Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការលើកឡើងក្នុងគណនីតេឡេក្រាមផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដោយសម្តេចតេជោ បានមានប្រសាស៍ថា ប្រជាជន ៥ម៉ឺននាក់ជិះរថយន្តក្រុងនាពេលចូលឆ្នាំ ប្រសិនបើបានស្គាល់គ្នាហើយរៀបការ សម្ដេចនឹងមានចំណងដៃសម្រាប់កូនកម្លោះកូនក្រមុំ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំនិយាយថាប្រជាជនប្រមាណ ៥ម៉ឺននាក់ បានជិះរថយន្តក្រុង ដែលរៀបចំដោយសាលារាជធានីភ្នំពេញក្នុងពេលចូលឆ្នាំ កន្លងមក។ (និយាយព្រឹកមិញក្នុង ពិធីសម្ពោធអគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣)។ ពេលនោះខ្ញុំបានលើកឡើងថាប្រជាជនបានស្គាល់គ្នាលើឡានក្រុង និងដែលអាចមានកម្លោះក្រមុំស្គាល់គ្នាផងដែរ និងប្រសិនបើរៀបការសូមប្រាប់ខ្ញុំផង។ ដើម្បីជាចំណងដៃសម្រាប់ក្រមុំកម្លោះទាំងឡាយដែលស្គាល់គ្នាលើឡានក្រុងសូមស្តាប់បទ (ចន្ទរះលើរថយន្តក្រុង)។

    April 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជ្រាបថា ក្នុងព្រឹត្តិការណ៍នៃការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នឹងមានបងប្អូន ប្រជាពលរដ្ឋ

    April 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ។ នេះជាលើកទី ៤ ដែលសម្តេចនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារនៅមន្ទីរពេទ្យកុមារជាតិ។ អគារសម្ភពនេះមានកម្ពស់ ៤ ជាន់ដែលអាចដាក់អ្នកជំងឺបានប្រមាណ ១០០ គ្រែ។ អគារមន្ទីរពេទ្យថ្មីបន្ថែមទៀតនេះ នឹងជួយលើកកម្ពស់សុខុមាលភាពមាតា និងកុមារកាន់តែប្រសើរបន្ថែមទៀត ព្រោះអគារនេះមានបំពាក់នូវបរិក្ខាពេទ្យទំនើបៗ និងមានប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការគ្រប់គ្រងទិន្នន័យ និងប្រវត្តិអ្នកជំងឺបានច្បាស់លាស់ងាយស្រួល ក្នុងការផ្ដល់សេវាព្យាបាលអ្នកជំងឺបានលឿនរហ័សប្រកបដោយគុណភាពនិងប្រសិទ្ធិភាពខ្ពស់។ អគារសម្ភពថ្មីនេះមានទទឹង ១៥ ម៉ែត្រ និងបណ្តោយ ៦០

    April 20, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ យោងតាមសារសម្លេងក្នុងតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន សម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស និងលើកលែងការតម្រូវអោយធ្វើតេស្តរហ័សសម្រាប់ការជួបជុំគ្រប់ប្រភេទ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « ថ្ងៃនេះ ខ្ញុំព្រះករុណាចេញសារ ដើម្បីទូប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ បន្ទាប់ពីចូលឆ្នាំ យើងបានពិនិត្យឃើញថា កូវីដ-១៩ នឹងមិនមានការឆ្លងរាលដាលនោះទេ ហើយប្រសិនជាមានគឺមានចំនួនតិចតួចណាស់។ ករណីបែបនេះ អនុញ្ញាតឱ្យរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលពិនិត្យឡើងវិញ អំពីវិធានការនានា។ » ដោយយោងតាមសំណើររបស់ក្រសួងសុខាភិបាល

    April 19, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រង និងវិធានការទប់ស្កាត់ការរំខានដោយសំឡេង នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការ រៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ សំដៅកាត់បន្ថយការរំខានដោយសំឡេង រួមទាំងការប្រកប អាជីវកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន រដ្ឋបាលខេត្តសៀមរាប សូមណែនាំ និង អនុវត្តកិច្ចការមួយចំនួនដូចខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration

    April 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់ បេក្ខជន និងបេក្ខនារី ទាំងអស់ឱ្យបានជ្រាបថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) នឹងធ្វើការប្រឡងប្រជែងជ្រើសរើសបុគ្គលិកចូលបម្រើការងារ ក្នុងក្របខណ្ឌ រ.ទ.ស.ភ ចំនួន ៥៥រូប សម្រាប់ឆ្នាំ២០២៣ ដែលមានមុខជំនាញដូចខាងក្រោម៖ ១. ផ្នែករដ្ឋបាល នាយកដ្ឋានផែនការ និងគម្រោង ១រូប ២. ផ្នែកសេដ្ឋកិច្ច-អភិវឌ្ឍន៍ ឬឯកទេសផែនការស្ថិតិ ១រូប ៣. ផ្នែកសេដ្ឋកិច្ច, ហិរញ្ញវត្ថុ ឬឯកទេសគ្រប់គ្រងគម្រោងបរទេស ១រូប ៤.

    April 19, 2023
  • សិល្បៈ

    លោក លៀក លីដា ម្ចាស់​ផលិត​ភាពយន្ត​ « LD Picture» នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះបានឱ្យដឹងថាតារាសម្តែងមីយ៉ាន់ម៉ា លោក Paing Takhon នឹងមកដល់កម្ពុជារសៀលនេះ ដែលអ្នកគាំទ្រជឿថា​អាចនឹងមកសម្តែងរឿងថ្មីឱ្យផលិតកម្ម LD ដែលពន្យាអស់រយៈពេល៣ឆ្នាំមកហើយ។ ដោយលោកបានបង្ហោះសារយ៉ាងដូច្នេះថា « After waiting 3 year, Finally we make it , Welcome to Cambodia, បងប្អូនណាដែលជា Fan របស់គាត់អាចជួបគាត់ផ្ទាល់និងថតរូបជាមួយគាត់បាននៅប្រលានយន្តហោះម៉ោង៤ល្ងាច,

    April 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កម្លាំងជំនាញផ្នែកយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីលួច នៅចំណុចផ្លូវលេខ១០៦ កែងផ្លូវព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ក្រុមជនសង្ស័យបានធ្វើសកម្មភាពនៅចំណុចខាងត្បូងរមណីយដ្ឋានវត្តភ្នំ (មុខនាឡិកា) ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៥ នឹង៣០នាទីល្ងាច។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យរួមមាន៖ ទី១-ឈ្មោះ កែវ សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិ២១

    April 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ប្រជាពលរដ្ឋជិះរថយន្តក្រុង ប្រមាណជិត៥ម៉ឺននាក់ ក្នុងនោះខ្សែរត់តាមផ្លូវជាតិលេខ៦ច្រើនជាងគេ គឺមានអ្នកជិះរហូតដល់ជិត ២ម៉ឺននាក់។ លោក ម៉េត មាសភក្ដី បានបន្តថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុង ដឹកអ្នកដំណើរចំនួន ៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដើម្បីសម្រួលដល់ការចំណាយ

    April 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈកម្មការអន្តរក្រសួងស្តីពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណកម្មការអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពីសមាជិកគណកម្មការអន្តរក្រសួង និងមានការចូលរួមពីក្រុមហ៊ុន CRBC ក្រុមហ៊ុន CCCC Water Transport Consutlant ដែលជាក្រុមហ៊ុនអនុវត្តការសិក្សា និងមន្ត្រីជំនាញបច្ចេកទេសរបស់អន្តរក្រសួងជាច្រើនរូប។ លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពអស់រយៈពេល ២ឆ្នាំ យ៉ាងល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយនេះ បានបង្ហាញឱ្យឃើញថា គម្រោងផ្លូវនាវាចរណ៍នេះនឹងមិនបណ្តាលឱ្យ​មានផលប៉ះពាល់ជាអវិជ្ជមាននោះឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ

    April 19, 2023