Khmernote Media
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញពីបញ្ជីឈ្មោះកីឡាករ ២០នាក់ចុងក្រោយសម្រាប់ការប្រកួតកីឡាសុីហ្គេម លើកទី៣២ ឆ្នាំ២០២៣ វិញ្ញាសាបាល់ទាត់បុរស។ អ្នកចាំទី ៖ • រ៉េត លីហេង • វីរៈ ដារ៉ា ។ ខ្សែការពារ៖ • កើត ពេជ្រ • ចាន់ សារ៉ាពេជ្រ • ឡេង ណូរ៉ា • ស រតនា នី

    April 28, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា លោក គឹម បញ្ញា ដែលមានតួនាទីជាអភិបាលរងក្រុងបូកគោ ត្រូវបានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាលើប្រពន្ធរបស់ខ្លួន។ យោងតាមដីការបង្គាប់ឱ្យឃាត់ខ្លួនរបស់ សាលាដំបូងខេត្តកំពត ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ គឹម បញ្ញា ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាក់ជន (ប្ដីវាយប្រពន្ធ)» ប្រព្រឹត្តនៅចំណុចភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូង ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ និងថ្ងៃទី១២

    April 28, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោកស្រី ធី សុវណ្ណថា​ បានបញ្ជាក់ថា ខ្លួនមានបទពិសោធន៍ ១០ឆ្នាំ លើកិច្ចការរដ្ឋបាលសង្គម និងនយោបាយ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាសតែងតាំងមុខដំណែងដ៏សំខាន់មួយនេះ។ លោកស្រី ធី សុវណ្ណថា សរសររៀបរាប់យ៉ាងដូច្នេះថា៖ «នាងខ្ញុំ ធី សុវណ្ណថា អាយុ ២៨ឆ្នាំ កម្រិតវប្បធម៌បច្ចុប្បន្ន បរិញ្ញាបត្រជាន់ខ្ពស់ បទពិសោធន៍ ១០ឆ្នាំ លើកិច្ចការរដ្ឋបាល សង្គម និងនយោបាយ ។ សូមថ្លែងអំណរគុណ ដ៏ខ្ពង់ខ្ពស់គោរពជូន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

    April 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា លោកស្រី ធី សុវណ្ណថា រួមនិងមន្ត្រីចំនួន៥រូបផ្សេងទៀត ត្រូវបានរាជ​រដ្ឋា​ភិបាលកម្ពុជា សម្រេចតែងតាំងជាអភិបាលរង នៃគណៈអភិបាលក្រុង​អរិយ​ក្សត្រដែលជាក្រុងបង្កើតថ្មីនៅក្នុងខេត្តកណ្តាល។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានបង្ហាញថា សមាសភាពអភិបាលរងក្រុង នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាលចំនួន ៥រូប ដូចមានរាយនាមខាងក្រោម៖ ១-លោក ផុន គឹមឡុង ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ១ ជាអភិបាលរង

    April 28, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសវត្តមានសមាជិកថ្មីរបស់ក្លិបកីឡាករឈឿង ល្វៃ ដែលបានចុះកិច្ចសន្យាចូលក្លឹបគុនខ្មែរជើងឯកពិភពលោក ជាក្លិបប្រដាល់គុនខ្មែរទើបតែបង្កើត នឹងកំពុងសាងសង់ឡើងដើម្បីលើកស្ទួយគុនខ្មែរ និងកីឡាករគុនខ្មែរឲ្យល្បីល្បាញពាសពេញសកលលោក។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ខ្ញុំសូមប្រកាសជាសាធារណថា មកដល់ម៉ោងនេះកីឡាករឈឿង ល្វៃបានចុះកិច្ចសន្យាចូលក្លឹបគុនខ្មែរជើងឯកពិភពលោករបស់ខ្ញុំរួចរាល់ហើយ។ ក្នុងនាមខ្ញុំជាប្រធានក្លឹប ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែងដែលកីឡាករ ឈឿង ល្វៃបានសម្រេចចិត្តមករួមវាសនាជាមួយក្លឹបរបស់ខ្ញុំ។ ខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីលើកស្ទួយគុនខ្មែរ និងកីឡាករគុនខ្មែរឲ្យល្បីល្បាញពាសពេញសកលលោកជាដាច់ខាត។ តែស្របពេលជាមួយគ្នាខ្ញុំមិនភ្លេចឡើយនូវវត្តមាននៃការគាំទ្រដ៏វិសេសវិសាលរបស់បងប្អូនខ្មែរគ្រប់រូបដែលតែងតែគាំទ្រគុនខ្មែរ និងរូបខ្ញុំបាទតាំងពីដើមរហូតមកដល់ពេលនេះ។ » ឧកញ៉ា ស្រី

    April 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្រើនរម្លឹកដល់មន្ត្រីថា ត្រូវធ្វើមន្ត្រីដោយភាពស្មោះត្រង់បម្រើរាស្ដ្រ កុំធ្វើចៅហ្វាយរាស្ត្រ កុំអាងបានធ្វើមន្ត្រីហើយប្រើអំណាច ធ្វើទាំងទទឹងទិស។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ សម្តចតេជោនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា មន្ត្រីជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន កុំធ្វើជាចៅហ្វាយរបស់ប្រជាជន។ ដូច្នេះត្រូវយកចិត្តទុកដាក់ទៅលើការអប់រំគុណធម៌ សីលធម៌។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីជាច្រើន ដែលបានកំពុងតែខិតខំបំពេញការងារបានយ៉ាងល្អក្នុងការបម្រើប្រជាពលរដ្ឋ។

    April 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថ បានចេញសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ មកដល់ថ្ងៃនេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឃើញនៅលើបណ្តាញព័ត៌មានសង្គម និងបណ្តាញផ្សព្វផ្សាយព័ត៌មាននានា បានធ្វើការផ្សព្វផ្សាយព័ត៌មានអំពីសារសំឡេងដែលជាបទបញ្ជាក្នុងការបង្ក្រាបបទល្មើសព្រៃឈើ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈ កម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលជាសារ សំឡេងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ចេញបទបញ្ជាបង្ក្រាបបទល្មើសព្រៃឈើ ជាបទល្មើសជាក់ស្តែងនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ។

    April 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីការពារសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិ​ភា​ព​ក្នុ​ង​​​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹ​ងត្រូ​វបើ​កជា​ផ្លូវ​ការ​នាថ្ងៃ​ទី​០​៥​ ​ខែ​ឧ​ស​ភា ​​​​រហូតដល់ថ្ងៃទី១៧ ខែឧសភា ខាងមុខនេះ កម្ពុជាបានត្រៀ​មក​ម្លាំង​ជាស្រេ​ច ដើ​ម្បីប​ញ្ចៀ​ស​ហេ​តុការណ៍អាក្រក់ដូចដែលធ្លាប់កើតមាននៅពហុកីឡដ្ឋានប្រទេសមួយចំនួន។ ក្នុ​ងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ​​​​២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ និង ជាអគ្គស្នងការរង នៃ​​អគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា អគ្គស្នងការបានបើក​កិច្ច​ប្រជុំ​ជាមួ​យ​ភា​គី​ពា​ក់​ព័​ន្ធ រៀបចំផែនការលម្អិតគ្រប់ផ្នែក

    April 28, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា ក្រុមឧកញ៉ា ជា សារ៉ន និងបក្សពួកដែលបានឆបោកប្រជាពលរដ្ឋរាប់ពាន់នាក់ ត្រូវបានចៅក្រមស៊ើបសួរចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស និងត្រូវបានបញ្ជូនដល់ពន្ធនាគារខេត្តកំពតនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះរួចរាល់។ សូមបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ បានឆបោកប្រជាពលរដ្ឋ យ៉ាងហោចណាស់ ២,៤៦១ គ្រួសារ សរុបជាទឹកប្រាក់ជិត ៤០លានដុល្លារ ទាំងនៅខេត្ត កំពត និង ខេត្តផ្សេងៗទៀត ដែលបានទៅខ្ចីប្រាក់ពីធនាគារ-មីក្រូហិរញ្ញវត្ថុ និងថវិកាផ្ទាល់ខ្លួនទៅដាក់វិនិយោគជាមួយក្រុម ជា សារ៉ន រៀលធី ឯ.ក

    April 27, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC លើកឡើងថា ដោយការកត្តាជាច្រើនក្នុងការត្រៀមខ្លួនជាច្រើនឆ្នាំចុងក្រោយនេះ រួមទាំងការចូលរួមប្រកួតលើវិញ្ញាច្រើនផងនោះ ម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ នឹងដណ្តើមបានមេដាយច្រើនជាងស៊ីហ្គេម មុនៗជាក់ជាមិនខាន។ នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្រោយការដឹកនាំ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃក្រសួងអប់រំ យុវជន និងកីឡា ចុះត្រួតពិនិត្យតាមដានវឌ្ឍនភាពការងារនៅតាមបណ្តាសហព័ន្ធកីឡាជាតិនានា និងសំណេះសំណាលលើកទឹកចិត្តជាមួយក្រុមគ្រូបង្វឹក កីឡាករ

    April 27, 2023