Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការប្រៀបធៀបចាត់ទុកប្រជាជន ជាគីឡូស្រាល គឺជាការនិយាយបែបប្រមាថប្រជាជន ដោយសម្ដេចបានបញ្ជាក់ថា ប្រជាជនគឺជាទឹក យើងគឺជាទូក ទឹកអាចពន្លេចទូកបាន សូមកុំភ័ន្តច្រឡំថាប្រជាជន គឺជាគីឡូស្រាលឱ្យសោះ ប្រជាជនគឺជាគោលដៅដែលពួកយើងត្រូវបម្រើពួកគាត់។ ក្នុងសារជាសំឡេងតាមតេឡេក្រាមយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីវិលត្រឡប់មកពីប្រទេសឡាវ សម្ដេចបានទទួលនូវសារជាសំឡេង របស់ក្មួយស្រី តាំង ហ្គេចលៀង ជាមួយនឹងប្រតិកម្មយ៉ាងច្រើនដែលចេញមក ដើម្បីតទល់ជាមួយក្មួយស្រី។ លើកមុនមានការជ្រួលច្របល់ម្ដងហើយ

    April 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នាល្ងាចថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងលោកតំណាងក្លិបបាល់ទះខេត្តសានតុង បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកួតបាល់ទះមិត្តភាពអន្តរជាតិក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្លិបកីឡាបាល់ទះខេត្តសានតុង ប្រទេសចិន នៅសាលបាល់ទះក្នុងវិមាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

    April 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ និងការណែនាំឱ្យសមាគមឧកញ៉ាកម្ពុជា ធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ នៅព្រឹកថ្ងៃទី៦ ខែមេសា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ចូលជួបសំដែងការគួរសម។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការផ្តួចផ្តើមបង្កើតឡើង នូវសមាគមឧកញ៉ាកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ និងការណែនាំមួយ​ចំនួន​​ដល់សមាគមឧកញ៉ាកម្ពុជា ធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

    April 6, 2023
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ ករណីអគ្គិភ័យ ឆេះផ្ទះពលរដ្ឋនៅម្តុំខាងក្រោយស្ថានីយប្រេង អូរ១ ក្រុងព្រះសីហនុ កាលពីម៉ោង៥ល្ងាច នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ មានលំនៅដ្ឋានពលរដ្ឋសង់ពីឈើចំនួន៣ខ្នងរងការខូចខាតទាំងស្រុង។ សមត្ថកិច្ចឲ្យដឹងថា ចំណុចដែលអគ្គិភ័យឆេះផ្ទះនេះ ផ្លូវតូចចង្អៀតពិបាក ឡានទឹកចល័តចូលទៅជួយពន្លត់ ប៉ុន្តែយ៉ាងណាក៏ដោយ ផ្ទះពលរដ្ឋច្រើនខ្នងទៀតដែលនៅជុំវិញផ្ទះរងគ្រោះ ត្រូវបានសមត្ថកិច្ចចំរុះ មាននគរបាល កងរាជអាវុធហត្ថ អង្គភាពសង្គ្រោះ៧១១ អង្គភាពកំពង់ផែស្វយត័ក្រុងព្រះសីហនុ អាជ្ញាធរនិងក្រុមសង្គ្រោះជួយទប់ស្កាត់មិនឲ្យភ្លើងឆេះរាលដាលបាន។ ក្រៅពីខូចខាតផ្ទះ៣ខ្នងនិងទ្រព្យសម្បត្តិក្នុងផ្ទះ ក៏មានពលរដ្ឋម្ចាស់ផ្ទះរងគ្រោះមួយចំនួន ដួលសន្លប់និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយគ្រោះអគ្គិភ័យនេះ ទាំងម្ចាស់ផ្ទះដែលឆេះដំបូងគេ និងសមត្ថកិច្ចជំនាញ ភ្លាមៗនូវមិនទាន់ដឹងពីមូលហេតុនៅឡើយ៕ ប្រភព៖ លោក Huy Bunleng News

    April 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បើតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌បានបញ្ជាក់ថា សម្រាប់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ២០២៣ខាងមុខនេះ មានទណ្ឌិតចំនួន ៦៦៨ នាក់បានស្នើសុំបន្ធូរបន្ថយនិងលើកលែងទោស។ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក

    April 6, 2023
  • PR

    ទន្ទឹមនឹងភាពរីកចម្រើននៃផ្នត់គំនិតរបស់ប្រជាជនកម្ពុជា បានធ្វើឱ្យអាជីវកម្មតូចធំរីកដុះដាលដូចជាផ្សិតនៅពាសពេញផ្ទៃប្រទេស។ ដោយឡែកតម្រូវការលុយកាក់សម្រាប់ពង្រីក និងពង្រឹងអាជីវកម្មក៏តែងតែមានជាហូរហែរ ដើម្បីរក្សាស្ថិរភាពមុខរបរឱ្យនៅស្ថិតស្ថេរ និងរីកធំធាត់ឡើង។ អាស្រ័យហេតុនេះហើយទើបធនាគារ ហ្វីលីព បង្កើតឱ្យមានសេវាកម្មកម្ចីមួយ សម្រាប់ម្ចាស់អាជីវកម្មតូច និងមធ្យម ៣ប្រភេទដូចជា អាជីវកម្មផ្គត់ផ្គង់ផ្នែកប្រមូលសំរាម ភ្លើង និងទឹកស្អាត។ ទំហំកម្ចីដែលម្ចាស់អាជីវកម្មអាចទទួលបានគឺមានទំហំដល់ទៅ ១២០% និងគិតជាទឹកប្រាក់អាចលើសពី ២០ម៉ឺនដុល្លារ ទៅ ៧០ម៉ឺនដុល្លារ។ បើងាកមកមើលអត្រាការប្រាក់វិញ ធនាគារហ្វីលីព កំណត់ការប្រាក់ទាបបំផុត ៩%ក្នុង១ឆ្នាំ ថែមទាំងអាចខ្ចីបានរយៈពេលដល់ទៅ ១០ឆ្នាំ (និងអាចចចារបន្ថែមបាន)។ ខាងលើនេះគ្រាន់តែជាព័ត៌មានត្រួសៗ ប្រសិនបើមិត្តអ្នកអានមានចម្ងល់បន្ថែម ក៏ដូចជាចង់ដឹងព័ត៌មានលម្អិតបន្ថែមទៀត សូមធ្វើការទាក់ទងទៅកាន់ភ្នាក់ងាររបស់ធនាគារ ហ្វីលីព ដោយផ្ទាល់

    April 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះភ្សាយរបស់់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្តីពីការរៀបចំ “សង្ក្រាន្ដវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គ.ស.២០២៣ នៅរាជធានីភ្នំពេញ ខាងមុខនេះ និងញ៉ាំងឱ្យពិធីបុណ្យប្រព្រឹត្តទៅដោយអធិកអធម បង្កភាពសប្បាយរីករាយជូនបងប្អូន ប្រជាពលរដ្ឋ ព្រមទាំងរក្សាបាននូវទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ រដ្ឋបាល រាជធានីភ្នំពេញ នឹងរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨៖០០នាទីព្រឹក ដល់ម៉ោង

    April 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាប្រមាណ ៤២៦៤នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត គិតគូរពីគោលនយោបាយ សម្រាប់កីឡាករ កីឡាការិនី ដែលត្រូវរងពិការភាព ដោយសារការប្រកួត ដើម្បីជួយដល់ពួកគេ ឱ្យដូចជាកងទ័ពផងដែរ ពីព្រោះកីឡាករ

    April 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    April 5, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ៖ “នវានុវត្តន៍ និង កិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព តាមជើងយន្តហោះពិសេស នារសៀលថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៣។ គួរបញ្ជាក់ដែរថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ» នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព»

    April 5, 2023