Khmernote Media
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា មិនមានករណីមនុស្សម្នាក់ ទទួលបានសំបុត្រ ចំនួន ៥០សន្លឹក សម្រាប់មើលការប្រកួតបាល់ទាត់វិញ្ញាសាផ្នែកបុរស អាយុក្រោម ២២ឆ្នាំឡើយ។ បើតាមការលើកឡើងរបស់លោក កែវ សារ៉េត បានឲ្យដឹងទៀតថា ចំពោះករណីការចែកចាយរឿងមនុស្សម្នាក់ ទទួលបានសំបុត្រ ៥០សន្លឹក គឺជាការថតលេងសើចខុសទំនង របស់មន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទើបត្រូវមហាជនរិះគន់។ លោក កែវ សារ៉េត បានសម្តែងការពេញចិត្តលើលោក ប្រាក់ សុវណ្ណារ៉ា មន្ត្រីម្នាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានចេញមកបកស្រាយករណីនេះទាន់ពេលវេលា។

    April 27, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ គឺនៅសល់តែ ០៨ថ្ងៃទៀតប៉ុណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ បើយោងតាមការចុះផ្សាយផេកហ្វេសប៊ុករបស់ Beyond the Games បានបង្ហើបឱ្យដឹងថា អ្នកចម្រៀងមកពីអាស៊ានចំនួន ១១ប្រទេស នឹងមកច្រៀងចម្រៀងមួយបទរួមគ្នា លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកម្មវិធី Beyond The Games’ Day ។ ដូច្នេះហើយកុំភ្លេចមកចូលរួមទាំងអស់គ្នាដើម្បីស្ដាប់បទពេញណា៎។ ចូលរួមទាំងអស់គ្នាសាទរភាពជាម្ចាស់ផ្ទះ និងបង្ហាញភាសាបេះដូងសម្រាប់កម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

    April 27, 2023
  • សង្គម

    ខេត្តកំពង់ស្ពឺ៖ ភ្លៀងមួយមេធំនៅគីរីរម្យ បណ្ដាលឱ្យលិចសាលាដូងរហូតដល់ពិបាកសម្រាប់ក្មេងៗរៀនសូត្រ នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក អ៊ុក វណ្ណដេ ដែលជាស្ថាបនិកសាលាដូង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយនឹងទិដ្ឋភាពក្នុងសាលាដូងនៅលើកំពូលភ្នំគីរីរម្យ ក្នុងខេត្តកំពង់ស្ពឺ បានជន់លិចដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង។ ក្នុងគណនីហ្វេសប៊ុករបស់ លោក អ៊ុក វណ្ណដេ បានប្រកាសសុំជំនួយពីមហាជន ដែលមានលទ្ធភាព អាចជួយជាថវិកាបន្តិចបន្តួច ទៅតាមសទ្ធាជ្រះថ្លា ដោយភ្ជាប់ជាមួយសំណេរយ៉ាងដូច្នេះថា៖ « មហាជនដែលមានលទ្ធភាព សូមជួយម្នាក់មួយទ្បានធំតម្លៃ ៣៥ដុល្លារ ១០ទ្បាន free ១ទ្បាន (១ទ្បាន ៧គេប) រដូវភ្លៀងលិចសាលាដូងរហូតពិបាកសំរាប់ក្មេងៗ

    April 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧​ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ សាលាដំបូងរាជធានីភ្នំពេញ បានចេញជូនដំណឹងពីការផ្លាស់ប្ដូរទីតាំងថ្មី នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ សាលាដំបូង និងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ នឹងប្ដូរទីតាំងពីអគារលេខ ២៥ ផ្លូវលេខ ២១៧ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ទៅទីតាំងថ្មីនៅ អគារសាលាយុត្តិធម៌ ស្ថិតនៅ ដីឡូត៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតា ក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

    April 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមលើកកម្ពស់សេចក្ដីថ្លៃថ្នូររបស់ជាតិ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខ ដោយគោរពឱ្យបាននូវសណ្ដាប់ធ្នាប់ដែលបានរៀបចំដោយអាជ្ញាធរពាក់ព័ន្ធ ដោយសម្ដេចតេជោបានគូសបញ្ជាក់ថា «សេចក្ដីថ្លៃថ្នូររបស់ជាតិយើងនេះ ក៏នឹងក្លាយទៅជាទម្លាប់ដ៏ល្អសម្រាប់ប្រទេសរបស់យើង និងក៏ជាការស្រឡាញ់រាប់អានពីសំណាក់កីឡាករ កីឡាការិនី និងភ្ញៀវដែលមកទស្សនាក្នុងប្រទេសរបស់យើង»។ ក្នុងសារជាសំឡេងតាមតេឡេក្រាម នាថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ ជូនជនរួមជាតិ និងជាពិសេសបងប្អូនយុវជនដែលជាអ្នគាំទ្រកីឡា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប៉ុន្មានថ្ងៃមុននេះសម្ដេចបានជម្រាបទៅអាជ្ញាធររាជធានី ខេត្ត ឱ្យរៀបចំស្លាយសម្រាប់បញ្ចាំងផ្សាយបន្តផ្ទាល់

    April 27, 2023
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ លោក គឹម បញ្ញា ដែលមានតួនាទីជាអភិបាលរងក្រុងបូកគោ ត្រូវបានបញ្ជូនមកដល់សាលាដំបូងខេត្តកំពតហើយ ដើម្បីរង់ចាំបន្តនិតិវិធី។ គួរបញ្ជាក់ផងដែរថា លោក គឹម បញ្ញា ដែលមានតួនាទីជាអភិបាលរងក្រុងបូកគោ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ ពាក់ពន្ធ័ករណីប្រើអំពើហិង្សារលើភរិយាយ៉ាងដំណំ។

    April 27, 2023
  • ព័ត៌មានជាតិ

    នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ មានកិត្តិយសសូមជម្រាប ជូនដំណឹងដល់និស្សិត និងសាធារណជនមេត្តាជ្រាបថា សាកលវិទ្យាល័យ Kasetsart University (Sriracha Campus) នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសបេក្ខភាពនិស្សិតកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកវិស្វកម្ម និងវិទ្យាសាស្ត្រចំនួន ១០នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច វិស្វកម្ម និងវិទ្យាសាស្ត្រចំនួន ៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៣ ក្នុងគម្រោង “Kasetsart University Sriracha Campus Scholarship Program” ។ គម្រោងអាហារូបករណ៍ខាងលើនេះ

    April 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    April 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ យោងតាមប្រសាសន៍របស់ នាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យកងរាជអាវុធហត្ថ ចុះបង្ក្រាបបទល្មើសព្រៃឈើ នៅតំបន់ព្រៃឡង់ នឹងវាយខ្នោះអ្នកដែលរារាំង និងចេញមុខកាងថែមទៀតផង។ ក្រោយឃើញមានគោយន្តដឹកឈើជាច្រើនគ្រឿង យ៉ាងអនាធិបតេយ្យ នៅតំបន់ព្រៃឡង់ នាយឧត្តមសេនីយ៍ សៅសុខា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ យ៉ាងដូច្នេះថា៖ « ខ្ញុំបញ្ជាឱ្យ លោក​ឧត្តម​សេនីយ៍​ទោ​ ស ​សំបូរ​ធន នាយ​សេនា​ធិការ​ គឺបញ្ជាឱ្យកម្លាំងអន្តរាគមន៍របស់យើង រៀបចំកម្លាំង ១៥០នាក់ ភ្ជាប់ជាមួយកាំភ្លើងគ្រប់ដៃ ហើយនឹងមធ្យោបាយរបស់យើងចេញទៅបង្ក្រាប បើថាចាំបាច់ចង់ប្រើរថពាសដែកក៏បានដែរ ទៅបង្ក្រាបពួកអ្នកបំផ្លាញព្រៃឈើឱ្យអស់តែម្ដង វៃខ្នោះ

    April 27, 2023
  • ព័ត៌មានជាតិ

    កំពង់ចាម៖ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប ដែលត្រូវបានចាត់ទុកថាជាគម្រោងផ្លូវល្បឿនលឿនទី៣ កំពុងត្រូវបានសិក្សាជាបណ្ដើរៗហើយ ដោយកាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចូលរួមផ្តល់ព័ត៌មានបច្ចេកទេសលើគម្រោងសិក្សាផ្លូវល្បឿនលឿនមួយខ្សែនេះ។ កិច្ចប្រជុំនេះដែរ មានការចូលរួមដោយលោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិក្នុងការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះ។ សូមរម្លឹកផងដែរថា ដើម្បីជួយសម្រួល និងពន្លឿនដំណើរការសិក្សា កាលពីពេលកន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

    April 26, 2023