនជនរួមជាតិ ចូលទស្សនាផ្ទាល់ក្នុងពេលប្រកួតបាល់ទះនោះ គឺមានចំនួន ៥០០០សំបុត្រ អ៊ីចឹង៥០០០កៅអីនេះ ប្រហែលជាអាចនឹងថ្ងៃទី២៩ ឬទី៣០ ខែមេសា នឹងប្រកាសឱ្យបងប្អូនមកយកសំបុត្រដោយផ្ទាល់ នៅសហព័ន្ធកីឡាបាល់ទះកម្ពុជា ឬក៏តាមអនឡាញ។ យើងនឹងបំបែកការងាររបស់យើងដាក់តុចាំទទួលបងប្អូនជនរួមជាតិរបស់យើងមកយកសំបុត្រ»។

    April 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ យោងតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធ ប្រេស៊ីល ដែលមាននិវេសនដ្ឋាន នៅទីក្រុងប្រាស៊ីលីយ៉ា។ មាត្រា២៖ ស្ថានឯកអគ្គរាជទូតនេះ ត្រូវដឹកនាំដោយប្រធានបេសកកម្មទូត ០១នាក់ ដែលមានឋានៈជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព។ មាត្រា៣៖ សមាសភាពមន្ត្រីការទូតផ្សេងទៀត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នឹងត្រូវកំណត់តាម តម្រូវការនៃការងារជាក់ស្តែង។ មាត្រា៤៖ ប្រព័ន្ធហិរញ្ញវត្ថុសម្រាប់មន្ត្រីការទូត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នៃស្ថានឯកអគ្គរាជទូត នេះ

    April 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ តាមតួរលេខបឋម ចំនួនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ មានចំនួនសរុបប្រមាណជាជាង២ ០០០នាក់ ដែលមកពីប្រទេសក្នុងតំបន់អាស៊ាន និង ទីម័រខាងកើត ។ នៅក្នុងបទសម្ភាសន៍ជាមួយនឹងទីភ្នាក់ងារសារព័ត៌មានកម្ពុជាឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធាន គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ

    April 28, 2023
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅតាមបណ្តាក្រុង ស្រុកទូទាំងខេត្តតាកែវ។ យោងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ និងដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត តាកែវ ដែលមានបំណងចង់ទស្សនានូវព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ក្នុងឱកាស ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រដ្ឋបាលខេត្ត មានកិត្តិយស សូមជម្រាបជូនសាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ រដ្ឋបាលខេត្តតាកែវ បានសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនិងរដ្ឋបាលក្រុង ស្រុក បានរៀបចំទីតាំងការ

    April 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្តីពីការចូលរួមលើកកម្ពស់សោភណភាព និងការថែរក្សាអនាម័យ-បរិស្ថាន ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ ដូច្នេះ ដើម្បីចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ ជាកំណត់ត្រាប្រវត្តិសាស្ត្រជាតិឱ្យប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងអធិកអធម សំដៅចូលរួមចំណែក លើកកម្ពស់កិត្យានុភាពជាតិ ធានាបាននូវសោភ័ណភាព និងអនាម័យ-បរិស្ថានស្អាត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    April 28, 2023