- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងប៉ាក់សេ កាលពីថ្ងៃទី០១ ខែមេសា ឆ្នំា២០២៣ បានឱ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងប៉ាក់សេបានសហការ និងសម្របសម្រួលជាមួយអាជ្ញាធរព្រំដែនឡាវ-កម្ពុជា (ច្រកទ្វារព្រំដែនអន្តរជាតិណងណុកខៀន-ត្រពំាងគ្រៀល) ដើម្បីជួយសម្រួលដល់ពលរដ្ឋខ្មែរចំនួន ០៧នាក់ ឱ្យបានត្រឡប់មកស្រុកកំណើតវិញ។ ពលរដ្ឋចំនួន ០៧ នាក់ ក្នុងនោះមានស្រី ០១នាក់ ត្រូវបានបោកបញ្ឆោតឱ្យទៅធ្វើការងារនៅតំបន់សេដ្ឋកិច្ចពិសេស (ត្រីកោណមាស) ស្រុកតុនភើង នៃខេត្តបរកែវ (ព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា និងថៃ) ប៉ុន្តែបច្ចុប្បន្នត្រូវបានជួយឱ្យត្រឡប់ទៅស្រុកកំណើតនៅប្រទេសកម្ពុជាវិញដោយសុវត្ថិភាពហើយ៕ ប្រភព៖ ស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងប៉ាក់សេ
April 5, 2023 - SEA GAMES
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បេសកជនពិសេស CAMSOC-CAMGOC បានចាកចេញពីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេត៍ ឆ្ពោះទៅកាន់ក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ បន្ទាប់ពីការដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេត៍ ប្រកបដោយជោគជ័យ ដោយមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រមុខរដ្ឋ ឯកឧត្តម Jose Tamos Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័ឡេស្តេត៍ ឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋឥណ្ឌូនេស៊ី និងគណៈកម្មាធិការជាតិអូឡាំពិកទីម័រឡេស្តេត៍ ឯកឧត្តម លោកជំទាវ ជាឯកអគ្គរាជទូត រដ្ឋទូត ភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រួមទាំងវត្តមានកីឡាករ
April 5, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើង រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ជាយុវជន យុវនារី សិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់ដូចខាងក្រោម៖ ១- ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង
April 5, 2023 - SEA GAMES
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក បានប្រកាសថា នឹងបង្កើតមូលនិធិគុនខ្មែរតាមសំណូមពរបងប្អូនទាំងអស់គ្នា ដើម្បីលើកស្ទួយគុនខ្មែរឲ្យកាន់តែល្បីល្បាញមួយកម្រិតបន្ថែមទៀត។ នៅក្នុងគណនីហ្វេសប៊ុកផេករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេរយ៉ាងដូច្នេះថា៖ « ដោយសារតែមានបងប្អូនសំណូមពរឲ្យខ្ញុំបង្កើតមូលនិធិគុនខ្មែរ ដូច្នេះថ្ងៃនេះខ្ញុំសូមប្រកាសជាសាធារណថា ខ្ញុំនឹងបង្កើតមូលនិធិគុនខ្មែរតាមសំណូមពរបងប្អូនយើងទាំងអស់គ្នាដើម្បីលើកស្ទួយគុនខ្មែរឲ្យកាន់តែល្បីល្បាញមួយកម្រិតបន្ថែមទៀត។ មូលនិធិនេះមិនមែនជារបស់ខ្ញុំនោះទេ ប៉ុន្តែគឺជារបស់ប្រជាជនកម្ពុជាគ្រប់រូបទាំងក្នុងនិងក្រៅប្រទេស ដូច្នេះខ្ញុំសូមអញ្ជើញឲ្យបងប្អូនចូលរួមគាំទ្រមូលនិធិមួយនេះទាំងអស់គ្នា។ » ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា៖ «គោលបំណងក្នុងការបង្កើតមូលនិធិនេះមានដូចជា៖ ទីមួយ. ដើម្បីមានថវិការក្នុងការទ្រទ្រង់កីឡាករ ដូច្នេះកីឡាករគុនខ្មែរមានពេលវេលាគ្រប់គ្រាន់ក្នុងការផ្តោតទៅលើការហ្វឹកហាត់១០០%។
April 5, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំកិច្ចសម្ភាសការងាររយៈពេល១ថ្ងៃពេញ ដោយមានក្រុមហ៊ុនធំៗចំនួន ៤ ចូលរួមផ្តល់ឱកាសការងារសរុបចំនួន ១៤៤ កន្លែងសម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុនធំៗទាំង៤ ដែលចូលរួមនោះមាន៖ ផ្សារទំនើបម៉ាក្រូ ក្រុមហ៊ុន IDD ក្រុមហ៊ុនទូរស័ព្ទចល័ត CELLCARD និង
April 5, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រិក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានរួមកម្ពុជា និង អូស្ត្រាលី ដាក់ឱ្យប្រើប្រាស់ពូជស្រូវក្រអូបថ្មីគឺ ចំប៉ីស៧០។ ពូជស្រូវចំប៉ីស៧០ មានវត្តមានជាផ្លូវការ បន្ទាប់ពីប្រើពេលអស់ ៩ឆ្នាំ ក្នុងការស្រាវជ្រាវ និងឆ្លងកាត់ការធ្វើពិសោធនៅលើស កសិករ ចំនួន៨០កន្លែង ។ ពូជស្រូវចំប៉ីស៧០ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជិតមួយទសវត្សរ៍ រងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា “វ.ស.អ.ក.ក- និងរដ្ឋាភិបាលអូស្ត្រាលី។ ចំប៉ីស៧០ ត្រូវបានបង្កាត់ចេញពីពូជស្រូវផ្ការំដួល របស់កម្ពុជា ដែលជាស្រូវ ជាប់ពានរង្វាន់ល្អដាច់គេក្នុងពិភពលោកជាមួយ
April 5, 2023 - សង្គម
រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការវែកញែកពេញបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២២០៣ លោកស្រី តាំង ហ្គេចលៀង ជាអគ្គនាយិកាក្រុមហ៊ុន HL គ្រុប បានស្នើដល់បងប្អូនទាំងអស់មេត្តា ខន្តីអភ័យទោស ដល់កំហុសដោយអចេតនា និងសូមបញ្ឈប់ការជជែកវែកញែករឿងអ្នកមានអ្នកក្រតទៅទៀត ហើយប្រកាសដាក់ពាក្យប្តឹង ជនឱកាសនិយម ដែលលួចក្លែងបន្លំផេក។ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោកស្រី តាំង ហ្គេចលៀង បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ចា៎ជំរាបសួរ បងប្អូនខ្មែរទាំងអស់ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ខ្ញុំសុំអង្វរបងប្អូនទាំងអស់គ្នាថា គោលបំណងល្អរបស់ខ្ញុំត្រូវបានរលាយអស់ហើយ ដោយសារខ្ញុំខ្សោយនូវសិល្បៈ និងអក្សរសាស្ត្រខ្មែរ ក្នុងការនិយាយឬនិយាយដោយឡែក គឺខ្ញុំចេះនិយាយបានតែពាក្យសាមញ្ញៗ ដែលធ្វើឱ្យមានកំហុសឆ្គងធ្ងន់ធ្ងរដោយអចេតនាបំផុត ពិសេសគឺធ្វើអោយសម្តេចពុក
April 5, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារ ក្នុងក្របខ័ណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៣។ ក្រសួងនឹងធ្វើការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូនឆ្នាំ២០២៣ សម្រាប់ក្របខ័ណ្ឌក និងក្របខ័ណ្ឌខ ដូចខាងក្រោម៖ I. ថ្នាក់ជាតិចំនួន ៨១ កន្លែង៖ អង្គភាពជ្រើសរើសក្របខ័ណ្ឌ រួមមាន៖ ១. អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ចំនួន ០៦ កន្លែង
April 5, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ បានចូលរួមអបអរសាទរដល់ក្រុមនិស្សិត និងគ្រូនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលបានទទួលជ័យលាភីលេខ១ ក្នុងការប្រកួត MRC River Monitoring Technology Competition លើប្រភេទវិញ្ញាសាការបង្កើតឧបករណ៍វាស់ទឹកភ្លៀង។ នេះជាវគ្គផ្ដាច់ព្រាត់ដែលធ្វើឡើងនៅប្រទេសឡាវ ក្នុងកម្មវិធីសន្និសីទអន្តរជាតិ និងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ (4th MRC Summit) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ សម្រាប់ការប្រកួតនេះក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានបង្កើតឧបករណ៍វាស់ទឹកភ្លៀងហៅថា “Spinning Bucket Rain Gauge” ដែលគំនិត និងវិធីសាស្ត្រនេះទាញចេញពីចលនារហាត់ទឹកខ្មែរពីបុរាណ។
April 4, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា ឯកឧត្តម សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានឱ្យដឹងនៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះថា សំណង់នានាសម្រាប់ព្រឹត្តិការអង្គរសង្ក្រាន្តដំណើរការសាងសង់បាន៩០ភាគហើយ ហើយពេលនេះក្រុមការងារគ្រប់ផ្នែកទាំងអស់កំពុងតែមមាញឹក ក្នុងការធ្វើការងាររបស់ខ្លួនឱ្យបានរួចរាល់១០០ភាគរយ ដើម្បីឱ្យសម្រេចបានតាមផែនការគ្រោងទុក។ ឯកឧត្តមបាន អំពាវនាវឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទូទៅមកកម្សាន្តសប្បាយជុំគ្នា នៅអង្គរសង្ក្រាន្តទាំងអស់ជាមហាគ្រួសារខ្មែរ ពីព្រោះព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ នេះគឺមានភាពអស្ចារ្យជាងបណ្ដាលលើកមុនៗ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើន ជាពិសេស នៅតាមទីតាំងភូមិ និងតំបន់និមួយៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កំពុងតែបង្ហាញនៅភាពទាក់ទាញជា បណ្តើរៗហើយ ដូចជា នៅភូមិខ្ញុំ មានវត្ថុយក្សជាច្រើនដែលត្រូវបង្ហាញនៅទីនោះ ក៏បានរៀបចំស្ទើតែរួចរាល់អស់ហើយ ,
April 4, 2023









