Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈ ស្ដីពីការបើកផ្ដល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែឧសភា ឆ្នាំ២០២៣។ គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរៀបចំការបើកផ្តល់ប្រាក់បៀវត្ស លើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៣ ឱ្យបានមុនដំណាច់ខែមេសា និងលើកទី២ឱ្យបានក្នុងសប្ដាហ៍ទី៣ នៃខែឧសភា ឆ្នាំ២០២៣ ជូនមន្ត្រីរាជការស៊ីវិលរបស់ខ្លួន ដោយឡែកសម្រាប់ការបើកផ្ដល់បៀវត្ស សម្រាប់ខែ មិថុនា ឆ្នាំ២០២៣ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។ ក្រសួងមុខងារសាធារណៈសង្ឃឹមថា សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី

    April 8, 2023
  • ព័ត៌មានជាតិ

    ក្រុងកោះរ៉ុង៖ យោងតាមការបញ្ជាក់ពី ឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជូនអូប័រល្បឿនលឿន ក្រុមហ៊ុន GTVC រួមទាំងអាហារ និងក្រុមជំនាញសង្គ្រោះសត្វឆ្កែ ចេញទៅកោះដំឡូង ដែលនៅក្បែរកោះតាង ស្ថិតក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលមានចំងាយជាង៥០គីឡូ ពីក្រុងព្រះសីហនុ ដើម្បីទៅជួយសង្គ្រោះសត្វឆ្កែចំនួន ៤ក្បាល ដែលត្រូវបានគេទុកចោល មានសភាពស្គមរីងរៃ អត់អាហារ នៅរីស៊តចាស់ ដែលគេទុកចោលមួយកន្លែង នៅឯកោះដំឡូង។ បន្ទាប់ពីឧកញ៉ា ទៀ វិចិត្រ បានទទួលព័ត៌មាននេះ ពីបណ្តាញសង្គម

    April 8, 2023
  • SEA GAMES

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក មុននេះបន្តិច បានឱ្យដឹងថា ឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភទឹកប្រាក់ចំនួន ៣៥០០ដុល្លារ ជូនដល់កីឡាករប្រដាល់ប្រេស៊ីល Thiago teixeira ។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ខ្ញុំនឹងឧបត្ថម្ភទឹកប្រាក់ចំនួន ៣៥០០ដុល្លារ ជូនកីឡាករ Thiago។ ខ្ញុំពិតជាមានការសោកស្តាយ និងអាណិតអាសូរយ៉ាងខ្លាំងដែលកីឡាករ Thiago

    April 8, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៣នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសផ្តល់ថវិកាចំនួន ១០០០ដុល្លារ ដល់កីឡាករ Thiago teixeira សញ្ជាតិប្រេស៊ីល ជាការលើកទឹកចិត្តចំពោះកីឡាកររូបនេះ ដែលជានិច្ចកាលតែងតែជួយលើកតម្កើងតម្លៃនៃវប្បធម៌ខ្មែរ ផ្សព្វផ្សាយនៅលើឆាកជាតិ និងអន្តរជាតិ។ សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នាពេលថ្មីៗនេះ កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira ត្រូវបានស្ថាប័នម៉ឺយថៃពិភពលោក ប្រកាសដកហូតខ្សែក្រវ៉ាត់ WMO

    April 8, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មុននេះបន្តិចបានប្រកាសឱ្យពលរដ្ឋខ្មែរជួយផ្ដល់ជាលុយទៅកាន់កីឡាករប្រដាល់ Thiago Teixeir ផង ដោយឯកឧត្តម ខៀវ កាញារីទ្ធផ្ទាល់ ឧបត្ថម្ភប្រាក់ចំនួន ១០០០ដុល្លារ ។ នៅក្នុងគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ឃើញគេមិនអោយលុយអ្នកប្រដាល់ប្រេស៊ីលព្រោះប្រើគុនខ្មែរផ្តួលគុនថៃ កីឡារមែងមានឈ្នះមានចាញ់ តែបើគេយករឿងឈ្មោះកីឡាមកជាលេស (គេត្រូវហាមមុនឡើងប្រដាល់) សូមខ្មែរយើងជួយផ្តល់លុយទៅកីឡាករនោះវិញផង ។ ខ្ញុំផ្ទាល់សូមផ្ញើលុយ ១ ០០០ ដុល្លារទៅគាត់

    April 8, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានចេញសេចក្តីជូនដំណឹងអំពីការប្រើប្រាស់កម្មសិទ្ធិបញ្ញារបស់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២​ ហៅកាត់ គ.ជ.ប.អ ឬ CAMSOC។ ក្រុមមេធាវីប្រចាំ គ.ជ.ប.អ. សូមអនុញ្ញាតជម្រាបជូន ស្ថាប័ន ផ្នែកឯកជន ក្រុមហ៊ុនឯកជន សង្គម ស៊ីវិល និងសាធារណជន មេត្តាជ្រាបថា ដើម្បីធានាថា ការប្រើប្រាស់កម្មសិទ្ធិបញ្ញារបស់ គ.ជ.ប.អ. ប្រព្រឹត្ត ទៅដោយត្រឹមត្រូវ ស្របច្បាប់ និងមិនមានការរំលោភបំពាន ក្រុមមេធាវីប្រចាំ គ.ជ.ប.អ. សូមជូនដំណឹង អំពីលក្ខខណ្ឌនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាទាំងនោះ

    April 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ លោក ឌិន សុមេធារិទ្ធ ដែលជាប្រធានសមាគមសណ្ឋាគារកម្ពុជា (CHA) នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ បានចេញសារខមាទោស និងសូមអភ័យទោស ដោយសុចិតចំពោះសម្ដីមិនទំនងកន្លងមក ដែលនាំឱ្យប៉ះពាល់អារម្មណ៍ ដល់គ្រូបង្រៀន និងបងប្អូនជនរួមជាតិ។ នៅក្នុងលិខិតរបស់លោក ឌិន សុមេធារិទ្ធ បានរៀបរាប់ថា៖ សារខមាទោស! សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អ្នកគ្រូ លោកគ្រូ អស់លោក លោកស្រី នាង កញ្ញា ពុកម៉ែ បងប្អូនជនរួមជាតិ

    April 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានបង្ហាញពីទិដ្ឋភាពខ្លះៗនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ត្រៀមរៀបចំកម្មវិធី សង្ក្រានចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨៖០០នាទីព្រឹក ដល់ម៉ោង ២០៖០០នាទី នៃថ្ងៃនីមួយៗ ដោយមានកម្មវិធីបែបប្រពៃណីសាសនា និងកម្មវិធីកម្សាន្ដសប្បាយដូចជាពិធីទទួលទេវតាឆ្នាំថ្មី ពិធីគោរពទីទួលដូនពេញ ពិធីដង្ហែព្រះពុទ្ធរូប ពិធីពូនភ្នំខ្សាច់ពិធីបុណ្យស្រង់ព្រះ ការសម្ដែងសិល្បៈរបាំត្រុដិ របាំបុរាណផ្សេងៗការលេងល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង

    April 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងការអនុវត្តកម្មវិធីមុខវិជ្ជាភាសាខ្មែរ និងការបញ្ជ្រាបវប្បធម៌ អរិយធម៌ខ្មែរក្នុងម៉ោងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សាឯកជន។ ភាសាខ្មែរ ជាភាសាជាតិ និងជាភាសាផ្លូវការ ដែលឆ្លុះបញ្ចាំងនូវអត្តសញ្ញាណ វប្បធម៌ អរិយធម៌ខ្មែរ។ ការប្រើប្រាស់ភាសាខ្មែរត្រឹមត្រូវ ជាការរួមចំណែកដ៏ធំ ក្នុងកិច្ចការថែរក្សាអត្តសញ្ញាណជាតិ និងលើកកម្ពស់ តម្លៃវប្បធម៌ អរិយធម៌ នៃប្រជាជាតិខ្មែរ។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់មុខវិជ្ជ ភាសាខ្មែរ ជាមុខវិជ្ជាកាតព្វកិច្ចសម្រាប់សិស្សានុសិស្សដែលមានសញ្ជាតិខ្មែរ។ រីឯការអប់រំវប្បធម៌ អរិយធម៌

    April 7, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ស្តីពីការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៣។ សូម លោក លោកស្រី ជាម្ចាស់ ឬនាយករោងចក្រ សហគ្រាសអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមាន ប្រាក់ឈ្នួលនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ ខាងមុខនេះ ក្នុងរយៈពេល ៣ (បី) ថ្ងៃ គឺថ្ងៃទី១៤-១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។

    April 7, 2023