- Khmernote Media
- ព័ត៌មានជាតិ
នៅល្ងាចថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាប្រមាណសរុបចំនួន ៤២៦៤ នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ពិធីទទួលទានអាហារសាមគ្គីនាពេលនេះ ពិតជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់មន្ត្រីកីឡា អាជ្ញាកណ្តាល-ចៅក្រម គ្រូបង្វឹក ព្រឹទ្ធាចារ្យកីឡា និងកីឡាករ កីឡាការិនី ដែលបានមកជួបជុំគ្នា និងមានភព្វសំណាងបានជួបផ្ទាល់ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី មុនពិធីបុណ្យចូលឆ្នាំថ្មី និងមុនពេលការប្រកួតកីឡា SEA Games-ASEAN
April 3, 2023 - ព័ត៌មានជាតិតោះជិះរថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ទៅលេងកម្មវិធីសង្រ្កាន្តនិងចូលឆ្នាំខ្មែរនៅខេត្តបាត់ដំបង
នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអំពីទីតាំង និងពេលវេលានៃការចេញដំណើររបស់រថយន្ដក្រុង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្ត ដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ក្នុងនោះដែរ រថយន្តក្រុងដឹកជញ្ជូនសាធារណៈ ៥០គ្រឿង នឹងផ្ដល់ការដឹកជញ្ជូនឥតគិតថ្លៃទៅកាន់ខេត្តបាត់ដំបង ដូច្នេះសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរមកខេត្តបាត់ដំបង អាចធ្វើដំណើរតាមរថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី ១៣ – ១៧ ខែមេសា ឆ្នាំ ២០២៣។ ភ្នំពេញ – បាត់ដំបង ម៉ោងចេញដំណើរ : ០៥:៣០ នាទីព្រឹក ទីតាំងចេញដំណើរ :ស្ថានីយចំណតសួនច្បារឬស្សីកែវ។
April 3, 2023 - ព័ត៌មានជាតិកម្លាំងនគរបាលឃាត់ខ្លួនជនដៃដល់ចំនួន ២នាក់ គប់កញ្ចក់ឡានអ្នកដំណើរមួយគ្រឿង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២២និង៣០នាទី នៅចំណុចផ្លូវចំណោទអូរត្រាវ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគប់កញ្ចក់រថយន្ត មួយកើតឡើង បង្កដោយជនសង្ស័យចំនួន០២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង មកដល់ចំណុចខាងលើ បាន ប្រើដុំថ្មគប់ទៅលើរថយន្ត ០១គ្រឿង ម៉ាក លិចស៊ីស RX330 ពណ៌ស ក្នុងទិសដៅផ្ទុយគ្នា បណ្តាលអោយបែកកញ្ចក់ខាងមុខ ផ្នែកខាងឆ្វេង។ ក្រោយកើតហេតុ ជនរងគ្រោះ បានបន្តដំណើរទៅលំនៅដ្ឋាន នៅឯភូមិ៣
April 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាមិនឱ្យធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះប្រឆាំងការសម្អាតប្រាក់ជាថ្មីទៀតនោះទេ បន្ទាប់ពីកម្ពុជាបានដក ចេញពីបញ្ជីប្រផេះ ប្រឆាំងការសម្អាតប្រាក់ជាផ្លូវការ។ ថ្លែងក្នុងកិច្ចប្រជុំ គ.ស.ហ. នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (គ.ស.ហ.) បានបង្ហាញការកត់សម្គាល់ថា ក្នុងរយៈពេល២ ឆ្នាំកន្លងមកនេះ ទោះបីកម្ពុជាបន្តប្រឈមនឹងផលប៉ះពាល់នានាបង្កឡើងដោយសារជំងឺកូវីដ-១៩ និងមានភាពមមាញឹកក្នុងការងារពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាគ្រោះទឹកជំនន់
April 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរទៅខេត្តសៀមរាប បងប្អូនអាចធ្វើដំណើរតាមរថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី ១៣ – ១៧ ខែមេសា ឆ្នាំ ២០២៣។ ភ្នំពេញ – សៀមរាប ម៉ោងចេញដំណើរ: ០៥:៣០ នាទីព្រឹក ទីតាំងចេញដំណើរ: ខណ្ឌជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា OCIC) ផែនទី៖ https://maps.app.goo.gl/gJksQLPGLb5qFFih8?g_st=ic សៀមរាប – ភ្នំពេញ ម៉ោងចេញដំណើរ៖ ០៥៖៣០ នាទីព្រឹក។ ទីតាំងចេញដំណើរ៖ បុរីរដ្ឋបាលខេត្តសៀមរាប ,
April 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៩៖២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង នៅចំណុចផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ សមត្ថកិច្ច បានឲ្យដឹងថា រថយន្តម៉ាកលុចស៊ីស 570 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AT-8288 បានបើកថយចេញពីធនាគារស្ថាបនា ក៏បានជ្រុលទៅបុកកង់បីពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HZ-9549 ដែលកំពុងបើកលើ ផ្លូវព្រះមុនីវង្ស បណ្តាលអោយអ្នកបើកកង់បីរងរបួស បញ្ជូនទៅមន្ទីរពេទ្យ។ សមត្ថកិច្ចបន្តថា សម្ភារខូចខាត៖ រថយន្ត ខូចខាត, ខូចខាតទ្រូងផ្លូវ,
April 3, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានលើកឡើងថា គុនល្បុក្កតោ ជាកីឡាចំណាស់មួយរបស់ប្រជាជាតិខ្មែរ ប៉ុន្តែវាបានសាយភាយ និងវិវឌ្ឍខ្លួនទៅជាកីឡាមួយប្រភេទ ដែលមនុស្សក្នុងតំបន់ និងអន្តរជាតិចូលរួមហាត់ និងប្រកួតប្រជែង។ ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានមានប្រសាសន៍បែបនេះ ក្នុងកំឡុងពេលឯកឧត្តម បានចូលរួម ក្នុងពិធីបើកការប្រកួតកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ នៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។ ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ
April 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេង ស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែ។ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល
April 3, 2023 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យគ្រប់សាលារៀនទាំងអស់ គួរតែណែនាំសិស្សច្រៀងបទនគររាជដោយផ្ទាល់មាត់នៅពេលគោរពទង់ជាតិ ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «គួរណាស់តែយើងធ្វើនៅគ្រប់សាលារៀនរបស់យើងដោយមិនចាំបាច់ចាក់ភ្លេងនោះទេគឺយើងអាចច្រៀងដោយផ្ទាល់តែម្ដង។ អីចឹងទេបើគ្រប់សាលាទាំងអស់គឺចាប់ផ្ដើមឱ្យកូនសិស្សគោរពទង់ជាតិរួច ហើយច្រៀងផ្ទាល់តែម្ដង»។ ជាមួយគ្នានេះ សម្ដេចតេជោបានណែនាំឱ្យទាហាន ក្នុងពេលប្រជុំជួរក៏ត្រូវច្រៀងគោរពទង់ជាតិនេះដែរ ដើម្បីធ្វើការហ្វឹកហាត់ឡើងវិញ ខណៈការច្រៀងបទចម្រៀងនេះគឺជារឿងមួយដែលយើងគួរធ្វើ ហើយចម្រៀងរបស់យើងគឺមានអត្ថន័យខ្លាំងណាស់សម្ដេចព្រះសង្ឃរាជ ជួន ណាត
April 3, 2023 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា ក្មេងស្រី អាយុ ៣ឆ្នាំ មានអាការៈក្តៅខ្លួនក្អកឈឺបំពង់ករយៈពេល ៤ថ្ងៃ និងសភាពធ្ងន់សន្លប់បាត់ស្មារតី ត្រូវបានក្រុមគ្រូពេទ្យជំនាញជួយសង្គ្រោះដោយម៉ាស៊ីនសប់ដង្ហើម សង្គ្រោះជីវិតមួយនេះបានដោយជោគជ័យ។ នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានឱ្យដឹងថា៖ « ក្មេងស្រីអាយុ ៣ឆ្នាំ មកពីភូមិព្រែករពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មានអាការៈក្តៅខ្លួនក្អកឈឺបំពង់ ក រយៈពេល៤ថ្ងៃនិងបានទិញថ្នាំពីខាងក្រៅលេបនៅផ្ទះដោយខ្លួនឯងបាន៣ថ្ងៃ ក្រោយមកក្មេងមានសភាពមិនស្រួលនិងមានប្រកាច់ច្រើនដង ម្តាយក៏បានយកក្មេងទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ខេត្តបន្ទាយមានជ័យ និងបានស្នាក់នៅរយៈពេល៣ថ្ងៃទៀតតែក្មេងកាន់តែមានសភាពធ្ងន់ជាងមុនដោយមានបត់ជើងធំពណ៌ខ្មៅសន្លប់បាត់ស្មារតី ឃើញដូចនេះម្តាយក៏បានសំរេចចិត្តបញ្ជូនក្មេងមកមន្ទីរពេទ្យជ័យវរ្មន៍ទី៧ ក្នុងសភាពធ្ងន់ធ្ងរបំផុត transaminases
April 3, 2023









