- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កម្មវិធីប្រណាំងរទេះគោ និងក្របី ក្នុងកម្មវិធីអង្គរសង្ក្រាន្ត នៅបរិវេណអង្គរឃ្យុងយូ បានឆក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋរាប់រយនាក់ ឱ្យមកទស្សនា។ លោក មឿន សុខជា ដែលបានមកទស្សនាការប្រណាំងរទេះគោនិង រទេះក្របីនោះ បានប្រាប់អ្នកសារព័ត៌មានរបស់វិទ្យុជាតិកម្ពុជាឱ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលលោកបានមកចូលរួមមើលការប្រណាំងរទេះគោ ក្របី នៅឯបរិវេណអង្គរឃ្យុងយូ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ លោកបន្តថា ការប្រណាំងរទេះគោ ក្របីនេះ គឺមានលក្ខណៈប្លែក ហើយនៅទីនេះ គឺមានមនុស្សជាច្រើនបានមកចូលរួមទស្សនា ការប្រណាំងរទេះគោក្របីនេះ យ៉ាងជក់ចិត្តដិតអារម្មណ៍ក្នុងកម្មវិធីនេះ។ លោកយល់ថា ការៀបចំការប្រណាំងនេះ គឺដើម្បីបង្ហាញឱ្យកូនខ្មែរជំនាន់ក្រោយដឹងថា សត្វពាហនៈអាចជួយសម្រួលដល់ការរស់នៅតាមរយៈការធ្វើស្រែចម្ការ
April 18, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឱ្យដឹងថា ក្រោយកិច្ចប្រជុំអស់រយៈពេលជាងបួនម៉ោង ឧកញ៉ា ស្រី ចាន់ថន សង្ឃឹមថាគុនខ្មែរនឹងផ្លាស់ប្តូរមុខមាត់ក្នុងពេលដ៏ឆាប់ខាងមុខនេះ ។ នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ «សូមគោរពជម្រាបសួរបងប្អូនជាទីគោរព ក្រោយកិច្ចប្រជុំរយៈពេលជាងបួនម៉ោងជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងបុគ្គលពាក់ព័ន្ធ នេះគឺជាលទ្ធផលដែលទទួលបាន។ បងប្អូនខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំបានធ្វើនឹងអាចចាប់ផ្តើមកែប្រែមុខមាត់ខ្លះៗទាក់ទងជាមួយកីឡាគុនខ្មែររបស់យើង។ នេះគឺជាចំណុចចាប់ផ្តើមដ៏ល្អបងប្អូន បើមិនមានបញ្ហា ក៏មិនមានដំណោះស្រាយដែរ។ បើទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំជឿជាក់យ៉ាងមុតមាំថា គុនខ្មែរនឹងផ្លាស់ប្តូរមុខមាត់ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ វត្តមានរបស់បងប្អូនបានកំពុងតែរុញគុនខ្មែរឲ្យរីកចម្រើនយ៉ាងខ្លាំងក្នុងមួយរយៈចុងក្រោយនេះ។
April 18, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំ និងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C – សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩ °C – អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ
April 18, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា អ្នកទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង ១លាន ២សែននាក់ បានចូលមកកម្សាន្តនៅខេត្តសៀមរាប ក្នុងថ្ងៃទី៣ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលអ្នកព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ។ របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា មានអ្នកទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ មានចំនួនប្រមាណ ១,០៣០,០២៤នាក់ក្នុងនោះ អ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ១,០២៧,០០០នាក់
April 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្នើឱ្យបញ្ចប់នូវការរិះគន់គ្នា វាយប្រហារគ្នាទៅវិញទៅមក តាមបណ្ដាញសង្គម ទៅលើការប្រកួតកីឡាប្រដាល់នៅខេត្តសៀមរាប កាលពីពេលថ្មីៗកន្លងមកនេះ។ ក្នុងសារជាសំឡេងតាមតេឡេក្រាមជូនជនរួមជាតិ នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តាំងពីល្ងាចម្សិលរហូតមកដល់ពេលនេះ ការជជែកវែកញែក រវាងការប្រកួតកីឡាប្រដាល់នៅឯខេត្តសៀមរាប របស់កីឡាករ ឈឿង ល្វៃ និងកីឡាករថៃ ធ្វើឱ្យសម្ដេចមិនអាចនឹងមិនចេញមក ដើម្បីនឹងធ្វើការសម្របសម្រួលបាននោះទេ។ សម្ដេចតេជោថ្លែងបន្ដថា ពិតមែនហើយសម្ដេចមានការយល់ស្របជាមួយនឹងលោកឧកញ៉ា ស្រី ចាន់ថន
April 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី។ ទោះបីសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបាន និងកំពុងបើកឡើងវិញជាបណ្តើរៗ តាមគន្លងប្រក្រតី- ភាពថ្មីក៏ដោយ បច្ចុប្បន្ន ដូចបណ្តាប្រទេសនានា ការកើនឡើងនូវភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាព សេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល នៅតែជាក្តីកង្វល់ដ៏ធំចំពោះកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសហានិភ័យនៃការ ងើបឡើងវិញយឺតជាងការព្យាកររបស់សេដ្ឋកិច្ចសកល ការកើនឡើងនូវភាពតានតឹងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន, ការរឹតបន្តឹងយូរជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុក្នុងប្រទេសកំពុងអភិវឌ្ឍន៍, ការ បន្តរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និង ការកើនឡើងនូវភាពតានតឹង នៃវិស័យហិរញ្ញវត្ថុសកល ជាដើម ។
April 17, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ គឺនៅសល់តែ១៨ថ្ងៃទៀតប៉ុណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ បើយោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា វីរកីឡាការិនី ស៊ន សៀវម៉ី នឹងត្រលប់មកចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ គួរជម្រាបជូនថា ម្ចាស់មេដាយមាស កីឡាអាស៊ីឆ្នាំ ២០១៤ និងជាម្ចាស់មេដាយមាស ស៊ីហ្គេម បីជំនាន់ លើប្រភេទកីឡា តេក្វាន់ដូ របស់កម្ពុជា
April 17, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០១៖៥៥នាទីរំលងអធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ាន់ ឆេងឡុង ភេទប្រុស ពីបទគាស់ទម្លុះទម្លាយ (យកកន្ត្រៃកាត់សោរការិយាល័យលក់ផ្ទះគំរូ លួចយកសម្ភារៈបំពាក់ផ្ទះគំរូលំនៅដ្ឋានហ្រី្គនផាលេស) ឃាត់ខ្លួននៅផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចការិយាល័យលក់ផ្ទះគំរូហ្រ្គីនផាលេស មានទីតាំងដីឡូត៍លេខ២៤ ផ្លូវលេខ២៨៣ ក្រុមទី៥២ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងផ្នែកនគរបាលយុត្តិធម៌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹកកក់ទី១
April 17, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បើយោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ ដើម្បីចៀសវាងបញ្ហាកើតឡើងជាយថាហេតុ រាល់ការលេងកាំភ្លើងបាញ់ទឹកគ្រប់ប្រភេទហាមដាច់ខាតបាញ់ចូលផ្ទៃមុខ ជាពិសេសភ្នែកនិងត្រចៀក។ សូមជម្រាបថា នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ បានដើរលេងកំសាន្តយ៉ាងសប្បាយរីករាយនៅខេត្តសៀមរាប ដែលជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ ទទួលភ្ញៀវទេសចរណ៍មកលេងច្រើនជាងគេ មានចំនួន ៤៣៦,៦៧៩ នាក់ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប Commissariat Of Siem Reap Province Police
April 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានមកលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានល្បែងប្រជាប្រិយ ជួបជុំនិងរាំលេងសប្បាយ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ មានមហាជនយ៉ាងច្រើនកុះករ បានមកលេងកម្សាន្តល្បែងប្រជាប្រិយ និងការរាំច្រៀងប្រកបដោយភាពសប្បាយរីករាយយ៉ាងក្រៃលែង។ កញ្ញា សុខ ធានី ជាភ្ញៀវទេសចរមួយរូបដែលបានមកលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ឆ្នាំនេះកញ្ញាបានឃើញមានការរៀបចំតុបតែងលម្អយ៉ាងស្រស់ស្អាត និងប្លែកជាងឆ្នាំ កន្លងទៅ តាំងពីចំណុចស្ពាននាគរហូតដល់វត្តភ្នំ មើលទៅមានភាពស្រស់ស្អាតជាខ្លាំង ។ កញ្ញាបន្តថា នៅពេលដែលមកដល់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ
April 15, 2023









