- Khmernote Media
- SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ការចុះឈ្មោះប្រតិភូកីឡាទាំង១១ប្រទេស សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២៤ ខែមីនា កន្លងទៅ មានចំនួនសរុប ១២,៤០៤ នាក់ ក្នុងនោះប្រតិភូកីឡាម្ចាស់ផ្ទះ កម្ពុជាមានចំនួន ១១៥៨នាក់។ នេះជាការបញ្ជាក់ជូនរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) ក្នុងឱកាសទទួលទានអាហារសាមគ្គីក្នុងមហាគ្រួសារកីឡាជាតិ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
April 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលត្រូវផ្អាកផ្គត់ផ្គង់ទឹក នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការជីកកាត់តភ្ជាប់បំពង់មេនាំទឹក ទំហំ១២០០មម ទៅទំហំ៤០០មម និង ទំហំ១០០០មម ទៅទំហំ៦០០មម នៅលើផ្លូវលេខ៦០០R និងផ្លូវលេខ១៨KH ចាប់ពីផ្លូវលេខ៥១៦ រហូតដល់ផ្លូវលេខ៥៥P ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលត្រូវ ផ្អាកផ្គត់ផ្គង់ទឹក នៅយប់ថ្ងៃព្រហស្បតិ៍
April 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញ សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយខុសពីការពិតរបស់សារព័ត៌មានមួយឈ្មោះ ចាងហ្វាង វីអេ ញូស ធីវី ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារ “អត់ឯកសណ្ឋាន ជិះម៉ូតូអត់មួកសុវត្ថិភាព អត់កញ្ចក់ អត់បណ្ណសម្គាល់ខ្លួន អត់ដីកាពីតុលាការ នាំគ្នាមកកាក់ម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវ តើនេះឬជាវិជ្ជាជីវៈការងាររបស់សមត្ថកិច្ច ដែលមានតួនាទីបម្រើប្រជាពលរដ្ឋ?” ជាការចុះផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងករណីនេះ ពោលគឺកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់ កម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចុះធ្វើការល្បាតក្នុងមូលដ្ឋាន
April 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកទឹកចិត្តចំពោះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម កាត់បន្ថយការធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន មកប្រើរថយន្តក្រុង ឬ រថយន្តរួមគ្នាដើម្បី កាត់បន្ថយការកក់ស្ទះសម្រួលដល់ការដឹកជញ្ជូនប្រតិភូកីឡានិងភ្ញៀវអន្តរជាតិ។ ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបែបនេះក្នុងពិធីជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាប្រមាណសរុបចំនួន ៤ ២៦៤ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាយោងតាមរបាយការណ៍កីឡាករ កីឡាការិនី មកពីគ្រប់ប្រទេសមានរហូតដល់ជាង ១២ ០០០ នាក់ ឯណោះ។ ដូច្នេះគ្រាន់តែការធ្វើ
April 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីថា ការមិនលក់សំបុត្រ និងមិនលក់សិទ្ធិនៃការផ្សព្វផ្សាយ ក្នុងព្រឹត្តិការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ គឺតម្រូវការចង់ឱ្យពិភពលោកស្គាល់កម្ពុជា។ ក្នុងពិធីសំណោះសំណាល និងទទួលទានអាហារសាមគ្គីក្នុងមហាគ្រួសារកីឡាជាតិ ដែលមានអ្នកចូលរួមជាង ៤ ០០០ នាក់ នាល្ងាច ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា
April 4, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក បានប្រកាសជូនបងប្អូនជនរួមជាតិថា ក្រុមការងារធ្វើការរចនាក្លឹបគុនខ្មែរជើងឯកពិភពលោកជិតរួចរាល់មួយរយភាគរយហើយ។ នៅក្នុងគណនីហ្វេសប៊ុកខាងលើ របស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេរយ៉ាងដូច្នេះថា៖ « ខ្ញុំមានកិត្តិយសសូមប្រកាសជូនបងប្អូនជនរួមជាតិថា ខ្ញុំបានឲ្យក្រុមការងារធ្វើការរចនាក្លឹបគុនខ្មែរជើងឯកពិភពលោកជិតរួចរាល់មួយរយភាគរយហើយ។ យ៉ាងណាមិញខ្ញុំសូមចែករំលែកកិច្ចការងារខ្លះៗដែលក្រុមការងារបានធ្វើនាពេលកន្លងមកដូចនៅក្នុងរូបខាងក្រោមបងប្អូន។ ខ្ញុំតែងតែស្រម៉ៃចង់បង្កើតក្លឹបមួយដែលមានស្តង់ដារអន្តរជាតិតាំងពីជិតដប់ឆ្នាំមុនមកម្ល៉េះ ស្របពេលជាមួយគ្នាមកដល់ពេលនេះក្តីស្រម៉ៃរបស់ខ្ញុំជិតបានសម្រេចហើយបងប្អូន។ ដោយសារតែមានការគាំទ្រពីបងប្អូនទាំងអស់គ្នា ទើបខ្ញុំអាចឈានមកដល់ចំណុចនេះបាន។ » ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមទៀតថា៖ « ដូច្នេះខ្ញុំសូមលើកម្រាមដៃដប់ដើម្បីអរគុណបងប្អូនខ្មែរគ្រប់រូបពីចម្ងាយ។ ពូជខ្មែរគឺជាពូជអ្នកតស៊ូ
April 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ បានចេញសេចក្តីជូនដំណឹង ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នេះតទៅអ្នកដំណើរកាន់លិខិតឆ្លងដែនកម្ពុជាអាចចូលក្នុងប្រទេសថៃដោយគ្មានទិដ្ឋាការនិងអាចស្នាក់នៅបានត្រឹមតែ ១៤ថ្ងៃ សំរាប់លិខិតឆ្លងដែនធម្មតា និង ៣០ថ្ងៃ សំរាប់លិខិតឆ្លងដែនការទូតនិងលិខិតឆ្លងដែនផ្លូវការ។ ក្នុងករណីមានបំណងស្នាក់នៅរយៈពេលវែង ត្រូវស្នើសុំទិដ្ឋាការជាមុននៅស្ថានទូតថៃ ទីក្រុងភ្នំពេញ មុនធ្វើដំណើរមកកាន់ប្រទេសថៃ ៕ ប្រភព៖ Royal Embassy of Cambodia in Bangkok
April 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។ អំឡុងមួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C – អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម
April 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានី- ភ្នំពេញ អំពីការផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេល នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០២៣។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការជីកកាត់តភ្ជាប់បំពង់មេនាំទឹក ទំហំ៦០០មម ទៅទំហំ៤០០មម ដើម្បី បង្កើនសម្ពាធទឹក នៅលើផ្លូវជាតិលេខ៥ ពីចន្លោះផ្លូវលេខ១០៨R ទៅផ្លូវលេខ១២០R ចាប់ពីផ្លូវលេខ១០៨R រហូតដល់ផ្លូវលេខ១២០R ដែលត្រូវផ្អាកផ្គត់ផ្គង់ទឹក ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់គីឡូម៉ែត្រលេខ៦
April 3, 2023 - SEA GAMES
នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ឯកឧត្តម Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើត នៅថ្ងៃទី០៣ ខែមេសានេះ បានអនុញ្ញាតឲ្យប្រតិភូដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសជនពិសេស អមដំណើរដោយឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសទីម័រខាងកើត ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហ្សាកាតា ចូលជួបសម្ដែងការគួរសមនៅវិមានប្រធានាធិបតីរបស់ខ្លួន បន្ទាប់ពីប្រតិភូកម្ពុជា បាននាំព្រះអគ្គិជ័យកីឡា ទៅដល់ទីក្រុង Dili នៅរសៀលថ្ងៃច័ន្ទនេះ។ ថ្លែងក្នុងជំនួបសម្ដែងការគួរសមនោះ
April 3, 2023









