- Khmernote Media
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងស្តីពីការបញ្ចៀសចរាចរជាបណ្តោះអាសន្នសម្រាប់តំបន់ប្រារព្ធពិធី ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរ និងចៀសវាងការកកស្ទះចរាចរ រដ្ឋបាលខេត្តសៀមរាប នឹងផ្អាកចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប និងបានរៀបចំចំណត២១កន្លែង ព្រមទាំងទីតាំងចំណតមួយចំនួនទៀតតាមការចង្អុលបង្ហាញរបស់សមត្ថកិច្ចនិងភាពជាក់ស្តែងដូចខាងក្រោម៖ ១.កំណាត់ផ្លូវស៊ីវត្ថា ចាប់ពីចំណុចស្តុបសម្ដេចសង្ឃរាជទេពវង្ស ដល់ចំណុចហាងលក់ សម្លៀកបំពាក់ហ្សានដូ(Zando) និងកំណាត់ផ្លូវក្នុងតំបន់ផាប់ស្ទ្រីត ផ្សារចាស់ ផ្លូវសុខសាន្ត ផ្លូវផ្សាររាត្រី ផ្លូវ២ធ្នូ និងផ្លូវខាងជើងជាប់របងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ២.កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវប៉ែកខាងលិចស្ទឹង) ចាប់ពីចំណុចស្តុបសួនច្បារព្រះរាជដំណាក់ ដល់ចំណុចស្ពានវត្តរាជបូណ៌ និងចាប់ពីចំណុចស្ពានវត្តរាជបូព៌ា ដល់ស្ពានវត្តដំណាក់ និងបណ្តាផ្លូវច្រកចូលមកកាន់មាត់ស្ទឹងសៀមរាប ។
April 12, 2023 - សិល្បៈ
រាជធានីភ្នំពេញ៖ សិល្បករជើងចាស់ លោកគន់ តារាវណ្ណ ជាតារាសម្តែងជើងចាស់មួយរូប ហើយក៏ជាមន្រ្តីរាជការផងដែរនោះ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២៖៣០នាទីរសៀល លោកគន់ តារាវណ្ណ បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ SCN បានឱ្យដឹងថា៖« អតីតតារាសម្ដែងដែលភាគច្រើនដើរជាស្ដេច ជាឪពុក និងសេដ្ឋីលោក គន់ តារាវណ្ណ បានធ្លាក់ខ្លួនឈឺធ្ងន់អស់រយៈពេលប្រមាណជា ១ឆ្នាំមកហើយ ដោយពុំមានដំណឹងលេចលឺសោះឡើយ។ ទើបតែពីប៉ុន្មានខែកន្លងទៅនេះ មហាជន និងសិល្បករពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានឃើញសភាពដ៏ទ្រុឌទ្រោមរបស់លោកនៅលើបណ្ដាញសង្គម។ តាមរយៈកិច្ចសម្ភាសន៍មួយជាមួយអតីតតារាសម្ដែងលោក គន់
April 11, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ គណៈកម្មការកំណត់ត្រាពិភពលោក(Guinness world record) បានប្រកាសថា កម្ពុជាជាប្រទេសដែលមានអ្នកចូលរួមបត់បេះដូង បានចំនួនបេះដូងច្រើនជាងគេនៅលើពិភពលោក។ កម្ពុជាបំបែកកំណត់ត្រាពិភពលោកថ្មី តាមរយៈការបត់បេះដូងដែលមានចំនួនរហូតដល់ ៣,៩១៧,៨០៥បេះដូង។ តួលេខនេះគឺបំបែកកំណត់ត្រាចាស់របស់អង់គ្លេសដែលកាលពីឆ្នាំ២០១៩ មានចំនួន ៥៣,៧០៤ បេះដូង។ បន្ទាប់ពីការចូលរួមបត់បេះដូងពីពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនគ្រប់ទិសទី រួចមក បេះដូងក្រដាស ត្រូវបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត។ បេះដូងក្រដាសដែលបានបត់ឡើងដោយដៃប្រជាពលរដ្ឋកម្ពុជានាពេលនេះ មិនត្រឹមតែដើម្បីបំបែកឯតទគ្គកម្មប៉ុណ្ណោះទេ ប៉ុន្តែវាជាទឹកចិត្តនៃក្តីស្រឡាញ់របស់ពលរដ្ឋកម្ពុជា អបអរសាទរកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ៕
April 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចេញសសេចក្ដីប្រកាសលេខ២២៣៨ ប្រក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្រសួងមហាផ្ទៃ សម្រេចបង្កើតនិមិត្តសញ្ញារដ្ឋបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានរូបរាង រូបភាព និងលក្ខណសម្គាល់ ដូចខាងក្រោម៖ – និមិត្តសញ្ញមានរាងមូលដែលព័ទ្ធដោយខ្សែវណ្ឌបីជាន់ពណ៌ខៀវ ស និងក្រហម បង្ហាញអំពីការគ្រប់គ្រង ដែនដីរបស់រដ្ឋបាលស្រុក – ទូកនេសាទរំលេចពណ៌ខៀវ ដែលបំពាក់ដោយឧបករណ៍នេសាទ ជាតំណាងឱ្យទូកនេសាទសម្រាប់ ប្រកបរបរនេសាទសត្វសមុទ្រ
April 11, 2023 - ព័ត៌មានជាតិ
ក្រុងតាខ្មៅ៖ ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ក្មេងពាល ៥នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗបន្ទាប់ពីបានប្រើអំពើហិង្សាលើយុវជនពីររូប បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំណុចខាងមុខហាងកាហ្វេ អេហ្សូតិច ស្ថិតនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ *ស្តីពីករណី៖ ហិង្សាដោយចេតនា -កើតហេតុ៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៣០នាទី -នៅចំណុច៖ ផ្លូវ១០៥ កែង២០៧ មុខហាងអេសូទិចភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ *ជនរងគ្រោះ០២នាក់៖ ១-ឈ្មោះ
April 11, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក បានឱ្យដឹងថា កីឡដ្ឋានប្រាំបីទិស មានរចនាបថចម្លាក់គុនខ្មែរនៅតាមសសរទាំងប្រាំបី និងខ្លោងទ្វារ នឹងសម្រេចការសាងសង់នាពេលឆាប់ៗខាងមុខនេះ។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេរយ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំមានកិត្តិយសសូមប្រកាសជាសាធារណៈថា ថ្ងៃនេះយើងបានរៀបចំកម្មវិធីបញ្ចុះបឋមសាលាក្នុងការសាងសង់កីឡដ្ឋានប្រាំបីទិសនៅសួនកម្សាន្ត Jet’s Garden Park របស់ខ្ញុំនៅតំបន់វិហារសួគ៌។ សូមបញ្ជាក់ផងដែរថា កីឡដ្ឋានប្រាំបីទិសនឹងមានរចនាបថចម្លាក់គុនខ្មែរនៅតាមសសរទាំងប្រាំបី និងខ្លោងទ្វារផងដែរ។ នៅក្នុងកីឡដ្ឋានប្រាំបីទិសរបស់យើងនឹងអាចផ្ទុកបងប្អូនបានរហូតដល់ទៅ ៣៥០០នាក់ឯណោះ។ ដូច្នេះខ្ញុំនឹងសម្រុកធ្វើការសាងសង់ទាំងយប់ទាំងថ្ងៃដើម្បីសម្រចការសាងសង់អគារកីឡដ្ឋានរបស់យើងឲ្យបានឆាប់បំផុត។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ
April 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (អតីតរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ) សូមជម្រាបជូន និស្សិត និងមន្ត្រីរាជការទាំងពីរភេទ មេត្តាជ្រាបថា៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចាប់ផ្តើមទទួលពាក្យសុំប្រឡង ប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី៤ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៦ ចាប់ពីថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ តទៅ។ លក្ខខណ្ឌសម្រាប់បេក្ខជន ដាក់ពាក្យស្នើសុំចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី ៤ មានដូចខាងក្រោម៖ ១- ត្រូវមានសញ្ជាតិខ្មែរពីកំណើត ២- ត្រូវមានអាយុ ៣៥ (សាមសិបប្រាំ) ឆ្នាំ យ៉ាងច្រើន
April 11, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលស្វាគមន៍ តំណាងស្ថាប័ន Guinness World Records ដែលបានមកដល់ក្រុងសៀមរាប នាព្រឹកថ្ងៃ ១១ ខែ មេសា ឆ្នាំ ២០២៣ ដើម្បីត្រួតពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក” ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ដើម្បីដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម។ សូមជម្រាបជូនថា នៅសល់ត្រឹមតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ការបំបែកឯតទគ្គកម្ម “បេះដូងច្រើនជាងគេលើពិភពលោក” នឹងធ្វើឡើងជាផ្លូវការនាថ្ងៃទី១១ ខែមេសា
April 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៤៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២៥០មានន័យថាឡើង ២០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ ៕
April 11, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីការចូលរួមបត់បេះដូងពីពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនគ្រប់ទិសទី រួចមក ពេលនេះ បេះដូងក្រដាស ត្រូវបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានឃើញ។ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និង ត្រៀម បំបែកកំណត់ត្រាពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ។ ក្រោយការៀបចំរចនា ជាសួនបេះដូងយ៉ាងស្រស់ស្អាត បេះដូងក្រដាស ដែលមានពណ៌ចម្រុះ មានលឿង ក្រហម និងខៀវកាន់តែបង្កើនភាពស្រស់ស្អាតឱ្យប្រាសាទអង្គរវត្ត ដែលជាទីតាំងកន្លែងបុរាណដ្ឋានដ៏ពិសិដ្ឋរបស់កម្ពុជា។ខណៈនេះភ្ញៀវទេសចរជាតិ
April 11, 2023









