Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលពលរដ្ឋភាគច្រើននឹងធ្វើដំណើរកម្សាន្តទៅតាមរមណីយដ្ឋាននានា នាយកដ្ឋានកណ្តាលសន្តិសុខ សូមធ្វើការក្រើនរំឭកដល់ពលរដ្ឋគ្រប់រូប ត្រូវបង្កើនការប្រុងប្រយ័ត្នការពារទ្រព្យសម្បត្តិ ផ្ទះសំបែង និងចូលរួមបង្ការ ទប់ស្កាត់ សកម្មភាពក្រុមជនល្មើសគាស់ទម្លុះទម្លាយចូលលួចសម្ភារៈ តាមរយ:ការអនុវត្តដូចខាងក្រោម៖ ១. ចំពោះបងប្អូន ដែលបំពេញការងារជាបុគ្គលិកសន្តិសុខឯកជនទាំងអស់ ជាពិសេសបងប្អូនដែលឈរជើងនៅតាមគោលដៅបុរី ឬលំនៅដ្ឋាននានា សូមមានការយកចិត្តទុកដាក់ខ្ពស់ កត់សម្គាល់លើបណ្ដាយានជំនិះទាំងឡាយ ដែលមិនធ្លាប់ស្គាល់ភិនភាគអត្តសញ្ញាណ មានវត្តមានឆ្លងកាត់ចូលទីតាំងរបស់ខ្លួន។ ២. ចំពោះពលរដ្ឋ ដែលមានគម្រោងដើរកម្សាន្តនៅទីកន្លែងឆ្ងាយពីលំនៅដ្ឋាន សូមធ្វើការផ្ទៀងផ្ទាត់ ដាក់គន្លឹះទ្វារ-បង្អួច និងចាក់សោទ្វារឲ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ មុននឹងចាកចេញពីផ្ទះសំបែង។

    April 13, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានតំណាងឱ្យកីឡាករប្រដាល់ Thiago Teixeira សូមថ្លែងអំណរគុណដល់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានទឹកចិត្តល្អក្រៃលែងក្នុងការឧបត្ថម្ភថវិកាដល់កីឡាករ Thiago ។ ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ « ខ្ញុំបាទតំណាងឲ្យកីឡាករ Thiago សូមថ្លែងអំណរគុណ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

    April 13, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបបន្ថែមទៀតក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តបានរៀបចំ តុបតែងលម្អសោភ័ណភាពក្រុងនៅសួនច្បារព្រះរាជដំណាក់ ពិសេសតាមបណ្តោយស្ទឹងសៀមរាប ដើម្បីទទួលភ្ញៀវទេចរជាតិ អន្តរជាតិមកទស្សនាកំសាន្ត។ អង្គរសង្ក្រាន្តឆ្នាំនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានរៀបចំឱ្យមានផ្សារបណ្តែតទឹក តន្ត្រី និងស្តង់ជាច្រើនសម្រាប់លក់តាមសងខាងស្ទឹងសៀមរាបផងដែរ។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋអាចជិះទូកកំសាន្តតាមដងស្ទឹងសៀមរាបបានទៀតផង៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration

    April 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បាន​ឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ អញ្ជើញចុះពិនិត្យមើល សកម្មភាពនៃការចេញដំណើរ​របស់បងប្អូនប្រជាពលរដ្ឋទៅលេង​ស្រុក​កំណើត ជួបជុំ​ក្រុមគ្រួសារ នៅបណ្ដា​ខេត្តនានា តាមរយៈរថយន្តក្រុង ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ មានចំនួន ៣៤៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់។ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ នាឱកាសបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ នាថ្ងៃទី​១៣ ខែមេសា ឆ្នាំ​ ២០២៣

    April 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការ ជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្ដល់ ជូនការពិនិត្យ និងព្យាបាលជំងឺទឹកដក់ក្នុងភ្នែក ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំង ប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន​ ៕ ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    April 12, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថ បានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត ពាក់ព័ន្ធករណីឆបោក និង ក្លែងឯកសារសារធារណៈ ដោយជនសង្ស័យបាន អះអាងចំពោះមុខជនរងគ្រោះថា ខ្លួនពាក់ស័ក្តិ ឧត្តមសេនីយ៍ទោ ជាដៃស្តាំ ឯកឧត្តម ហ៊ុន ម៉ាណែត គឺអាចជួយឲ្យ ជនរងគ្រោះចូលក្របខ័ណ្ឌបាន តែត្រូវប្រគល់ប្រាក់ ១០,០០០ដុល្លារ ហើយជនសង្ស័យបានបង្ហាញរូបថតដែលមានរូបខ្លួន ថតជាមួយឯកឧត្តម ហ៊ុន ម៉ាណែត និង ថតជាមួយថ្នាក់ដឹកនាំផ្សេងទៀត ទៅជនរងគ្រោះមើល

    April 12, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល ចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៣ ចាប់ទទួលពាក្យសុំសិទ្ធិប្រឡងពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌ តាមចំនួន និងលក្ខខណ្ឌដូចខាងក្រោម៖ ប្រភព៖​ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

    April 12, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប ចាប់ពីថ្ងៃ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ ហើយល្បឿនលឿនថែមទៀត។ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ ស្វែងរកទីតាំង ១៦ទីតាំង ហេីយអាចភ្ជាប់ដោយ QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ Wi-Fi។ តំណភ្ជាប់សម្រាប់មើលទីតាំង Wi-Fi សាធារណៈរបស់ក្រសួង៖

    April 12, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញរាជក្រឹត្យតែងតាំងមុខតំណែង អភិបាលខេត្តចំនួន ៣រូប សម្រាប់ការបន្តអាណត្ដិទី២ ឆ្នាំ២០២៣-២០២៧ ។ មាត្រាទី១៖ តែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្ត សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ០៣រូប៖ ១.ឯកឧត្តម អ៊ុំ រាត្រី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ២.ឯកឧត្តម គួច ចំរើន ឋានន្តរស័ក្តិឧត្តមមន្ត្រី

    April 12, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក បានឱ្យដឹងថា ព្រះមហាក្សត្រប្រោសប្រទាន សញ្ជាតិខ្មែរដល់កីឡាករប្រដាល់ Thiago Teixeira និងភរិយា។ នៅក្នុងសំណេររបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ « ដំណឹងល្អថ្ងៃនេះកីឡាករ Thiago និងគ្រួសាររបស់គាត់ទទួលបានសញ្ជាតិខ្មែរហើយ។ តំណាងឲ្យកីឡាករ Thiago និងគ្រួសាររបស់គាត់ខ្ញុំបាទសូមគោរពថ្លែងអំណរគុណសម្តេចពុកយ៉ាងជ្រាលជ្រៅជាទីបំផុត។ បើមិនមានសម្តេចពុកស្នើសុំសញ្ជាតិឲ្យកីឡាករ Thiago ទេ មកដល់ម៉ោងនេះកីឡាករ Thiago

    April 12, 2023