Khmernote Media
  • ព័ត៌មានជាតិ

    បន្ទាយមានជ័យ៖ នៅថ្ងៃទី២២​ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យនគរបាលចរាចរណ៍ និង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការគ្នាស្ទាក់ឃាត់ខ្លួនយកមកសួនាំ ក្រោយធ្វើសកម្មភាពលួចរថយន្ត របស់គេចេញពីការ៉ាស់ជួសជុលមួយកន្លែង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ អនុវត្តន៍តាមការណែនាំ និង បទបញ្ចារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និង កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចេញប្រតិបត្តិស្រាវជ្រាវ និងស្ទាក់ឃាត់បានជនសង្ស័យ១នាក់ ឈ្មោះ ផល រីរុំ ភេទប្រុស អាយុ២៤ឆ្នាំ

    April 22, 2023
  • SEA GAMES

    នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ការផ្តល់សំបុត្រឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ចូលទស្សនាពិធីបើក និងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ សូមប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស អញ្ជើញចូលរួមទស្សនាពិធីបើក និងពិធីបិទនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ឱ្យបានច្រើនកុះករ ស្របតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសមកលេងស្រុកកំណើត ដើម្បីបានឃើញពីការអភិវឌ្ឍជាក់ស្ដែងនៅកម្ពុជា។ សូមប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស មេត្តាចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមរយៈគេហទំព័រ www.overseaskhmer2023.com ។ សូមជម្រាបថា​ SEA Games នឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para

    April 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូ ត្រូវបានកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់។ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៥៖៣០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូ។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១- ជនសង្ស័យឈ្មោះ វី ជីវ័ន្ត ហៅ អាវ័ន្ត ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

    April 22, 2023
  • SEA GAMES

    មីយ៉ាន់ម៉ា៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ឯកឧត្តម Minn Thein Zan រដ្ឋមន្ដ្រីសហភាពក្រសួងកីឡា និងជាប្រធានគណៈកម្មាធិការអូឡាំពិកមីយ៉ាន់ម៉ា (NOC) បានសម្ដែងការកោតសរសើរកម្ពុជា ដែលបានផ្ដល់ជូនគ្រប់បណ្ដាប្រទេសចូលរួមប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នូវការមិនគិតថ្លៃស្នាក់នៅ ហូបចុក និងធ្វើដំណើរ។ ការលើកឡើងរបស់ឯកឧត្តម គឺនៅក្រោយពិធីដង្ហែព្រះអគ្គិជ័យកីឡា និងរត់ភ្លើងគប់ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៃវេនរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ និងបន្ទាប់ពីទទួលបានការជូនដំណឹងពីគណៈកម្មាធិការជាតិ

    April 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទីរសៀល ដោយមានការអនុញ្ញាតពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានធ្វើការប្រគល់ម៉ូតូចំនួន០៣គ្រឿង ពាក់ព័ន្ធករណីលួច ដែលរកឃើញនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ជូនជនរងគ្រោះចំនួន០៣នាក់វិញ។ ជនរងគ្រោះដែលទទួលបានម៉ូតូ៖ ១- ឈ្មោះនាង ស្រីណាង ភេទស្រី អាយុ២០ ជនជាតិខ្មែរ ដែលបានបាត់ម៉ូតូម៉ាកHonda Dream c125 ពណ៌ខ្មៅ មិនទាន់ដាក់ផ្លាកលេខ នៅចំណុចផ្ទះលេខ១៦៣ ផ្លូវ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក

    April 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមគោរពជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា នាយប់ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងដំណើរការសាកល្បងរោងចក្រផលិតកម្មទឹកស្អាតបាក់ខែង ជំហានទី១ និងបញ្ជូនទឹកស្អាតទៅផ្គត់ផ្គង់នៅតំបន់ខណ្ឌជ្រោយចង្វារ។ ហើយការណ៍នេះ អាចនាំឱ្យគុណភាពទឹកមានភាពល្អក់កករកើតឡើងមួយរយៈពេលខ្លី។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូម សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងមេត្តាអធ្យាស្រ័យ ៕ ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

    April 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត តម្លៃប្រមាណ ១៦០០លានដុល្លារ នឹងបើកការ ដ្ឋានសាងសង់ជាផ្លូវការហើយនាដើមខែមិថុនា ដោយសម្រួលដល់ការតភ្ជាប់ ពីប្រទេស ចិន មកភូមា មកថៃ មកកម្ពុជា និងតទៅប្រទេសវៀតណាម តាមរយៈផ្លូវអាស៊ានលេខ១។ បើយោងតាមការបញ្ជាក់ពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក) យានយន្ត សាខាសំរោងអណ្តែត នាព្រឹកថ្ងៃទី ២១ ខែមេសា ២០២៣នេះថា ផ្លូវល្បឿនលឿន ដែលតភ្ជាប់រវាងរាជធានីភ្នំពេញ

    April 21, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ យោងតាមប្រសាសន៍របស់ឯកឧត្ដម គុជ គីមឡុង ប្រធានសហព័ន្ធអុកចត្រង្គ ក្នុងកិច្ចសម្ភាសន៍បានអោយដឹងថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងមានវិញ្ញាសាប្រកួតកីឡាអុកចត្រង្គ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ វិញ្ញាសានេះ នឹងមានអ្នកចូលរួមប្រកួតចំនួន​ ៧ប្រទេស រួមមានប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះ ប្រទេសឡាវ ថៃ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងប្រទេសហ្វីលីពីន ដែលមានកីឡាករសរុបចំនួន៦២រូប។ ចំពោះវិញ្ញាសាដែលត្រូវប្រកួត គឺមានចំនួន ៧វិញ្ញាសា។ ឯកឧត្តម

    April 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ មកទល់នឹងរសៀលនេះ ចំនួនអ្នកដែលបានចូលរួម (Join) ក្នុងតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ស្ទុះកើនឡើងខ្លាំងដល់ទៅ ៧០ម៉ឺន Subscribers ហើយ ដែលជាតេឡេក្រាមមានចំនួនច្រើនជាងគេ ក្នុងចំណោមមេដឹកនាំលើពិភពលោក បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន។ Channel Telegram របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ដល់នូវព័ត៌មានសំខាន់ៗ ព័ត៌មានរហ័ស និងផ្លូវការ ពីសកម្មភាពការងារផ្ទាល់របស់សម្ដេចតេជោទៅដល់សាធារណជន និងប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ Channel Telegram របស់សម្តេចតេជោ បានចែករំលែកនូវព័ត៌មានសំខាន់ៗ

    April 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ នៅមានយានយន្តជាង ១៥០ពាន់គ្រឿង មិនទាន់បានឆៀក និងបណ្ណបើកបរជាង ៣០០ពាន់បណ្ណ ហួសសុពលភាព ថ្លែងក្នុងពិធីសម្ពោធមណ្ឌលឆៀកថ្មី តាមបណ្តោយផ្លូវហាណូយ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក)

    April 21, 2023