Khmernote Media
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការផ្តល់សំបុត្រសម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ចូលទស្សនាពិធីបើក និងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បាននឹងកំពុងដំណើរការនៅស្តង់ផ្តល់ជូនសំបុត្រឥតគិតថ្លៃ ដែលមានទីតាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣ ពេលព្រឹក ចាប់ពីម៉ោង ៨:៣០នាទី ដល់ ១១:៣០នាទីព្រឹក និងពេលរសៀល ចាប់ពីម៉ោង ២:៣០នាទី ដល់ ៥:៣០នាទីល្ងាច។ បច្ចុប្បន្ន មានប្រជាពលរដ្ឋខ្មែរដែលរស់នៅ

    April 25, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ ក្រោយផ្ទុះរឿងរ៉ាវពេញបណ្ដាញសង្គមហ្វេសប៊ុកមក លោក​ជំទាវ ហ៊ុន ស៊ី​ណាត នៅមុននេះបន្តិច បានបង្ហោះនៅគណនីហ្វេសប៊ុកផ្ទាល់របស់លោកជំទាវថា ចាប់ពីម៉ោងនេះខ្លួនខ្ញុំបញ្ចប់រឿងការឲ្យអភ័យទៅដល់បុថុជ្ជនទាំងអស់ ដែលតែងតែភ្លាំងភ្លាត់សាងកំហុសមកលើរូបយាយចាស់ខ្ញុំពីព្រោះវាជាការអត់ប្រយោជន៍។ លោក​ជំទាវ ហ៊ុន ស៊ី​ណាត បានមានប្រសាសន៍បន្តទៀតថា៖ « សូមបងប្អូនកូនក្មួយគិតមើលថាពាក្យបុរាណតែងតែពោលថា រនាបបាក់ត្រូវយករនាបជួសតែពាក្យសម្ដីបុថុជ្ជនជជ្រុលជជ្រួសបែរជាយកផ្លែឈើ និងម្រាមដៃដប់សែនជ័យបារមីសុំទោសទៅវិញវាអត់ប្រយោជន៍ទេ កុំអីប្រសើរជាងកែតម្រូវចរិតខ្លួនឯងទៅ នេះអស់លោកប្រើសម្ដីមកលើខ្ញុំចុះបើអស់លោកប្រើទៅរាស្ត្រវិញគិតម៉េចទៅ?? ខ្ញុំអត់មានពេលវេលាបានទទួលសប្បុរសធម៌ដែលគេជួយដល់កុមារកំព្រាផង ទៅយកពេលអត់ប្រយោជន៍ជាមួយអស់លោក។»​ សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ម្ចាស់គណនីហ្វេសប៊ុកផេកឈ្មោះ Rous Sarom បានធ្វើការបង្ហោះវីដេអូ ដែលមានរយៈពេល ០១នាទី និង៤៣ វីនាទី ដោយបានសរសេរខ្លឹមសារថា៖

    April 25, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហើបឱ្យដឹងថា នៅពេលខាងមុខ សម្តេចចង់សាកល្បងឈរឈ្មោះធ្វើជាមេឃុំម្តង ដើម្បីដឹងឱ្យបានច្បាស់ពីការងាររបស់មេឃុំ ស្មៀនឃុំ និងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំ។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នាព្រឹកថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលណាមួយចាំបោះឆ្នោតនៅឆ្នាំ២០២៧ សម្ដេចគិតចង់ឈរឈ្មោះធ្វើមេឃុំម្ដង ដោយសាក ល្បងធ្វើមេឃុំប៉ុន្មានខែមើល រួចហើយចាំលាចេញ។

    April 25, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារពិសេសតាមតេឡេក្រាមណែនាំឲ្យមានការដាក់បញ្ចាំងស្លាយ ផ្សាយបន្តផ្ទាល់ការប្រកួត SEA GAME ដើម្បីឲ្យប្រជាពលរដ្ឋបានទស្សនា។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « គោរពជូនឯកឧត្តម លោកជំទាវ អភិបាលរាជធានី-ខេត្ត ទាំងអស់ ដោយសារតែសាលប្រកួតរបស់យើងមានទំហំតូច ដោយអ្នកចង់ចូលមើលមានចំនួនច្រើន បងប្អូនបានសំណូមពរមកខ្ញុំ សមហេតុសមផល សុំឱ្យមានការដាក់បញ្ចាំងស្លាយ ផ្សាយបន្តផ្ទាល់ចេញពីការប្រកួត នៅពហុកីឡដ្ឋាន ដែលនឹងត្រូវប្រកួតជាបន្តបន្ទាប់ ទាំងនៅស្ដាតអូឡាំពិក ក៏ដូចជានៅពហុកីឡដ្ឋានមរតកតេជោ។» សម្តេចតេជោ

    April 25, 2023
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត បានដឹកនាំកងកម្លាំងទាំង០៣ប្រភេទ រួមជាមួយអាជ្ញាធរស្រុកស្អាង ដោយមានកិច្ចសហការជាមួយក្រុមការងាររុករក និងសង្គ្រោះ របស់គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ចុះពិនិត្យស្ថានភាពនៃការបាក់ច្រាំងទន្លេបាសាក់ និងអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ស្ថិតនៅផ្សារស្អាងខាងជើង ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា

    April 25, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖​ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា និងសមាគមសីប៉ាក់តាក្រអាស៊ីបានរៀបចំពិធីចាប់ឆ្នោតចែកពូល នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ពិធីចាប់ឆ្នោតចែកពូលនេះបានធ្វើឡើងក្រោមវត្តមានឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈីនឡូនកម្ពុជា និងលោក Abdul Halim Bin Karder ប្រធានសមាគមសីដក់អាស៊ី (Asian Sepaktakraw Assiciation) ដោយមានការចូលរួមជាសាក្សីពីតំណាងប្រទេសនានាក្នុងអាស៊ីអាគ្នេយ៍ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ

    April 25, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការដង្ហែព្រះអគ្គិជ័យកីឡា នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ មកដល់ភូមិសាស្រ្តរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បានជបថា នៅថ្ងៃសុក្រ ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ព្រះអគ្គិជ័យកីឡា នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នឹងដង្ហែតាមរថយន្តពីខេត្តស្ទឹងត្រែងចូលមកដល់ភូមិសាស្ត្ររាជធានីភ្នំពេញ

    April 25, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល។ ដោយឡែកនៅថ្ងៃខ្លះ ក៏នឹងអាចកើតមានឡើងនូវសម្ពាធទាបកម្ដៅ (Thermal Low) ផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C – សីតុណ្ហភាពអតិបរមា មានពី

    April 25, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានចូលរួមសោកស្តាយដល់កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា ដែលមិនអាចចូលរួមការប្រកួតនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ដោយសារតែរងរបួសដៃស្ដាំ។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា៖ «ឥឡូវនេះខ្ញុំបានមកសួរសុខទុក្ខប្អូនធារ៉ាហើយៗបងប្អូន។ ខ្ញុំឃើញប្អូនធារ៉ាស្ថិតនៅក្នុងស្ថានភាពបែបនេះខ្ញុំមានក្តីអាណិត ប្អូនជាពន់ពេក។ ខ្ញុំបានជួយឧបត្ថម្ភថវិកាចំនួន២លានរៀលសម្រាប់ការហូបចុកផ្សេងៗជាបណ្តោះអាសន្នសិន។ ហើយសម្រាប់ការចំណាយទៅលើការព្យាបាលរបួសដៃរបស់ប្អូនធារ៉ា ខ្ញុំនឹងជួយរហូតទាល់តែជាសះស្បើយ។ ខ្ញុំនឹងតាមដានរាល់ការព្យាបាលរបួសរបស់ប្អូនធារ៉ាជាបន្តបន្ទាប់ ព្រោះខ្ញុំចង់ឃើញប្អូនធារ៉ា អាចឡើងសង្វៀនប្រកួតយកជ័យជំនះជូនប្រទេសជាតិយើងសារជាថ្មីម្តងទៀត។ ខ្ញុំក៏សូមចូលរួមសោកស្តាយផងដែរ ដែលប្អូនធារ៉ាមិនអាចចូលរួមការប្រកួតនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣

    April 24, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីការចែកសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយឥតគិតថ្លៃ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។ ជាមួយការប្រកាសផ្តល់សំបុត្រទស្សនា ការប្រកួតបាល់ទាត់បុរស ថ្ងៃបើកឆាក នៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី២៩ ខែមេសា ខាងមុខនេះ បានធ្វើឱ្យមហាជន និងអ្នកគាំទ្រ ដែលបានដឹកដំណឹងនេះ នាំគ្នាទៅទទួលយកសំបុត្រនេះ យ៉ាងច្រើនកុះករ ហើយអ្នកខ្លះទៀត ក៏មិនទាន់បានដឹងពីព័ត៌មានជាក់លាក់នៃការចែកសំបុត្រនេះនៅឡើយទេ។ ជាមួយគ្នានេះ ឯកឧត្ដម

    April 24, 2023