Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១២៖៤៥នាទី មានករណីអគ្គិភ័យឆេះផ្ទះ ០១ខ្នង នៅភូមិចាស់ ឃុំពេជមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ផ្ទះត្រូវអគ្គិភ័យឆាបឆេះមានទំហំ៨×៩ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង មានជញ្ជាំងក្ដារ ឈើលើ ថ្មខាងក្រោមរៀបឥដ្ឋ កម្មសិទ្ធិឈ្មោះ ឆឹង លីម ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិឃុំខាងលើ ។ យោងតាមសាក្សីនិងជាអ្នកឃើញហេតុការណ៍ដំបូងឃើញមានបុរសម្នាក់បានធ្វើសកម្មភាពដុតផ្ទះតែម្ដង បុគ្គលនោះមានឈ្មោះខឿន សុភីន ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាកូនបង្កើត

    April 10, 2023
  • ព័ត៌មានជាតិ

    ស្រុកត្រាំកក់៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកត្រាំកក់១ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា កម្លាំងនគរបាលខេត្តតាកែវ បានធ្វើស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ៤នាក់ ក្រោយបុរសវ័យចំណាស់ម្នាក់បានដាក់ពាក្យប្តឹងចៅបង្កើតរបស់ខ្លួនបានលួចគាស់លួចយកលុយអស់ជាង១ម៉ឺនដុល្លាររួមទាំងខ្សែក ២ខ្សែ កាលថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៣កន្លងទៅ។ លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានប្រាប់អោយដឹងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះថា ហេតុការខាងលើបានកើតឡើងនៅវេលាម៉ោង៣៖៣០នាទីចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវកាលពីថ្ងៃ២ ខែមេសា ២០២៣។ លោក ឌុក ធីយ៉ា បានអោយដឹងថា ជនសង្ស័យរួមមាន៖ ១.ឈ្មោះមូល

    April 10, 2023
  • ព័ត៌មានជាតិ

    នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា យុទ្ធនាការ Beyond The Games នឹងរៀបចំការបំបែកឯតទគ្គពិភពលោក “បេះដូងច្រើនជាងគេលើពិភពលោក” ជាផ្លូវការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀលតទៅ នៅបរិវេណប្រាសាទអង្គរវត្ត។ សូមគោរពអញ្ជើញពុកម៉ែ បងប្អូន ប្រជាពលរដ្ឋចូលរួមការបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» នៅប្រាសាទអង្គរវត្តនាវេលាម៉ោង ៤រសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ជាមួយគ្នា។ បេះដូងដែលបងប្អូនបានបត់ដោយផ្ទាល់ដៃនឹងចេញពីទំហំទឹកចិត្ត និងក្ដីស្រលាញ់ ដើម្បីគាំទ្រដល់អត្តពលិកដែលមានពិការភាពនោះ នឹងរាប់សម្រាប់បំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» នាថ្ងៃទី១១

    April 10, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការផុសព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកមួយឈ្មោះថា Moni Leak បានបង្ហោះខ្លឹមសារថា “ផ្លូវ៦០ម៉ែត្រ ម៉ោង១០ទៅ១១យប់ មានក្រុមចោរប្លន់ម៉ូតូ ពួកក្មេងស្ទាវៗ ជនពាលវ៉ៃសម្លាប់ប្លន់យកម៉ូតូច្រើនណាស់” កាលពីយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ។ ករណីនេះមិនមែនជាករណីធាក់ប្លន់នោះទេ ជាករណីក្រុមក្មេងទំនើងដេញវាយគ្នា។ បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកខាងលើចុះផ្សាយព័ត៌មានខាងលើភ្លាម លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងជំនាញ សហការជាប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងបានហៅជនរងគ្រោះមកដាក់ពាក្យបណ្ដឹង

    April 10, 2023
  • ព័ត៌មានជាតិ

    រាជធា​នីភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តី​ជូន​ព័ត៌មាន ស្តីពីការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ។ ស្ថានភាព នៃការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យមានអាកាសធាតុក្ដៅខ្លាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅលើសាកលលោក។ បើយោងតាមឯកសាររបស់អង្គការសុខភាពពិភពលោកចេញផ្សាយ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា យ៉ាងហោចណាស់ក៏មានមនុស្ស ១៥.០០០នាក់ ត្រូវបានស្លាប់ ដោយសារអាកាសធាតុក្តៅពេកនៅអឺរ៉ុបនៅក្នុងឆ្នាំ២០២២កន្លងទៅនេះ។ ដូច្នេះ កំដៅក្ដៅខ្លាំងពេក ធ្វើឱ្យប៉ះពាល់សុខភាពលោកអ្នក ធ្វើឱ្យឈឺ និងអាចស្លាប់បាន។ បុគ្គលអាចធ្លាក់ខ្លួនឈឺ ដោយសារទទួលរងនូវកំដៅខ្លាំងពេក ប្រសិនបើរាងកាយអ្នកមិនអាចទប់ទល់បាន និងប្រសិនបើអ្នកមិនបានធ្វើឱ្យ ខ្លួនប្រាណអ្នកត្រជាក់បានត្រឹមត្រូវទាន់ពេលវេលាទេនោះ។ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម

    April 10, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងបិទចរាចរឆ្លងកាត់ស្ពានដែកបេឡឫស្សីកែវ។ ស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។ បច្ចុប្បន្ន ការសាងសង់ត្រូវបានសម្រេចស្ទើរតែទាំងស្រុង ហើយនៅសេសសល់ការងារមួយចំនួនតូច ដែលមិន ប៉ះពាល់ដល់ការបើកចរាចរជាបណ្តោះអាសន្នឡើយ។ ដូចនេះ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋ

    April 10, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវនិងសំណូមពរដល់គ្រូជោគជ័យ សូមរៀបពាក្យនិយាយអោយបានសមរម្យ និងត្រូវរៀនសូត្រពីអក្សរសាស្រ្តខ្មែរអោយបានជ្រៅជ្រះ ដើម្បីអោយក្លាយទៅជាវាគ្មិនដែលល្អ។ យោងតាមការថ្លែងជួបសំណេះសំណាលជាមួយ អាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «អ្នកដែលនៅក្នុងប្រទេស ខ្ញុំសូមអភ័យទោសចំពោះគ្រូជោគជ័យ ខ្ញុំមិនហាមឃាត់ទេបន្តទៅ នៃបទពិសោធន៍ល្អៗក្នុងជីវិតរបស់ខ្លួន នៅអ្វីដែលខ្លួនបានធ្វើល្អ ជារបៀនៃការគិតគូរ តែកុំឱ្យមានបញ្ហារសើបណាមួយកើតឡើង

    April 8, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ប្រោសប្រទានគោរមងា «សម្ដេចកិត្តិសង្គហបណ្ឌិត» ជូនលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

    April 8, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក នៅមុននេះបន្តិច បានតំណាងឲ្យកីឡាករ Thiago សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាដល់កីឡាករ Thiago ចំនួន ២០,០០០ដុល្លារ ព្រមទាំងស្នើសុំព្រះមហាក្សត្រផ្តល់សញ្ជាតិខ្មែរជូនផងដែរ។ ឧកញ៉ា ស្រី ចាន់ថន ពិតជារំភើបរីករាយយ៉ាងក្រៃលែង និងសូមគោរពថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានទឹកចិត្តមេត្តាត្រាប្រណីដល់កីឡាករ Thiago ដោយក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី

    April 8, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មុននេះបន្តិច បានប្រកាសឧបត្ថម្ភទឹកប្រាក់ចំនួន ២០,០០០ដុល្លារ និងស្នើសុំព្រះមហាក្សត្រ ផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago។ បើយោងតាមការបញ្ជាក់ពីតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន​ បានមានប្រសាសន៍ថា៖ «ដើម្បីជាការលើកទឹកចិត្ត ខ្ញុំសូមចូលរួមជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន២០,០០០ដុល្លារ។ មួយវិញទៀតប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago ។ »

    April 8, 2023