- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា នៅរសៀលថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី រឹម សារិ ស្នងការរង បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទចុះសហការជាមួយកម្លាំងនគរបាលស្រុកស្អាង និងបណ្តាកម្លាំងពាក់ព័ន្ធ។ បានចុះអន្តរាគមន៍ជួយជញ្ជូនសម្ភារ និងជម្លៀសប្រជាពលរដ្ឋ ដែលផ្ទះរបស់ពួកគាត់បានបាក់ស្រុតចូលទៅក្នុងទឹកទន្លេ ស្របតាមផ្លូវជាតិលេខ២១ ស្ថិតនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល
April 24, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា កម្មវិធីកក់សំបុត្រចូលទស្សនាព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឥឡូវនេះ បានដាក់ឱ្យដំណើរការហើយនៅលើ Cambodia 2023 App ដែលអភិវឌ្ឍដោយ Pathmazing ហើយលោកអ្នកអាចកក់សំបុត្រសម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនេះនិងទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិរបស់កម្ពុជា ដោយអនុវត្តនូវជំហានដូចខាងក្រោម៖ ១. កក់សំបុត្ររបស់អ្នកនៅលើកម្មវិធី Cambodia 2023 App ដោយប្រើប្រាស់គណនីដែលអ្នកបានចុះឈ្មោះ។ ២. បើកសំបុត្ររបស់អ្នកដោយបង្ហាញកូដ QR របស់អ្នក (ដែលអ្នកនឹងទទួលបាននៅពេលចុះឈ្មោះកក់សំបុត្ររបស់អ្នកដោយជោគជ័យ) នៅតាមទីតាំងទទួលសំបុត្រទាំង ៦កន្លែង ដែលមាននៅផ្សារទំនើប អ៊ីអន ទាំង
April 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម បានចេញសេចក្ដីជូនដំណឹងស្ដីពីជ្រើសរើសនិស្សិត និងមន្រ្តីរាជការទូទៅឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង សម្រាប់ឆ្នាំ២០២៣។ ក្រសួងនឹងធ្វើការប្រឡងប្រជែងជ្រើសរើសនិស្សិត និងមន្ត្រីរាជការទូទៅឱ្យចូលបម្រើ ការងារក្នុងក្របខណ្ឌក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រភេទក្របខណ្ឌ“ក” ចំនួន ១២កន្លែង។ និស្សិត និង មន្ត្រីរាជការទូទៅដែលមានសញ្ញាបត្រត្រូវនឹងជំនាញដែលជ្រើសរើស អាចដាក់ពាក្យសុំប្រឡងប្រជែងតាមជំនាញ និងអង្គភាពដូច ខាងក្រោម៖ ក. ទីស្តីការក្រសួង ជ្រើសរើសចំនួន ១១ កន្លែង៖ -ជំនាញវិស្វកម្ម ចំនួន ០៣ កន្លែង -ជំនាញស្ថាបត្យកម្ម
April 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសាឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាធ្វើម្ចាស់ផ្ទះលើកនេះ ដោយឥតគិតថ្លៃទាំងអស់ អ្នកមកចូលលេងទាំងប្រជាជនកម្ពុជា និងបរទេស «យើងធ្វើឱ្យគេស្គាល់បេះដូងពិតប្រាកដរបស់ខ្មែរយើង» ដោយយើងចំណាយប្រមាណ ៧លានដុល្លារថែមទៀត ដើម្បីចិញ្ចឹមកីឡាករ និងកីឡាការិនី ចូលរួមព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបុណ្យបញ្ចុះ ខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ជាកេរមរតករបស់ អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង
April 24, 2023 - សង្គមសូមប្រុងប្រយ័ត្ន! ករណីគប់កញ្ចក់រថយន្តមួយគ្រឿង ខូចខាតយ៉ាងដំណំ ស្ថិតនៅផ្លូវ៤១ ឡើងទៅទីរួមខេត្តកំពង់ស្ពឺ
នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ មានហេតុការណ៍មួយបានកើតឡើងទៅលើ ប្ដីប្រពន្ធមួយគូ ដែលបានធ្វើដំណើរ ពីផ្លូវលេខ៤១ ចន្លោះផ្លូវបត់ចូលរីសត ម៉ុង ឫទ្ធី ដល់ក្រោមផ្លូវល្បឿនលឿន ឡើងទៅទីរួមខេត្តកំពង់ស្ពឺ ដោយមានជនអនាមិក បានគប់កញ្ចក់រថយន្តមួយគ្រឿងពេញទំហឹង បណ្ដាលឱ្យខូចខាតយ៉ាងដំណំ តែសំណាងល្អពុំមានមនុស្សរងរបួសនោះទេ។ បើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Yem Sreyroth បានសរសេររៀបរាប់ថា៖ « ពីផ្លូវ៤១ ចន្លោះផ្លូវបត់ចូលរីសត ម៉ុង ឫទ្ធី ដល់ក្រោមផ្លូវល្បឿនលឿន ឡើងទៅទីរួមខេត្តកំពង់ស្ពឺ គប់មួយទំហឹង ម៉ោងប្រហែល៨៖១០នាទីយប់ ព្រលឹងរត់ចេញក្រៅខ្លួនបាត់ហើយពីរនាក់ប្ដី »។ ក្នុងហេតុការណ៍នេះដែរ មានអ្នកចែករំលែក ក្នុងបណ្ដាញសង្គមជាច្រើនផងដែរ
April 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ជំរុញឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខិតខំដោះស្រាយបញ្ហារបស់ពលករនៅក្រៅប្រទេសឱ្យបានល្អប្រសើរ ជាពិសេសការពារសិទ្ធិកម្មករ ពីការរំលោភបំពានផ្សេងៗ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ ក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ១ឧសភា ជាមួយសមាគម សហជីព កម្មករ និយោជិត តំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣ ៥០០ នាក់ នាព្រឹកថ្ងៃទី ២៣ខែមេសា ឆ្នាំ២០២៣ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។ សម្ដេចតេជោ
April 24, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសជាសាធារណៈថា នឹងចេញថវិកាទាំងស្រុងក្នុងការព្យាបាលដៃរបស់កីឡាករ ធឿន ធារ៉ា ដែលភ្លាត់កែងដៃ ខណៈកីឡាករថៃ ក្រុងចក្រ ទាត់ក្នុងទឹក៤ កាលពីម្សិលមិញនេះ។ នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ដូចបងប្អូនបានដឹងហើយថា កីឡាករធឿន ធារ៉ា ទើបតែប្រកួតចប់នៅថ្ងៃនេះ ហើយឥឡូវគាត់បានរងរបួសដៃស្តាំ ដូច្នេះខ្ញុំសូមប្រកាសជាសាធារណៈថា ខ្ញុំនឹងចេញថវិកាទាំងស្រុងក្នុងការព្យាបាលដៃរបស់ ធារ៉ា។ » ឧកញ៉ា ស្រី ចាន់ថន
April 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានស្នើដល់គ្រប់ស្ថាប័នទាំងអស់ ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗ និងត្រូវចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ ព្រមទាំង ត្រូវខិតខំរកចំណូលសម្រាប់ជាតិឱ្យបានច្រើន។ ការស្នើរបស់សម្តេចតេជោបែបនេះ ក្នុងពិធីជួបសំណេះសំណាលនិងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧នៃទិវាពលកម្មអន្តរជាតិ១ឧសភាឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅសាលមហោស្រពកោះពេជ្រ ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស។ ជាមួយគ្នានោះ ក៏ត្រូវខិតខំថែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចទប់ស្កាត់អតិផរណា។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យមានការចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម បន្តការអនុវត្តគោលនយោបាយ
April 24, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា នៅសល់ត្រឹមតែ ០៥ថ្ងៃទៀតតែប៉ុណ្ណោះ ការប្រកួតកីឡាសុីហ្គេម វិញ្ញាសាបាល់ទាត់បុរស U22 នឹងប្រព្រឹត្តិឡើង បងប្អូនអាចទៅយកសំបុត្រដោយឥតគិតថ្លៃ នៅទីតាំងចំនួន៥ នេះបាន។ សម្រាប់ការប្រកួតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាងក្រុម ឥណ្ឌូណេស៊ី ទល់នឹង ហ្វីលីពីន និងការប្រកួត កម្ពុជា ទល់នឹង ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិក បងប្អូនអាចទៅយកសំបុត្រឥតគិតថ្លៃ បានចាប់ពីថ្ងៃចន្ទ វេលាម៉ោង ១២ថ្ងៃត្រង់នេះតទៅ នៅតាមទីតាំងដូចបានជម្រាបជូន ដោយមិនចាំបាច់ធ្វើការកក់តាម
April 24, 2023 - ព័ត៌មានជាតិ
ខេត្តបន្ទាយមាន៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ បានប្រកាសថា បើមានអ្នកថតបុគ្គលដឹកសម្រាមចោលតាមទីសាធារណៈក្នុងមូលដ្ឋានក្រុងបាន នឹងជូនរង្វាន់ថវិកា ២០ម៉ឺនរៀល។ នេះគឺជារឿងដ៏ល្អមួយ សម្រាប់អ្នកក្រុងសិរីសោភ័ណ បានចាប់ផ្ដើមអនុវត្តនូវវិធានការនេះ ដែលមិនមានអ្នកធ្វើរឿងនេះពីមុននោះឡើយ។ តាមរយៈខ្លឹមសារបង្ហោះរបស់ លោក ស្រេង សុផល បានប្រកាសថា នឹងជូនរង្វាន់ថវិកា២០ម៉ឺនរៀល ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងករណីថតរូបបុគ្គលដឹកសម្រាមចោលតាមទីសាធារណៈធ្វើឲ្យប៉ះពាល់ដល់សុខមាលភាពពុកម៉ែនិងសោភ័ណភាពក្រុង ៕
April 22, 2023









