- Khmernote Media
- SEA GAMES
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីការដង្ហែព្រះអគ្គីជ័យកីឡានិងភ្លើងគប់នៅសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយជោគជ័យ ដោយមានការចូលរួមសហការពីឯកឧត្តម អ៉ីវ ហ៊ាង ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋឥណ្ឌូនេស៊ី និងគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ក្នុងទិដ្ឋភាពដ៏អធិកអធម។ រួចមកគណៈប្រតិភូ ដឹកនាំដោយឯកឧត្តម ហោ សារុន បេសកជនពិសេស CAMSOC-CAMGOC អមដំណើរដោយ ឯកឧត្តម អ៉ីវ ហ៊ាង ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា និងសហការី បានបន្តដំណើរបេសកកម្មទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេតាមអាកាសយាន្តដ្ឋានអន្តរជាតិSeokano hatta នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី០២
April 3, 2023 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ សូមជម្រាបថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មី ដែលនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ មានអគារធំៗចំនួន ២ ដែលបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០កន្លងទៅនេះ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ
April 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ យោងតាមសារពិសេសជាសំឡេងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើឱ្យបញ្ចប់ការវាយប្រហារគ្នា លើការលើកឡើងអំពី «អ្នកមាននិងអ្នកក្រ»។ នៅក្នុងសារសម្លេងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាកម្ពុជា បានមានប្រសាសន៍ អំពាវនាវអោយបញ្ឈប់ជាមួយការវែកញែក ចំពោះរឿងពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យអ្នកមាន ឬអ្នកក្រ ។ សូមស្តាប់សារពិសេសរបស់សម្តេច៖
April 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានចេញសេចក្តីជូនដំណឹងស្តីពីការបន្តរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ សូមជូនដំណឹងដល់គ្រប់គណៈកម្មការជំនាញ និងសហព័ន្ធកីឡាជាតិទាំងអស់ជ្រាបថា រាជរដ្ឋាភិបាលបានសម្រេច ដូចតទៅ៖ ១.អនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ និងបរទេសទាំងអស់អាចចូលរួមទស្សនាដោយសេរី និងទទួលសំបុត្រ ដោយមិនគិតថ្លៃក្នុងពិធីបើក ពិធីបិទ និងរាល់ការប្រកួតគ្រប់វិញ្ញាសាកីឡាទាំងអស់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២
April 1, 2023 - សង្គម
នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ឧកញ៉ា ម៉ុង ឬទ្ធី ដែលមហាជនស្គាល់ថា ជាឧកញ៉ាកសិកម្មឈានមុខគេនៅកម្ពុជា នៅមុននេះបន្តិច បានឱ្យដឹងថា ឧកញ៉ា ម៉ុង ឬទ្ធី បានសំណូមពរដល់ប្រិយមិត្ត នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលបានយករូបថតព្រមទាំងទ្រឹស្ដី ក្នុងន័យបង្អាប់បណ្ដុះអ្នកដទៃនោះ មេត្តាបញ្ឈប់ករណីនេះតទៅទៀត។ នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ម៉ុង ឬទ្ធី បានសរសេរយ៉ាងដូច្នេះថា៖ «ថ្ងៃនេះជាថ្ងៃសៅរិ៍ ១១ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមេសា
April 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២០០មានន័យថាឡើង ៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,០៥០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ ៕
April 1, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក នៅមុននេះបន្តិច បានឱ្យដឹងថា ថ្ងៃនេះកីឡាករ Thiago នឹងឡើងប្រកួតតំណាងឲ្យកម្ពុជា នៅប្រទេសអាឡឺម៉ង នៅសង្វៀន LKH Arena ម៉ោងប្រហែល 1:00am រំលងអធ្រាត្រ។ នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « សួស្តីបងប្អូនជាទីគោរព ថ្ងៃនេះកីឡាករ Thiago នឹងឡើងប្រកួតតំណាងឲ្យកម្ពុជា នៅប្រទេសអាឡឺម៉ង នៅសង្វៀន
April 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្តីពីការស្នើសុំកិច្ចសហការពីសំណាក់អតិថិជន ឧស្សាហកម្ម និងសិប្បកម្ម ក្នុងការចូលរួមសន្សំសំចៃទឹក។ យោងស្ថានភាពនៃការផ្គត់ផ្គង់ទឹក ស្អាតនៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នារដូវប្រាំងឆ្នាំ២០២៣នេះ មានសភាពខ្វះខាតខ្លាំងបណ្តាល ឱ្យតំបន់ជាយក្រុងមួយចំនួនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពុំទទួលបានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។ ដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្អាតនេះ មុនពេលដែលរោងចក្រផលិតទឹកស្អាតថ្មី ដាក់ឱ្យដំណើរការនៅដើមខែ ឧសភា ខាងមុខ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមករុណា អតិថិជនឧស្សាហកម្ម និងសិប្បកម្មទាំងអស់ចូល រួមសន្សំសំចៃទឹក ក្នុងន័យចែករំលែកទឹកស្អាតដល់ប្រជាពលរដ្ឋរស់នៅខណ្ឌ សង្កាត់ ជាយរាជធានីភ្នំពេញ ដែល កំពុងខ្វះខាតទឹកប្រើប្រាស់ ឲ្យស្របតាមគោលនយោបាយ “ទឹកស្អាតសម្រាប់ទាំងអស់គ្នា” របស់រាជរដ្ឋាភិបាល
April 1, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ យោងតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការផ្ដល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការ ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និង ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។ រាជរដ្ឋាភិបាល សម្រេចផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ចំនួន ៥០ ០០០ (ប្រាំម៉ឺន)រៀលក្នុងម្នាក់ ជូនដល់មន្ត្រីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ
April 1, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា វត្ថុយក្សចំនួន ៧រួមាន ចាប៉ីដងវែងយក្ស, កន្ត្រងប្រហុកយក្ស, មួកស្លឹកត្នោតយក្ស, សំបុក និងពងមាន់យក្ស, ខ្មុកយក្ស, អង្រុតយក្ស និងបំពង់ទឹកត្នោតយក្ស។ វត្ថុទាំងនេះ នឹងកំពុងរៀបចំដាក់បង្ហាញនៅក្នុងកម្មវិធីភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដហើយ។ កម្មវិធី”ពិព័រណ៍វត្ថុយក្ស” ដែលមានពិព័រណ៍វត្ថុយក្សរៀបចំឡើង ក្នុងខ្លឹមសារអបអរសាទរខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយពាំនាំត្រឡប់មកវិញនូវស្នាដៃវត្ថុយក្សក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំមុនៗ និងស្នាដៃដទៃទៀតដ៏គួរជាទីមោទកភាពរបស់យុវជន ដោយរំលេចជាទស្សនីយភាពដ៏អស្ចារ្យ ក្នុងការរួមចំណែកលើកតម្កើង ស្នាដៃកូនខ្មែរក្រោមពាក្យស្លោក “ខ្មែរធ្វើបាន” ។ កម្មវិធីភូមិខ្ញុំ នៅឆ្នាំ២០២៣នេះ ក្រោមប្រធានបទ “ភូមិខ្ញុំ ភូមិសុខសាន្ត” ដែលមានទីតាំងនៅខាងជើងជាប់នឹងប្រាសាទបាយ័ន បែរមុខទៅទិសខាងលិចទល់នឹង
March 31, 2023









